Category: ព័ត៌មានជាតិ
-

ស្តេចថៃ ចេញព្រះរាជក្រឹត្យរំលាយសភា
ស្តេចថៃ ចេញព្រះរាជក្រឹត្យរំលាយសភា បាងកក ៖ ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រឹត្យរំលាយសភាចោល ដោយបានបើកផ្លូវ សម្រាប់ការរៀបចំបោះឆ្នោត មុនអាណត្តិ។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃសុក្រនេះ, គេហទំព័ររាជកិច្ចព្រះមហាក្សត្រថៃ Royal Gazette បានជូនដំណឹងថា ព្រះបាទ Maha Vajiralongkorn បានឡាយព្រហស្ថលេខា លើព្រះរាជក្រឹត្យរំលាយសភា ដោយបើកផ្លូវសម្រាប់ការបោះឆ្នោត មុនកាលកំណត់ ក្នុងរយៈពេល ពី៤៥ថ្ងៃ ទៅ ៦០ថ្ងៃ ខាងមុខនេះ។ ដំណឹងនេះ ត្រូវបានប្រកាស បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ថា លោកនឹងផ្តល់អំណាចឲ្យប្រជាជនវិញ តាមរយៈការឈានទៅរំលាយសភា និងជម្រះផ្លូវ សម្រាប់ការបោះឆ្នោត លឿនជាងការរំពឹងទុក ពីមុន។ កាលពីខែកញ្ញា លោក Anutin ធ្លាប់បាននិយាយថា លោកគ្រោងនឹងរំលាយសភា នៅចុងខែមករា ឆ្នាំ២០២៦ ហើយ ការបោះឆ្នោតសកល…
-

ក្រសួងការពារជាតិទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការវាយទីតាំងប្រវត្តិសាស្រ្តដ៏មានតម្លៃរបស់ខ្មែរ និងបញ្ឈប់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់
ភ្នំពេញ៖ក្រសួងការពារជាតិបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់វេលាម៉ោង ១២ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះមានពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់សរុបចំនួន១១នាក់ក្នុងនោះមានទារកម្នាក់ផងព្រមទាំងអ្នករងរបួសកើនដល់៧៤នាក់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បញ្ឈប់ការវាយប្រហារដោយមិនរើសគោលដៅ ជាពិសេសទៅលើប្រជាជនសេវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បញ្ឈប់ការវាយប្រហារទីតាំងប្រវត្តិសាស្រ្ត ដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ,បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតស ប្លែក្លាយជាខ្មៅបន្ទាន់។ អ្នកនាំពាក្យដដែលបញ្ជាក់ថា៖ យោធាថៃ ត្រូវតែបង្ហាញពីភាពស្មោះត្រង់ និងសុឆន្ទៈ ប្រសិនថៃពិតជាស្រឡាញ់សន្តិភាព ពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតឡើងតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃ អាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ជាច្រើនលើដែនអធិបតេយ្យភាពកម្ពុជា។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពាន់សេចក្តីថ្លែងការណ៍រួមសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មខុសច្បាប់របស់ថៃ ម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ទន្ទឹមនេះកម្ពុជាសូមអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិយភាពទាំងឡាយ ដោយដកកងកម្លាំងចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន និងការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមអ្នកនាំពាក្យបញ្ជាក់។ លោកជំទាវ ម៉ាលី សុជាតា បន្តដោយអំពាវនាវឱ្យថៃ ងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងកាតព្វកិច្ចទាំងឡាយស្ថិតក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់…
-

អនុប្រមុខការទូត តៃវ៉ាន់ លួចទៅ អ៊ីស្រាអែល ខណៈ ចិន ដាក់សម្ពាធខ្លាំង
តៃប៉ិ ៖ អនុរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ លោក Francois Wu បានលួចហោះទៅអ៊ីស្រាអែលស្ងាត់ៗ ក្នុងគ្រាដែលកោះមួយនេះ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការវិស័យការពារជាមួយប្រទេសដទៃ ។ នេះបើតាមប្រភពពី Reuters ។ ប្រភពដដែលបញ្ជាក់ថា លោក Wu បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងអំឡុងខែធ្នូនេះ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មាន ថាតើអនុរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ បានជួបជាមួយនរណា ឬរបៀបវារៈអ្វីដែលត្រូវបានពិភាក្សានោះទេ ។ យ៉ាងណា អ្នកវិភាគជឿថា ប្រធានបទសំខាន់សម្រាប់ការពិភាក្សាគ្នានេះ ទំនងជាផ្ដោតលើប្រព័ន្ធមីស៊ីលការពារដែនអាកាសពហុស្រទាប់ថ្មី T-Dome ដែលកោះតៃវ៉ាន់យកគំរូតាមប្រព័ន្ធប្រឆាំងមីស៊ីលរបស់អ៊ីស្រាអែល ។ ព័ត៌មាននេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីកោះតៃវ៉ាន់ Lai Ching-te បង្ហើបថា រដ្ឋាភិបាលនឹងផលិតប្រព័ន្ធការពារដែនអាកាស “T-Dome” ដើម្បីធ្វើជារបាំងការពារ និងប្រឆាំងទៅនឹងការគំរាមកំហែងរបស់សត្រូវ ជាមួយនឹងការអំពាវនាវឱ្យចិនបោះបង់ចោលនូវបំណងប្រើប្រាស់កងកម្លាំងយោធា ដើម្បីដណ្តើមកាន់កាប់កោះតៃវ៉ាន់ ។ បច្ចុប្បន្ន ប្រព័ន្ធការពារដែនអាកាសដែលកោះតៃវ៉ាន់មានស្រាប់ គឺប្រព័ន្ធមីស៊ីល Patriot ដែលផលិតដោយអាមេរិក និងប្រព័ន្ធមីស៊ីល Sky Bow ផលិតដោយតៃវ៉ាន់ខ្លួនឯងផ្ទាល់តែម្ដង ៕ ប្រភព ៖ The…
-

ដ្រូនមិនស្គាល់មុខឆ្វែល ពេលយន្តហោះ លោក Zelensky ចុះចតនៅអៀរឡង់
ឌុយប្លាំង ៖ ដ្រូនដែលមិនស្គាល់អត្តសញ្ញាណ ជាច្រើនគ្រឿង ត្រូវបានឃើញហោះឆ្វែល ក្នុងពេលដែលយន្តហោះ របស់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចុះចត នៅប្រទេសអៀរឡង់។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC កាលពីថ្ងៃពុធ, លោក Volodymyr Zelensky បានហោះហើរ ទៅកាន់ទីក្រុង Dublin កាលពីសប្តាហ៍មុន សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ រយៈពេលមួយថ្ងៃ ជាមួយ ភរិយាគឺលោកស្រី Olena Zelenska។ នៅថ្ងៃនៃដំណើរទស្សនកិច្ចនេះ នាវិកនៅលើកប៉ាល់កងទ័ពជើងទឹកអៀរឡង់ LÉ William Butler Yeats បានប្រទះឃើញយន្តហោះគ្មានមនុស្សបើក ជាច្រើនគ្រឿង ដែលមិនស្គាល់អត្តសញ្ញាណហោះហើរ នៅលើសមុទ្រអៀឡង់ ចំពេលល្បាត។ លោក Martin នាយករដ្ឋមន្ត្រីអៀឡង់ បាននិយាយថា ករណីយន្តហោះគ្មានមនុស្សបើក គឺជាផ្នែកមួយនៃយុទ្ធនាការកូនកាត់ ដែលបំផុសគំនិត ដោយរុស្ស៊ី ហើយ កំពុងបន្តប្រឆាំងនឹងផលប្រយោជន៍អឺរ៉ុប និងអ៊ុយក្រែន។ លោកបានបន្ថែមថា «វាជាឧប្បត្តិហេតុ ដែលគួរឲ្យបារម្ភខ្លាំងណាស់។ ឧប្បត្តិហេតុស្រដៀងគ្នានេះ ក៏បានកើតមាន…
-

អ៊ីស្រាអែលបាញ់រះលើកម្លាំងមួកខៀវនៅលីបង់
បេរូត ៖ ទាហានអ៊ីស្រាអែលបានបាញ់រះ ទៅលើកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូង ប្រទេសលីបង់ នេះបើតាមការបញ្ជាក់ផ្ទាល់ របស់មន្ត្រីមួកខៀវទាំងនេះ កាលពីថ្ងៃពុធ។ ប្រភពបាននិយាយថា អ៊ីស្រាអែលបានបាញ់ប្រហារ កាលពីថ្ងៃអង្គារ តែ គ្មានអ្នករងរបួស នោះទេ។ កងរក្សាសន្តិភាព ហៅកាត់ UNIFIL កំពុងដើរតួ ជារបាំងការពារ រវាងអ៊ីស្រាអែល និងលីបង់ ហើយបាននិងកំពុងធ្វើការ ជាមួយកងទ័ពរបស់ប្រទេសមួយនេះ ដើម្បីគាំទ្របទឈប់បាញ់ រយៈពេលមួយឆ្នាំ រវាងអ៊ីស្រាអែល និង ក្រុមសកម្មប្រយុទ្ធ Hezbollah ។ សេចក្តីថ្លែងការណ៍របស់ UNIFIL កាលពីថ្ងៃទី១០ ខែធ្នូ បានរៀបរាប់ថា «កាលពីម្សិលមិញ កងរក្សាសន្តិភាពបានជិះក្នុងរថយន្តដើរល្បាត តាមខ្សែបន្ទាត់ពណ៌ខៀវ ក៏ត្រូវបានបណ្តេញចេញដោយទាហាន IDF ឬ កងទ័ពអ៊ីស្រាអែល ដែលជិះនៅក្នុងរថក្រោះ»។ សេចក្តីថ្លែងការណ៍ បាននិយាយទៀតថា «ការផ្ទុះកាំភ្លើងយន្ត ១០គ្រាប់ ត្រូវបានបាញ់ ពីលើក្បួនរថយន្ត ហើយការផ្ទុះ១០គ្រាប់ទៀត ត្រូវបានបាញ់ នៅក្បែរនោះ សំណាងល្អ…
-

វេណេស៊ុយអេឡាហៅអាមេរិក “ចោរសមុទ្រ”
ការ៉ាកាស់ ៖ វេណេស៊ុយអេឡាចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា ធ្វើខ្លួនដូច “ចោរសមុទ្រ” បន្ទាប់ពីកងឆ្មាំសមុទ្រ និងទីភ្នាក់ងារអនុវត្តច្បាប់អាមេរិក បានធ្វើប្រតិបត្តិការឡោមព័ទ្ធរឹបអូសកប៉ាល់ដឹកប្រេង ដែលចោទថា ជាប់ទណ្ឌកម្ម នៅឯសមុទ្រការ៉ាប៊ីន ។ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោកស្រី Pam Bondi និយាយថា ទីភ្នាក់ងារ FBI ក្រសួងការពារជាតិ ក្រសួងសន្តិសុខមាតុភូមិ ឆ្មាំល្បាតឆ្នេរអាមេរិក និងមានការគាំទ្រពីយោធាអាមេរិក បានអនុវត្តដីការឹបអូសកប៉ាល់ដឹកប្រេងឆៅមួយគ្រឿង ដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រេង ដែលជាប់ទណ្ឌកម្មពីវេណេស៊ុយអេឡា និងអ៊ីរ៉ង់ ។ នេះបើតាម BBC។ ជាការឆ្លើយតប វេណេស៊ុយអេឡាបានប្រកាសថ្កោលទោសអាមេរិក និងបានចោទប្រកាន់ចំៗថា នេះជាប្រតិបត្តិការមានគោលបំណងលួចធនធានទ្រព្យសម្បត្តិប្រទេសដទៃ ។ ការរឹបអូសកប៉ាល់ដឹកប្រេងនេះដែរ គឺប្រៀបដូចជាអំពើចោរកម្មយ៉ាងសាហាវ និងជាសកម្មភាពក្រុមចោរសមុទ្រអន្តរជាតិ ។ យោងតាមប្រមុខការទូតវេណេស៊ុយអេឡា លោក Yvan Gil Pinto, គោលបំណងធំរបស់អាមេរិក គឺចង់លេបយកធនធានប្រេងវេណេស៊ុយអេឡា ដូច្នេះទីក្រុងការ៉ាកាស់ប្តេជ្ញាចិត្តដាច់ខាត ដើម្បីការពារអធិបតេយ្យភាព ធនធានធម្មជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ។ បើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន, កប៉ាល់ដឹកប្រេងខ្នាតយក្ស The Skipper…
-

ក្រសួងប្រៃសណីយ៍ប្រកាសលទ្ធផលនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអោយដឹងថា វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក អង្គទូត ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធផ្សេងទៀតជាច្រើន ព្រមទាំងមានការចូលរួមទស្សនាពីសាធារណជនជាតិ-អន្តរជាតិ ប្រមាណ ជិត ២០,០០០ នាក់ ដែលកើនឡើងលើសឆ្នាំមុនជិត ២ ដង។ ក្នុងរយៈពេល ៣ ថ្ងៃនេះ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានប្រព្រឹត្តទៅដោយបែងចែកជា ២ ផ្នែកសំខាន់ៗ។ ជារួម វេទិកាឆ្នាំនេះ មានវាគ្មិនជាតិនិងអន្តរជាតិ ចូលរួមសរុបប្រមាណជិត…
-

លោក ត្រាំ ថា អាមេរិករឹបអូសកប៉ាល់ដឹកប្រេងធំបំផុតនៅឆ្នេរសមុទ្រវេណេស៊ុយអេឡា
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងថ្ងៃពុធ និយាយថា យោធាអាមេរិកបានស្ទាក់ចាប់ និងរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលជាប់ទណ្ឌកម្ម នៅឯឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា។ ចំណាត់ការក្តៅរបស់អាមេរិកនេះ បានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ភ្លាមៗ និងជាការដុតបញ្ឆេះភាពតានតឹងថែមមួយកម្រិតទៀត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស់។ លោកប្រធានាធិបតី ត្រាំ ដែលជំរុញឱ្យលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីអំណាច បានលើកឡើងថា យោធាអាមេរិករឹបអូសបានកប៉ាល់ដឹកប្រេងមួយគ្រឿងនៅឆ្នេរសមុទ្រវេណេស៊ុយអេឡា… វាជាកប៉ាល់ដឹកប្រេងធំបំផុត… ធំខ្លាំងមិនធ្លាប់មាន ហើយរឿងផ្សេងទៀតក៏កំពុងកើតឡើងដែរ។ នៅពេលត្រូវបានសាកសួរថាតើអាមេរិកនឹងធ្វើអ្វីចំពោះប្រេងទាំងនោះ? លោក ត្រាំ បាននិយាយយ៉ាងខ្លីថា ខ្ញុំគិតថា យើងនឹងរក្សាទុកវាសិន។ ទន្ទឹមគ្នា មន្រ្តីរដ្ឋបាលលោក ត្រាំ មិនបានបញ្ជាក់អត្តសញ្ញាណកប៉ាល់ដឹកប្រេងនេះទេ ហើយក៏មិនបានប្រាប់ពីមូលហេតុរឹបអូសវាដែរ។ ជាការឆ្លើយតប រដ្ឋាភិបាលវេណេស៊ុយអេឡានិយាយថា ខ្លួននឹងចាត់វិធានការការពារអធិបតេយ្យភាព មិនថាធនធានធម្មជាតិ និងកត្តិយសមុខមាត់ជាតិ ជាមួយការប្តេជ្ញាចិត្តយ៉ាងម៉ឺងមាត់ និងថ្កោលទោសការរឹបអូសនាវាដឹកប្រេង នៅចំពោះមុខស្ថាប័នអន្តរជាតិ។ ចាប់តាំងពីដើមខែកញ្ញាឆ្នាំនេះ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដឹកនាំការវាយប្រហារផ្លូវអាកាសច្រើនជាង ២០លើករួចមកហើយ ប្រឆាំងនឹងទូកសង្ស័យដឹកគ្រឿងញៀននៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិក។ ហើយជាលទ្ធផលនោះ…
-

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ កើនឡើងជាង ២៧% ក្នុងរយៈពេល១១ខែឆ្នាំនេះ
ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ កើនឡើងជាង ២៧% ក្នុងរយៈពេល១១ខែឆ្នាំនេះ (ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានទំហំជាង១១.៨៧ពាន់លានដុល្លារ កើនឡើងជាង២៧.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ៩.៣ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ទិន្នន័យនេះបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ ទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃជាង១១.៥ពាន់លានដុល្លារកើនឡើង២៧.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានតម្លៃជាង៩ពាន់លានដុល្លារ។ រីឯការនាំចូលពីសហរដ្ឋអាមេរិកមកវិញ មានតម្លៃជាង៣៦៧លានដុល្លារ កើនឡើង៥០.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានតម្លៃជាង២៤៤លានដុល្លារ។ ដោយឡែកគិតតែវិច្ឆិកាឆ្នាំ២០២៥នេះ កម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ១.១ពាន់លានដុល្លារ កើនឡើង៣៣.៦% បើធៀបនឹងឆ្នាំ២០២៤ ដែលមានតម្លៃជាង៨២៨លានដុល្លារ ខណៈសហរដ្ឋអាមេរិកនាំចូលមកវិញមានតម្លៃជាង៤១.២លានដុល្លារ កើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានតម្លៃជាង២៦លានដុល្លារ។ តាមរយៈតួលេខនេះ សបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែល្អប្រសើរ បើទោះបីជាភាគីទាំងកំពុងអនុវត្តពន្ធបដិកាថ្មីក៏ដោយ ខណៈសហរដ្ឋអាមេរិកនៅតែជាទីផ្សារចម្បងសម្រាប់កម្ពុជា។ ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក រួមមានផលិតផលសម្លៀកបំពាក់…
-

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ. រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jean-Pierre MARCELLI នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement – AFD) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្ដីការ ក.ប.ទ.។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកនាយក អំពីភាពជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ទស្សនវិស័យរបស់ក្រសួងក្នុងដំណើរនៃបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។ លើលពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជំរុញឱ្យធុរកិច្ចនៃបណ្តារដ្ឋសមាជិកកិច្ចប្រជុំហ្រ្វង់កូហ្វូនី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ហ្វ្រង់កូតិច ដែលនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៦ នៅកម្ពុជា។ ជាការឆ្លើយតប លោកនាយក បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីៗរបស់ក្រសួង ជាពិសេសអបអរសាទរចំពោះថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលជាថ្នាលមួយទទួលបានភាពជោគជ័យនិងការចាប់អារម្មណ៍ពីសំណាក់ប្រទេសជាច្រើន ព្រមទាំងត្រូវបានប្រទេសមួយចំនួនក្នុងតំបន់យកជាគំរូនិងស្នើសុំយកទៅប្រើប្រាស់ក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ លោកនាយក បានក៏សម្តែងការគាំទ្រនិងបន្តពិភាក្សាជាមួយ ក.ប.ទ. លើគម្រោងនានាដែលបាននិងកំពុងសិក្សារួមគ្នា។ មុននឹងបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរដែលបានចុះហត្ថលេខាក្នុងអំឡុងព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥…