Category: ព័ត៌មានជាតិ
-

មនុស្សរាប់សិបនាក់ជាប់នៅភាគខាងត្បូងឥណ្ឌា ខណៈឧបទ្ទវហេតុរថភ្លើងធ្វើឲ្យទូរដឹកអ្នកដំណើរ ១២ទូរ ធ្លាក់ចេញពីផ្លូវ
អ្នកដំណើរជាច្រើននាក់បានខកការដំណើរ នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា) ខណៈដែលទូរដឹកអ្នកដំណើរចំនួន ១២ទូរ បានធ្លាក់ចេញពីផ្លូវ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ បានបុករថភ្លើងដឹកទំនិញដែលឈប់ស្ងៀម នៅក្នុងតំបន់ Tiruvallar ។ មន្ត្រីផ្លូវដែកម្នាក់ បាននិយាយថា រថភ្លើងល្បឿនលឿន រវាងទីក្រុង Mysuru និង Darbhanga បានច្រលំចូលទៅក្នុងផ្លូវទី២ ជំនួសឲ្យការចូលទៅផ្លូវសំខាន់ទី១ ដោយបង្កជាគ្រោះថ្នាក់ ដែលបណ្តាលឲ្យអ្នកដំណើរយ៉ាងហោចណាស់ ១៩នាក់រងរបួស។ តែយ៉ាងណាក្ដី អ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ ដើម្បីទទួលការព្យាបាល។ បន្ទាប់ពីមានឧបទ្ទវហេតុនោះ គេឃើញអ្នកដំណើររាប់សិបនាក់ជាប់ដំណើរ នៅទីនោះ ដោយនាំគ្នាឈរលើផ្លូវ ក្បែរស្ថានីយ៍ជាមួយនឹងវ៉ាលិសរបស់ពួកគេ។ រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក M.K. Stalin តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X បានសន្យាថា ក្រុមបង្កើតឡើងដាច់ដោយឡែកមួយ កំពុងដំណើរការរៀបចំអាហារ និងមធ្យោបាយធ្វើដំណើរ សម្រាប់អ្នកដំណើរដែលត្រូវបានជួយសង្គ្រោះជាប់នៅទីនោះ ឲ្យបានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ ឧបទ្ទវហេតុនេះបាននាំឲ្យរថភ្លើងជាច្រើន នៅក្នុងតំបន់ ត្រូវកំណត់ពេលវេលាធ្វើដំណើរឡើងវិញ ឬលុបចោលតែម្ដង៕
-

លោក Macron ថ្កោលទោសកងទ័ពអ៊ីស្រាអែល ចំពោះការដាក់គោលដៅលើកងរក្សាសន្តិភាពរបស់ UN នៅលីបង់
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសកងកម្លាំងការពារអ៊ីស្រាអែល ចំពោះការកំណត់គោលដៅនាពេលថ្មីៗនេះ លើបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីបង់ ដែលត្រូវបានគេស្គាល់ថា UNIFIL ដោយការលើកឡើងនេះកើតមានក្នុងអំឡុងកិច្ចប្រជុំកំពូលជាមួយបណ្ដាមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន៩ នៅសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា)។ យោធាអ៊ីស្រាអែលបាននិយាយថា កងរក្សាសន្តិភាពរបស់ UN ចំនួន ២នាក់ បានរងរបួស កាលពីថ្ងៃសុក្រដោយការវាយប្រហាររបស់អ៊ីស្រាអែល ក្បែរប៉មយាមរបស់ពួកគេនៅភាគខាងត្បូងលីបង់ នៅពេលដែលការផ្ទុះបានធ្វើឲ្យញ័ររញ្ជួយដល់មូលដ្ឋានទ័ពដ៏សំខាន់របស់កងរក្សាសន្តិភាព នៅក្នុងតំបន់នេះ ដែលជាលើកទី២ ក្នុងរយៈពេល ៤៨ម៉ោង ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធជាមួយក្រុមហេសបូឡា។ លោក Macron បានលើកឡើងថា៖ «នេះគឺជារឿងមិនអាចទទួលយកបានជាដាច់ខាត ដែលឃើញកងទ័ពរបស់ UNIFIL ត្រូវបានកំណត់គោលដៅដោយចេតនាពីសំណាក់កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល។ យើងថ្កោលទោសចំពោះការធ្វើបែបនេះ យើងនឹងមិនអត់ឱនឲ្យចំពោះទង្វើនេះឡើយ ហើយនឹងមិនអត់ឱនចំពោះការធ្វើបែបនេះ ដែលកំពុងកើតមានឡើងម្តងទៀត»។ យោធាអ៊ីស្រាអែលបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ហើយបាននិយាយថា កងរក្សាសន្តិភាព ២នាក់ បានរងរបួសដោយសារការបាញ់របស់អ៊ីស្រាអែល ខណៈដែលខ្លួនកំពុងជាប់ប្រយុទ្ធជាមួយក្រុមហេសបូឡា។ យោធាបាននិយាយថា ពួកគេត្រូវបានព្រមានឲ្យទៅរកកន្លែងជ្រកកោនសុវត្ថិភាព ជាច្រើនម៉ោងមុនមានការវាយប្រហារនោះ។ UN បានប្រាប់ឲ្យដឹងថា អ្នករងរបួសទាំង២ មកពីប្រទេសស្រីលង្កា៕
-

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះត្រួតពិនិត្យការអនុវត្តន៍ជាក់ស្តែងរបស់កងទ័ព បើកអូប័រត្រៀមសង្រ្គោះពលរដ្ឋ រងគ្រោះដោយទឹកជំនន់
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចុះត្រួតពិនិត្យ នាយទាហាន នាយទហានរង និងពលទាហាននៃកងពលកំពុងធ្វើលំហាត់ហ្វឹកហ្វឺន និងអនុវត្តន៍ជាក់ស្តែងជំនាញបើកអូប័រ និងរបៀបសង្គ្រោះបន្ទាន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយដោយសារទឹកជំនន់ជាយថាហេតុ។ ដោយលំហាត់ហ្វឹកហ្វឺននេះគឺបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ត្រ ទំនប់អូរតាម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា ការហ្វឹកហ្វឺនជំនាញបើកអូប័រ និងរបៀបសង្គ្រោះនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបណ្តុះបណ្តាលបំប៉នឲ្យកងទ័ពនៃកងពលរបស់លោកមានជំនាញច្បាស់លាស់បន្ថែមទៀត ទាំងបច្ចេកទេស និងវិធីសាស្ត្រសង្គ្រោះ ធានាបាននូវប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ច អនុវត្តបទបញ្ជារបស់ថ្នាក់លើ នៅពេលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុណាមួយនោះ ជាពិសេសគឺគ្រោះទឹកជំនន់តែម្តង៕
-

-

នីការ៉ាហ្គ័រ ផ្តាច់ទំនាក់ទំនងការទូត ជាមួយអ៊ីស្រាអែល
ប្រទេសនីការ៉ាហ្គ័រកំពុងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយហៅរដ្ឋាភិបាលអ៊ីស្រាអែលថា ជា «ពួកហ្វាស៊ីសនិយម» និង «ក្រុមប្រព្រឹត្តអំពើប្រល័យពូជសាសន៍»។ នេះបើតាមការប្រាប់ឲ្យដឹងពីប្រជាជាតិអាមេរិកកណ្តាលមួយនេះ កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលនីការ៉ាហ្គ័រ បានឲ្យដឹងថា ការផ្ដាច់ទំនាក់ទំនងនេះ គឺដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន។ នៅព្រឹកថ្ងៃនោះ សមាជរបស់ប្រទេសនេះ បានអនុម័តសេចក្តីសម្រេចមួយ ដែលស្នើឲ្យនីការ៉ាហ្គ័រចាត់វិធានការ ដោយការសម្រេចនេះកើតមានឡើងស្របពេលនឹងខួបមួយឆ្នាំនៃសង្រ្គាម នៅតំបន់ហ្កាហ្សា។ រដ្ឋាភិបាលនីការ៉ាហ្គ័រ បានបន្ថែមថា ឥឡូវនេះ ភ្លើងសង្គ្រាមនេះ ក៏ «ឆេះរាលដាលទៅដល់ប្រទេសលីបង់ ហើយគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ង់ផងដែរ»។ គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ាកំពុងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីត្រៀមសម្រាប់ការកើនឡើងនូវភាពតានតឹង ក្នុងតំបន់ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលស្រោចយ៉ាងសន្ធាប់ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ អ៊ីរ៉ង់គាំទ្រក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅលីបង់ គឺក្រុមហេសបូឡា ដែលអ៊ីស្រាអែលបានកំណត់គោលដៅក្នុងការវាយប្រហារជាបន្តបន្ទាប់ នាពេលថ្មីៗនេះ។ អ៊ីរ៉ង់ក៏ជាសម្ព័ន្ធមិត្តរបស់រដ្ឋបាលនៃប្រធានាធិបតីនីការ៉ាហ្គ័រ លោក Daniel Ortega ផងដែរ៕
-

ឥណ្ឌាជាអ្នកផ្គត់ផ្គង់លេខ២ របស់រុស្ស៊ី នាពេលនេះ ចំពោះបច្ចេកវិទ្យាដែលត្រូវបានរឹតបន្តឹង
មន្ត្រីអាមេរិក និងអ៊ឺរ៉ុប បាននិយាយថា ប្រទេសឥណ្ឌាបានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតជាងគេទី២ របស់រុស្ស៊ី សម្រាប់បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានរឹតបន្តឹង ដោយមន្ត្រីទាំងនោះបានលើកឡើងពីបញ្ហាប្រឈម ក្នុងកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចេញដែលនឹងទៅជួយគាំទ្រដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ ដោយសុំមិនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាការវាយតម្លៃជាលក្ខណៈឯកជន មន្ត្រីទាំងនោះបានប្រាប់ថា ការនាំចេញរបស់ឥណ្ឌានូវឧបករណ៍ដែលត្រូវបានរឹតបន្តឹង ដូចជាមីក្រូឈីប សៀគ្វី និងឧបករណ៍ម៉ាស៊ីន បានកើនឡើងលើសពី ៦០លានដុល្លារអាមេរិក ក្នុងខែមេសា និងឧសភា ពោលគឺប្រហែលទ្វេដង ធៀបនឹងប៉ុន្មានខែមុន ក្នុងឆ្នាំ២០២៤ ហើយបានហក់ដល់ ៩៥លានដុល្លារ ក្នុងខែកក្កដា។ ។ ឥណ្ឌានៅពីក្រោមតែប្រទេសចិនប៉ុណ្ណោះ។ មួយចំនួនក្នុងចំណោមន្ត្រីទាំងនោះ បាននិយាយថា ការខកចិត្តកាន់តែខ្លាំងឡើង ចំពោះសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននោះ គឺថា បេសកជនដែលលើកនូវបញ្ហានេះ បានទទួលការឆ្លើយតបតិចតួចពីសមភាគីឥណ្ឌារបស់ពួកគេ។ ក្រសួងការបរទេសឥណ្ឌា បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ នៅពេលត្រូវបានសួរអំពីនិន្នាការនេះ។ ក្រុមមន្ត្រីបានបន្ថែមថា ទិន្នន័យថ្មីបំផុតនេះ មានន័យថា ស្ទើរតែ ១ភាគ៥នៃបច្ចេកវិទ្យារដ៏សើបដែលចូលទៅក្នុងឧស្សាហកម្មយោធារបស់រុស្ស៊ី បានទៅដល់តាមរយៈប្រទេសឥណ្ឌា៕
-

បុគ្គលិកដឹកជញ្ជូនៅប៉េរូ ប៉ះទង្គិចជាមួយនគរបាលក្នុងការតវ៉ាទាមទារសន្តិសុខ
ការតវ៉ារបស់បុគ្គលិកដឹកជញ្ជូន បានឈានដល់អំពើហិង្សាកាលពីថ្ងៃសុក្រ នៅក្នុងប្រទេសប៉េរូ នៅពេលដែលនគរបាលបង្ក្រាបកុបកម្ម បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា ដែលកំពុងទាមទារវិធានការសន្តិសុខបន្ថែមទៀតពីសភា។ ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មទៅកាន់អគារសភានៅទីក្រុង Lima ដោយអំពាវនាវឱ្យសមាជិកសភាលុបចោលច្បាប់ស្តីពីឧក្រិដ្ឋកម្មរៀបចំទុក និងសេចក្តីស្នើច្បាប់ស្តីពីភេរវកម្មក្នុងទីក្រុង ខណៈក៏ទាមទារការការពារកាន់តែខ្លាំងបន្ថែមទៀតពីអាជ្ញាធរក្នុងពេលមានការជំរិតទារប្រាក់ និងការវាយប្រហារ កើតឡើងជាបន្តបន្ទាប់។ អ្នកជំនាញនិយាយថា ច្បាប់ដ៏ចម្រូងចម្រាសបានធ្វើឱ្យមានភាពស្មុគស្មាញដល់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ហើយក្រុមអ្នកតវ៉ាបានច្រានចោលកិច្ចខិតខំប្រឹងប្រែងដើម្បីកែប្រែច្បាប់ក្នុងការចាត់ថ្នាក់ឧក្រិដ្ឋកម្ម ដូចជា ការជំរិតទារប្រាក់ ការចាប់ជំរិត និងឃាតកម្ម ។ នគរបាលបង្ក្រាបកុប្បកម្ម បានប៉ះទង្គិចជាមួយក្រុមបាតុករ ដោយបានប្រើធុងឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ខណៈបាតុករបានសងសឹកវិញដោយការគប់វត្ថុផ្សេងៗដាក់ទៅលើមន្ត្រី នៅមុខអគារសភា។ បន្ទាប់ពីកូដកម្មរយៈពេល៧២ម៉ោងដែលបានចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍ សហជីពបានសម្រេចចិត្តបន្តការតវ៉ាដោយគ្មានកំណត់ពេល បន្ទាប់ពីកិច្ចពិភាក្សាជាមួយសភា បរាជ័យ។
-

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ តាមយរៈកិច្ចប្រជុំកំពូលអាស៊ាន ចិនបានដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរចូលរួមរបស់ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រទេសចិនបានសម្រេចនូវការបញ្ចប់ជាដុំកំភួននៃការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសន្និសីទសារព័ត៌មាន ស្ដីអំពីការចូលរួមរបស់ចិននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន និងអាស៊ីបូព៌ានៅប្រទេសឡាវ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ នៅស្ថានទូតចិននៅកម្ពុជា។ តាមរយៈសន្និសីទ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់ថា ក្នុងឱកាសឯកឧត្តមនាយករដ្ឋមន្រ្តីចិន លី ឈាង បានអញ្ជើញកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ…
-

អ្នកដើរធម្មយាត្រាកោះតៃវ៉ាន់ ទៅកាន់ចិនដីគោក ទោះបីជាមានភាពតានតឹងឆ្លងកាត់ច្រកសមុទ្រក៏ដោយ
អ្នកដើរធម្មយាត្រាកោះតៃវ៉ាន់ជាងមួយពាន់នាក់ បានសម្រុកទៅកាន់ខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន ក្នុងសប្តាហ៍នេះ សម្រាប់ពិធីបុណ្យសាសនា ជាគំរូដ៏កម្រនៃការផ្លាស់ប្តូរវប្បធម៌ឆ្លងកាត់ច្រកសមុទ្រដែលការគំរាមកំហែងត្រូវបានគ្របដណ្តប់ដោយសារតែសមយុទ្ធយោធាដ៏មានសក្តានុពលរបស់ចិន។ នៅលើកោះ Meizhou សំឡេងផាវនិងឃ្មោះលឺខ្លាំងៗ បានអមដំណើរអ្នកគោរពបូជានៃអ្នកប្រតិបត្តិលទ្ធិព្រះម៉ែគង្គា ដែលត្រូវបានគោរពបូជាដោយមនុស្សរាប់លាននាក់នៅកោះតៃវ៉ាន់ និងនៅទូទាំងសហគមន៍ឆ្នេរភាគខាងត្បូងប្រទេសចិន។ កោះនេះ គឺជាមជ្ឈមណ្ឌលអ្នកគោរពបូជានៃអ្នកប្រតិបត្តិលទ្ធិព្រះម៉ែគង្គាដ៏សំខាន់បំផុត។ ព្រះវិហ៊ារ Mazu នៅសងខាងនៃច្រកសមុទ្រ មានទំនាក់ទំនងដោយបើកចំហ និងវប្បធម៌យ៉ាងជិតស្និទ្ធ។ ពិធីបុណ្យនៅឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងតឺ(Lai Ching-te) បានធ្វើឱ្យទីក្រុងប៉េកាំង មានកំហឹងដោយសារសុន្ទរកថារបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ដែលបានរំលឹកឡើងវិញថា ប្រទេសចិនគ្មានសិទ្ធិតំណាងឱ្យកោះតៃវ៉ាន់ នោះទេ។ មន្ត្រីកោះតៃវ៉ាន់ និងប្រទេសលោកខាងលិច បានព្រមានថា ចិនអាចនឹងធ្វើសមយុទ្ធយោធាជាការឆ្លើយតប។ ទីក្រុងប៉េកាំង អះអាងថា កោះតៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ជាទស្សនៈដែល លោក Lai និងរដ្ឋាភិបាលរបស់លោក ច្រានចោល។ ប្រទេសចិន តស៊ូមតិ ក្នុង«ការបង្រួបបង្រួមដោយសន្តិភាព» ប៉ុន្តែពុំបានបោះបង់ចោលនូវលទ្ធភាពនៃការដាក់បញ្ចូលកោះតៃវ៉ាន់ដោយប្រើកម្លាំងនោះទេ។ ប្រទេសចិន បានបង្កើនហ្គេមសង្គ្រាមជាញឹកញាប់នៅជុំវិញកោះនេះ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានចាប់ផ្តើមសមយុទ្ធ ជាការ«ដាក់ទណ្ឌកម្ម» ទ្រង់ទ្រាយធំ នៅក្នុងខែឧសភា…
-

មន្ត្រីក្រុមហេសបូឡានិយាយថា ការប្រយុទ្ធជាមួយអ៊ីស្រាអែល ទើបតែជាការចាប់ផ្តើម
ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Mohammed Afif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃសុក្រថា ក្រុមហេសបូឡា បានបដិសេធថាក្រុមនេះមានអាវុធដែលបានរក្សាទុកនៅជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ប្រទេសលីបង់។ លោក Afif និយាយថា អាទិភាពរបស់ក្រុមនៅពេលនេះ គឺការកម្ចាត់អ៊ីស្រាអែល ប៉ុន្តែខ្លួនក៏បើកចំហចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបញ្ឈប់ «ការឈ្លានពាន»។ ការវាយលុកលើទីក្រុង Tel Aviv ទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយអ្វីដែលបានកើតឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្រុង Haifa, Acre, Nahariya និងក្រុងSafa បញ្ជាក់ថា យើងកំពុងស្ថិតក្នុងដើមដំបូងនៅឡើយ។ ជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហេសបូឡា បានផ្ទុះឡើងវិញកាលពីមួយឆ្នាំកន្លងទៅនេះ នៅពេលដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានបើកការបាញ់ផ្លោងក្នុងគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក្នុងពេលចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា។ ការប្រយុទ្ធគ្នា បានកើនឡើងយ៉ាងខ្លាំងកាលពីខែមុន នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូត និងជ្រលងភ្នំBekaa របស់ប្រទេសលីបង់ ហើយបានបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងភាគខាងត្បូងប្រទេស។ ទន្ទឹមនឹងនឹងនេះ ក្រុមហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតចូលជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែល។