Category: ព័ត៌មានជាតិ
-

លោក Trump និងលោកស្រី Harris ប៉ះទង្គិចគ្នាជុំវិញវោហារសាស្ត្រ ខណៈកំពុងប្រយុទ្ធដើម្បីដណ្តើមសន្លឹកឆ្នោតនៅរដ្ឋនានា
លោក Donald Trump ស្ថិតនៅក្រោមការរិះគន់ចំពោះការលើកឡើងឥតសំចៃសំដៅទៅលើអ្នកគាំទ្រ របស់លោកស្រី Kamala Harris កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ខណៈបេក្ខជនទាំងពីរ បានប្រមូលផ្តុំអ្នកគាំទ្រ នៅក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំង ក្នុងតំបន់ Rust Belt រយៈពេល៤ថ្ងៃ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈសហរដ្ឋអាមេរិកនឹងបោះឆ្នោតនៅថ្ងៃទី៥ ខែ វិច្ឆិកា ខាងមុខនេះ។ ប្រជាជនអាមេរិកជាង៦៨លាននាក់ បានបោះឆ្នោតរបស់ពួកគេរួចហើយនៅមុនថ្ងៃបោះឆ្នោត នៅថ្ងៃអង្គារ ខាងមុខនេះ។ ការបោះឆ្នោតប្រជាមតិ បង្ហាញថា លោក Trump និងលោកស្រី Harris ស្មើគ្នា ដោយជ័យជម្នះសម្រាប់ប្រជាប្រីយភាពអាស្រ័យលើថាតើនណា នឹងដណ្តើមបានជម្នះ នៅទូទាំងរដ្ឋចំនួន៧ រួមទាំងរដ្ឋ Wisconsin និងរដ្ឋ Michigan ។ បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីទាំងពីរ បានរៀបចំព្រឹត្តិការណ៍យុទ្ធនាការពេញមួយថ្ងៃ ដោយបញ្ចប់ការប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Milwaukee ជាទីក្រុងធំបំផុតរបស់រដ្ឋ Wisconsin។ លោក Trump បានប្រាប់ហ្វូងមនុស្សដ៏អ៊ូអរនៅទីក្រុង Warren រដ្ឋ Michigan ថា «អ្វីៗគ្រប់យ៉ាងដែលយើងបានប្រយុទ្ធអស់រយៈពេល៤ឆ្នាំកន្លងទៅនេះ…
-

-

មន្ត្រីកូរ៉េខាងត្បូង រារាំងការប៉ុនប៉ងបញ្ជូនបាឡុង ដែលដឹកខិត្តប័ណ្ណរិះគន់កូរ៉េខាងជើង
អាជ្ញាធរកូរ៉េខាងត្បូង នៅក្នុងភូមិមួយជិតព្រំដែនជាមួយកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ (៣១ តុលា) បានរារាំងផែនការប៉ុនប៉ងបញ្ជូនបាឡុងដឹកខិត្តប័ណ្ណរិះគន់កូរ៉េខាងជើង ពីសំណាក់ក្រុមគ្រួសារនៃអ្នកដែលជឿថាត្រូវបានចាប់ដោយប្រទេសផ្ដាច់ខ្លួនមួយនេះ។ កិច្ចប្រឹងប្រែងដែលបរាជ័យក្នុងការបញ្ជូនបាឡុងឆ្លងកាត់ព្រំដែននេះ កើតឡើងក្នុងពេលវេលាដ៏រសើប នៅពេលដែលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរមានកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។ កូរ៉េខាងជើង បានបញ្ជូនបាឡុងរាប់ពាន់គ្រាប់ដែលដឹកសំរាម និងការឃោសនាចូលទៅកូរ៉េខាងត្បូងក្នុងឆ្នាំនេះ។ ទីក្រុងព្យុងយ៉ាង បាននិយាយថានោះជាការសងសឹកចំពោះបាឡុងសកម្មជនកូរ៉េខាងត្បូង ដែលដឹកខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង ព្រះគម្ពីរ និងអង្គចងចាំ USB ដែលផ្ទុកដោយវីដេអូតន្ត្រីប៉ុប (K-pop) និងរឿងភាគកូរ៉េជាដើម។ លោក ឆយ សុងយ៉ុង (Choi Sung-ryong) ប្រធានក្រុមតំណាងគ្រួសារទាំងនោះបាននិយាយថា៖ “សម្ភារៈរបស់យើងត្រូវបានបញ្ឈប់ និងរឹបអូស។ មន្ត្រីនគរបាលមួយក្រុមបានចុះរារាំងការបង្ហោះបាឡុង ប៉ុន្តែយើងនឹងសុំការអនុញ្ញាតសម្រាប់ការបង្ហោះមួយផ្សេងទៀត”៕
-

រាជរដ្ឋាភិបាលអាណត្តិទី៧នឹងខិតលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ និងត្រួតពិនិត្យចំណីអាហារតាមសាលារៀន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់លើកកម្ពស់សុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន រួមទាំងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថ ល្អ និងគ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយដល់សិស្ស និងកុមារជាដើម។ តាមរយៈសារលិខិត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នាព្រឹកថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងគោលបំណងកសាងមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសុខភាពល្អមាំមួន រាជរដ្ឋាភិបាលកម្ពុជា អាណាត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះចំនួន៥ ដោយក្នុងនោះក៏មានវិធាន ការគន្លឹះក្នុងវិស័យអប់រំដែលមានគោលដៅលើកកម្ពស់គុណភាពអប់រំ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ឆ្នាំទី១នៃនីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងពង្រីកគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សាតាមរយៈវិធានការមួយចំនួនដូចជាការពង្រឹងអភិបាលកិច្ច, ការពិនិត្យកែសម្រួល និងរៀប ចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស…
-

-

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាឱកាសនៃ «វេទិកាទេសចរណ៍ កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈអភិបាលខេត្តសៀមរាប, តំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា, វិស័យឯកជនកម្ពុជា ឥណ្ឌា ដែលរួមមានសមាគមទេសចរណ៍នៅក្នុងទីផ្សារទេសចរណ៍ឥណ្ឌានៅកម្ពុជា, វិនិយោគិនកម្ពុជា ឥណ្ឌា, សហគមន៍ឥណ្ឌានៅកម្ពុជា និងមគ្គុទេសក៍ទេសចរកម្ពុជា ឥណ្ឌា ដើម្បីជម្រាបជូនអំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសន្តិភាពពេញលេញ សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលបង្កបរិយាកាសអនុគ្រោះដល់អ្នកវិនិយោគបរទេស និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរពីប្រទេសឥណ្ឌា។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា គោលដៅទេសចរណ៍ដ៏សម្បូរបែប និងព្រឹត្តិការណ៍ជាច្រើនរបស់កម្ពុជា ទាំងតាមបណ្តាញសង្គមរបស់ស្ថានទូត និងបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌា។
-

ូរ៉េខាងជើងនិយាយថា ខ្លួនបានសាកល្បងមីស៊ីលអន្តរទ្វីប Hwasong-19 មុនការបោះឆ្នោតនៅអាមេរិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រទី ១ ខែវិច្ឆិកាសបន្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានសម្ញែងសាច់ដុំយោធារបស់ខ្លួនជាមួយការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងប្រភេទថ្មីមួយដែលមានឈ្មោះថា វ៉ាសុង-១៩ (Hwasong-19)ស្របពេលមានចលាចលអន្តរជាតិជុំវិញការលើកឡើងដែលថាកងទ័ពរបស់ខ្លួនត្រូវដាក់ពង្រាយជួយប្រទេសរុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមកូរ៉េខាងជើង ក៏ដូចជាយោធានៅកូរ៉េខាងត្បូង និងជប៉ុន ដែលបានតាមដានការហោះហើររបស់មីស៊ីលចូលជ្រៅទៅក្នុងលំហ មុនពេលធ្លាក់ក្នុងមហាសមុទ្ររវាងជប៉ុន និងរុស្ស៊ីបានឲ្យដឹងថា ការបាញ់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានហោះខ្ពស់ជាងមីស៊ីលមុនៗរបស់កូរ៉េខាងជើង។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានលើកសរសើរថាជាមីស៊ីលយុទ្ធសាស្ត្រខ្លាំងបំផុតរបស់ពិភពលោក។ការបាញ់មីស៊ីលប្រទេសនេះ ជាការបញ្ជូនសារព្រមានដល់សត្រូវ។ ទន្ទឹមនឹងសំណួរនៅតែមានអំពីសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការដឹកនាំ និងការពារក្បាលគ្រាប់នុយក្លេអ៊ែរនៅពេលធ្លាក់ចូលទៅក្នុងបរិយាកាសវិញ មីស៊ីល Hwasong-19 ក៏ដូចជា ICBMs ចុងក្រោយបង្អស់របស់កូរ៉េខាងជើង បានបង្ហាញពីកម្រិតនៃការវាយប្រហារស្ទើរតែគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។ មេដឹកនាំលោក Kim Jong Un បាននិយាយអំឡុងពេលត្រួតពិនិត្យការបាញ់នេះថា មីស៊ីលអន្តរទ្វីប ICBMប្រភេទថ្មីនេះ បានបង្ហាញឱ្យឃើញនៅចំពោះមុខពិភពលោកនូវទីតាំងអនុត្តរភាពដែលយើងបានធានាក្នុងការអភិវឌ្ឍន៍ និងការផលិតនុយក្លេអ៊ែរ។ ការបាញ់មីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានកើតមានឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏សំខាន់នៅសប្តាហ៍ក្រោយ ដែលបានទាក់ទាញការថ្កោលទោសភ្លាមៗពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអឺរ៉ុប ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕
-

ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញដល់មន្ត្រីយកចិត្តទុកដាក់រឹងបន្តឹងការគ្រប់គ្រងជនបរទេស
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញមន្ត្រីអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រូវបានយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការងារអន្តោប្រវេសន៍នេះ រួមទាំងរឹតបន្តឹងជនបរទេស ដែលចេញចូល និងស្នាក់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តគោលដៅមួយចំនួន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់អំពីលទ្ធផលការងារ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ។ ប្រមុខក្រសួងមហាផ្ទៃ បានកត់សម្គាល់អំពីប្រសិទ្ធភាព ការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ មានការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេត និងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ការដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក Cambodia e-Arrival និងការផ្តល់សេវាអន្តោប្រវេសន៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយនេះ ឯកឧត្តមអភិសន្តិបណ្ឌិត…
-
![[UPDATE] អេស្ប៉ាញកាន់ទុក្ខ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ជិត១៦០នាក់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ](http://165.232.167.198/wp-content/uploads/2024/11/photo_2024-10-31_18-58-55.jpg)
[UPDATE] អេស្ប៉ាញកាន់ទុក្ខ ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ជិត១៦០នាក់ក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយ
ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៨នាក់ ពីចំនួន៩៥នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសអេស្ប៉ាញជាច្រើនជំនាន់មិនធ្លាប់មាន ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងពេលវេលាដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ កាលពីថ្ងៃព្រហស្បតិ៍បុគ្គលិកសង្គ្រោះជាង១.២០០នាក់ដោយមានជំនួយពីយានដ្រូនផង ត្រូវបានបញ្ជូនទៅបេសកកម្មជួយសង្គ្រោះ ស្របពេលភ្លៀងនៅតែបន្តគំរាមកំហែងផ្នែកខ្លះនៃប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានប្រាប់ជនរងគ្រោះក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទៅកាន់សហគមន៍ដែលរងផលប៉ះពាល់ថា ឥឡូវនេះអ្វីដែលសំខាន់បំផុត គឺត្រូវជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនដែលរងគ្រោះខ្លាំងបំផុតក្នុងទឹកជំនន់កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមអ្នកសង្រ្គោះនៅតែបំពេញភារកិច្ចក្នុងការស្រង់សាកសពចេញពីល្បប់ និងកម្ទេចកម្ទីផ្សេងៗ។ ការស្លាប់យ៉ាងហោចណាស់ ១៥៥ នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង បាឡេនសៀ(Valencia) ខណៈ ពីរនាក់ទៀតត្រូវបានកត់ត្រានៅ តំបន់ស្វយ័ត ខាស្ទីឡា -ឡា ម៉ាន់ចា (Castilla-La Mancha) នៅភាគខាងលិចនៃខេត្ត បាឡេនសៀ និងម្នាក់ទៀតជាបុរសជនជាតិអង់គ្លេសនៅសហគមន៍ អង់ដាលូសៀ( Andalusia) ។
-
