Category: ព័ត៌មានជាតិ
-

សារឆ្នាំថ្មី គីម ជុងអ៊ុន ហៅ ពូទីន ជា «មិត្តជាទីគោរពបំផុត»
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចុះផ្សាយ កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជា «មិត្តសម្លាញ់បំផុត» តាមរយៈការផ្ញើសារចូលឆ្នាំថ្មី ទៅកាន់មេដឹកនាំរុស្ស៊ី ដោយកោតសរសើរពីទំនាក់ទំនងទ្វេភាគី យ៉ាងជិតស្និទ្ធ។ ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងនយោបាយ យោធា និងវប្បធម៌ កាន់តែស៊ីជម្រៅ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយលោក ពូទីន និងលោក គីម បាននិយាយម្តងហើយម្តងទៀតអំពីភាពស្និទ្ធស្នាលផ្ទាលខ្លួន រវាងមេដឹកនាំទាំងពីរ។ លោក ពូទីន និង លោក គីម បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិមួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកាន់តំបន់ដាច់ស្រយាលខាងជើង កាលពីខែមិថុនា។ កតិកាសញ្ញានេះមានកាតព្វកិច្ចផ្តល់ជំនួយយោធាជាបន្ទាន់ ប្រសិនបើភាគីម្ខាងទៀតត្រូវបានឈ្លានពាន ហើយចូលជាធរមាន កាលពីខែធ្នូ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ KCNA បាននិយាយថា សារចុងក្រោយរបស់លោក គីម បានពណ៌នាលោក ពូទីន ជា «មិត្ត និងសមមិត្តជាទីគោរពបំផុត»…
-

ឆ្នាំ២០២៤ ចំនួនប្រជាជនទូទាំងពិភពលោកកើនឡើងបន្ថែម ៧១លាននាក់ នាំឱ្យចំនួនសរុបកើនជាង ៨ពាន់លាននាក់
ចំនួនប្រជាជនទូទាំងពិភពលោកបានកើនឡើងជាង ៧១លាននាក់បន្ថែមទៀតនៅក្នុងឆ្នាំ ២០២៤ តួលេខនេះ ធ្វើឱ្យចំនួនប្រជាជនសរុបស្ទុះឡើងដល់ ៨.០៩ពាន់លាននាក់គិតត្រឹមថ្ងៃចូលឆ្នាំសកល។ នេះបើយោងតាមការប៉ាន់ស្មានរបស់ការិយាល័យជំរឿនប្រជាជនរបស់សហរដ្ឋអាមេរិក ហើយត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មានស៊ីនហួរ។ យោងតាមការប៉ាន់ស្មានបានបង្ហាញថា ចំនួនប្រជាជនទូទាំងពិភពលោកបានកើនឡើងចំនួន ០.៩ភាគរយក្នុងឆ្នាំ ២០២៤ តួលេខនេះធ្លាក់ចុះបន្តិចប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២៣ ដែលបានកើនឡើងចំនួន ៧៥លាននាក់។ នៅក្នុងឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងចំនួនប្រជាជនចំនួន ២.៦លាននាក់បន្ថែមទៀត តួលេខនេះ ធ្វើឡើងចំនួនប្រជាជនអាមេរិកសរុបទូទាំងប្រទេស គិតត្រឹមថ្ងៃចូលឆ្នាំសកល កើនឡើងដល់ ៣៤១លាននាក់។ នេះបើយោងតាមការិយាល័យជំរឿនប្រជាជនរបស់អាមេរិក។ សហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថា នឹងមានកំណើតម្តងរៀងរាល់ ៩វិនាទី និងស្លាប់ម្នាក់រៀងរាល់ ៩.៤វិនាទី នៅក្នុងខែមករា ឆ្នាំ២០២៥។ រីឯការធ្វើចំណាកស្រុកអន្តរជាតិ ត្រូវបានរំពឹងថា នឹងបន្ថែមមនុស្សម្នាក់ចូលទៅក្នុងចំនួនប្រជាជនអាមេរិកសរុបរៀងរាល់ ២៣.២វិនាទី។ ការិយាល័យជំរឿនប្រជាជនបាននិយាយថា ការរួមបញ្ចូលគ្នានៃការផ្តល់កំណើត, ការស្លាប់ និងការធ្វើចំណាកស្រុកអន្តរជាតិសុទ្ធ នឹងបង្កើនចំនួនប្រជាជនអាមេរិក យ៉ាងហោចណាស់ម្នាក់រៀងរាល់ ២១.២វិនាទី។ សូមរម្លឹកថា កាលពីឆ្នាំ ២០២០ ចំនួនប្រជាជនអាមេរិកបានកើនឡើងខ្ពស់បំផុតដល់ជិត ៩.៧លាននាក់ ជាមួយនឹងអត្រាកំណើនចំនួន ២.៩ភាគរយ។ ចំណែកនៅទសវត្សរ៍ឆ្នាំ ២០១០ ចំនួនប្រជាជនអាមេរិកបានកើនឡើង…
-

សារឆ្លងឆ្នាំ! Zelensky ប្តេជ្ញាធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចប់សង្រ្គាម
បរទេស៖ «ប្រហែលជាឆ្នាំ២០២៥ គឺជាឆ្នាំ របស់យើង អ៊ុយក្រែនប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បី បញ្ឈប់រុស្ស៊ី និងបញ្ចប់សង្រ្គាម» នេះគឺជាសារថ្លែងឆ្លងឆ្នាំរបស់ លោក ប្រធានាធិបតីអ៊ុយក្រែន Zelensky។ លោក បានសន្យាថា នឹងតស៊ូដើម្បីសន្តិភាព នៅឆ្នាំ ២០២៥ ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់អ៊ុយក្រែនដ៏រឹងមាំ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។ ជាមួយនឹងការផ្លាស់ប្តូរសក្តានុពល នៅក្នុងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Trump លោក Zelensky នៅតែមានសុទិដ្ឋិនិយមអំពីការសម្រេចបាននូវសន្តិភាព និងការទទួលបានមកវិញនូវទឹកដី ដែលបាត់បង់។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារ បានប្តេជ្ញាថា ប្រទេសរបស់លោកនឹងប្រើប្រាស់ឆ្នាំ ២០២៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបញ្ចប់ការឈ្លានពានរយៈពេលជិត ៣ ឆ្នាំរបស់រុស្ស៊ី ដោយមធ្យោបាយណាមួយដែលចាំបាច់។ លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសនេះថា « ប្រហែល២០២៥ គឺជាឆ្នាំរបស់យើង..យើងដឹងថា សន្តិភាពនឹងមិនត្រូវបានផ្តល់ឱ្យយើងជាអំណោយទេ ប៉ុន្តែ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ឈប់រុស្ស៊ី និងបញ្ចប់សង្រ្គាម»។ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយទៀតថា «ជារៀងរាល់ថ្ងៃ នៅក្នុងឆ្នាំ…
-

ក្រសួងសុខាភិបាល អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់
(ភ្នំពេញ)៖ ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយ ព័ត៌មានស្តីពីការផ្ទុះឡើងនៃយូមិនមេតាភ្ញីម៉ូវីរុស«human metapneumovirus (HMPV)» បង្កឱ្យមានជំងឺផ្លូវដង្ហើម។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្នការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វីរុសនេះ បង្កឱ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។ យូមិនមេតាគ្លីម៉ូវីរុស អាច បណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។ យូមិនមេតាភ្លឺម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់ ហើយប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។ នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺ នេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថា ប្រហែល ១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារគឺបណ្តាលមកពីយូមិនមេតាភ្លឺម៉ូវីរុស។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦…
-

យន្តហោះមួយទៀតរបស់ Jeju Air ជួបបញ្ហាពេលចុះចត
បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air បាននិយាយថា កាលពីថ្ងៃចន្ទ ជើងហោះហើរមួយ ពីទីក្រុងសេអ៊ូល ត្រូវបានបង្ខំឱ្យត្រលប់មកវិញ បន្ទាប់ពីជួបបញ្ហាឧបករណ៍ចុះចត ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីការផ្ទុះឆេះយន្តហោះរបស់ Jeju Air នេះដូចគ្នា ដែលបានសម្លាប់មនុស្ស ១៧៩នាក់ លើយន្តហោះ។ យន្តហោះ Boeing 737-800 ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុចុងក្រោយនេះ គឺជាម៉ូដែលដូចគ្នាទៅនឹងយន្តហោះរបស់ Jeju Air ដែលបានធ្លាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានបញ្ហាពេលចុះចត ហើយបានជ្រុលទៅបុករនាំងបេតុង។ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងបាននិយាយថា យន្តហោះ Jeju Air Flight 7C101 ដែលបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ទីក្រុងសេអ៊ូល ទៅកាន់កោះ Jeju នៅម៉ោងប្រហែល ៦.៣៧ព្រឹក បានត្រលប់ទៅ Gimpo វិញ នៅម៉ោង ៧.២៥ ព្រឹក ថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីបញ្ហាឧបករណ៍ចុះចត ត្រូវបានរកឃើញថា មានបញ្ហាបច្ចេកទេសភ្លាមៗ បន្ទាប់ពីការហោះហើរ។ លោក…
-

តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol
(សេអ៊ូល)៖ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី៣១ ខែធ្នូ បានអនុម័តលើការចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានសភាបោះឆ្នោតដកតំណែង និងត្រូវបានព្យួរតំណែង ជុំវិញការសម្រេចចិត្តរបស់លោកក្នុងការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ បានទទួលស្គាល់ថាតុលាការក្នុងទីក្រុងសេអ៊ូល បានអនុម័តលើដីកាចាប់ខ្លួនលោក Yoon ហើយដែលនេះគឺជាលើកដំបូងបំផុត ដែលតុលាការចេញដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច។ តែខាងតុលាការមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ។ ក្រុមអ្នកស៊ើបអង្កេតដែលកំពុងស៊ើបអង្កេតលើលោក Yoon ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក បានឱ្យដឹងកាលពីថ្ងៃទី៣០ ខែធ្នូថាពួកគេបានស្នើសុំដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែងរូបនេះ បន្ទាប់ពី រូបលោកមិនបានបង្ហាញខ្លួន ក្នុងការសួរចម្លើយតាមការកោះហៅ។ លោក Yoon មិនបានបង្ហាញខ្លួនក្នុងការសួរចម្លើយ តាមការកោះហោះចំនួន៣លើក របស់ប៉ូលិស និងការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ ដែលកំពុងសហការគ្នា លើការស៊ើបអង្កេតថាតើការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon គឺជាទង្វើបះបោរឬក៏យ៉ាងណា? គួរបញ្ជាក់ថា លោក Yoon ត្រូវបានព្យួរពីតំណែងប្រធានាធិបតី បន្ទាប់ពីត្រូវបានសភាបោះឆ្នោតដកតំណែងកាលពីដើមខែធ្នូនេះ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក។ ជោគវាសនា របស់លោក Yoon កំពុងស្ថិតនៅក្នុងដៃតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ដែលនឹងសម្រេចថាតើត្រូវរក្សា…
-

(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ ដោយផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញ ។ នេះជាការគូសបញ្ជាក់របស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc ក្នុងឱកាសដែលលោក និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលេីគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកេីតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និង អភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក៏បានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជានៅតាមទីជនបទផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះ កម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត។ ចំពោះការរួមចំណែកថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក, សម្ដេចបវរធិបតី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងវត្តអារាមនៅសហរដ្ឋអាមេរិក របស់លោក Chris Larsen និងលោកស្រី Lyna Lam។ សម្ដេចក៏បានសង្កត់ធ្ងន់ថា វត្តអារាមមិនត្រឹមតែជាទីជួបជុំសម្រាប់សហគមន៍ខ្មែរប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ការបណ្ដុះបណ្ដាលផ្នែកភាសា និង សិល្បៈ, ការថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ផងដែរ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់លោក Chris Larsen និងលោកស្រី Lyna Lam ឱ្យបន្តសកម្មភាពដែលគាំទ្រដល់ការថែរក្សា និងអភិរក្ស វប្បធម៌ និងប្រពៃណីខ្មែរ បន្ថែមទៀត និងរីករាយចំពោះបំណង និងសមានចិត្តជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា។ សម្ដេចបវរធិបតីបានជម្រាបជូនអំពីសមិទ្ធផល និងវឌ្ឍនភាពនៃគោលនយោបាយគាំពារសង្គម និងលើកកម្ពស់សុខុមាលភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងវិស័យសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់លើការពង្រីកវិសាលភាព និងពង្រឹងសេវាថែទាំសុខភាពទៅដល់មូលដ្ឋាន នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស, ការអភិវឌ្ឍវិស័យអប់រំ, និងការបង្កើតការងារសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
(ភ្នំពេញ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ ដោយផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញ ។ នេះជាការគូសបញ្ជាក់របស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc ក្នុងឱកាសដែលលោក និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលេីគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកេីតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។ ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និង អភិរក្ស វប្បធម៌…
-

លោក ពូទីន សុំទោសរឿងធ្លាក់យន្តហោះអាស៊ែបៃហ្សង់ តែមិនទទួលស្គាល់ជាស្នាដៃរុស្ស៊ី
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញមុខសុំទោសប្រធានាធិបតីអាស៊ែបៃហ្សង់ ទាក់ទិននឹងករណីធ្លាក់យន្តហោះពាណិជ្ជកម្មនៅក្នុងដែនអាកាសរុស្ស៊ី បណ្តាលឲ្យមនុស្ស ៣៨នាក់បានស្លាប់ ប៉ុន្តែលោកមិនបានទទួលស្គាល់ថា នេះជាស្នាដៃរបស់រុស្ស៊ីទេ។ នៅក្នុងការអត្ថាធិប្បាយដំបូងរបស់គាត់ ស្តីពីការធ្លាក់នៅថ្ងៃបុណ្យណូអែល លោក ពូទីន បាននិយាយថា សោកនាដកម្មនេះ បានកើតឡើងនៅពេលដែលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកំពុងវាយលុកយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។ នៅក្នុងការសុំទោសជាសាធារណៈដ៏កម្រ លោក ពូទីន បាននិយាយថា នៅពេលនោះ ទីក្រុង Grozny, Mozdok និង Vladikavkaz បានរងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានឆ្លើយតបការវាយប្រហារទាំងនោះ។ ទោះបីជាយ៉ាងណា ទាំងលោក ពូទីន និងវិមានក្រឹមឡាំង មិនបានទទួលស្គាល់ដោយផ្ទាល់ថា យន្តហោះអាស៊ែបៃហ្សង់នេះ បានរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីនោះទេ ដោយរង់ចាំលទ្ធផលពីការស៊ើបអង្កេត។ អាស៊ែបៃហ្សង់មិនបានចោទប្រកាន់រុស្ស៊ីជាផ្លូវការទេក្នុងសប្តាហ៍នេះ ប៉ុន្តែរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសនេះបាននិយាយថា យន្តហោះនោះបានទទួលរងការជ្រៀតជ្រែកពីខាងក្រៅ ហើយរងការបានខូចខាតទាំងខាងក្នុង និងខាងក្រៅ នៅពេលដែលវាព្យាយាមចុះចត។ យ៉ាងណាមិញ អ្នកជំនាញអាកាសចរណ៍ និងអ្នកផ្សេងទៀតក្នុងប្រទេសអាស៊ែបៃហ្សង់ជឿថា ប្រព័ន្ធ GPS របស់យន្តហោះនោះ បានរងផលប៉ះពាល់ដោយសារប្រព័ន្ធអេឡិចត្រូនិច និងរងការវាយប្រហារពីមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី។ អ្នកនៅរស់រានមានជីវិតក្នុងហេតុការណ៍នេះ ក៏ធ្លាប់បានរាយការណ៍ដែរថា…
-

អត្រាកំណើតនៅវៀតណាមធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២៤
ហាណូយ ៖ អត្រាកំណើតនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រានៃការមានកូនសរុបមានត្រឹមតែ ១.៩១នាក់ក្នុងស្ត្រីម្នាក់ ពោលគឺស្រ្តីម្នាក់ស្ទើរតែមិនអាចមានបានកូនពីរនាក់ ដែលនេះជាឆ្នាំទី៣ជាប់ៗគ្នាហើយ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម ដកស្រង់សម្តីអាជ្ញាធរស្ថិតក្រោមក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ការ ធ្ការធ្លាក់ចុះនៃអត្រាកំណើតនៅតែមិនប្រែប្រួលក្នុង រយៈ ពេល ប៉ុន្មាន ឆ្នាំ កន្លង មក នេះ ពោលគឺស្រ្តីម្នាក់មានកូនត្រឹមតែ២នាក់ប៉ុណ្ណោះក្នុង ឆ្នាំ ២០២១ ហើយក្នុងឆ្នាំ ២០២២ក៏ដូចគ្នាដែរ លើកលែងតែឆ្នាំ ២០២៣ តួលេតួលេខនេះបានបន្តធ្លាក់ចុះមកត្រឹមម្នាក់ប៉ុណ្ណោះ។ លោក Pham Vu Hoang ដែលជានាយករងអាជ្ញាធរស្ថិតក្រោមក្រសួងសុខាភិបាល បាននិយាយថា ប្រជាជនវៀតណាមអាចនឹងចាប់ផ្តើមធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០៥៤ ប្រសិនបើអត្រាមានកូនទាបនៅតែបន្តធ្លាក់ចុះទាបបែបនេះ យោងតាមការព្យាករណ៍បានបង្ហាញពីការថយចុះចំនួនប្រជាជនប្រចាំឆ្នាំដល់ ០.០៤ភាគរយនៅចន្លោះឆ្នាំ ២០៥៤ ដល់ ២០៥៩ និង ០.១៨ភាគរយនៅចន្លោះឆ្នាំ ២០៦៤ និង ២០៦៩ ដែលស្មើនឹងការបាត់បង់ចំនួនប្រជាជនជាមធ្យម ២០០,០០០នាក់ក្នុងមួយឆ្នាំ។ ឆ្លើយតបនឹងបញ្ហានេះ ក្ក្រសួងសុខាភិបាលវៀតណាមកំពុង ធ្វើ សេចក្តី ព្រាង…
-

លោក ហ្សេលេនស្គី ជំរុញចិនដាក់សម្ពាធកូរ៉េខាងជើងរឿងលូកដៃចូលសង្គ្រាមអ៊ុយក្រែន
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យចិនបញ្ចេញឥទ្ធិពលលើកូរ៉េខាងជើង ឆ្លើយតបនឹងការដាក់ពង្រាយទាហានកូរ៉េខាងជើងចូលរួមជាមួយកងទ័ពរុស្ស៊ី ធ្វើសង្គ្រាមនឹងអ៊ុយក្រែន។ លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូថា ប្រជាជាតិកូរ៉េមិនគួរលះបង់អាយុជីវិតប្រជាជនរបស់ខ្លួននៅក្នុងសមរភូមិនៅអឺរ៉ុបទេ។ ប្រការនេះអាចជះឥទ្ធិពលអាក្រក់ដល់ប្រទេសជិតខាងរបស់កូរ៉េ ជាពិសេសចិន។ លោក ហ្សេលេនស្គី បន្តថា ប្រសិនបើចិនមានភាពស្មោះត្រង់នឹងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលថា សង្រ្គាមអ៊ុយក្រែនមិនគួរកើនឡើងនោះ ខ្លួនត្រូវតែដាក់សម្ពាធសមស្របណាមួយលើកូរ៉េខាងជើង។ ចិនគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង។ លោក ហ្សេលេនស្គី បន្ថែមថា រុស្ស៊ីកំពុងប្រើប្រាស់កងទ័ពកូរ៉េខាងជើងជាចម្បង ក្នុងការប៉ុនប៉ងវាយដណ្តើមយកមកវិញនូវតំបន់ Kursk របស់រុស្ស៊ី ដែលត្រូវបានកាន់កាប់ដោយទាហានអ៊ុយក្រែនមួយផ្នែក។ កូរ៉េខាងជើង បើតាមសេចក្តីរាយការណ៍ បានបញ្ជូនទាហានរបស់ខ្លួនប្រមាណ ១០,០០០នាក់ ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រទីក្រុងមូស្គូប្រយុទ្ធនឹងទីក្រុងកៀវ។ បើតាមប្រធានាធិបតីអ៊ុយក្រែន ទាហានកូរ៉េខាងជើងជាង ៣,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួស ទោះបីជាការប៉ាន់ស្មាននេះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យក៏ដោយ។ ហើយបើផ្អែកតាមការប៉ាន់ប្រមាណរបស់សហរដ្ឋអាមេរិក បានបង្ហាញថា ទាហានកូរ៉េខាងជើងជាង ១,០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសក្នុងសប្តាហ៍កន្លង។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ក៏បានឲ្យដឹងទៀតថា ទាហានកូរ៉េខាងជើងមួយចំនួនបានជ្រើសរើសការសម្លាប់ខ្លួនឯង ដើម្បីជំនួសឲ្យការចុះចាញ់សត្រូវ។ ការសម្រេចចិត្តធ្វើបែបនេះ ទំនងជាពួកគេព្រួយបារម្ភថា គ្រួសាររបស់ពួកគេនៅកូរ៉េខាងជើងនឹងត្រូវទទួលទោស ប្រសិនបើពួកគេត្រូវបានកងទ័ពអ៊ុយក្រែនចាប់ខ្លួន៕ ប្រភព…