Category: ព័ត៌មានជាតិ
-

អ៊ីស្រាអែល ថាខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស ដែលជាបុគ្គលិកជំនួយ UNRWA
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា ខ្លួនបានសម្លាប់មេបញ្ជាការក្រុមហាម៉ាសម្នាក់ ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ហើយថែមទាំងធ្វើការឱ្យទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សាស្ទ្រីប ផងដែរ។ ទីភ្នាក់ងារជំនួយ UNRWA ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថា មានបុគ្គលិកជាច្រើនដែលធ្វើជាសមាជិកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។ អង្គការសហប្រជាជាតិ បន្ទាប់ពីការស៊ើបអង្កេតមួយ បាននិយាយកាលពីខែសីហាថា បុគ្គលិក UNRWA ប្រាំបួននាក់ អាចជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានបណ្តេញពួកគេចេញពីការងារ។ យោធាអ៊ីស្រាអែលបាននិយាយថា បុរសម្នាក់ឈ្មោះ ម៉ូហាម៉េដ អាប៊ូ អ៊ីទីវី (Mohammad Abu Itiwi) ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ហើយគឺជាមេបញ្ជាការក្រុមហាម៉ាស និងបានជាប់ពាក់ព័ន្ធក្នុងការសម្លាប់ និងការចាប់ខ្លួនជនស៊ីវិលអ៊ីស្រាអែល។ យោធាបន្ថែមថា បុរសនោះត្រូវបាន UNRWA ជួលធ្វើជាបុគ្គលិកចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ហើយថាឈ្មោះរបស់គេត្រូវបានដាក់ក្នុងបញ្ជីនៃបុគ្គលិករបស់ទីភ្នាក់ងារនេះ។ UNRWA បានបញ្ជាក់ថា លោក Itiwi គឺជាបុគ្គលិកម្នាក់ ហើយត្រូវបានសម្លាប់កាលពីថ្ងៃពុធ ដោយបន្ថែមថា ឈ្មោះរបស់ Itiwi ត្រូវបានដាក់បញ្ចូលក្នុងលិខិតដែល UNRWA…
-

-

-

-

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ឯកឧត្តម កែវ សុទ្ធិ អញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូលក្រោមប្រធានបទ «ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?»
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបារាំងកម្ពុជា ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត តើត្រូវមានទស្សនទានអ្វីខ្លះ?” ដោយមានការអញ្ជើញចូលរួមជាវាគ្មិនដោយ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអិចម៉ាសីយ៍ ប្រទេសបារាំង នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយឌីជីថល និងនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ព្រមទាំងមានការចូលរួមពីសាស្ត្រាចារ្យ និស្សិត នៃវិទ្យាសា្ថនបារាំង និងមន្រ្តីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាច្រើនកុះករផងដែរ។ វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីប្រធានបទបញ្ញាសិប្បនិម្មិតជាច្រើនដូចជា “ច្បាប់កម្ពុជាក្នុងការឆ្លើយតបនឹងបញ្ញាសិប្បនិម្មិត៖ សម្រាប់ថ្ងៃនេះនឹងថ្ងៃស្អែក”, “បទប្បញ្ញាតិ្តអឺរ៉ុបទៅលើបញ្ញាសិប្បនិម្មិត និងការឆ្លើយតបដោយមានសមភាពរវាងសីលធម៌និងប្រសិទ្ធភាព”, “ទស្សនៈរបស់សហរដ្ឋអាមេរិកនិងចិន ទៅលើក្របខណ្ឌគតិយុត្តិនៃបញ្ញាសិប្បនិម្មិត” និង “ទស្សនទានរបស់អាស៊ាន”។ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានធ្វើបទបង្ហាញ ដោយរំលេចអំពី ការយកចិត្តទុកដាក់ និងការងារដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាននិងកំពុងអនុវត្តពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ក្នុងក្របខណ្ឌប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ផលិតផលបញ្ញាសិប្បនិម្មិត ការបណ្ដុះបណ្ដាលធនធានមនុស្សជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (Cambodia Academy of Digital Technology-CADT) ការបញ្ជ្រៀបការយល់ដឹងទៅកាន់សាធារណជន ការចូលរួមតំណាងប្រទេសកម្ពុជាលើកស្ទួយការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយមានទំនួលខុសត្រូវនៅក្នុងក្របខណ្ឌអាស៊ាន និងយន្តការអន្តរជាតិផ្សេងទៀត។
-

លោកប្រធានាធិបតី Vladimir Putin ទំនងនិយាយថា ទាហានកូរ៉េខាងជើង ស្ថិតក្នុងប្រទេសរុស្ស៊ីមែន
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir V. Putin) ទំនងជាទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទាហានកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដោយបានធ្វើអត្ថាធិប្បាយជាលើកដំបូងលើការវាយតម្លៃរបស់ក្រុមមន្ត្រីបស្ចិមលោកថាប្រទេសឯកាមួយនៅអាស៊ី បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោកបាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីសភាជាន់ទាបរបស់រុស្ស៊ីបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយកូរ៉េខាងជើងដែលលោក Putin បានចុះហត្ថលេខាជាមួយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង នៅពេលលោក Putin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើងបានបញ្ជូនទាហានចំនួន៣.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយដែលអាចមាននៅក្នុងប្រទេសអ៊ុយក្រែន ជាវិធានការមួយដែលអាចបង្ហាញពីបញ្ហាប្រឈមជាមូលដ្ឋានសម្រាប់អ៊ុយក្រែនដោយសារតែកង្វះកម្លាំងទ័ពរបស់ខ្លួន។ជាមួយគ្នានោះអាមេរិកបានព្រមានថាបើពិតជាមានទាហានកូរ៉េខាងជើងនៅអ៊ុយក្រែនមែន នោះនឹងក្លាយជាគោលដៅវាយប្រហារ។ លោកបានអះអាងជាថ្មីទៀតថា លោកខាងលិចបានដុតបញ្ឆេះឲ្យវិបត្តិអ៊ុយក្រែនរាលដាលខ្លាំង ហើយថា ក្រុមមន្ត្រី និងអ្នកបណ្ដុះបណ្ដាលកងទ័ពរបស់ណាតូបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន។ នោះគឺជាការបោះឆ្នោតប្រថាប់ត្រា ប៉ុន្តែលោក Putin បានប្រើដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយកូរ៉េខាងជើង ហើយបានបញ្ជូនសញ្ញាថាលោកកំពុងទាក់ទាញសម្ព័ន្ធមិត្តដែលនឹងជំរុញឲ្យមានការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយលោកខាងលិច។ លោកថាថ្ងៃនេះ យើងបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញារបស់យើងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដែលមានចែងក្នុងមាត្រា៤។ លោកកំពុងសំដៅទៅឃ្លាមួយដែលចែងថាប្រទេសណាមួយត្រូវដាក់ក្នុងស្ថានភាពនៃសង្រ្គាមដោយការឈ្លានពានដោយប្រដាប់អាវុធ នោះប្រទេសមួយទៀតនឹងផ្តល់យោធានិងជំនួយផ្សេងទៀតតាមគ្រប់មធ្យោបាយរបស់ខ្លួនដោយមិនបង្អែបង្អង់ឡើយ៕
-
![[Update] ករណីឆេះរោងចក្រនៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ](http://165.232.167.198/wp-content/uploads/2024/10/photo_2024-10-25_09-04-11.jpg)
[Update] ករណីឆេះរោងចក្រនៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ
គិតត្រឹមវេលាម៉ោងជាង៧ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីភ្លើងឆាបឆេះរោងចក្រ នៅសង្កាត់ចោមចៅ២ រលត់ទាំងស្រុងហើយសមត្ថកិច្ចកំពុងរកមូលហេតុ ។ សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១២ និង ៥១នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ មានករណីភ្លើងឆាបឆេះរោងចក្រកាត់ដេរ យីហោ ជីងយូ និង ឃ្លាំង ស្តុបកាតុង ជិនយូ ហ្វេង ភែកឃីង ខាថិន ឯ.ក នៅចំណុចភូមិ ព្រៃស្ពឺ សង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រោងចក្រកាត់ដេរ ដែលត្រូវភ្លើងឆាបឆេះនោះ មាន ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ និង ឃ្លាំងស្តុបកាតុង ទំហំ ៤០ម៉ែត្រ × ៨៦ ម៉ែត្រ ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះសមត្ថកិច្ចបានបាញ់ទឹកពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង ៧ និង ២៣…
-

ចារកម្មអ៊ុយក្រែន៖ អង្គភាពកូរ៉េខាងជើង បានស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី រួចរាល់ហើយ
សេវាចារកម្មយោធារបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា អង្គភាពកូរ៉េខាងជើង ក្រុមដំបូងដែលបានបណ្តុះបណ្តាលនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ព្រំដែន ឃើស (Kursk) របស់រុស្ស៊ី ដែលកងកម្លាំងអ៊ុយក្រែន បានបើកការលុកលុយដ៏ធំនៅក្នុងខែសីហា។ វិមានក្រឹមឡាំង ធ្លាប់បានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ថាជា “ព័ត៌មានក្លែងក្លាយ” ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នេះជារឿងផ្ទៃក្នុងរបស់ទីក្រុងមូស្គូប៉ុណ្ណោះ ដែលថាសន្ធិសញ្ញាភាពជាដៃគូជាមួយទីក្រុងព្យុងយ៉ាង ត្រូវអនុវត្តដោយរបៀបណា។ លោក ពូទីន មិនបានបដិសេធថា កងទ័ពកូរ៉េខាងជើងបច្ចុប្បន្នស្ថិតនៅរុស្ស៊ីនោះទេ។ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កាន់តែស៊ីជម្រៅ បន្ទាប់ពីរុស្ស៊ី បានបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយនៅក្នុងខែមិថុនា។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អង្គភាពដំបូងនៃយោធាកូរ៉េខាងជើង ដែលត្រូវបានហ្វឹកហាត់នៅទីលានហ្វឹកហាត់ភាគខាងកើតរុស្ស៊ី បានទៅដល់តំបន់ប្រយុទ្ធនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនរួចហើយ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វត្តមានរបស់ពួកគេត្រូវបានកត់ត្រានៅក្នុង តំបន់ Kursk”។ ចារកម្មអ៊ុយក្រែនបន្ថែមថា ទាហានកូរ៉េខាងជើងសរុបប្រហែល ១២.០០០នាក់ រួមទាំងមន្រ្តី ៥០០នាក់ និងឧត្តមសេនីយ៍ ៣នាក់ បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ…
-

-

អាមេរិកព្រមានប្រឆាំងនឹងយុទ្ធនាការអូសបន្លាយរបស់អ៊ីស្រាអែលនៅលីបង់ ខណៈបន្តកិច្ចប្រឹងប្រែងបទឈប់បាញ់នៅហ្កាហ្សា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មិនចង់ឲ្យយុទ្ធនាការរបស់អ៊ីស្រាអែលអូសបន្លាយនៅក្នុងប្រទេសលីបង់នោះទេ ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីរៀបចំកិច្ចពិភាក្សាថ្មីជុំវិញកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា។ រយៈពេលមួយខែនៃការវាយលុកដោយយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុម ហេសបូឡា នៅលីបង់គាំទ្រដោយអ៊ីរ៉ង់ លោក Blinken បាននិយាយថាលោកសង្ឃឹមថាអ៊ីរ៉ង់កំពុងទទួលបានសារច្បាស់លាស់ថាការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែលបានប្រឈមផលប្រយោជន៍របស់ខ្លួន ខណៈតំបន់ដែលកំពុងរង់ចាំការសងសឹករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល បាលីស្ទីកជិត២០០គ្រាប់លើអ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែតុលា។ ប្រមុខយោធាអ៊ីស្រាអែលបាននិយាយថា មើលទៅ ការបញ្ចប់ជម្លោះជាមួយក្រុមហេសបូឡា អាចទៅរួច ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួច។ ប្រទេសកាតា និងក្រុងវ៉ាស៊ីនតោន បាននិយាយថា ក្រុមអ្នកចរចាអាមេរិក និងអ៊ីស្រាអែល នឹងជួបជុំគ្នានៅទីក្រុងដូហា ដើម្បីរៀបចំផ្លូវសម្រាប់កិច្ចចរចាជាថ្មីលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលនឹងរួមបញ្ចូលផងដែរនូវការដោះលែងចំណាប់ខ្មាំងនៅដែនដីប៉ាឡេស្ទីន។ អ៊ីស្រាអែលបាននិយាយថា ប្រធានទីភ្នាក់ងារចារកម្ម Mossad របស់ខ្លួនគឺលោក David Barnea នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា(Doha)នៅថ្ងៃអាទិត្យសប្ដាហ៍នេះដើម្បីព្យាយាមចាប់ផ្តើមកិច្ចចរចាឡើងវិញ និងជួបនាយក CIA អាមេរិក លោក William Burns និងនាយករដ្ឋមន្ត្រីកាតា៕