Category: ព័ត៌មានជាតិ
-

-

-

លោក Netanyahu គំរាមថាលីបង់អាចនឹងមានវាសនាដូចតំបន់ហ្កាហ្សា
(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានគំរាមកាលពីថ្ងៃអង្គារ ទី៨ ខែតុលាថាលីបង់អាចប្រឈមមុខនឹងការបំផ្លិចបំផ្លាញ ដូចជាតំបន់ហ្កាហ្សា ខណៈកងទ័ពអ៉ីស្រាអែលពង្រីកប្រតិបត្តិការវាយលុកថ្មើរជើងប្រឆាំងក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។ ការគំរាមរបស់លោក Netanyahu ត្រូវបានធ្វើឡើង ខណៈអ៉ីស្រាអែលបានបញ្ជូនកងទ័ពបន្ថែមចូលទៅភាគខាងត្បូងលីបង់ និងជំរុញឱ្យជនស៊ីវិលជម្លៀសខ្លួនចេញពី តំបន់ដែលយោធាអ៉ីស្រាអែលប្រកាសចាត់ទុកជាតំបន់ប្រយុទ្ធ។ នៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់ប្រជាជនលីបង់ លោក Netanyahu បានលើកឡើងដូច្នេះថា «ពួកអ្នកមានឱកាសដើម្បីសង្រ្គោះលីបង់ មុននឹងលីបង់ធ្លាក់ចូលក្នុងសង្រ្គាមមួយដែលនឹងនាំទៅរកការបំផ្លិចបំផ្លាញ និងការឈឺចាប់ដូចដែលបានកើតឡើង នៅហ្កាហ្សា …ខ្ញុំផ្ដាំទៅកាន់ពួកអ្នក ប្រជាជនលីបង់ នោះគឺរំដោះប្រទេសរបស់ពួកអ្នក ចេញពីហេសបូឡា ព្រោះថាធ្វើដូច្នេះទើបសង្រ្គាមអាចបញ្ចប់»។ គួរបញ្ជាក់ថា អ៉ីស្រាអែលបានចាប់ផ្ដើមបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំជាបន្តបន្ទាប់ ប្រឆាំងមូលដ្ឋានរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពី ថ្ងៃ២៣ ខែកញ្ញាកន្លងទៅនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១១៥០នាក់ និងបង្ខំឱ្យមនុស្សច្រើនជាង១លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ អ៉ីស្រាអែល បច្ចុប្បន្ន កំពុងវាយប្រហារដោយផ្ដោតជាសំខាន់លើមូលដ្ឋានរបស់ហេសបូឡា នៅភាគខាងត្បូង និងភាគខាងកើតលីបង់ ព្រមទាំងភាគខាងត្បូង នៃរដ្ឋធានីបេរូត៕
-

អ៉ីស្រាអែល អះអាងថាបានសម្លាប់អ្នកស្នងតំណែងជាមេដឹកនាំថ្មីរបស់ហេសបូឡា
(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ ទី៨ ខែតុលា បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់ អ៉ីស្រាអែលបានសម្លាប់អ្នកស្នងតំណែង២រូប ដែលត្រូវបានគេសន្មត់ថាអាចនឹងកាន់តំណែងជាមេដឹកនាំនាំហេសបូឡាថ្មីជំនួសលោក Hassan Nasrallah ដែល ទើបតែត្រូវបានសម្លាប់ ខណៈអ៉ីស្រាអែលបានពង្រីកប្រតិបត្តិការវាយលុកថ្មើរជើងចូលទៅកាន់ភាគខាងត្បូងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់របស់លោក Netanyahu ធ្វើឡើងនៅក្នុងសុន្ទរកថាជាវីដេអូមួយត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោក ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី មេដឹកនាំរងរបស់ក្រុមហេសបូឡាប្រកាសបើកចំហទ្វារចរចាស្វែងរកបទឈប់បាញ់នៅលីបង់។ ក្នុងសុន្ទរកថានោះ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «យើងបានធ្វើឱ្យសមត្ថភាពរបស់ហេសបូឡាចុះខ្សោយ។ យើងបានសម្លាប់ភេរវកររាប់ពាន់នាក់ ក្នុងនោះរួមមានទាំង (Hassan) Nasrallah និងអ្នកស្នងតំណែង របស់ Nasrallah ព្រមទាំងអ្នកស្នងតំណែងពីអ្នកស្នងតំណែង»។ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះមិនបានបង្ហើបឱ្យដឹងពីឈ្មោះមនុស្សទាំង២នាក់ចុងក្រោយ នេះនោះទេ។ គួរបញ្ជាក់ថា នៅមុនការលើកឡើងរបស់លោក Netanyahu រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បាននិយាយថាលោក Hashem Safieddine ជាមនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឡើងស្នងតំណែងជាមេដឹកនាំថ្មីរបស់ហេសបូឡាជំនួសលោក Nasrallah ទំនងជាត្រូវបានកម្ទេចនៅក្នុងការវាយប្រហារតាមផ្លូវ អាកាសរបស់អ៉ីស្រាអែល។ តែភ្លាមៗ មិនទាន់ច្បាស់ការថាតើអ្នកស្នងតំណែងពីអ្នកស្នងតំណែងដែលលោក…
-

-

-

-

-

-
