Category: ព័ត៌មានជាតិ​

  • សប្ដាហ៍នេះ ! កម្ពុជាមានឱកាសការងារជាង ៥ម៉ឺនកន្លែង នៅក្នុងវិស័យធំៗចំនួន៣

    សប្ដាហ៍នេះ ! កម្ពុជាមានឱកាសការងារជាង ៥ម៉ឺនកន្លែង នៅក្នុងវិស័យធំៗចំនួន៣

    កម្ពុជាមានតម្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងនៅក្នុងវិស័យធំៗចំនួន ៣ រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាឱកាសសម្រាប់ពលរដ្ឋ និងយុវជន បង្កើន​ប្រាក់​ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា វិស័យ​សំខាន់​ៗចំនួន៣ កំពុងត្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងរួមមាន វិស័យឧស្សាហកម្ម​ត្រូវ​ការ​កម្លាំងពលកម្មចំនួន ៣៩០១៧កន្លែង វិស័យសេវាកម្មត្រូវការកម្លាំងពលកម្មចំនួន ២៨០១​កន្លែង និងវិស័យកសិកម្ម ៩៨៨៧កន្លែង ដើម្បីជំរុញ​ឱ្យខ្សែ​ចង្វាក់​ផលិត​កម្ម​ដំណើរការ​ទៅរលូន។ ក្រសួងការងារបានបន្តថា នៅក្នុងខេត្តចំនួន ៥ដែលមាន​តម្រូវ​ការ​កម្លាំ​ង​ពលកម្ម​ច្រើន​ជាង​គេរួ​ម​មាន ខេត្តកំពង់ស្ពឺចំនួនជាង ១១០០០កន្លែង ខេត្តកំពង់ឆ្នាំងជាង ១ម៉ឺនកន្លែង រាជធានី​ភ្នំពេញ​ជាង ៩ពាន់កន្លែង ខេត្តស្វាយរៀងជាង ៤ពាន់កន្លែង ខេត្តរតនគិរីជាង ៤ពាន់កន្លែង និង​ខេត្ត​ផ្សេង​ៗ​ទៀតសរុបជាង ១ម៉ឺនកន្លែង។ ក្នុងនោះ ជំនាញចំនួន ៥ ដែលមានតម្រូវការច្រើនជាងគេមានដូចជា អ្នកបញ្ជាម៉ាស៊ីន​ដេរ​មាន​ចំនួន​ជាង ៣ម៉ឺនកន្លែង កម្មករចំការដំណាំជាង ៩ពាក់កន្លែង កម្មករក្នុងផលិតកម្មជាង ១ពាន់​កន្លែង អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុជាង ១ពាន់កន្លែង អ្នកផលិតស្បែកជើង និង​អ្នក​ធ្វើការដែលពាក់ព័ន្ធនឹងផលិតផលស្បែកជើងជាង ៨០០កន្លែង…

  • ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលប្រជាពលរដ្ឋវិលទៅកន្លែងធ្វើការវិញតាមរថយន្តរបស់រដ្ឋដោយឥតគិតថ្លៃ

    ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលប្រជាពលរដ្ឋវិលទៅកន្លែងធ្វើការវិញតាមរថយន្តរបស់រដ្ឋដោយឥតគិតថ្លៃ

    កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោយមកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈ៣ថ្ងៃនេះ បានចាប់ផ្តើមវិលត្រលប់ទៅកន្លែងធ្វើការបំពេញការងារវិញ ដោយបានធ្វើដំណើរតាមរយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ នៅចំណតរថយន្តក្រុងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ។ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ នៅខេត្តកំពង់ឆ្នាំង មានរថយន្តក្រុងរបស់រាជធានីភ្នំពេញ១០គ្រឿង បានដឹកជូនប្រជាពលរដ្ឋពីភ្នំពេញ មកខេត្តកំពងឆ្នាំង តាំងពីថ្ងៃដែលប្រជាពលរដ្ឋ និងកម្មករ កម្មការនី សម្រាកមកម្លេះ ហើយនៅថ្ងៃនេះ ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋកម្មករកម្មការនី ចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើត ទៅកន្លែងធ្វើការវិញ ហើយបានមកធ្វើដំណើរ តាមរយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ កំពុងរង់ចាំដឹកប្រជាពលរដ្ឋជាបន្តបន្ទាប់នាពេលនេះ ។ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន…

  • ទិដ្ឋភាពនាវេលាល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋជាច្រើន បានបន្តធ្វើដំណើរត្រឡប់ពីតាមបណ្តាខេត្ត ចូលមករាជធានីភ្នំពេញវិញ តាមរយៈរថយន្តក្រុងសាធារណៈឥតគិតថ្លៃរបស់ររាជរដ្ឋាភិបាល ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។
  • សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»

    សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»

    តំណាងសហជីពធំៗ និងតំណាងកម្មករនិយោជិតនៅកម្ពុជា បានអបអរសាទរ និងរំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​កម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើប​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈ​ព្រឹត្តិការណ៍ ​Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានចូលរួមអបអរសាទរ និងសប្បាយ​រីករាយ​យ៉ាង​ខ្លាំងចំពោះកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្ត​ទំនើប​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលមានរថយន្ត​ចំនួន​ ១៧៩គ្រឿង។ លោកបន្តថា វាជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបាន​បំបែក​ឯកទគ្គកម្ម​ថ្មី​បន្ថែមទៀត ហើយវាគឺជាកិត្តិនាម​ដ៏​អស្ចារ្យ​ថែម​ទៀត​សម្រាប់​មុខ​មាត់​ប្រទេស​កម្ពុជា។ មេសហជីព​រូបនេះបន្ថែមថា៖«ក្នុងនាមតំណាងសហជីព ខ្ញុំសូមចូលរួមអបអរសាទ​រចំពោះ​ព្រឹត្តិការណ៍ ​Gumball 3000 ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យ​ទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញ​ទៅ​ពិភព​លោក​ឲ្យ​ឃើញ​ច្បាស់ពីសន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ…

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខលើកទឹកចិត្តបុគ្គលិកសុខាភិបាលប្រចាំការ និងពិនិត្យទំនើបកម្មផ្តល់សេវាព្យាបាលវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខលើកទឹកចិត្តបុគ្គលិកសុខាភិបាលប្រចាំការ និងពិនិត្យទំនើបកម្មផ្តល់សេវាព្យាបាលវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត

    ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញឆ្លៀតចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃបិណ្ឌធំ នៃពិធីបុណ្យភ្ជុំបិណ្ឌ, កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យការផ្តល់សេវានៅតាមផ្នែកមួយចំនួន នៃមន្ទីរពេទ្យកាល់ម៉ែត ពិសេសផ្នែកវះកាត់ រួមមាន បន្ទប់ដាក់ថ្នាំសណ្តំ បន្ទប់មុនវះកាត់ បន្ទប់ក្រោយវះកាត់ បន្ទប់វះកាត់ផ្នែកពោះ ផ្នែកតំរង់នោម ផ្នែកបាក់បែកឆ្អឹង វះកាត់ភ្នែក និងបន្ទប់វះកាត់ដោយចោះតាមបំពង់ បន្ទប់អន្តរាគមន៍ឆ្លុះសរសៃ ពីរប្លង់ (angiography biplane)។ ដែលក្នុងនោះក៏បានផ្តល់អនុសាសន៍មួយចំនួនដល់មន្រ្តីនៅតាមផ្នែកនីមួយៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងទំនើបកម្មការងារបន្ថែមទៀត។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាការលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕ អត្ថបទ រដ្ឋា

  • អង្គការសប្បុរសធម៌៖ ជម្លោះនៅហៃទី រុញច្រានកុមារ ១៧% ឱ្យខិតទៅជិតគ្រោះទុរ្ភិក្ស

    អង្គការសប្បុរសធម៌៖ ជម្លោះនៅហៃទី រុញច្រានកុមារ ១៧% ឱ្យខិតទៅជិតគ្រោះទុរ្ភិក្ស

    យោងតាមរបាយការណ៍ពីអង្គការសប្បុរសធម៌ សង្រ្គោះកុមារ (Save the Children) បានឱ្យដឹងថា កុមារម្នាក់ក្នុងចំណោម ៦នាក់នៅក្នុងប្រទេសហៃទី ឬស្មើនឹង ១៧% កំពុងប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារបន្ទាន់ ដែលខិតទៅជិតគ្រោះទុរ្ភិក្សដ៏មហន្តរាយ។ ហៃទី ត្រូវបានរួមរឹតនៅក្នុងវិបត្តិសង្គម និងនយោបាយ ជាមួយនឹងអំពើហិង្សាធ្ងន់ធ្ងរ ជាពិសេសក្នុងចំណោមក្រុមប្រដាប់អាវុធនៅក្នុង និងជុំវិញរដ្ឋធានីព័រអូប្រាំង។ អង្គការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម (IPC) បានឱ្យដឹងថា ជម្លោះដែលកំពុងបន្ត បានធ្វើឱ្យមនុស្សចំនួន ៧០០.០០០នាក់ ត្រូវភៀសខ្លួនពីខាងក្នុង ខណៈមនុស្សប្រហែល ៥លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុប កំពុងជួបការលំបាកដើម្បីចិញ្ចឹមក្រពះដោយសារតែវិបត្តិដ៏អាក្រក់នេះ។ ដោយដកស្រង់ទិន្នន័យពីទីភ្នាក់ងារ IPC អង្គការសង្រ្គោះកុមារបាននិយាយថា កុមារជាង ៧៦០.០០០នាក់ នៅហៃទី ប្រឈមមុខនឹងអសន្តិសុខស្បៀងដ៏គ្រោះថ្នាក់ ជាមួយនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងហានិភ័យខ្ពស់នៃការស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន។ អង្គការនេះបាននិយាយថា នោះគឺជាកំណើន ២១% នៃចំនួនកុមារដែលមានហានិភ័យចាប់តាំងពីខែមីនា មក ដោយសារតែការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធនៅក្នុងប្រទេស។ របាយការណ៍បន្ថែមថា ក្រៅពីអំពើហិង្សា ហៃទីក៏កំពុងជួបប្រទះកំណើនអតិផរណាផងដែរ ដែលជំរុញឱ្យពលរដ្ឋត្រូវបែងចែក ៧០% នៃការចំណាយរបស់ពួកគេទៅលើថ្លៃម្ហូបអាហារ៕

  • រដ្ឋតិចសាស់ របស់អាមេរិក ប្តឹង TikTok ពីបទរំលោភលើឯកជនភាពរបស់កុមារ

    រដ្ឋតិចសាស់ របស់អាមេរិក ប្តឹង TikTok ពីបទរំលោភលើឯកជនភាពរបស់កុមារ

    រដ្ឋតិចសាស់ (Texas) របស់សហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុន ទីកតុក (TikTok) កាលពីថ្ងៃព្រហស្បតិ៍ (០៣ តុលា) ដោយចោទប្រកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះថាបានរំលោភបំពានលើភាពឯកជនរបស់កុមារ និងច្បាប់របស់រដ្ឋដោយការចែករំលែកព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់កុមារដោយពុំមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់ពួកគេ។ បណ្តឹង ដែលដាក់ដោយដោយប្រមុខមន្រ្តីយុត្តិធម៌ប្រចាំរដ្ឋតិចសាស់ លោក ខែន ផាកថុន (Ken Paxton) ស្វះស្វែងរកដីកា និងប្រាក់ពិន័យតាមច្បាប់រដ្ឋប្បវេណីរហូតដល់ ១០.០០០ដុល្លារ សម្រាប់ការបំពាននីមួយៗនៃច្បាប់មាត្រា ធានាសុវត្ថិភាពកុមារលើអ៊ីនធឺណិតតាមរយៈច្បាប់ផ្តល់សិទ្ធិអំណាចពីមាតាបិតា ឬហៅកាត់ថាច្បាប់ ស្កូប (SCOPE) របស់រដ្ឋ។ លោក Paxton បាននិយាយថា TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន បៃឌែនស៍ (ByteDance) មានមូលដ្ឋាននៅប្រទេសចិន មិនផ្តល់មុខងាររឹតបន្តឹងឯកជនភាព និងការដាក់កម្រិតលើគណនីរបស់កុមារ ហើយអនុញ្ញាតឱ្យមានការចែករំលែកព័ត៌មាននានាសូម្បីតែពីគណនីដែលដាក់ជា “ឯកជន” (Private Setting) ក៏ដោយ និងអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជកម្មដាក់គោលដៅលើកុមារ។ លោក Paxton បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា TikTok និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតត្រូវតែទទួលខុសត្រូវចំពោះការកេងប្រវ័ញ្ចលើកុមារនៅរដ្ឋតិចសាស់ និងការខកខានមិនបានផ្តល់អាទិភាពដល់សុវត្ថិភាព និងឯកជនភាពតាមអ៊ីនធឺណិតរបស់អនីតិជន។ ក្រុមហ៊ុន TikTok មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

  • កម្ពុជាស្នើដល់ក្រុមហ៊ុនធំៗនៅអាមេរិក ពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

    កម្ពុជាស្នើដល់ក្រុមហ៊ុនធំៗនៅអាមេរិក ពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

    កម្ពុជាស្នើដល់ក្រុមហ៊ុនធំៗនៅអាមេរិក ពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យ សុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែ តុលា ឆ្នាំ ២០២៤ បានជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៣ស្ថាប័ន លើវិស័យថាមពល, វិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce), និងសុខាភិបាល នៅវ៉ាស៊ីនតោនឌីស៊ី ដើម្បីផ្សព្វផ្សាយនិងពន្យល់ លម្អិតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានជម្រាបជូនអំពីព័ត៌មានជាសក្តានុពលសម្រាប់កិច្ចការងារ វិនិយោគនៅកម្ពុជា ដោយក្នុងនោះគណៈប្រតិភូកម្ពុជាបានស្នើក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគរបស់ខ្លួន នៅកម្ពុជា លើវិស័យថាមពល វិស័យសុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនផងដែរ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាម៉េរិក ក្នុងនោះបានជូនអំពីកិច្ចសហប្រតិបត្តិការជាផ្លែផ្កា រវាងប្រទេស ទាំងពីរកន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា…

  • មេដឹកនាំកូរ៉េខាងជើង គំរាមឆ្លើយតបដោយនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យភាពត្រូវបានបំពាន

    មេដឹកនាំកូរ៉េខាងជើង គំរាមឆ្លើយតបដោយនុយក្លេអ៊ែរ ប្រសិនបើអធិបតេយ្យភាពត្រូវបានបំពាន

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (០៤ តុលា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កងកម្លាំងវាយលុកដែលមានទាំងអស់របស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរនោះតេ ប្រសិនបើសត្រូវប៉ុនប៉ងប្រើប្រាស់កម្លាំងដើម្បីរំលោភលើអធិបតេយ្យភាពរបស់ប្រទេស។ លោក Kim បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចំពោះការគម្រាមបញ្ចប់របបកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍ថ្ងៃយោធាមួយកាលពីថ្ងៃអង្គារ ដោយនិយាយថា ការអត្ថាធិប្បាយនោះបង្ហាញយ៉ាងច្បាស់ថា ភាគីណាឱ្យពិតប្រាកដដែលកំពុងបំផ្លាញសន្តិសុខ និងសន្តិភាពក្នុងតំបន់។ KCNA រាយការណ៍ថា លោក Kim បាននិយាយថាប្រធានាធិបតីកូរ៉េខាងត្បូង “អួតអាងពីការប្រឆាំងដ៏លើសលប់នៃសាច់ដុំយោធានៅមាត់ទ្វាររបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ហើយនោះជារឿងហួសចិត្តយ៉ាងខ្លាំង”។ កូរ៉េខាងជើង បានបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនអស់ជាច្រើនទសវត្សរ៍ ហើយត្រូវបានគេជឿថាមានសារធាតុបំផ្ទុះបរិមាណូគ្រប់គ្រាន់សម្រាប់ផលិតអាវុធបែបនេះរាប់សិបប្រភេទ ដោយក៏បានធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីចំនួន ៦លើករួចមកហើយ៕

  • អ៊ីស្រាអែលជំរុញឱ្យអ្នកស្រុកនៅតាមទីក្រុងតូចៗជាង២០នៅលីបង់ចាកចេញជាបន្ទាន់ បន្ទាប់ពីក្រុមគ្រូពេទ្យបានស្លាប់ក្នុងការវាយប្រហារនៅកណ្តាលរដ្ឋធានីបេរូត