Category: ព័ត៌មានជាតិ​

  • ត្រាំ​ថា​​បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​ចប់​ហើ​យ​, ចិន​ចាត់​ទុក​ដូច​កូន​ង៉ែត

    ត្រាំ​ថា​​បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​ចប់​ហើ​យ​, ចិន​ចាត់​ទុក​ដូច​កូន​ង៉ែត

    សូមចុច Subscribe កោះសន្តិភាព ព័ត៌មាន​ទាន់​ហេតុការណ៍ ព័ត៌មានពិត និង​គួរឲ្យទុកចិត្ត ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ទំនង​ជា​បារម្ភ​មិន​​តិច​ទេ​ថា​​លោក​អាច​នឹង​ចាញ់​ឆ្នោត​នៅ​ថ្ងៃ​ទី​​៥ ខែ​វិច្ឆិក​​។ លទ្ធ​ផល​ស្ទង់​មតិ​​ថ្មី​ៗ​នេះ​​បង្ហាញថា​លោក​ស្រី​ហារីស​នាំ​មុខ​លោក​ជា​បន្ត​បន្ទាប់​។ ដូច្នេះ លោក​បាន​បញ្ចេញ​សារ​នយោបាយ​ថ្មី​១​​ដើម្បី​បញ្ចុះ​បញ្ចូ​ល​អ្នក​គាំទ្រ​លោកស្រី​ហារីស​ឱ្យ​ងាក​ទៅបោះ​ឆ្នោត​ឱ្យ​លោក​វិញ​​។ លោក​ថា​បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​ជា​ប្រធានា​ធិបតី, ប្រទេស​ចិន​គ្មាន​កោត​ខ្លាច​អំណាច​របស់​លោក​ស្រី​ទេ​។ ចិន​នឹង​កំញើញ​លោក​ស្រី​ប្រៀប​បាន​នឹង​​កូន​ង៉ែត​​​ម្នាក់​​តែ​ប៉ុណ្ណោះ​​។ បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​នេះ លោក​ស្រី​ត្រូវ​អង្គុយ​ធ្វើ​ការ​ជា​មួយ​លោក​ស៊ី​ជីន​ពីង​ (ប្រ​ធានា​ធិបតី​ចិន​) ដូច្នេះ​តើ​ប្រធានា​ធិបតី​ចិន​រូប​នេះ​នឹង​សម្ដែង​អាកប្ប​កិរិយា​បែប​ណា​ចំពោះ​លោក​ស្រី​? ខាង​លើ​នេះ​ជា​អ្វី​ដែល​ពិធី​ករ​វិទ្យុ​បាន​តាំង​​សំណួរ​ទៅ​លោក​ត្រាំ​។ លោក​ត្រាំ​តប​ថា​លោក​ស៊ី​ជីន​ពីង​នឹង​ចាត់​ទុក​លោក​ស្រី​ហារីស​ដូច​ជា​កូន​ង៉ែត​ម្នាក់​។ ​​លោក​ស៊ីជីន​ពីង​នឹង​យក​ស្ករ​គ្រាប់​ទាំង​អស់​ចេញ​ឱ្យ​ឆ្ងាយ​ពី​លោក​ស្រី​ហារីស​ភ្លាម​មួយ​រំពេច​។ លោកស្រី​គ្មាន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ​។ ​លោក​​ត្រាំ​យល់​ថា​បើ​លោក​ស្រី​ហារីស និង​លោ​កស៊ី​ជីន​ពីង​ធ្វើ​ការ​ជា​មួយ​គ្នា​គឺ​គីឡូ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ ពោល​គឺ​មិន​ខុស​ពី​​ការ​ប្រកួត​លេង​អុក​រវាង​​ព្រឹទ្ធា​ចារ្យ​អុក​ជា​មួយ​​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​លេង​នោះ​ទេ​។ ជា​ទម្លាប់​របស់​លោក​ត្រាំ លោក​ច្រើន​ដាក់​ងារ​ឱ្យ​អ្នក​នយោបាយ​ដែល​ប្រកួត​ប្រជែង​​ជា​មួយ​លោក​។ ឧទាហរណ៍ ​​លោក​ដាក់​ងារ​ឱ្យ​​លោក​ជេប​ប៊ូស (Jeb Bush) ​ថា​​បុរស​កម្សោយ​​, ជួន​កាល​គាត់​ហៅ​សមាជិក​ព្រឹទ្ធ​សភា​ឈ្មោះ​ម៉ារ៉ា​កូ​ រ៉ូប៊ី​យ៉ូ (Marco Rubio) ដែល​​មក​ពី​រដ្ឋ​ផ្លរីដា​ថា​ជា​​ក្មេង​តូច​។ លោក​ត្រាំ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រមាថ​តម្លៃ​របស់​ស្ត្រី​ផង​ដែរ​។ ​នៅ​ក្នុង​ករណី​វាយ​ប្រហារ​ទៅ​លើ​លោក​ស្រី​ហារីស​លើក​នេះ លោក​ត្រាំ​មិន​មែន​ប្រើ​ប្រាស់​​យុទ្ធ​សាស្ត្រ​ធម្ម​តា​ៗ​ប៉ុណ្ណោះ​​ទេ​​។ លោក​​​នឹក​រក​ចំណុច​ខ្សោយ​ និង​រឿង​ឯក​ជន​របស់​លោក​ស្រី​ហារីស​​ដើម្បី​យក​មក​វាយ​ប្រហារ​។ ជួន​កាល​លោកត្រាំ​ពិពណ៌​នា​លោក​ស្រី​ហារីស​ថា​ស្រី​កម្ជិល​។ នេះ​ជា​ភាសា​មាក់​ងាយ​ចំពោះ​ជន​ជាតិ​ស្បែក​ខ្មៅ​ (​អ្នក​ដែល​ទៅ​ពី​ទ្វីប​អាស៊ី ឬ​អាហ្វ្រិក​)។ គោល​បំណង​របស់​គាត់​ដើម្បី​បន្តុះ​បង្អាប់​លោក​ស្រី​ហារីស​ថា​ជា​មនុស្ស​ឡប់​ៗ​។ ជួន​កាល​គាត់​ដាក់​ជា​សំណួរ​ថា​តើ​លោកស្រី​ហា​រីស​កំពុង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទេ​ដឹង​?​ ជួន​កាល​លោក​​ហៅ​លោក​ស្រី​ហារីស​ជា​មនុស្ស​ស្ទក់​ និង​​ខ្សោយ​​​បញ្ញា​​ (low IQ)​។​ ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ជា​រឿង១​​ចាន​ទឹក​ ១​​ចាន​គោក​។…

  • សល់៣ថ្ងៃទៀតប៉ុណ្ណោះ ដល់ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ”។ 🗓 ពិធីបើក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ 🏟 ពហុកីឡដ្ឋានជាតិ(ស្តាតឣូឡាំពិក)
  • ទ្រព្យសម្បត្តិសុទ្ធ Elon Musk កើនឡើងជាង ៣០ពាន់លានដុល្លារ ក្រោយភាគហ៊ុន Tesla ហក់ឡេីងមួយរំពេច

    ទ្រព្យសម្បត្តិសុទ្ធ Elon Musk កើនឡើងជាង ៣០ពាន់លានដុល្លារ ក្រោយភាគហ៊ុន Tesla ហក់ឡេីងមួយរំពេច

    (បរទេស)៖ កំពូលមហាសេដ្ឋីដែលចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk បានកើនឡើងទ្រព្យសម្បតិ្តសុទ្ធចំនួន ៣៣.៥ពាន់លានដុល្លារបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពោលបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងមួយរំពេច និងជាការកើនឡើងច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Economic times ។ ភាគហ៊ុន Tesla បានបញ្ចប់ការជួញដូរជាមួយការកើនឡើង ២២% និងប្រែទៅជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ពីប្រាក់ចំណេញកើនឡើងប្រចាំត្រីមាសឆ្នាំ២០២៣។ Elon Musk បានព្យាករណ៍ថា នឹងមានការកើនឡើងបន្តរហូតដល់ ៣០% នៃការលក់រថយន្តនៅឆ្នាំក្រោយ ដែលជំរុញដោយប្រភេទរថយន្ត Cybertruck។ នេះជាការកើនឡើងលើកដំបូង បន្ទាប់ពីប្រាក់ចំណូលបានធ្លាក់ចុះបួនត្រីមាសជាប់គ្នា ដោយសារតែមានការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីៗ។ គួរជម្រាបថា ការកើនឡើងទ្រព្យសម្បត្តិរបស់លោក Musk នៅពេលនេះ បាននាំឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនដល់ទៅ ២៧០.៣ពាន់លានដុល្លារ ពោលគឺនាំមុខលោក Jeff Bezos ដែលកំពុងឈរនៅចំណាត់ថ្នាក់ទី២។ ចំណូលពីភាគហ៊ុន Tesla គឺមានប្រហែលបីភាគបួននៃទ្រព្យសម្បត្តិរបស់ Elon Musk ហើយក្រៅពីនោះ​នៅទទួលបានចំណូលពីភាគហ៊ុនធំនៅក្នុង SpaceX, វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត…

  • ការវាយប្រហាររបស់អ៉ីស្រាអែលភាគខាងត្បូងតំបន់ហ្គាហ្សា សម្លាប់មនុស្ស៣៨នាក់

    ការវាយប្រហាររបស់អ៉ីស្រាអែលភាគខាងត្បូងតំបន់ហ្គាហ្សា សម្លាប់មនុស្ស៣៨នាក់

    ខាន់យូនីស)៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨នាក់ ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ជនរងគ្រោះភាគច្រើនជាស្ត្រីនិងកុមារ។ ការវាយប្រហារនេះក៏បានបំផ្លាញផ្ទះជាច្រើនខ្នងផងដែរ។ ទោះជាយ៉ាងណាអ៊ីស្រាអែលបានអះអាងថា ការវាយឆ្មក់នេះបានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីន និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា។ ក្រៅពីនេះ កងកម្លាំងអ៊ីស្រាអែលក៏បានវាយឆ្មក់ចូលមន្ទីរពេទ្យមួយ នៅភាគខាងជើងតំបន់ហ្គាហ្សា និងបានបញ្ជាឱ្យបុគ្គលិកនិងអ្នកជំងឺជម្លៀសចេញ។ មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យចំនួនបីដែលនៅសល់នៅក្នុងតំបន់នោះ។ ក្រុមគ្រូពេទ្យបានបដិសេធមិនព្រមជម្លៀសចេញ ដោយនិយាយថា ពួកគេមិនអាចទុកឱ្យអ្នកជំងឺគ្មានការថែទាំបានទេ៕

  • ម្ចាស់ជ័យលាភីលេខ១ ដែលនិពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ

    ម្ចាស់ជ័យលាភីលេខ១ ដែលនិពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ

    (ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង និងគណៈកម្មការរៀបចំការប្រកួតតែង កំណាព្យ និងចម្រៀងដើម្បី «អបអរសាទរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» បានសម្រេចដកហូតនូវជ័យលាភីលេខ១ ពីបទចម្រៀង «ម្លប់សក្ការៈ» ដែលបាននិពន្ធ និងដាក់មកប្រកួតដោយ កញ្ញា ប៉ុល ឆម៉ាលីន។ ក្នុងសេចក្ដីជូនដំណឹងបានអះអាងថា បេក្ខជនរូបនេះបានយកបទចម្រៀង «ម្លប់សក្ការៈ» ដែលជាកម្មសិទ្ធបញ្ញារបស់កម្មវិធីទៅផលិតជាវីដេអូ និងបានប្រើប្រាស់ និមិត្តសញ្ញារបស់ សហភាពសហព័ន្ធយុវជនកម្ពុជា មូលនិធិមុទិតា ព្រមទាំង ព្រះរាជសង្ហារព្រះមហាក្សត្រ ដោយគ្មានការអនុញ្ញាត និងផ្ដល់លទ្ធភាពឲ្យតតិយជនយកទៅប្រើប្រាស់ជាផលប្រយោជន៍ឯកជន តាមរយៈការផលិតវីដេអូទៅផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook និង Tiktok។ ទង្វើនេះត្រូវបានចាត់ទុកថា ជាការបំពានលក្ខខណ្ឌនៃការប្រកួត ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ប្រការ២ ចំណុច ២.ឈ និងបទបញ្ជាផ្ទៃក្នុងរបស់កម្មវិធី ព្រមទាំងជាការមិនគោរពដល់ស្ថាប័ន ស.ស.យ.ក. បម្រើការនៅក្រសួងព្រះបរមរាជវាំង ក៏ដូចជាគណៈកម្មការរៀបចំកម្មវិធី នេះជាការប្រមាថដល់ស្ថាប័នព្រះ បរមរាជវាំង និង ដល់ព្រះចេស្តារបស់…

  • ព្យុះស៊ីក្លូន Dana វាយលុកឥណ្ឌា មនុស្សជាង ១លាននាក់បង្ខំចិត្តភៀសខ្លួនជាបន្ទាន់

    ព្យុះស៊ីក្លូន Dana វាយលុកឥណ្ឌា មនុស្សជាង ១លាននាក់បង្ខំចិត្តភៀសខ្លួនជាបន្ទាន់

    ញូវដែលី ៖ ព្យុះស៊ីក្លូនត្រូពិច Dana នៅថ្ងៃសុក្រនេះ បង្កឱ្យមានភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់បោកខ្លាំង វាយប្រហារផ្នែកខ្លះនៃភាគខាងកើតប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ មុនព្យុះនេះមកដល់ អាជ្ញាធរឥណ្ឌាបានជម្លៀសមនុស្សជាង ១.១លាននាក់ បិទសាលារៀន និងលុបចោលសេវារថភ្លើង និងជើងហោះហើរនៅផ្នែកខ្លះនៃប្រទេស។ មជ្ឈមណ្ឌលព្រមានអំពីព្យុះទីហ្វុងរួម ហៅកាត់ (JTWC) រាយការណ៍ថា ព្យុះស៊ីក្លូនត្រូពិច Dana បានវាយប្រហារនៅតាមបណ្តោយឆ្នេរភាគខាងជើងនៃរដ្ឋ Odisha ជាមួយកម្លាំងខ្យល់បក់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានបង្កជាជំនន់ទឹកភ្លៀងមានកម្ពស់ចន្លោះពី ៥០ទៅ១៥០មីលីម៉ែត្រនៅទូទាំងរដ្ឋ Odisha និង West Bengal ហើយត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់បំផុតដល់ទៅ ១៦០មីលីម៉ែត្រនៅក្នុងទីក្រុង Chandbali។ ភ្លាមៗនៅពុំទាន់មានសេចក្តីរាយការណ៍ អំពីទំហំខូចខាត ឬក៏មនុស្សស្លាប់ ឬរងរបួសនៅឡើយទេ។ យោងតាមការចេញផ្សាយដោយកាសែតបារាំង AFP បានឱ្យដឹងថា នាយកដ្ឋានឧតុនិយមឥណ្ឌា ហៅកាត់ (MET) បានចេញការព្រមាន អំពីការធ្លាក់ភ្លៀងក្នុងកម្រិតពណ៌ក្រហម ជាកម្រិតខ្ពស់បំផុតនៅផ្នែកខ្លះនៃរដ្ឋ Odisha និង West Bengal ផងដែរ។ ជាមួយគ្នានេះ…

  • ត្រឹម៩ខែ វៀតណាមចំណេញជាង ២០០លានដុល្លារ នាំចេញបង្កងទៅចិន

    ត្រឹម៩ខែ វៀតណាមចំណេញជាង ២០០លានដុល្លារ នាំចេញបង្កងទៅចិន

    ហាណូយ៖ ការនាំចេញបង្កងរបស់វៀតណាមទៅកាន់ប្រទេសចិន កើនឡើងដល់ទៅ ៣៣ដង មានទឹកប្រាក់ជាង ២០៥លានដុល្លារ គិតចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំនេះ ដោយសារតែតម្លៃបង្កងទាប និងទំនាក់ទំនងពាណិជ្ជកម្មចិន-វៀតណាមកាន់តែរឹងមាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post ដកស្រង់ស្ថិតិពីរដ្ឋបាលគយចិន បានបង្ហាញថា កំណើន ៣៣ដង បង្ហាញពីការកើនឡើងដល់ទៅ ៣,២៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ហើយគិតត្រឹមខែកញ្ញាតែមួយប៉ុណ្ណោះ ចិននាំចូលបង្កងពីវៀតណាមកើនឡើងដល់ទៅ ១៣៣.៩ភាគរយ បើធៀបនឹងខែសីហាឆ្នាំនេះ។ ចំណែកតួលេខនាំចូលបង្កងសរុបរបស់ប្រទេសចិន ហក់ឡើងដល់ ៤០.៨៦ភាគរយ មានទឹកប្រាក់ជាង ៥៥៨លានដុល្លារក្នុងរយៈពេលដូចគ្នា ខណៈដែលតម្លៃនាំចូលធ្លាក់ចុះ ២៣ភាគរយ។ លោកស្រី Phung Thi Kim Thu ជាអ្នកជំនាញមកពីសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាមនិយាយថា ការបន្ធូរបន្ថយបទប្បញ្ញត្តិនាំចូលអាហារសមុទ្ររបស់ប្រទេសចិន រួមជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា និងច្បាប់សេរីភាវូបនីយកម្មពាណិជ្ជកម្ម ក្រោមភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បានជួយសម្របសម្រួលដល់កំណើននៃការនាំចេញបង្កងរបស់វៀតណាម។ ដោយឡែកចិនក៏គ្រោងនឹងចាប់ផ្តើមការនាំចូលបង្កងអូស្ត្រាលីឡើងវិញផងដែរ បន្ទាប់ពីអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ចិន-អូស្រ្តាលីបានព្រមព្រៀងគ្នាលុបចោលការផ្អាករយៈពេលជិត៤ឆ្នាំ លើការនាំចេញបង្កងនៅដំណាច់ឆ្នាំ២០២៤នេះ។ ក្នុងឆ្នាំ២០១៩ ទិន្នន័យដែលបានកត់ត្រាបង្ហាញថា ជាងពាក់កណ្តាលនៃការនាំចូលបង្កងរបស់ចិន…

  • អ្នកវិទ្យាសាស្ត្របង្កើត AI ជួយមនុស្សយល់ពីភាសាសត្វជ្រូក

    អ្នកវិទ្យាសាស្ត្របង្កើត AI ជួយមនុស្សយល់ពីភាសាសត្វជ្រូក

    កូប៉ិនហាក ៖ អ្នកវិទ្យាសាស្ត្រអឺរ៉ុបបង្កើតក្បួនដោះស្រាយដែលប្រើបញ្ញាសិប្បនិម្មិត (AI) ដែលមានសមត្ថភាពបកប្រែសំឡេងសត្វជ្រូក។ នេះបើតាមការចេញផ្សាយដោយកាសែតរ៉យទ័រ។ មូលហេតុដែលអ្នកវិទ្យាសាស្ត្របង្កើតក្បួនដោះស្រាយដែលប្រើ AI នេះ គឺស្ថិតក្នុងគោលបំណងបង្កើតឧបករណ៍ថ្មីមួយ ដែលអាចជួយកសិករកែលម្អសុខុមាលភាពសត្វចិញ្ចឹមរបស់ពួកគេ។ ផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន Sky News បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យនានាក្នុងប្រទេសដាណឺម៉ាក អាល្លឺម៉ង់ ស្វីស បារាំង ន័រវែស និងសាធារណរដ្ឋឆេក បានប្រើសំឡេងសត្វជ្រូករាប់ពាន់ក្បាល ដែលថតទុកក្នុងសេណារីយ៉ូផ្សេងៗគ្នា មានដូចជាការលេង ភាពឯកោ និងការដណ្តើមចំណី ដើម្បីសិក្សាថាតើការស្រែករបស់ពួកវា បង្ហាញពីអារម្មណ៍វិជ្ជមាន ឬអវិជ្ជមាន។ សំឡេងដែលមានប្រេកង់ខ្ពស់ ដូចជាការស្រែក ជាធម្មតាមានន័យថា ជ្រូកមិនស្រួលខ្លួន ឧទាហរណ៍នៅពេលដែលពួកវាឈឺចាប់ ឈ្លោះគ្នា ឬត្រូវបានបំបែកចេញពីគ្នា។ អ្នកវិទ្យាសាស្ត្របានប្រើការរកឃើញទាំងនេះ ដើម្បីបង្កើតក្បួនដោះស្រាយដែលប្រើ AI។ អ្នកស្រី Mandel-Briefer អ្នកជីវវិទូខាងអាកប្បកិរិយានៅសាកលវិទ្យាល័យ កូប៉ិនហាក ប្រទេសដាណាម៉ាក ដែលជាសហដឹកនាំការសិក្សាស្រាវជ្រាវនេះនិយាយថា ក្បួនដោះស្រាយដែលប្រើ AI នេះ អាចមានសក្តានុពលដាស់តឿនកសិករ អាចដឹងពីអារម្មណ៍អវិជ្ជមាននៅក្នុងខ្លួនសត្វជ្រូក ដូច្នេះបច្ចេកវិទ្យាថ្មីនេះ នឹងធ្វើឱ្យសុខុមាលភាពសត្វចិញ្ចឹមរបស់ពួកគេកាន់តែប្រសើរឡើង៕ ប្រភព៖ រ៉យទ័រ និង…

  • សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន​ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា  ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
  • របាយការណ៍៖ អេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាដើម្បីស្តារបទឈប់បាញ់ហ្កាហ្សាឡើងវិញ

    របាយការណ៍៖ អេហ្ស៊ីប ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាដើម្បីស្តារបទឈប់បាញ់ហ្កាហ្សាឡើងវិញ

    ទូរទស្សន៍រដ្ឋរបស់ប្រទេសអេហ្ស៊ីប អាល់ កាហេរ៉ា ញូវស៍ ធីវី (Al Qahera News TV) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា គណៈប្រតិភូសន្តិសុខអេហ្ស៊ីប បានជួបជាមួយគណៈប្រតិភូនៃមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងគែរ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តការចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ឡើងវិញ។ អេហ្ស៊ីប និងកាតា បានដើរតួជាអ្នកសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងកិច្ចចរចាជាច្រើនខែក្នុងខែសីហា ប៉ុន្តែពុំសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធ ដែលបានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ទូរទស្សន៍ អាល់ អាកសា ធីវី (Al Aqsa TV) ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពថា គណៈប្រតិភូហាម៉ាស ដែលដឹកនាំដោយប្រធានអ្នកចរចា និងអនុប្រធានក្រុមហាម៉ាស នៅហ្កាហ្សា លោក ខាលី អាល់ ហាយ៉ា (Khalil Al-Hayya) បានទៅដល់ទីក្រុងគែរ ដើម្បីជួបជាមួយប្រធានទីភ្នាក់ងារស៊ើបការណ៍ទូទៅ លោក ហាសាន ម៉ាសឃ្មូដ រ៉ាស្ហាដ…