Category: ព័ត៌មានជាតិ
-

លោក Trump បដិសេធសំណើជជែកដេញដោលម្ដងទៀតទល់នឹងលោកស្រី Harris របស់ Fox News
អតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក Donald Trump បានលើកឡើងកាលពីថ្ងៃពុធ (០៩ តុលា) ថា លោកនឹងមិនជជែកដេញដោលតទល់នឹងអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ទេ ប៉ុន្មានម៉ោងបន្ទាប់ពីទូរទស្សន៍ Fox News បានអញ្ជើញបេក្ខជនប្រធានាធិបតីទាំងពីររូបឱ្យចូលរួមក្នុងការជជែកដេញដោលលើកទីពីរ ដែលអាចធ្វើទៅបាននៅថ្ងៃទី ២៤ ឬ ២៧ ខែតុលា នេះ។ គួររម្លឹកថា លោក Trump និងលោកស្រី Harris ធ្លាប់បានពិភាក្សាដេញដោលគ្នាលើកដំបូងនៅថ្ងៃទី១០ ខែកញ្ញា។ លោក Trump បាននិយាយថានឹងមិនមានការជជែកដេញដោលទៀតទេមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ដោយលោកបានបដិសេធការអញ្ជើញកន្លងមកពីទូរទស្សន៍ CNN សម្រាប់ព្រឹត្តិការណ៍នេះម្ដងទៀតក្នុងថ្ងៃទី២៣ ខែតុលា ដែលត្រូវបានទទួលយកដោយលោកស្រី Harris។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទូរទស្សន៍ Fox បាននិយាយថា ការជជែកដេញដោលលើកទីពីរ “នឹងផ្ដល់ឱកាសថ្មីមួយឱ្យបេក្ខជននីមួយៗថ្លែងបិទបញ្ចប់ការដេញដោលរបស់ខ្លួន”។ លោក Trump បាននិយាយនៅលើវេទិកាសង្គម ទ្រូសសូសល (Truth Social) ថា “នឹងមិនមានការតទល់ជាថ្មីទេ ដូច្នេះពុំមានអ្វីត្រូវជជែកដេញដោលគ្នាឡើយ”។…
-

-

-

ភាពតានតឹងកើនឡើងនៅអាហ្សង់ទីន ខណៈសភាបរាជ័យក្នុងការបដិសេធសិទ្ធវេតូរបស់លោក Milei នៃការផ្តល់មូលនិធិដល់សាកលវិទ្យាល័យ
ទិដ្ឋភាពដ៏តានតឹងបានបង្ហាញនៅក្នុងទីក្រុង Buenos Aires កាលពីថ្ងៃពុធ ទី៩ ខែតុលា បន្ទាប់ពីសភាជាន់ទាបរបស់ប្រទេសអាហ្សង់ទីន បានបរាជ័យក្នុងការប្រមូលសំឡេងឆ្នោតដែលត្រូវការ ដើម្បីកែប្រែសិទ្ធវេតូរបស់ប្រធានាធិបតី លោក Javier Milei ចំពោះច្បាប់ ដែលជំរុញការផ្តល់មូលនិធិដល់សាកលវិទ្យាល័យ។ ក្រុមបាតុករ បានប៉ះទង្គិចជាមួយនគរបាល ដោយស្រែកពាក្យស្លោក និងរុញច្រានរបាំងរាំងផ្លូវ ខណៈក្រុមមន្ត្រីបង្ក្រាបកុបកម្មព្យាយាមបំបែកហ្វូងមនុស្ស។ លោក Milei បានប្រើសិទ្ធវេតូចំពោះសេចក្តីស្នើច្បាប់មួយកាលពីខែមុន ដែលនឹងធ្វើបច្ចុប្បន្នភាពការផ្តល់មូលនិធិសកលវិទ្យាល័យរដ្ឋស្របតាមអត្រាអតិផរណាឡើងដល់តួលេខបីខ្ទង់នៅប្រទេសអាហ្សង់ទីន ជាអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក។ ចាប់តាំងពីពេលនោះមក មនុស្សរាប់ពាន់នាក់បានចេញធ្វើបាតុកម្មប្រឆាំងការកាត់បន្ថយការផ្តល់មូលនិធិរបស់លោកចំពោះវិស័យអប់រំ និងការថែទាំសុខភាព។ សមាជិកសភា បានបោះឆ្នោតគាំទ្រ១៦០សំឡេងលើច្បាប់ផ្តល់មូលនិធិដល់សាកលវិទ្យាល័យ ខណៈ ៨៤សំឡេងប្រឆាំង និង៥សំឡេងអនុប្បវាទ ដោយខ្វះ៦សំឡេង នៃសំឡេងភាគច្រើន២ភាគ៣ដែលត្រូវការ ដើម្បីកែប្រែសិទ្ធវេតូរបស់ប្រធានាធិបតី។ គណបក្សស្តាំនិយមជ្រុលរបស់លោក Milei បង្កើតបានតែក្រុមភាគតិចតូចនៅក្នុងសភា ប៉ុន្តែគណបក្សនេះ បានបង្កើតសម្ព័ន្ធភាពជាមួយសមាជិកសភាអភិរក្សនិយម ដើម្បីរារាំងការទទួលបានសំឡេងពីរភាគបីដែលត្រូវការដើម្បីធ្វើសច្ចាប័នលើច្បាប់នេះ។ លោក Milei អះអាងថា ច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពសារពើពន្ធដែលលោកបានជំរុញ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចជាយូមក ហើយបានសន្យាថានឹងប្រើសិទ្ធិវេតូចំពោះអ្វីដែលគំរាមកំហែងដល់ការសម្រេចរបស់លោក។ ការចំណាយលើផ្នែកសុខភាព ប្រាក់សោធននិវត្តន៍ និងផ្នែកអប់រំរបស់ប្រទេសអាហ្សង់ទីន បានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែការកាត់បន្ថយការផ្តល់មូលនិធិផ្នែកសាធារណៈរបស់លោក Milei ។
-

-

-

លោក Biden និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលសន្ទនាតាមទូរស័ព្ទលើកដំបូងចាប់តាំងពីខែសីហា ខណៈប្តេជ្ញាសងសឹកអ៊ីរ៉ង់
លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានមានជំនួបតាមទូរស័ព្ទមួយកាលពីថ្ងៃពុធ៩ខែតុលា ស្របពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់ ខណៈរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកYoav Gallant បានសន្យាថាការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នឹងមានសភាពធ្ងន់ធ្ងរ ជាក់លាក់ និងគួរឱ្យភ្ញាក់ផ្អើល ។ ក្នុងជំនួបតាមទូរស័ព្ទរយៈពេល ៣០ នាទីគឺជាការពិភាក្សាដំបូងសម្រាប់លោក Biden និង លោកNetanyahu ចាប់តាំងពីខែសីហា និងស្របពេលការកើនឡើងយ៉ាងខ្លាំងនៃជម្លោះរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់គាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែពុំមានសញ្ញានៃបទឈប់បាញ់ដែលនឹងបញ្ចប់ជម្លោះជាមួយក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ នៅដែនដីហ្កាហ្សានោះទេ។ អ្នកនាំពាក្យសេតវិមានលោកស្រី ការីន ហ្សង់ព្យែ( Karine Jean-Pierre)បានប្រាប់អ្នកសារព័ត៌មាន ខណៈទទួលស្គាល់ថាមេដឹកនាំទាំងពីរមានការខ្វែងគំនិតគ្នា និងបើកចំហរវាងមេដឹកនាំទាំង២ថា ជំនួបនេះប្រកបដោយផ្លែផ្កា និងចំគោលដៅ។ តំបន់មជ្ឈិមបូព៌ាកំពុងប្រឈមការផ្ទុះជម្លោះទ្រង់ទ្រាយធំ ខណៈកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុន ដែលទីក្រុងតេអេរ៉ង់បានសងសឹកចំពោះការកើនឡើងខាងយោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ ការវាយប្រហាររបស់អ៊ីរ៉ង់ពុំ បានសម្លាប់អ្នកណាម្នាក់នៅអ៊ីស្រាអែលទេ។ លោក Netanyahu បានសន្យាថា សត្រូវអ៊ីរ៉ង់ដ៏ជូរចត់នឹងសងរាល់ការវាយប្រហារដោយមីស៊ីលរបស់ខ្លួន ខណៈទីក្រុងតេអេរ៉ង់បាននិយាយថា ការសងសឹកណាមួយនឹងត្រូវសងវិញពោពេញដោយការបំផ្លិចបំផ្លាញដ៏ធំ ដែលបង្កើនក្ដីបារម្ភថាសង្គ្រាមនេះនឹងរាលដាលកាន់តែធំនៅក្នុងតំបន់ផលិតប្រេងដែលអាចទាញអាមេរិកឲ្យធ្លាក់ចូលក្នុងជម្លោះនោះដែរ៕
-

រដ្ឋមន្រី្តសុខាភិបាល ជួបប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (Agence nationale de recherches sur le sida et les hépatites virales et Maladies infectieuses émergentes, ANRS MIE) ដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ាដាន់ប៉ាណាហ៍ (Pr Yazdan Yazdanpanah) នាយកភ្នាក់ងារ និងលោកស្រីសាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី (Pr Françoise Barré-Sinoussi , Prix Nobel de médecine de 2008 pour la découverte du virus HIV) ដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ,…
-

សម្តេចធិបតី ស្នើIMFគាំទ្រធ្វើយ៉ាងណាឲ្យកម្ពុជាសម្រេចបានជោគជ័យ ចំពោះចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានគ្រប់គ្រងនៃ IMF បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើចំណុចសំខាន់ៗពាក់ព័ន្ធទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF សម្រាប់ពេលអនាគត។ ឯកឧត្តមបានក៏គូសបញ្ជាក់ថា កម្ពុជាបានធានានូវភាពជាដៃគូដ៏ល្អជាមួយនឹង IMF, ជាពិសេសក្នុងមុខងារនៃការឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញឱ្យស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និង…
-

នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Government Leaders)” ដែលរៀបចំឡើងនៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ ៤០ រូប។ វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩-១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សាស្រ្តាចារ្យដែលអញ្ជើញមកពីស្ថាប័នបណ្តុះបណ្តាលល្បីកម្រិតអន្តរជាតិ ចំនួន ២ រូប វាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំនៃប្រទេសជាមិត្តក្នុងតំបន់ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដមកពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុន AWS…