Category: ព័ត៌មានជាតិ
-

លោក Musk ថា យាន Starship នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម ឬត្រីបាឡែនទេ
វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និយាយថា យានអវកាស Starship របស់ខ្លួន នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម និងត្រីបាឡែនទេ នៅពេលពួកវាធ្លាក់ចូលក្នុងមហាសមុទ្រ។ មេធំ SpaceX លោក Elon Musk នឹងត្រូវតតាំងជាមួយការិយាធិបតេយ្យ ដើម្បីបញ្ចុះបញ្ចូលទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកថា យានអវកាស Starship របស់គាត់ នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម និងត្រីបាឡែនទេ នៅពេលដែលពួកវាធ្លាក់ចូលក្នុងមហាសមុទ្រ។ លោក Musk និយាយថា ក្រុមហ៊ុន SpaceX របស់គាត់ ត្រូវតែធ្វើការសិក្សាមួយ ដើម្បីពិនិត្យមើលថាតើយាន Starship នឹងបុកត្រីឆ្លាមដែរឬអត់ និងផលប៉ះពាល់បរិស្ថាន ពីព្រោះមហាសមុទ្រធំណាស់ ហើយមានត្រីឆ្លាមច្រើន។ លោក Musk បន្តថា វាមិនអាចទៅរួចនោះទេ ប៉ុន្តែលោកមានឆន្ទៈអនុវត្តតាមតម្រូវការរបស់ជលផលសមុទ្រជាតិ ក្នុងលក្ខខណ្ឌដែលពួកគេផ្តល់ឱ្យគាត់នូវទិន្នន័យត្រីឆ្លាមដែលពាក់ព័ន្ធសម្រាប់ការវិភាគ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមលោក Musk ទីភ្នាក់ងារជលផលសមុទ្រជាតិបាននិយាយថា បច្ចុប្បន្នពួគេនៅពុំទាន់អាចផ្តល់ទិន្នន័យបានទេ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបន្ថែមថា បើសិនគាត់ទទួលបានទិន្នន័យពាក់ព័ន្ធទាំងអស់ នោះ SpaceX នឹងផ្តល់ការធានាចាំបាច់ទាំងអស់៕ ប្រភព៖ RT ប្រែសម្រួលដោយ៖…
-

-

ឥណ្ឌានិងចិន ឈានដល់កិច្ចព្រមព្រៀងល្បាតព្រំដែន ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ
(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា ឥណ្ឌា និងចិនបានសម្រេចលើកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយការជាប់គាំងយោធាអស់រយៈពេល ៤ ឆ្នាំ នៅតាមព្រំដែនហិម៉ាឡៃយ៉ានដែលមានជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤។ កិច្ចព្រមព្រៀងនេះអាចនាំឱ្យមានការដកទ័ពចេញពីតំបន់ភ្នំដាច់ស្រយាល និងជួយបន្ធូរបន្ថយទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពតានតឹងចាប់តាំងពីការប៉ះទង្គិចគ្នាក្នុងឆ្នាំ ២០២០ ដែលបានសម្លាប់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់។ ការប្រកាសនេះធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ដែលលោកអាចជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping។ លោក Misri បានបញ្ជាក់ថា អ្នកចរចាផ្នែកការទូតនិងយោធានៃប្រទេសទាំងពីរ បានធ្វើការចរចាជាច្រើនលើកក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ។ ទោះបីជាមានការរីកចម្រើនក្នុងការចរចាក៏ដោយ ក៏ឧត្តមសេនីយ៍ឥណ្ឌាម្នាក់ គឺលោក Upendra Dwivedi បានព្រមានថា ស្ថានការណ៍នៅតែមានភាពរសើប ហើយភាគីទាំងពីរត្រូវដោះស្រាយបញ្ហាលំបាកៗជាច្រើនទៀត ដើម្បីស្តារស្ថានភាពឡើងវិញដូចមុនខែមេសា…
-

អង្គការសុខភាពពិភពលោក ៖ អេហ្ស៊ីបលែងមានជំងឺគ្រុនចាញ់ទៀតហើយ
គែរ៖ ទីបំផុត អង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ថា អេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុងហើយ។ អង្គការសុខភាពពិភពលោក (WHO) ប្រកាសអបអរសាទរ និងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីអេហ្ស៊ីបអាចលុបបំបាត់ជំងឺគ្រុនចាញ់បានទាំងស្រុង។ អាជ្ញាធរអេហ្ស៊ីបបានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាលើកដំបូងរបស់ពួកគេ ដើម្បីកំចាត់ជំងឺគ្រុនចាញ់ ដែលចម្លងដោយសត្វមូសដ៏សាហាវចាយពេលជិត ១០០ឆ្នាំមកហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក (WHO) បានសរសើររដ្ឋាភិបាល និងប្រជាជនអេហ្ស៊ីប ដែលខិតខំប្រឹងប្រែងបញ្ចប់ជំងឺដែលមានវត្តមាននៅក្នុងប្រទេសតាំងពីបុរាណកាលមក។ WHO និយាយថា អេហ្ស៊ីបគឺជាប្រទេសទីបីហើយ នៅក្នុងតំបន់មេឌីទែរ៉ាណេខាងកើត ដែលទទួលបានវិញ្ញាបនប័ត្រលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ពីអង្គការសុខភាពពិភពលោក បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម និងម៉ារ៉ុក។ ប៉ុន្តែ WHO និយាយថា វិញ្ញាបនប័ត្រនេះ គឺគ្រាន់តែជាការចាប់ផ្តើមដំណាក់កាលថ្មីមួយប៉ុណ្ណោះ ដោយអង្គការនេះ បានជំរុញឱ្យអេហ្ស៊ីប ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីរក្សាស្ថានភាពគ្មានជំងឺគ្រុនចាញ់។ ដើម្បីទទួលបានវិញ្ញាបនបត្ររបស់អង្គការសុខភាពពិភពលោកនេះ ប្រទេសមួយត្រូវតែបង្ហាញពីសមត្ថភាពទប់ស្កាត់ការកើតឡើងវិញនៃការឆ្លងជំងឺ ដែលយ៉ាងហោចណាស់ ៣ឆ្នាំជាប់ៗគ្នា។ នៅទូទាំងពិភពលោក ប្រទេសចំនួន៤៤ និងដែនដីមួយទៀតបានឈានដល់ការលុបបំបាត់ជំងឺគ្រុងចាញ់ទាំងស្រុង។ ជំងឺគ្រុនចាញ់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០០,០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្ទើរតែទាំងអស់នៃពួកគេនៅទ្វីបអាហ្វ្រិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-

-

ពូទីនអរគុណ អេមីរ៉ាត់ អារ៉ាប់រួម ដែលជួយសម្រួលជាមួយអ៊ុយក្រែន
បរទេស៖ មេដឹកនាំរុស្ស៊ី លោក ពូទីន បានអរគុណប្រធានាធិបតី ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម សម្រាប់ការសម្របសម្រួលរបស់ប្រទេសអារ៉ាប់ មួយនេះ ជាមួយនឹងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអរគុណប្រធានាធិបតី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម លោក Mohamed bin Zayed bin Sultan al-Nahyan សម្រាប់តួនាទី ជាអ្នកសម្រុះសម្រួល ក្នុងការផ្លាស់ប្តូរអ្នកទោសសង្គ្រាម ជាមួយប្រទេសអ៊ុយក្រែន។ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាស កាលពីថ្ងៃសុក្រថា ពួកគេបានផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ៩៥នាក់ ពីភាគីនីមួយៗ សរុប១៩០នាក់ បន្ទាប់ពីមានការចរចារដែលធ្វើឡើង ក្រោមការសម្របសម្រួល របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ នៅលើបណ្តាញ Telegram ថា «ប្រជាជនរបស់យើងចំនួន ៩៥នាក់បានត្រលប់មកផ្ទះវិញ។ ជាក្រុមទាហានដែលបានការពារ Mariupol Azovstal, Donetsk,…
-

នៅវៀតណាម មាសឡើងថ្លៃដល់៣,៤៩០ដុល្លារក្នុង១តម្លឹង
ហាណូយ ៖ កាសែតវៀតណាម VNexpress បានចេញផ្សាយ នៅថ្ងៃចន្ទនេះថា តម្លៃមាសវៀតណាម បានឡើងថ្លៃដល់ ៣,៤៩១.៧ ដុល្លារអាមេរិក នៅក្នុង១តម្លឹង ខណៈតម្លៃសកលបានហក់ឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន។ ប្រភពបានបន្តថា តម្លៃចិញ្ចៀនមាសនៅវៀតណាម បានកើនឡើងដល់កម្រិតកំពូល ជាប្រវត្តិសាស្ត្រ ផងដែរ។ សារព័ត៌មាន Reuters បានរាយការណ៍ថា នៅទូទាំងពិភពលោក មាសបានឡើងដល់កំណត់ត្រាខ្ពស់មួយទៀត ក្នុងពេលមានជម្លោះនៅមជ្ឈិមបូព៌ា និងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដ៏កៀកបំផុត ដោយលោហៈធាតុពណ៌លឿងមួយនេះ ត្រូវបានគេរំពឹងថា នៅតែជាទីពេញចិត្ត ក្នុងស្ថានភាពមិនប្រាកដប្រជា ជាសកល។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺមានតម្លៃ លើសពី២៧,០០ដុល្លារអាមេរិក ក្នុង១អោន រង្វាល់អន្តរជាតិ។ ពាណិជ្ជករបានសម្រុកទៅរកទិញមាសស្តុកទុក ចំពេលដែលមានភាពមិនច្បាស់លាស់ ខាងភូមិសាស្ត្រនយោបាយ។ អ៊ីស្រាអែលទើបបាននិយាយថា ខ្លួនទើបបានសម្លាប់មេធំហាម៉ាស់ លោក Yahya Sinwar នាំឲ្យបារម្ភពីស្ថានការណ៍កាន់តែយ៉ាប់ខ្លាំង នេះបើតាម AFP៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
-

រុស្ស៊ី រិះគន់សេចក្តីថ្លែងការណ៍អាមេរិក ស្តីពីការត្រៀមធ្វើកិច្ចចរចានុយក្លេអ៊ែរ ថាជារឿងបោកប្រាស់
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) រិះគន់សេចក្តីថ្លែងការណ៍ថ្មីៗរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ដែលថាទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុនជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើង គឺជា “រឿងបោកបញ្ឆោត” ប៉ុណ្ណោះ។ លោក Lavrov បានប្រាប់សារព័ត៌មាន Argumenty I Fakty នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅព្រឹកថ្ងៃចន្ទ (២១ តុលា) នេះថា “ការអំពាវនាវឱ្យនិយាយអំពីស្ថិរភាពយុទ្ធសាស្ត្រ លើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុននោះគឺជាការបោកប្រាស់សុទ្ធសាធ”។ នៅក្នុងលិខិតមួយទៅកាន់អង្គការជប៉ុន នីហុន ហ៊ីដានក្យូ (Nihon Hidankyo) ដែលបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំនេះ សេតវិមានបាននិយាយថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីកាត់បន្ថយការគំរាមកំហែងនុយក្លេអ៊ែរ។ លោក Lavrov បាននិយាយថា សេចក្តីថ្លែងការណ៍នេះមានន័យថា ទីក្រុងវ៉ាស៊ីនតោន រក្សាសិទ្ធិក្នុងការប្រកាសជាផ្លូវការថា គោលដៅរបស់ខ្លួនគឺធ្វើឱ្យមាន “ការបរាជ័យជាយុទ្ធសាស្ត្រ” លើរុស្ស៊ី នៅលើសមរភូមិ។ គួរបញ្ជាក់ថា ប្រតិបត្តិការយោធារុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ និងសង្រ្គាមដែលកំពុងបន្តនៅទីនោះ បានបង្កឱ្យមានការប្រឈមមុខគ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ…
-

ប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) អំពាវនាវឱ្យប្រជាជាតិមាន ភាពក្លាហាន
លោក ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) បានជំរុញឱ្យប្រជាជនឥណ្ឌូនេស៊ីក្លាហាន ដើម្បីយកឈ្នះលើ ឧបសគ្គ បញ្ហាប្រឈម និងការគំរាមកំហែងទាំងឡាយរបស់ប្រទេសនេះ ប៉ុន្តែបានអំពាវនាវឱ្យប្រជាជនប្រកាន់សុជីវធម៌ នៅពេលពួកគេដោះស្រាយការខ្វែងគំនិតគ្នារបស់ខ្លួន បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៨របស់ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ។ ប្រធានាធិបតីនៃប្រទេសប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោកមួយនេះបានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បញ្ហាផ្ទៃក្នុងដូចជាអំពើពុករលួយដែលញាំញីប្រទេសនេះ និងធ្វើឱ្យប្រទេសនេះរីកចម្រើនកាន់តែខ្លាំង។ នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តរយៈពេល ៥០ នាទីទៅកាន់មនុស្សជាង ១.០០០នាក់ នៅឯសភារបស់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីបានស្បថចូលកាន់តំណែងជាមួយអនុប្រធានាធិបតីវ័យក្មេងលោក ជីប្រាន រ៉ាសាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) អតីតឧត្តមសេនីយ៍វ័យ ៧៣ ឆ្នាំរូបនេះក៏បានសន្យាថានឹងធ្វើការដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ក្នុងចំណោមប្រជាជន ២៧៤ លាននាក់ មិនមែនតែអ្នកដែលបានបោះឆ្នោតឱ្យរូបលោកនោះទេ។ លោក ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ៀនតូ បានស្វែងរកការជួយជ្រោមជ្រែងរបស់ប្រជាជនឥណ្ឌូនេស៊ី ដើម្បីបំពេញភារកិច្ច និងកម្មវិធីរដ្ឋាភិបាលក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងនៃអាណត្តិរបស់លោក។ លោក ប្រាបូវូ បាននិយាយថា ប្រទេសនេះត្រូវតែបន្តគោលនយោបាយដាក់ចេញដោយលោក Widodo ដែលសំដៅលើដំណើរការផលិត ផលិតផលដែលមានតម្លៃបន្ថែមក្នុងស្រុកបានមកពីរ៉ែ ជំនួសឱ្យការនាំចេញសារធាតុរ៉ែឆៅទៅបរទេស ដែលនឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍៕
-
