Category: ព័ត៌មានជាតិ
-

សមត្ថកិច្ចខេត្តបាត់ដំបងដុតកម្ទេចចោលអាហារបង្កកគ្មានគុណភាពជិត ៤តោន
(ភ្នំពេញ)៖ គ្រឿងក្នុងមាន់ និងស្លាបមាន់បង្កកជិត ៤តោន ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃសាខា ក.ប.ប ខេត្តបាត់ដំបង ដុតកម្ទេចចោល។ យោងតាមការផ្សាយក្នុងហ្វេសប៊ុកផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រតិបត្តិការដុតកម្ទេចចោលនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរឹបអូស និងបង្ក្រាបគ្រឿងក្នុង និងស្លាបមានទាំងនោះបានកាលពីសប្តាហ៍មុន នៅក្នុងភូមិសាស្ត្រស្រុកសង្កែ និងស្រុកថ្មគោល ។ ជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា ផលិតផលបង្កកទាំងនោះរួមមាន កោះមាន់ ចំនួន២៤៥កេស ស្មើនឹង ២ពាន់ ៩៤០គីឡូក្រាម និងចុងស្លាបមាន់ចំនួន ៩៥កេស ស្មើនឹង ៩៥០គីឡូក្រាមដែលនាំឲ្យទំនិញគ្មានគុណភាពទាំងអស់សរុបមានចំនួន ៣៤១កេស ស្មើនឹង ៣ពាន់ ៨៩០គីឡូក្រាម ។ ការដុតកម្ទេចនេះ ធ្វើឡើង ដោយមានការចូលរួមពីឯកឧត្តម កែវ សុជាតិ ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ស្ថិតនៅទីលានចាក់សំរាម ភូមិអូមុនី១ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចការបង្ការទប់ស្កាត់ដែលអនុវត្តបានដោយមន្រ្តីជំនាញនាពេលនេះ…
-

ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់មន្ទីរសុខាភិបាល រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះ បញ្ហាសុខភាព ប្រជាជន
(ភ្នំពេញ)៖ មន្ត្រីមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវដាក់ផែនការស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាជន ដែលមានបញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព និងពិបាកក្នុងការស្វែងរកសេវាពិគ្រោះព្យាបាលជំងឺ ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមឆ្នាំ២០២៤ និងផែនការសកម្មភាព ឆ្នាំ២០២៥ នាព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។ ដើម្បីអនុវត្តការងារថែទាំសុខភាពបឋម ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ចំនួន ៥ចំណុច ដូចជា ១) សេវាសារវន្ត បដិសណ្ឋាកិច្ច និងអនាម័យ ២) សហគមន៍ ផ្តោតសំខាន់នៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ៣) អាចទទួលប្រើ និងត្រូវពង្រឹងគុណភាពមូលដ្ឋានសាធារណៈ និងឯកជន ៤) ផ្តោតសំខាន់ទៅលើការពារសុខភាព តាមរយៈការអប់រំសុខភាព ដើម្បីកាត់បន្ថយការព្យាបាល ៥)កិច្ចសហការ គ្រប់ស្ថាប័នគ្រប់ផ្នែក ទាំងអប់រំ និងកសិកម្ម បរិស្ថានជាដើម។ ឯកឧត្ត ឈាង រ៉ា បន្តថា សិក្ខាសាលារៀបចំឡើងនាពេលនេះ ក្នុងគោលបំណងពិនិត្យ…
-

អាជ្ញាធរស៊ុយអែត រឹបអូសកប៉ាល់ សង្ស័យបង្កឲ្យខូចខ្សែ កាបអុបទិក នៅក្រោមទឹក
HELSINKI ៖ អាជ្ញាធរបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃអាទិត្យថា អាជ្ញាធរអយ្យការស៊ុយអែត បានរឹបអូសកប៉ាល់ ដែលសង្ស័យថា បានបំផ្លាញខ្សែកាបអុបទិកដែលដាក់នៅក្រោមទឹក ដែលតភ្ជាប់ពីប្រទេសឡាតវី និងដែនកោះ Gotland របស់ប្រទេសស៊ុយអែត ។ អាជ្ញាធរខាងលើបានបញ្ជាក់ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មលើការសង្ស័យថា មានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរត្រូវបានចាប់ផ្តើម ទោះបីជាវាមិនបានបង្ហាញឈ្មោះកប៉ាល់ ឬសញ្ជាតិក៏ដោយ ។ យោងតាមកាសែតស៊ុយអែត Expressen បានចុះផ្សាយថា កប៉ាល់នេះ គឺជាកប៉ាល់ដឹកប្រេង Vezhen ដែលបានចុះបញ្ជីនៅក្នុងប្រទេសម៉ាល់តា ហើយធ្វើដំណើរចេញពីប្រទេសរុស្ស៊ី ។ បច្ចុប្បន្ន កប៉ាល់នេះត្រូវបានបោះយុថ្កាចេញពី Karlskrona នៅភាគអាគ្នេយ៍ប្រទេសស៊ុយអែត នេះបើតាមអ្នកផ្តល់សេវាវិភាគដែនសមុទ្រ បានបញ្ជាក់យ៉ាងដូច្នេះ ។ ផ្ទាំងពាណិជ្ជកម្ម ថៅកែក្រុមហ៊ុនទូរទស្សន៍ SJSC Latvian ហៅកាត់ (LVRTC) បានលើកឡើងថា ពួកគេបានរកឃើញការរំខានក្នុងការបញ្ជូនទិន្នន័យកាលពីព្រឹកថ្ងៃអាទិត្យ ហើយបានណែនាំថា ខ្សែកាបនេះទំនងជារងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយកម្លាំងខាងក្រៅ ។ វិទ្យុជាតិស៊ុយអែត បានរាយការណ៍ថា ផ្នែកដែលរងផលប៉ះពាល់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចស៊ុយអែត ៕ ប្រែសម្រួលដោយ៖ ម៉ៅ…
-

អ៊ីរ៉ាក់ ជំរុញឲ្យមានកិច្ច ខិតខំប្រឹងប្រែងបង្រួបបង្រួម ដើម្បីគាំទ្រ ដល់ស្ថិរភាពក្នុងតំបន់
បាកដាដ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានអំពាវនាវ កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចខិតខំប្រឹងប្រែង បង្រួបបង្រួមក្នុងចំណោម ប្រទេសក្នុងតំបន់ ដើម្បីគាំទ្រដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា ។ លោក Al-Sudani បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួប ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ដែលកំពុងធ្វើទស្សនកិច្ច។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់លោក al-Sudani អ្នកទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី ហ្គាហ្សា និងលីបង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងបទឈប់បាញ់។ លោក Al-Sudani បានរំលឹកឡើងវិញថា “ការត្រៀមខ្លួនរបស់អ៊ីរ៉ាក់ ក្នុងការសម្របសម្រួល ជាមួយប្រទេសជិតខាង ជាពិសេសតួកគី ទាក់ទងនឹងការអភិវឌ្ឍន៍ក្នុងតំបន់ដែលកំពុងបន្ត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្ទាំងពាណិជ្ជកម្ម សម្រាប់ផ្នែក របស់លោកវិញ លោក Fidan បានបញ្ជាក់ជាថ្មីនូវ បំណងប្រាថ្នារបស់ប្រទេស របស់លោកក្នុងការរក្សាការ សម្របសម្រួលយ៉ាង ជិតស្និទ្ធជាមួយប្រទេស អ៊ីរ៉ាក់ លើការអភិវឌ្ឍន៍ក្នុងតំបន់ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់តួកគីចំពោះគម្រោង និងកិច្ចសហប្រតិបត្តិការផ្លូវយុទ្ធសាស្ត្រ…
-

ពលរដ្ឋអ៊ីស្រាអែលមួយចំនួន ខ្លាចមានការវាយប្រហារថ្មី ខណៈអ្នកស្រុកហ្កាហ្សា ត្រលប់ទៅភាគខាងជើងវិញ
ស្ថានីយ៍រថភ្លើង និងអាកាសយានដ្ឋាននានានៅទូទាំងប្រទេសចិន ត្រូវគេមើលឃើញថាជាការធ្វើដំណើរដ៏ច្រើនបំផុតនៅថ្ងៃបុណ្យចូលឆ្នាំថ្មី ខណៈមនុស្សរាប់លាននាក់បានវិលត្រឡប់ទៅផ្ទះវិញ ដើម្បីចំណាយពេលវិស្សមកាលជាមួយក្រុមគ្រួសាររបស់ពួកគេក្នុងកាវិលត្រឡប់ទៅកាន់ស្រុកកំណើតដ៏ច្រើនបំផុតប្រចាំឆ្នាំ ដែលត្រូវបានគេរំពឹងថានឹងក្លាយចំនួនខ្ពស់បំផុតក្នុងកំណត់ត្រា។ ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំម្សាញ់ឬឆ្នាំពស់២០២៥នេះចាប់ផ្តើមនៅថ្ងៃពុធទី២៩សប្ដាហ៍នេះ។ក្នុងអំឡុងពិធីបុណ្យតាមប្រពៃណីមានរយៈពេល៤០ ថ្ងៃ ទាំងការធ្វើដំណើរមុន អំឡុងពេល និងក្រោយវិស្សមកាល ត្រូវបានគេរំពឹងថាការធ្វើដំណើររបស់ប្រជាជនឆ្លងខេត្តនឹងមានប្រហែល ៩ ពាន់លាននាក់លើគ្រប់ទម្រង់នៃការដឹកជញ្ជូន។ ទីភ្នាក់ងារសាព័ត៌មានស៊ីនហួបាននិយាយថា ការធ្វើដំណើរតាមរថភ្លើង និងផ្លូវអាកាសត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុត ក្នុងអំឡុងពេលការធ្វើដំណើរសម្រុកទៅកាន់ស្រុកកំណើតនាឱកាសឆ្នាំថ្មីនេះ។ ក្រសួងដឹកជញ្ជូនបាននិយាយថា ខ្លួនរំពឹងថានឹងមានការធ្វើដំណើរតាមរថភ្លើងចំនួន ៥១០ លាន នាក់ និងការធ្វើដំណើរតាមផ្លូវអាកាសចំនួន ៩០ លាននាក់ក្នុងអំឡុងពេលនេះ។ យោងតាមក្រុមហ៊ុន China Railways ដែលបានបន្ថែមរថភ្លើងរាប់ពាន់គ្រឿងដើម្បីបំពេញតម្រូវការ កាលពីថ្ងៃសៅរ៍ បានឲ្យដឹងថា ការសម្រុកទៅស្រុកកំណើរតាមខេត្តនានានៅពេលនេះ គឺជាការធ្វើដំណើរក្នុងចំនួនខ្ពស់បំផុតនៅតាមស្ថានីយ៍នានាមុនថ្ងៃឈប់សម្រាក៕
-

-

-

ក្រុមឧទ្ទាមគាំទ្រដោយរ្វ៉ាន់ដា សម្រុកចូលទៅក្រុង Goma របស់កុងហ្គោ ក្នុងការបង្កើនជម្លោះដ៏ធំ
ក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានដើរដង្ហែក្បួនសម្រុកទៅកាន់ទីក្រុង Goma ភាគខាងកើតនៃប្រទេសកុងហ្គោ កាលពីថ្ងៃចន្ទ (២៧ មករា) ហើយអង្គការសហប្រជាជាតិនិយាយថា ក្រុមឧទ្ទាមនោះត្រូវបានគាំទ្រដោយយ៉ាងហោចណាស់ទាហានរ្វ៉ាន់ដាធម្មតាមួយចំនួន ខណៈមានការប្រយុទ្ធគ្នាពាសពេញទីក្រុង នៅក្នុងបង្កើនភាពតានតឹងដ៏អាក្រក់បំផុតនៃជម្លោះដ៏រ៉ាំរ៉ៃអស់រយៈពេលជាងមួយទសវត្សរ៍មកនេះ។ សម្ព័ន្ធឧទ្ទាមពាក់ព័ន្ធនឹងកងជីវពល M23 ដឹកនាំដោយក្រុមជនជាតិភាគតិចទូស៊ី បាននិយាយថា ខ្លួនដណ្តើមយកទីក្រុងមាត់បឹងដែលមានប្រជាជនជាង ២លាននាក់មួយនេះ និងដែលជាមជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួន និងក្រុមជំនួយស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសរ្វ៉ាន់ដា ហើយត្រូវកាន់កាប់លើកចុងក្រោយដោយក្រុម M23 ក្នុងឆ្នាំ២០១២។ មេដឹកនាំនៃសម្ព័ន្ធទន្លេកុងហ្គោ ដែលរួមមានក្រុម M23 បានអះអាងថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីក្រុងនេះ ប៉ុន្តែកាលពីល្ងាចថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក Muhindo Nzangi បាននិយាយថា កងទ័ពកុងហ្គោបានគ្រប់គ្រង ៨០% នៃទីក្រុង Goma ដោយកងទ័ពរ្វ៉ាន់ដា ដកទៅជាយក្រុង ឬត្រឡប់ទៅវិញឆ្លងកាត់ព្រំដែន។ កុងហ្គោបានចោទរ្វ៉ាន់ដា ពីការបញ្ជូនកងទ័ពចូលទៅក្នុងទឹកដីរបស់ខ្លួន ខណៈរ្វ៉ាន់ដា បាននិយាយថា ការប្រយុទ្ធនៅជិតព្រំដែនបានគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន៕
-

ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ត្រឡប់ទៅតំបន់ហ្កាហ្សាភាគខាងជើងវិញ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងចំណាប់ខ្មាំង
ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវសំខាន់ៗឆ្ពោះទៅភាគខាងជើងក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយបង្ហាញភាពរីករាយចំពោះការត្រលប់ទៅវិញ បន្ទាប់ពីការរស់នៅក្នុងជំរកបណ្តោះអាសន្នជាច្រើនខែ ប៉ុន្តែមានការភ័យខ្លាចចំពោះអ្វីដែលអាចនៅសេសសល់នៅតាមផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែក។ ការត្រឡប់ទៅជម្រកវិញរបស់ពួកគេ ដែលត្រូវបានពន្យារពេលកាលពីចុងសប្តាហ៍មុន បានដំណើរការបន្ទាប់ពីក្រុមហាម៉ាស បានយល់ព្រមប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់កាលពីចុងសប្តាហ៍នេះ ហើយកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីច្រករបៀងដ៏សំខាន់មួយនៅទូទាំងតំបន់ឡោមព័ទ្ធ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល១៥ខែ។ នៅតាមដងផ្លូវដែលរត់កាត់ច្រាំងសមុទ្រមេឌីទែរ៉ាណេនៃតំបន់ហ្កាហ្សា ហ្វូងមនុស្សមួយចំនួន ដែលបានបីកូនតូច និងលីរបស់របរនៅលើស្មារបស់ពួកគេ បានដើរដោយថ្មើរជើងវិលត្រឡប់ទៅរកផ្ទះសម្បែងរបស់ពួកគេវិញ។ អ្នកឃើញហេតុការណ៍បាននិយាយថា ក្រុមអ្នកស្រុកដំបូងបានទៅដល់ទីក្រុងហ្កាហ្សា នៅព្រឹកព្រលឹម ថ្ងៃចន្ទ បន្ទាប់ពីចំណុចឆ្លងកាត់ទីមួយនៅកណ្តាលដែនដីហ្កាហ្សាបានបើកនៅម៉ោង ៧:០០ ព្រឹក ម៉ោងក្នុងស្រុក ។ ផ្លូវកាត់មួយទៀតបានបើកប្រហែលបីម៉ោងក្រោយមក ដើម្បីអនុញ្ញាតឲ្យរថយន្តឆ្លងកាត់បាន។ ដោយត្រូវបានជម្លៀសម្តងហើយម្តងទៀតក្នុងរយៈពេល ១៥ ខែនៃសង្រ្គាម សកម្មភាពអបអរសាទរបានផ្ទុះឡើងនៅតាមទីជម្រក និងជំរំតង់ផ្សេងៗ នៅពេលក្រុមគ្រួសារបានឮដំណឹងថាផ្លូវឆ្លងកាត់ត្រូវបានបើក៕
-

ស្ថាប័នជំនាញ៖ កម្ពុជាចាប់ផ្ដើមមានខ្យល់ស្អាតឡើងវិញហើយ ក្រោយរងការបំពុលប៉ុន្មានថ្ងៃមកនេះ
ភ្នំពេញ ៖ ក្រោយរងការបំពុលប៉ុន្មានថ្ងៃកន្លងមកនេះ ស្ថានភាពខ្យល់នៅកម្ពុជាបានវិលមករកប្រក្រតីភាពឡើងវិញហើយ។ ទិន្នន័យដែលបង្ហាញដោយស្ថាប័នជំនាញឱ្យដឹងថា នៅទូទាំងកម្ពុជាស្ថានភាពខ្យល់ បានឈានដល់កម្រិតល្អណាស់ និងល្អ នៅទូទាំងប្រទេស។ ចាប់ពីម៉ោង ២ រសៀលនៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ មក កំហាប់ភាគល្អិតនិចលនៅកម្ពុជាគិតជាមធ្យមស្មើនឹង ១៤.៨៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 ។ តួលេខនេះបញ្ជាក់ឱ្យឃើញថា គុណភាពខ្យល់នៅកម្ពុជាគឺល្អណាស់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលបានផ្សព្វ ផ្សាយឱ្យដឹងនៅល្ងាចថ្ងៃទី២៧ មករានេះ។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា ក៏បានបញ្ជាក់ផងដែរថា ក្រោយមានការបំពុលខ្យល់ ដែលបង្កឡើងដោយកត្តាមនុស្ស និងកត្តាធម្មជាតិមួយចំនួន នៅថ្ងៃនេះ គុណភាពខ្យល់នៅកម្ពុជាបានវិលមករកភាពប្រក្រតីវិញហើយ។ ទិន្នន័យដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៅថ្ងៃនេះបានបង្ហាញឱ្យឃើញថា នៅគ្រប់ ២៥ រាជធានី/ខេត្ត គុណភាពខ្យល់បានវិលមករកកម្រិតល្អណាស់ និងល្អនៅទូទាំងប្រទេស។ ប៉ុន្មានថ្ងៃកន្លងមកនេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ជាច្រើនបានរងឥទ្ធិពលខ្យល់ពុលជាច្រើនថ្ងៃ ក្នុងនោះប្រទេសខ្លះបានឈានដល់បិទសាលារៀនថែមទៀត ដោយសារស្ថានភាពខ្យល់ពុលធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា ក៏បានអំពាវនាវដល់សាធារណជនសូមចូលទៅកាន់គេហទំព័រ ឬដោនឡូតយក…