Category: ព័ត៌មានជាតិ​

  • សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់ កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន

    សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់ កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន

    សហរដ្ឋអាមេរិកបង្ហាញច្បាប់ថ្មី ដើម្បីទប់ស្កាត់ចិន រុស្ស៊ី និងអ៊ីរ៉ង់កុំឲ្យចូលប្រើទិន្នន័យអាមេរិកបានច្រើន ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃចន្ទ (ទី២២ ខែតុលា) បានស្នើនូវច្បាប់ថ្មី ដើម្បីការពារទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធ ឬទិន្នន័យផ្ទាល់ខ្លួនភាគច្រើនរបស់ជនជាតិអាមេរិក កុំឲ្យធ្លាក់ចូលទៅក្នុងដៃនៃប្រទេសផ្សេងៗ ដូចជាចិន អ៊ីរ៉ង់ និងរុស្ស៊ីជាដើម ដោយដាក់ការរឹតបន្តឹងថ្មីលើប្រតិបត្តិការអាជីវកម្មមួយចំនួន។ សំណើដែលត្រូវបានឃើញជាមុន ក្នុងខែមីនា អនុវត្តក្រឹត្យដែលចេញនៅដើមឆ្នាំនេះដោយប្រធានាធិបតី លោក Joe Biden ដែលមានគោលបំណងទប់ស្កាត់សត្រូវបរទេសកុំឲ្យប្រើប្រាស់ទិន្នន័យហិរញ្ញវត្ថុ និងពន្ធុវិទ្យា ហើយនិងទិន្នន័យសុខភាពរបស់អាមេរិក ដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺណិត ចារកម្ម និងជំរិត។ ក្រៅពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ច្បាប់នេះក៏នឹងអនុវត្តផងដែរ ចំពោះប្រទេសវេណេហ្ស៊ុយអេឡា គុយបា និងកូរ៉េខាងជើង។ គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមរារាំងលំហូរទិន្នន័យផ្ទាល់ខ្លួនរបស់អាមេរិកកុំឲ្យធ្លាក់ចូលទៅក្នុងដៃប្រទេសចិន ដែលជាផ្នែកមួយនៃការប្រឹងប្រែងទប់ទល់អស់រយៈពេលជាច្រើនឆ្នាំលើផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យា៕

  • មន្ត្រីជាន់ខ្ពស់៖វត្តច័ន្ទបុរីវង្សរីកចម្រើនទៅបាន ដោយសារកម្លាំងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ

    មន្ត្រីជាន់ខ្ពស់៖វត្តច័ន្ទបុរីវង្សរីកចម្រើនទៅបាន ដោយសារកម្លាំងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ

    ភ្នំពេញ ៖ នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រីបានចូលរួមអនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូត លាស់នៅក្នុងវត្តច័ន្ទបុរីវង្ស ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និង សទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធ បរិស័ទ មានការយល់ដឹងនូវអំពើល្អនិងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវបញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។ នាយឧត្តមសេនីយ៍បានថ្លែងដូចនេះ នាឱកាសដង្ហែរអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤នេះ។ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានលើកឡើងថា មានកត្តា ៣ យ៉ាង ដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ ទី១. កត្តាសុខសន្តិភាព ដែលឱ្យរាជធានីភ្នំពេញ ក៏ដូចជាទូទាំងផ្ទៃប្រទេស មាន ឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។…

  • អាមេរិក ចង់ឲ្យសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា បញ្ចប់ទៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
  • ការស្ទង់មតិ៖ លោកស្រី Harris និងលោកTrump តាមប្រកៀកប្រកិតគ្នា ខណៈការបោះឆ្នោតមុនកំណត់ធ្វើឡើងពេញទំហឹង
  • [UPDATE] មនុស្ស ៦នាក់បានស្លាប់ក្នុងប្រទេសគុយបា ក្រោយការវាយប្រហារពីព្យុះអូស្ការ ខណៈការដាច់ចរន្តអគ្គិសនីនៅតែបន្ត
  • នាយិកាគ្រប់គ្រង USAID មកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល២ថ្ងៃ

    នាយិកាគ្រប់គ្រង USAID មកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល២ថ្ងៃ

    នាយិកានៃនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល អ្នកស្រី Samantha Power មកបំពេញបេសកកម្មនៅកម្ពុជាចំនួនពីរថ្ងៃ គឺថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែ​តុលា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា ហើយ​ដំណើរ​មក​កាន់​កម្ពុជា​នេះ​អ្នក​ស្រី​ក៏​នឹង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់USAID ប្រចាំនៅកម្ពុជា បានឲ្យដឹងថា អ្នកស្រី Samantha Power គឺជានាយិកាគ្រប់គ្រង USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។ អ្នក​ស្រី នឹងជួបប្រជុំជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ព្រមទាំងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រចំពោះប្រជាជនកម្ពុជាផងដែរ។ តាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា អ្នកស្រី Power នឹងទៅបំពេញទស្សនកិច្ចនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយសហគមន៍កម្ពុជា មន្ត្រីនានា និងដៃគូពាក់ព័ន្ធក្នុងស្រុក ព្រមទាំងពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការរីកចម្រើនសេដ្ឋកិច្ច សុខភាព អភិបាលកិច្ច សិទ្ធិមនុស្ស ការគាំទ្រចំពោះអ្នកដែលមានពិការភាព ការងារ និងបរិស្ថាន។ ដំណើរទស្សនកិច្ចនេះ បង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានិងបំណងប្រាថ្នារបស់ពួកគេក្នុងការបង្កើតសង្គមដែលមានភាពរុងរឿង និងប្រកបដោយបរិយាបន្ន៕ អត្ថបទបាន ចក់

  • អាមេរិក៖ ការបញ្ជូនទ័ពរបស់កូរ៉េខាងជើង ទៅអ៊ុយក្រែន នឹងក្លាយជារឿងដ៏គ្រោះថ្នាក់

    អាមេរិក៖ ការបញ្ជូនទ័ពរបស់កូរ៉េខាងជើង ទៅអ៊ុយក្រែន នឹងក្លាយជារឿងដ៏គ្រោះថ្នាក់

    សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២១ តុលា) បាននិយាយថា របាយកាណ៍ដែលថាកូរ៉េខាងជើង បញ្ជូនកងទ័ពទៅគាំទ្ររុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន នឹងក្លាយជារឿងដ៏គ្រោះថ្នាក់មួយ ប្រសិនបើការអះអាងរបស់ទីក្រុងសេអ៊ូល នេះជាការពិត។ លោក រ៉ូប៊ឺត វូដ (Robert Wood) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “យើងបានមើលឃើញរបាយការណ៍ដែលថាកូរ៉េខាងជើង បានបញ្ជូនកងកម្លាំង និងកំពុងត្រៀមបញ្ជូនទាហានបន្ថែមទៅកាន់អ៊ុយក្រែន ដើម្បីគាំទ្ររុស្ស៊ី។ ហើយបើរឿងនោះជាការពិតមែន នេះបង្ហាញពីដំណើរវិវឌ្ឍន៍ដ៏គ្រោះថ្នាក់ និងគួរឱ្យបារម្ភយ៉ាងខ្លាំង ជុំវិញទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី”។ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនកងទ័ព “ទ្រង់ទ្រាយធំ” ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូ ក្នុងទឹកដីអ៊ុយក្រែន ដោយមានកងកម្លាំងពិសេសចំនួន ១.៥០០នាក់រួចហើយនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី និងកំពុងទទួលការបណ្តុះបណ្តាល។ ទីភ្នាក់ងារនេះប៉ាន់ប្រមាណថា កូរ៉េខាងជើងអាចបញ្ជូនទាហានសរុបប្រហែល ១២.០០០នាក់។ ក្រសួងការបរទេសអាមេរិក និយាយថាខ្លួន “មិនទាន់អាចបញ្ជាក់ពីភាពត្រឹមត្រូវរបស់របាយការណ៍ទាំងនោះបាននៅឡើយទេ”។ បារាំង ក៏បានលើកឡើងថា ការដាក់ពង្រាយទាហានកូរ៉េខាងជើង នឹងបង្កើនជម្លោះបន្ថែមទៀត។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសម្តែងការព្រួយបារម្ភខ្លាំងរួចទៅហើយពីការផ្តល់អាវុធរបស់កូរ៉េខាងជើង ដល់រុស្ស៊ី ដែលបានបើកប្រតិបត្តិការពិសេសលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

  • ចិនប្រឆាំងរាល់ប្រទេសណាមួយដែលបង្កហេតុ និងគំរាមកំហែង ដល់អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន

    ចិនប្រឆាំងរាល់ប្រទេសណាមួយដែលបង្កហេតុ និងគំរាមកំហែង ដល់អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន

    អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការបង្កហេតុ និងការគំរាមកំហែងរបស់ប្រទេសណាមួយលើអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ខ្លួន ក្រោមលេសនៃសេរីភាពនៃការធ្វើនាវាចរណ៍។ អ្នកនាំពាក្យលោកលីន ជៀន (Lin Jian) បានអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបសំណួរទាក់ទងនឹងនាវាពិឃាតអាមេរិក ហ៊ីហ្គីនស៍ (Higgins) និងនាវាចម្បាំងកាណាដាវ៉ាន់ខូវើរ(Vancouver) ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យ។ លោក Lin បាននិយាយថា ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានឆ្លើយតបនឹងបញ្ហានេះ ដោយសង្កត់ធ្ងន់ថា កោះតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ លោកបាននិយាយថា រឿងកោះតៃវ៉ាន់មិនមែនជាបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ទេ ប៉ុន្តែជាបញ្ហាទាក់ទងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ គួររម្លឹកថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងកាណាដា បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបជាមួយគ្នាកាលពីថ្ងៃអាទិត្យ ២០ តុលា មិនដល់ជាងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិន បានធ្វើហ្គេមសង្គ្រាមជុំថ្មីជុំវិញកោះនេះ ដោយទីក្រុងប៉េកាំង បានរិះគន់បេសកកម្មឆ្លងកាត់នេះថាជាការរំខាននិងបានព្រមានអាមេរិក និងកាណាដា ជុំវិញការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលពោពេញដោយភាពតានតឹងផងដែរ៕

  • លោក Musk ថា យាន Starship នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម ឬត្រីបាឡែនទេ

    លោក Musk ថា យាន Starship នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម ឬត្រីបាឡែនទេ

    វ៉ាស៊ីនតោន៖ នាយកប្រតិបត្តិក្រុមហ៊ុន SpaceX និយាយថា យានអវកាស Starship របស់ខ្លួន នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម និងត្រីបាឡែនទេ នៅពេលពួកវាធ្លាក់ចូលក្នុងមហាសមុទ្រ។ មេធំ SpaceX លោក Elon Musk នឹងត្រូវតតាំងជាមួយការិយាធិបតេយ្យ ដើម្បីបញ្ចុះបញ្ចូលទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកថា យានអវកាស Starship របស់គាត់ នឹងមិនបង្កគ្រោះថ្នាក់ដល់ត្រីឆ្លាម និងត្រីបាឡែនទេ នៅពេលដែលពួកវាធ្លាក់ចូលក្នុងមហាសមុទ្រ។ លោក Musk និយាយថា ក្រុមហ៊ុន SpaceX របស់គាត់ ត្រូវតែធ្វើការសិក្សាមួយ ដើម្បីពិនិត្យមើលថាតើយាន Starship នឹងបុកត្រីឆ្លាមដែរឬអត់ និងផលប៉ះពាល់បរិស្ថាន ពីព្រោះមហាសមុទ្រធំណាស់ ហើយមានត្រីឆ្លាមច្រើន។ លោក Musk បន្តថា វាមិនអាចទៅរួចនោះទេ ប៉ុន្តែលោកមានឆន្ទៈអនុវត្តតាមតម្រូវការរបស់ជលផលសមុទ្រជាតិ ក្នុងលក្ខខណ្ឌដែលពួកគេផ្តល់ឱ្យគាត់នូវទិន្នន័យត្រីឆ្លាមដែលពាក់ព័ន្ធសម្រាប់ការវិភាគ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមលោក Musk ទីភ្នាក់ងារជលផលសមុទ្រជាតិបាននិយាយថា បច្ចុប្បន្នពួគេនៅពុំទាន់អាចផ្តល់ទិន្នន័យបានទេ។ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបន្ថែមថា បើសិនគាត់ទទួលបានទិន្នន័យពាក់ព័ន្ធទាំងអស់ នោះ SpaceX នឹងផ្តល់ការធានាចាំបាច់ទាំងអស់៕ ប្រភព៖ RT ប្រែសម្រួលដោយ៖…

  • ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស META (Facebook) ប្រកាសថា ខ្លួនកំពុងសាកល្បងមុខងារសម្គាល់មុខអ្នកប្រើប្រាស់ (Face Recognition) នៅលើ Facebook ម្តងទៀត ដើម្បីទប់ស្កាត់ការផ្សាយពាណិជ្ជកម្មបោកប្រាស់។  ក្រុមហ៊ុន Facebook ធ្លាប់បានបិទមុខងារសម្គាល់មុខ (Face Recognition) អស់រយៈពេល ៣ឆ្នាំមកហើយ ដោយអះអាងថា វាប៉ះពាល់ភាពឯកជន និងអត្តសញ្ញាណបុគ្គល។  ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមម្ដងទៀត ការសាកល្បង ប្រើប្រាស់មុខងារសម្គាល់មុខ (Face Recognition)ចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ  លើកលែងតែ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងរដ្ឋតិចសាស់ និងរដ្ឋ Illinois សហរដ្ឋអាមេរិក ដែលមានប្រព័ន្ធច្បាប់តឹងរ៉ឹង លើឯកជនភាព។

    ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស META (Facebook) ប្រកាសថា ខ្លួនកំពុងសាកល្បងមុខងារសម្គាល់មុខអ្នកប្រើប្រាស់ (Face Recognition) នៅលើ Facebook ម្តងទៀត ដើម្បីទប់ស្កាត់ការផ្សាយពាណិជ្ជកម្មបោកប្រាស់។ ក្រុមហ៊ុន Facebook ធ្លាប់បានបិទមុខងារសម្គាល់មុខ (Face Recognition) អស់រយៈពេល ៣ឆ្នាំមកហើយ ដោយអះអាងថា វាប៉ះពាល់ភាពឯកជន និងអត្តសញ្ញាណបុគ្គល។ ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមម្ដងទៀត ការសាកល្បង ប្រើប្រាស់មុខងារសម្គាល់មុខ (Face Recognition)ចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ លើកលែងតែ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងរដ្ឋតិចសាស់ និងរដ្ឋ Illinois សហរដ្ឋអាមេរិក ដែលមានប្រព័ន្ធច្បាប់តឹងរ៉ឹង លើឯកជនភាព។