Category: ព័ត៌មានជាតិ
-

លោក Biden រាយការណ៍ពីការប៉ាន់ប្រមាណទឹកប្រាក់៥០ពាន់លានដុល្លារ ពីការខូចខាតដោយព្យុះ Milton
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមអ្នកជំនាញកំពុងប៉ាន់ប្រមាណថា ការខូចខាតដោយសារព្យុះសង្ឃរា Milton អាចខាតបង់ដល់ទៅ៥០ពាន់លានដុល្លារ។ លោក Biden បានសន្យាស្នើសុំមូលនិធិពីសភា ដោយនិយាយថា «យើងនឹងត្រូវការជំនួយច្រើន» ។ លោក Biden និយាយបាននៅក្នុងសន្និសីទសារព័ត៌មានស្តីពីមហន្តរាយនៃព្យុះសង្ឃរា Milton ដែលចូលរួមដោយរដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Jennifer Granholm រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas និងការចូលរួមតាមបណ្តាញអ៊ីនធឺណិតដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ។ សេតវិមាន បាននិយាយថា លោក Biden នឹងធ្វើដំណើរទៅកាន់រដ្ឋ Florida នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ស្អែកនេះ ដើម្បីពិនិត្យមើលតំបន់ដែលរងផលប៉ះពាល់ដោយសារព្យុះ Milton ។ រដ្ឋហ្វ្លរីដា (Florida) របស់សហរដ្ឋអាមេរិក កំពុងជួបប្រទះគ្រោះមហន្តរាយធម្មជាតិពីព្យុះសង្ឃរាMilton ខណៈគេបានមើលឃើញមនុស្សស្លាប់និងរបួសបន្តកើនឡើង ស្របពេលសប្ដាហ៍នេះរដ្ឋនេះ កំពុងគណនាការខូចខាតដ៏ធ្ងន់ធ្ងរ បោសម្អាតកម្ទេចកម្ទី និងជួសជុលខ្សែបណ្តាញអគ្គិសនី បន្ទាប់ពីព្យុះសង្ឃរាដ៏មានឥទ្ធិពលនេះបានវាយប្រហារ ហើយស្របពេលដែលព្យុះនយោបាយមួយទៀតបានកើតឡើងពីភាគីនយោបាយធំៗរបស់សហរដ្ឋអាមេរិក។
-

លោកស្រី Harris នឹងបង្កើតក្រុមប្រឹក្សានៃទីប្រឹក្សាទ្វេបក្ស ដើម្បីផ្តល់មតិកែលម្អគោលនយោបាយ
អនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ បាននិយាយកាលពីថ្ងៃសុក្រ ទី១១ ខែតុលាថា លោកស្រី នឹងដាក់សមាជិកគណបក្សសាធារណរដ្ឋនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី ហើយបង្កើតក្រុមប្រឹក្សានៃទីប្រឹក្សាទ្វេបក្សដើម្បីផ្តល់ផ្តល់មតិកែលម្អលើគោលនយោបាយ ប្រសិនបើលោកស្រីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ។ ដូច្នេះហើយ ផ្នែកនៃអ្វីដែលលោកស្រីចង់ធ្វើ គឺបង្កើតក្រុមប្រឹក្សានៃទីប្រឹក្សាទ្វេបក្ស ជាអ្នកដែលអាចផ្តល់មតិកែលម្អលើគោលនយោបាយ ខណៈយើងឈានឆ្ពោះទៅមុខ។ ដោយសារតែនេះជារឿងដែលលោកស្រីយល់ និងគិតហ្មត់ចត់ ដើម្បីឱ្យពួកយើង សហរដ្ឋអាមេរិក រក្សាបានឋានៈរបស់យើងជាប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតលើពិភពលោក យើងត្រូវការប្រព័ន្ធគណបក្សពីរដែលមានភាពល្អប្រសើរ។ លោកស្រី Harris បានធ្វើការអត្ថាធិប្បាយបែបនេះ ខណៈកំពុងថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋ Arizona សម្រាប់សមាជិកគណបក្សសាធារណរដ្ឋ ដែលគាំទ្រយុទ្ធនាការរបស់លោកស្រី។
-

ខ្មាន់កាំភ្លើង បានសម្លាប់កម្មករអណ្តូងរ៉ែធ្យូងថ្មជាង២០នាក់ នៅភាគនិរតីប្រទេសប៉ាគីស្ថាន
មនុស្សច្រើននាក់ដែលបានរងរបួស ក្នុងការវាយប្រហារលើទីតាំងអណ្តូងរ៉ែធ្យូងថ្មឯកជន នៅភាគនិរតីប្រទេសប៉ាគីស្ថាន ត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Quetta កាលពីថ្ងៃសុក្រ។ នគរបាលនិយាយថា ខ្មាន់កាំភ្លើងប្រហែល៤០នាក់ ប្រដាប់ដោយកាំភ្លើង គ្រាប់រ៉ុក្កែត និងគ្រាប់បែកដៃបានសម្លាប់កម្មករអណ្តូងរ៉ែមួយចំនួនក្នុងពេលកំពុងដេកលង់លក់។ នគរបាលបញ្ជាក់ថា មនុស្សជាង២០នាក់ ត្រូវបានបាញ់សម្លាប់ ប៉ុន្តែពុំមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។ ម្ចាស់អណ្តូងរ៉ែម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា អ្នកវាយប្រហារ បានដុតកម្ទេចអណ្តូងរ៉ែចំនួន ១០កន្លែង រួមជាមួយឧបករណ៍ និងគ្រឿងចក្រ ខណៈម្ចាស់អណ្តូងរ៉ែ បានទទួលការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធមួយរយៈមកហើយ។ ការវាយប្រហារ បានកើតឡើងនៅក្នុងខេត្ត Balochistan ដែលសម្បូររ៉ែ មានព្រំប្រទល់ជាប់ប្រទេស អាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ង់។ ការបះបោរ រយៈពេលជាច្រើនទសវត្សរ៍មកនេះនៅខេត្ត Balochistan ដោយក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បាននាំឱ្យមានការវាយប្រហារជាញឹកញាប់ប្រឆាំងរដ្ឋាភិបាល កងទ័ព និងផលប្រយោជន៍របស់ចិន នៅក្នុងតំបន់។ នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាល បានប្តេជ្ញាចិត្តដើម្បីលុបបំបាត់រាល់ទម្រង់នៃអំពើភេរវកម្ម។
-

ក្នុងកិច្ចប្រជុំអាស៊ាននៅឡាវសម្តេចធិបតី៖ កម្ពុជាប្រកាន់ជំហរដដែលទាក់ទងនឹងឧបទ្វីបកូរ៉េ មជ្ឈិមបូព៌ា និងសមុទ្រចិនខាងត្បូង
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ បានថ្លែងថា នៅក្នុងសុន្ទរកថា គន្លឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលឡាវធ្វើជាម្ចាស់ផ្ទះនោះ បានលើកឡើងថា កម្ពុជានៅតែប្រកាន់ជំហរ ដដែលជាដដែលចំពោះបញ្ហាឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមជ្ឈិមបូព៌ា និងគោលនយោបាយ ចិនតែមួយ។ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា បញ្ហាទាំងអស់ដែលបានរៀបរាប់មកខាងលើនេះពុំមែនកើតឡើងម្សិលមិញ ឬអាទិត្យមុននោះទេ ពោលគឺវាបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សន៍មកហើយ ហើយបញ្ហាធំៗទាំងអស់នេះក៏មិនងាយស្រួលក្នុងការរកដំណោះស្រាយបានដែរ។ តែយ៉ាងណាក៏ដោយកម្ពុជានៅតែប្រកាន់ជំហរយ៉ាងច្បាស់លាស់ដោយឥតងាករេរបស់ខ្លួនដដែល ដោយអំពាវនាវឲ្យភាគីពាក់ព័ន្ធរកដំណោះស្រាយគ្នាដោយសន្តិវិធី ប្រកបដោយសន្តិភាព និងស្ថិរភាព។ ដោយឡែកចំពោះបញ្ហារវាងកោះតៃវ៉ាន់ និងប្រទេសចិនវិញ ត្រូវបានឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា កម្ពុជាប្រកាន់ជំហរដដែល ពោលគឺទទួលស្គាល់ចិនប្រជាមានិតថា ជាអ្នកតំណាងផ្តាច់មុខតែមួយ ខណៈកម្ពុជា…
-

អ៊ីស្រាអែលពិនិត្យឡើងវិញ បន្ទាប់ពីកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ រងរបួសនៅលីបង់
អ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់គំរាមនៅជិតទីតាំងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់កាលពីថ្ងៃសុក្រ ដោយទទួលស្គាល់ថា «ការវាយប្រហារ» គឺជាការទទួលខុសត្រូវចំពោះការធ្វើឱ្យកម្លាំងមួកខៀវពីរនាក់រងរបួសនៅក្នុងឧប្បត្តិហេតុ ដែលបានបង្កឱ្យមានប្រតិកម្មផ្នែកការទូតយ៉ាងខ្លាំង។ យោងតាមបេសកកម្មអង្គការសហប្រជាជាតិបានឲ្យដឹងថា កងទ័ពមួកខៀវជនជាតិស្រីលង្កាទាំងពីរនាក់ បានរងរបួសនៅមូលដ្ឋានធំរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL) ក្នុងទីក្រុង Naqura ភាគខាងត្បូងប្រទេសលីបង់ មួយថ្ងៃបន្ទាប់ពីទាហានឥណ្ឌូនេស៊ីពីរនាក់បានរងរបួស នៅពេលដែលរថក្រោះបានបាញ់ទៅលើប៉មយាមមួយកន្លែង។ ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការថ្កោលទោសពីប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិច កងទ័ពរបស់ខ្លួនបានសន្យាថានឹងអនុវត្ត «ការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់» ។ យោធាអ៊ីស្រាអែល បាននិយាយថា ទាហានអ៊ីស្រាអែល បានឆ្លើយតបដោយការបាញ់តបទៅនឹង «ការគំរាមកំហែងភ្លាមៗ» នៅក្នុងចម្ងាយប្រហែល៥០ម៉ែត្រពីប៉ុស្តិ៍របស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UNIFIL)។ សេចក្តីថ្លែងការណ៍និយាយថា «ការពិនិត្យជាបឋម បានបង្ហាញថា ក្នុងអំឡុងពេលឧបទ្ទវហេតុ ការវាយប្រហារបានធ្លាក់ទៅលើប៉ុស្តិ៍របស់កងកម្លាំងរក្សាសន្តិភាព បណ្តាលឱ្យបុគ្គលិកពីរនាក់រងរបួស។ លោក Sean Clancy នាយសេនាធិកានៃកងកម្លាំងការពារជាតិប្រទេសអៀរឡង់ បាននិយាយថា លោកមិនជឿអំពីការពន្យល់របស់អ៊ីស្រាអែលនោះទេ។ លោក Clancy ដែលប្រទេសរបស់លោក មានកងទ័ពនៅក្នុងបេសកកម្មរក្សាសន្តិភាព(UNIFIL)ផងដែរនោះ បាននិយាយថា «តាមទស្សនៈវិស័យរបស់យោធា នេះពុំមែនជាទង្វើដោយចៃដន្យនោះទេ» ។
-

កត្តាដែលនាំឲ្យកាណាដា មានផែនការបើកស្ថានទូតនៅកម្ពុជា គឺមកពីនយោបាយការទូត ដ៏ឈ្លាសវៃរបស់សម្តេចធិបតី
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា កត្តាដែលនាំឲ្យប្រទេសកាណាដា មានផែនការបើកស្ថានទូតរបស់ខ្លួន លើទឹកដីប្រទេសកម្ពុជា នាពេលាឆាប់ៗ ខាងមុខនេះ គឺមកពីនយោបាយការទូតដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយគម្រោងនេះក៏ជាសញ្ញាមួយបង្ហាញ អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងកាណាដា ឲ្យកាន់ប្រសើរបន្ថែមទៀតផងដែរ។ ឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុងសន្និសីទមួយ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជាមានសារសំខាន់អ្វីមួយសម្រាប់ប្រទេសគេ ទើបបានជាគេមានគោលដៅ នឹងបើកស្ថានទូតនៅកម្ពុជា ហើយកម្ពុជាសូមស្វាគម៍យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់ទូតកាណាដា ដែលនឹងកើតឡើងនៅលើទឹកដីកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា នៅក្នុងជំជួបពិភាក្សាការងារមួយជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានជម្រាបជូនសម្ដេចធិបតីថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតឲ្យកាន់តែល្អប្រសើរបន្ថែមទៀតវាងកាណាដា និងកម្ពុជានោះប្រទេសកាណាដា…
-

-

-

-

ចិន និងសហភាពអឺរ៉ុបនឹងបន្តពិភាក្សាលើករណីប្រឆាំងការឧបត្ថម្ភធនពាក់ព័ន្ធរថយន្តអគ្គិសនី
ប្រទេសចិន និងសហភាពអឺរ៉ុប នឹងបន្តការពិភាក្សាគ្នាបន្ថែមទៀតទាក់ទងនឹងការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ចិន (EVs) បន្ទាប់ពីតំណាងរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ចុងក្រោយលើករណីនេះ។ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ថ្មីៗនេះ ប្រទេសចិនមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ទាំងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លើបញ្ហាពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងរថយន្តអគ្គិសនី។ ភាគហ៊ុនរបស់ផលិតផលប្រណីតរបស់អឺរ៉ុបបានធ្លាក់ចុះដោយសារការព្រួយបារម្ភរបស់វិនិយោគិនដែលថាកាបូបយួរដៃស្ត្រី ម៉ាក ហើម៉េស (Hermes)និង ស្បែកជើងកែងនារី ម៉ាក ឌីអ (Dior) អាចជាគោលដៅបន្ទាប់របស់ទីក្រុងប៉េកាំងសម្រាប់ការសងសឹក បន្ទាប់ពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ប្រទេសចិន។ ចំណែកអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់លើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃឧស្សាហកម្ម និងសហគ្រាសរបស់ប្រទេសចិន ខណៈប្រទេសនេះបានចាប់ផ្តើមវិធានការវាយបកវិញ និងការស៊ើបអង្កេតលើផលិតផលនាំចូលពីសហភាពអឺរ៉ុប។ គួររម្លឹកថា កាលពីថ្ងៃទី៤ ខែតុលា សហភាពអឺរ៉ុប បានបោះឆ្នោតគាំទ្រការដំឡើងពន្ធលើរថយន្តអគ្គិសនីពីប្រទេសចិន ប៉ុន្តែទោះបីការបោះឆ្នោតត្រូវបានអនុម័តក៏ដោយ ក៏ចំនួននៃសំឡេងអនុបវាទខ្ពស់ ឆ្លុះបញ្ចាំងពីការខ្លាចរអែងដែលមានជាយូរមកហើយលើបញ្ហាថាតើអឺរ៉ុបគួរតែប្រឈមជាមួយប្រទេសចិនយ៉ាងដូចម្ដេច៕