Category: ព័ត៌មានជាតិ
-

-

តុលាការកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃព្រហស្បតិ៍ (១៧ តុលា) នេះថា អតីតប្រមុខនគរបាលម្នាក់របស់ទីក្រុងសេអ៊ូល និងមន្រ្តីពីររូបផ្សេងទៀត រួចទោសពីបទធ្វេសប្រហែសក្នុងការឆ្លើយតបទៅនឹងសោកនាដកម្មហ្វូងមនុស្សជាន់គ្នាក្នុងពិធីបុណ្យ ហាឡូវីន (Halloween) នៅក្នុងតំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយម អ៊ីតែវ៉ុន (Itaewon) នៃរដ្ឋធានី ដែលបានសម្លាប់មនុស្ស ១៥៩នាក់ ក្នុងឆ្នាំ២០២២។ តុលាការទីក្រុងសេអ៊ូលប្រចាំតំបន់ខាងលិច បាននិយាយថា ខ្លួនសម្រេចឱ្យលោក គីម ខ្វាងហូ (Kim Kwang-ho) មន្ត្រីនគរបាលថ្នាក់ខ្ពស់បំផុត ដែលត្រូវបានចោទប្រកាន់ក្នុងឧបទ្ទវហេតុនេះ មិនមានទោស ដោយសាររដ្ឋអាជ្ញាមិនបានបញ្ជាក់ថាលោកបានរំលោភលើកាតព្វកិច្ចជាក់លាក់ និងដោយផ្ទាល់ក្នុងការមើលការខុសត្រូវ និងឆ្លើយតបជាបឋមចំពោះឧប្បត្តិហេតុនេះឡើយ ។ សាលក្រមរបស់តុលាការនេះ រងការឆ្លើយតបយ៉ាងខឹងសម្បារពីសាច់ញាតិជនរងគ្រោះ និងក្រុមតស៊ូមតិ ដែលបានចោទតុលាការពីការបដិសេធមិនចាប់មន្ត្រីជាន់ខ្ពស់ឱ្យទទួលខុសត្រូវចំពោះឧប្បត្តិហេតុ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើកង្វះផែនការគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់មិនគ្រប់គ្រាន់។ លោក Kim គឺជាមន្ត្រីនគរបាលថ្នាក់ខ្ពស់បំផុតក្នុងចំណោមនគរបាល និងមន្ត្រីរដ្ឋាភិបាលជាង ២០នាក់ ដែលត្រូវបានចោទប្រកាន់ជុំវិញគ្រោះថ្នាក់នោះ៕
តុលាការកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃព្រហស្បតិ៍ (១៧ តុលា) នេះថា អតីតប្រមុខនគរបាលម្នាក់របស់ទីក្រុងសេអ៊ូល និងមន្រ្តីពីររូបផ្សេងទៀត រួចទោសពីបទធ្វេសប្រហែសក្នុងការឆ្លើយតបទៅនឹងសោកនាដកម្មហ្វូងមនុស្សជាន់គ្នាក្នុងពិធីបុណ្យ ហាឡូវីន (Halloween) នៅក្នុងតំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយម អ៊ីតែវ៉ុន (Itaewon) នៃរដ្ឋធានី ដែលបានសម្លាប់មនុស្ស ១៥៩នាក់ ក្នុងឆ្នាំ២០២២។ តុលាការទីក្រុងសេអ៊ូលប្រចាំតំបន់ខាងលិច បាននិយាយថា ខ្លួនសម្រេចឱ្យលោក គីម ខ្វាងហូ (Kim Kwang-ho) មន្ត្រីនគរបាលថ្នាក់ខ្ពស់បំផុត ដែលត្រូវបានចោទប្រកាន់ក្នុងឧបទ្ទវហេតុនេះ មិនមានទោស ដោយសាររដ្ឋអាជ្ញាមិនបានបញ្ជាក់ថាលោកបានរំលោភលើកាតព្វកិច្ចជាក់លាក់ និងដោយផ្ទាល់ក្នុងការមើលការខុសត្រូវ និងឆ្លើយតបជាបឋមចំពោះឧប្បត្តិហេតុនេះឡើយ ។ សាលក្រមរបស់តុលាការនេះ រងការឆ្លើយតបយ៉ាងខឹងសម្បារពីសាច់ញាតិជនរងគ្រោះ និងក្រុមតស៊ូមតិ ដែលបានចោទតុលាការពីការបដិសេធមិនចាប់មន្ត្រីជាន់ខ្ពស់ឱ្យទទួលខុសត្រូវចំពោះឧប្បត្តិហេតុ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើកង្វះផែនការគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់មិនគ្រប់គ្រាន់។ លោក Kim គឺជាមន្ត្រីនគរបាលថ្នាក់ខ្ពស់បំផុតក្នុងចំណោមនគរបាល និងមន្ត្រីរដ្ឋាភិបាលជាង ២០នាក់ ដែលត្រូវបានចោទប្រកាន់ជុំវិញគ្រោះថ្នាក់នោះ៕
-

អ៊ីស្រាអែល រិះគន់បារាំង ចំពោះការរារាំងក្រុមហ៊ុនពីពិព័រណ៍អាវុធ ខណៈជម្លោះពាក្យសម្ដីកាន់តែជ្រៅ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៦ តុលា) បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែល ពីការតាំងពិព័រណ៍អាវុធជើងទឹក Euronaval ថាបានបង្ហាញពី “ភាពអាម៉ាស់” ហើយបានចោទទីក្រុងប៉ារីស ពីការអនុវត្តគោលនយោបាយអរិភាពចំពោះប្រជាជនជ្វីហ្វ ខណៈជម្លោះពាក្យសម្ដីរវាងភាគីទាំងពីរកាន់តែរីកធំ។ ការសម្រេចចិត្តរារាំងក្រុមហ៊ុនរបស់អ៊ីស្រាអែលនេះគឺជាការប៉ះទង្គិចចុងក្រោយបង្អស់ជាប់ៗគ្នាដែលជំរុញដោយភាពមិនសុខចិត្តរបស់រដ្ឋាភិបាលលោក Macron ជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមហ្កាហ្សា និងលីបង់។ ភាពតានតឹងនេះក៏បានកើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីទទួលបានបទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ និងនៅពេលដែលអ៊ីស្រាអែល វាយប្រហារតាមអាកាសបន្ថែមទៀតលើគោលដៅរដ្ឋធានីបេរូត។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបង្ហោះនៅលើបណ្ដាញសង្គម X ថា “សកម្មភាពរបស់លោកប្រធានាធិបតីបារាំង Macron គឺជាភាពអាម៉ាស់ដល់ប្រជាជាតិបារាំង និងគុណតម្លៃនៃពិភពលោកសេរី ដែលខ្លួនអះអាងថាប្រកាន់ខ្ជាប់”។ ក្រុមមន្រ្តីបារាំងថាបញ្ជាក់ម្ដងហើយម្ដងទៀតថា ទីក្រុងប៉ារីស ប្ដេជ្ញាចិត្តចំពោះសន្តិសុខអ៊ីស្រាអែល ហើយយោធារបស់ខ្លួនបានជួយការពារអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីខែមេសា និងដើមខែនេះ។ នេះជាលើកទីពីរហើយក្នុងឆ្នាំនេះដែលបារាំងបានហាមប្រាមក្រុមហ៊ុនអ៊ីស្រាអែលពីការតាំងពិព័រណ៍ការពារជាតិដ៏ធំ។ កាលពីខែឧសភា បារាំងបាននិយាយថា មានលក្ខខណ្ឌមិនត្រឹមត្រូវសម្រាប់អ៊ីស្រាអែលក្នុងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មយោធា Eurosatory ដោយនៅពេលនោះលោក Macron កំពុងអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការនៅតំបន់ហ្កាហ្សា៕
-

ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាប្រឈមកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ
ជនភៀសខ្លួនប៉ាឡេស្ទីនដែលប្រឈមកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ បានកាន់ឆ្នាំងតម្រង់ជួរយកអាហារនៅទីក្រុង Khan Younis កាលពីថ្ងៃពុធ ១៦ តុលា សប្ដាហ៍នេះ។ ពួកគេត្រូវដើរផ្លូវឆ្ងាយដើម្បីទទួលបានបបរសណ្តែកប៉ុន្មានចាន ចិញ្ចឹមគ្រួសារដែលកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន។ ខណៈកំពុងជួយចែកចាយអាហារ លោក Karam Safi ស្ថិតក្នុងចំណោមជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនពីសង្រ្គាមបាននិយាយថា ខ្ញុំរំពឹងថានឹងមានគ្រោះមហន្តរាយដ៏ធំមួយ ព្រោះយោងតាមស្ថានភាពបច្ចុប្បន្ន ដោយសារតែមនុស្សពេញវ័យ និងកុមារភាគច្រើននឹងត្រូវស្លាប់ដោយភាពអត់ឃ្លាន។ ការហក់ឡើងថ្លៃខ្ពស់លើតម្រូវការស្បៀងអាហារជាមូលដ្ឋាន និងកង្វះជំនួយ កំពុងធ្វើឱ្យប៉ះពាល់ដល់ជនជាតិប៉ាឡេស្ទីនដែលរត់គេចពីការសម្លាប់រង្គាលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោក Safi បន្ថែមថា យើងព្យាយាមបម្រើមនុស្សច្រើនបំផុតតាមរបៀបសន្សំសំចៃបំផុត។ យើងបម្រើមនុស្សមួយក្រុមធំប្រមាណ១៦.០០០នាក់ ព្រោះប្រសិនបើពួកគេមិនបរិភោគបបរសណ្តែក ទេនោះ នឹងមានគ្រោះទុរ្ភិក្ស ហើយមនុស្សភាគច្រើននឹងស្លាប់។ ស្ថានភាពមនុស្សធម៌ដ៏យ៉ាប់យ៉ឺនបានជំរុញឱ្យមានការព្រួយបារម្ភជាសកល ដោយសហរដ្ឋអាមេរិកបានចេញឱសាននុវាទដ៏ម៉ឺងម៉ាត់បំផុតមួយដល់អ៊ីស្រាអែលថា ប្រទេសនេះត្រូវតែកែលម្អស្ថានភាពពុំនោះត្រូវប្រឈមការកាត់ផ្ដាច់ជំនួយយោធាមួយចំនួន។យោធាអ៊ីស្រាអែលបានបដិសេធការរឹតបន្តឹងការផ្គត់ផ្គង់ដោយនិយាយថា ចាប់តាំងពីថ្ងៃទី ១ ខែតុលា ជំនួយមនុស្សធម៌ជាង ៩.០០០តោន រួមទាំងអាហារ ទឹក ឧស្ម័ន សម្ភារៈជម្រក និងការផ្គត់ផ្គង់វេជ្ជសាស្រ្តបានចូលដល់តំបន់ហ្កាហ្សាតាមច្រកនានា៕
-

អភិបាលក្រុងនៅលីបង់ ស្ថិតក្នុងចំណោមមនុស្ស១៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញទីស្នាក់ការកណ្តាលសាលាក្រុង ក្នុងទីក្រុងធំមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១៦នាក់ រួមទាំងអភិបាលក្រុង ក្នុងការវាយប្រហារធំបំផុតលើអគាររដ្ឋរបស់ប្រទេសលីបង់ ចាប់តាំងពីយុទ្ធនាការតាមអាកាសរបស់អ៊ីស្រាអែល ចាប់ផ្តើម។ មន្ត្រីលីបង់ បានថ្កោលទោសការវាយប្រហារនេះ ដែលបានធ្វើឱ្យមនុស្សជាង៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងក្រុង Nabatieh ជាទីរួមខេត្ត ដោយនិយាយថា វាជាភស្តុតាងដែលថាយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងក្រុមប្រដាប់អាវុធហេសបូឡា កំពុងផ្លាស់ប្តូរទិសដៅទៅរករដ្ឋលីបង់វិញ។ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Najib Mikati បាននិយាយថា អ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាទៅលើកិច្ចប្រជុំរបស់ក្រុមប្រឹក្សាក្រុង ដើម្បីពិភាក្សាអំពីការផ្តល់សេវានានានិងស្ថានភាពសង្គ្រោះរបស់ទីក្រុង ដើម្បីជួយដល់ប្រជាជនភៀសខ្លួនដោយសារតែយុទ្ធនាការរបស់អ៊ីស្រាអែល។ បេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បាននិយាយថា កងរក្សាសន្តិភាពរបស់ខ្លួន បានឃើញការបាញ់ផ្លោងដោយរថក្រោះរបស់អ៊ីស្រាអែលទៅលើប៉មយាមរបស់ពួកគេនៅជិតក្រុង Kfar Kela ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានបំផ្លាញកាំមេរ៉ាចំនួន២គ្រឿង ហើយប៉មយាមបានខូចខាត។
-

ទីក្រុងមូស្គូ៖ អាមេរិក កំពុងធ្វើនយោបាយពីការទទួលរង្វាន់ណូបែលរបស់អង្គការ Nihon Hidankyo ប្រឆាំងរុស្ស៊ី
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានទទូចថា ពុំអាចទទួលយកបានឡើយក្នុងការមើលឃើញថារង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះ ជាសារមួយនិយាយអំពីការបន្តគំរាមកំហែងដោយនុយក្លេអ៊ែររបស់រុស្ស៊ី។ អ្នកនាំពាក្យរុស្ស៊ី បានរិះគន់ទៅលើសហរដ្ឋអាមេរិក ដែលបានធ្វើការទម្លាក់គ្រាប់បែកបរមាណូ។ រង្វាន់ណូបែលសន្តិភាព ត្រូវបានប្រគល់ជូនដល់អង្គការ Nihon Hidankyo ជាអង្គការរបស់ប្រទេសជប៉ុន តំណាងឱ្យអ្នកនៅរស់រានមានជីវិតពីគ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា គណៈកម្មាធិការរង្វាន់ណូបែល ត្រូវបានគ្រប់គ្រងដោយប្រទេសលោកខាងលិច ដូច្នេះហើយពួកគេបានប្រើប្រាស់គណៈកម្មការនេះសម្រាប់គោលបំណងនយោបាយរបស់ពួកគេ។ លោកស្រី និយាយថា ទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់គណៈកម្មាធិការរង្វាន់ណូបែល ដើម្បីផ្សព្វផ្សាយ «មនោគមវិជ្ជាមិនពិត» អំពីការព្រមានពិភពលោកប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រទេសរុស្ស៊ី។ លោកស្រី Zakharova បានអះអាងថា រុស្ស៊ីតែងតែបាននិយាយ ចាប់តាំងពីថ្ងៃដំបូងនៃការទម្លាក់គ្រាប់បែកបរមាណូថា វាជាឧក្រិដ្ឋកម្ម ប៉ុន្តែបច្ចុប្បន្ននេះ រុស្ស៊ីត្រូវបានគេពណ៌នា ហាក់ដូចជាត្រូវគេស្តីបន្ទោស។
-

WHO៖ ជំងឺអាសន្នរោគ ត្រូវបានបញ្ជាក់នៅលីបង់ ដែលហានិភ័យនៃការរាលដាលខ្ពស់ខ្លាំង
អង្គការសុខភាពពិភពលោក បានព្រមានកាលពីថ្ងៃពុធ ទី១៦ ខែតុលា ថា ហានិភ័យនៃការរាលដាលជំងឺអាសន្នរោគនៅក្នុងប្រទេសលីបង់ គឺ «ខ្ពស់ខ្លាំង» បន្ទាប់ពីករណីនៃការឆ្លងជំងឺអាសន្នរោគធ្ងន់ធ្ងរ អាចបណ្តាលឱ្យស្លាប់ ត្រូវបានរកឃើញនៅក្នុងប្រទេសដែលមានជម្លោះមួយនេះ។ អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ពីហានិភ័យនៃការរាលដាលជំងឺអាសន្នរោគក្នុងចំណោមមនុស្សរាប់សែននាក់ ដែលបានភៀសខ្លួន ចាប់តាំងពីអ៊ីស្រាអែលបានបង្កើនយុទ្ធនាការតាមអាកាសប្រឆាំងក្រុមហេសបូឡា ហើយបានបើកការវាយលុកក្នុងគោលបំណងរុញក្រុមនេះឱ្យត្រឡប់ពីព្រំដែនភាគខាងជើងរបស់ខ្លួន ជាមួយប្រទេសលីបង់។ លោក Abdinasir Abubakar អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសលីបង់ បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា «ប្រសិនបើការផ្ទុះឡើងជំងឺអាសន្នរោគ រាលដាលដល់ប្រជាជនភៀសខ្លួនថ្មី នោះវាអាចនឹងរាលដាលបានយ៉ាងឆាប់រហ័ស»។ ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយថា ករណីជំងឺអាសន្នរោគត្រូវបានបញ្ជាក់កើតឡើងលើប្រជាជនលីបង់ ដែលបានចូលទៅកាន់មន្ទីរពេទ្យ ដោយមានអាការៈរាគរូស និងខ្វះជាតិទឹក។ យោងតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ជំងឺនេះ បណ្តាលឱ្យរាគធ្ងន់ធ្ងរ ក្អួត និងរមួលសាច់ដុំ ដែលជាទូទៅកើតចេញពីការទទួលទានអាហារ ឬផឹកទឹក ដែលមានសារធាតុបំពុលដោយបាក់តេរី។
-

-

ចិននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងចូលគ្រប់គ្រងកោះតៃវ៉ាន់ឡើយ ខណៈលោក Xi ទៅកាន់កោះជួរមុខ
រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិនបានប្តេជ្ញាចិត្តថានឹងមិ បោះបង់ចោលការប្រើប្រាស់កម្លាំងវាយប្រសោបគ្រប់គ្រងកោះតៃវ៉ាន់នោះទេ នេះបើតាមរដ្ឋាភិបាលនៅទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីហ្គេមសង្រ្គាមមួយផ្សេងទៀត និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន Xi Jinping ទៅកាន់ទីតាំងនៃការបរាជ័យដ៏ធំសម្រាប់កងកម្លាំងតៃវ៉ាន់។ ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួននោះ បានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ រយៈពេល១៣ម៉ោងជុំវិញកោះនេះ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដែលខ្លួនបាននិយាយថា ជាការព្រមានដល់ទង្វើផ្តាច់ខ្លួន បន្ទាប់ពីសុន្ទរកថាថ្ងៃទិវាបង្កើតកោះតៃវ៉ាន់កាលពីសប្តាហ៍មុនដោយមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆីង -ទ ( Lai Ching-te) ។ លោក ឈិន ប៊ិនហួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា យើងមានឆន្ទៈខិតខំដើម្បីអនាគតនៃការជុំជាតិដោយសន្តិវិធីប្រកបដោយភាពស្មោះត្រង់ និងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ។ ការលើកឡើងបែបនេះរបស់ចិន គឺសំដៅលើការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ និងក្រុមផ្តាច់ខ្លួនតៃវ៉ាន់មួយចំនួនតូច មិនមែនប្រជាជនតៃវ៉ាន់ភាគច្រើននោះទេ។ តៃវ៉ាន់មានទំនាក់ទំនងមិនផ្លូវការជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ និងជាសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកបានបន្ថែមថា មិនថាតៃវ៉ាន់មានកងទ័ពប៉ុន្មាន និងអាវុធប៉ុន្មានដែលខ្លួនទទួលបាន ហើយមិនថាកងកម្លាំងខាងក្រៅចូលអន្តរាគមន៍ឬអត់នោះទេ ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រថុយ នោះនឹងនាំទៅដល់ការបំផ្លិចបំផ្លាញខ្លួនឯងមិនខានឡើយ៕
-

បេក្ខភាពអនុប្រធានាធិបតីបក្សសាធារណរដ្ឋ៖ លោក Trump មិនបានចាញ់ឆ្នោតអាមេរិកឆ្នាំ២០២០ ទេ
បេក្ខជនអនុប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ លោក ជេឌី វែន (JD Vance) បាននិយាយយ៉ាងច្បាស់ៗកាលពីថ្ងៃពុធ (១៦ តុលា) ថា លោកជឿជាក់លើការអះអាងមិនពិតដែលថាលោក Donald Trump មិនបានចាញ់ការបោះឆ្នោតនៅឆ្នាំ២០២០ នោះទេ។ នៅឯព្រឹត្តិការណ៍យុទ្ធនាការមួយនៅទីក្រុង វីលៀមស្ពត (Williamsport) រដ្ឋផិនស៊ីលវេនៀ (Pennsylvania) អ្នកសារព័ត៌មានបានសាកសួរលោក Vance ម្តងទៀតថា តើលោក Trump បានចាញ់ឆ្នោតទល់នឹងលោកប្រធានាធិបតី Joe Biden កាលពីបួនឆ្នាំមុនដែរឬទេ។ លោក Vance ឆ្លើយថា៖ ចំពោះរឿងបោះឆ្នោតឆ្នាំ២០២០ លោកបានឆ្លើយសំណួរនោះដោយផ្ទាល់រាប់លានដងមកហើយ នោះគឺ “លោកមិនគិតថា លោក Donald Trump បានចាញ់នោះទេ!”។ លោក Trump ដែលជាបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋក្នុងឆ្នាំ២០២៤នេះ បន្តអះអាងមិនពិតថាលោកបានចាញ់ឆ្នោតឆ្នាំ២០២០ ដោយសារតែការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ ដែលជាទស្សនៈមួយទទួលយកដោយអ្នកគាំទ្ររាប់លាននាក់របស់លោក។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតជាច្រើនមិនបានរកឃើញភស្តុតាងនៃការក្លែងបន្លំឡើយ។ ក្នុងអំឡុងពេលឈរឈ្មោះជាប្រធានាធិបតីបច្ចុប្បន្ន លោក Trump បានបង្ហើបថា លោកនឹងតតាំងលទ្ធផល ប្រសិនបើលោកមិនឈ្នះក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា…