Category: ព័ត៌មានជាតិ
-

រាជរដ្ឋាភិបាលកំពុងផ្ដល់ការអនុគ្រោះថ្លៃអគ្គិសនីដល់រោងម៉ាស៊ីនសម្ងួតស្រូវ ក្នុងន័យជួយដល់កសិករ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដល់នូវការអនុគ្រោះថ្លៃថាមពលអគ្គិសនី ចំពោះរោងម៉ាស៊ីនកិនស្រូវ និងអ្នកសម្ងួតស្រូវនារដូវប្រមូលផល ក្នុងន័យជួយដល់កសិករ ដើម្បីជំរុញផលិតកម្មស្រូវនាំទៅកាន់ទីផ្សារអន្តរជាតិ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី គោលនយោបាយថាមពលកម្ពុជា កាលរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី រាជរដ្ឋាភិបាលបានខិតខំខ្លាំងណាស់ ក្នុងការអនុគ្រោះទៅដល់ប្រជាពលរដ្ឋ និងអ្នកធ្វើអាជីវកម្មលើវិស័យកសិកម្មជាដើម ដូចជាមិនយកតម្លៃខ្ពស់ ចំពោះការប្រើប្រាស់របស់ពលរដ្ឋមានជីវភាពខ្វះខាត ហើយរដ្ឋសុខចិត្តបញ្ចេញថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទប់ទល់កុំឲ្យមានការឡើងថ្លៃអគ្គិសនី ។ ឯកឧត្តមបានបន្តថា ចំពោះវិស័យកសិកម្មវិញ កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុគ្រោះបន្ថែមទៀត ទៅឲ្យរោងម៉ាស៊ិនកិនស្រូវ ឬអ្នកសម្ងួតស្រូវ ដើម្បីជួយកាត់បន្ថយការចំណាយលើការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយដល់កសិករ ជំរុញក្នុងការធ្វើផលិតកម្មស្រូវឲ្យកាន់តែទូលាយ នាំទៅកាន់ទីផ្សារពិភពលោក តាមរយៈការបញ្ចុះតម្លៃអគ្គិសនីដល់វិស័យឯកជនទាំងនោះ ។ គួរបញ្ជាក់ថា តម្លៃអគ្គិសនីនៅកម្ពុជា ក្នុងមួយគីឡូ (1kWh) មានតម្លៃចាប់ពី ៣៨០រៀល…
-

អ្នកជំនាញ៖ ម្ចាស់ SME គួរចាប់យកជំនាញទន់ ដើម្បីពង្រឹងខ្លួនលើការធ្វើអាជីវកម្មឱ្យបានជោគជ័យ
អ្នកជំនាញអាជីវកម្ម ជំរុញឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្មប្រកបដោយនិរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ និងចំណេះដឹង ឱ្យស្របនិង អាជីវកម្មរបស់ខ្លួន ជាពិសេសការចាប់យកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបថកំពុងរីកចម្រើន ដើម្បីបម្រើដល់ដំណើរការផលិត និងការផ្គត់ ផ្គង់ផលិតផលលើទីផ្សារជាដើម ។
-

រុស្ស៊ី មានផែនការដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវកម្ម
ក្រសួងការបរទេសរុស្ស៊ី មានផែនការដកក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវកកម្មរបស់ខ្លួន។ ទីក្រុងមូស្គូ បានដាក់បន្ថែមក្រុមឥស្លាមនិយម ដែលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដោយប្រសិទ្ធភាពកាលពីឆ្នាំ ២០០៣។ លោក Zamir Kabulov បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃសុក្រថា លោកសង្ឃឹមថាការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបជាមួយសមភាគីអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi កាលពីថ្ងៃសុក្រ ក្នុងសន្និសីទនៅទីក្រុងមូស្គូ។ លោក Lavrov និយាយថា យើងជឿជាក់លើតម្រូវការដើម្បីរក្សាការសន្ទនាប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បច្ចុប្បន្ន។ លោក Lavrov ក៏បានជំរុញឱ្យបណ្តាប្រទេសលោកខាងលិច ទទួលស្គាល់ការទទួលខុសត្រូវរបស់ពួកគេសម្រាប់ការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ដកទណ្ឌកម្ម និងប្រគល់ទ្រព្យសម្បត្តិរបស់ទីក្រុងកាប៊ុល មកវិញ។
-

សពក្មេងស្រីប្រុស២នាក់ដែលលង់ទឹកស្លាប់កាលពីយប់មិញ បានរកឃើញនៅព្រឹកថ្ងៃនេះ
ពង់ឆ្នាំង៖ សពក្មេងស្រីប្រុស២នាក់ដែលបានលង់ទឹកទន្លេកាលពីយប់មិញ បានរកឃើញហើយនៅវេលាម៉ោងជិត៩ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គួរំលឹកថា កាលពីម៉ោងប្រមាណជិត៧យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានជនជាតិខ្មែរអ៊ីស្លាម១គ្រួសារ បានឆ្លងទូកពីត្រើយខាងកើតមកត្រើយខាងលិច ពេលមកដល់ចំណុចកើតហេតុកណ្តាលទន្លេ ទូកនោះបានជួបជានឹងខ្យល់ខ្លាំងបណ្តាលអោយក្រឡាប់លិចតែម្តង ដោយឡែកឪពុកបានជួយបានកូនអាយុ៥ឆ្នាំតែម្នាក់ប៉ុណ្ណោះ។ ដោយឡែកកូនស្រីអាយុ១៤ឆ្នាំ និងក្មួយប្រុសអាយុ១៤ឆ្នាំ បានលង់ស្លាប់នៅក្នុងទន្លេនោះ និងទើបរកឃើញសពក្មេងរងគ្រោះទាំង២នាក់នៅម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ហើយសមត្ថកិច្ចក្រោយពិនិត្យសពរួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កាំង ហុងវាស្នា
-

មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar នៅតែប្តេជ្ញាចិត្តចំពោះការបំផ្លាញរបស់អ៊ីស្រាអែល
មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar មិនស្តាយក្រោយចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុននោះទេ ទោះបីការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់ក៏ដោយ និងបានពង្រាបឲ្យទៅជាកម្ទេចកម្ទីក្នុងដែនដីហ្កាហ្សា និងបានបំផ្លាញសម្ព័ន្ធមិត្ត ក្រុមហេសបូឡា ក៏ដោយ។ មន្ត្រីប៉ាឡេស្ទីន៤រូប និងប្រភពព័ត៌មានចំនួន២មកពីរដ្ឋាភិបាលនៅតំបន់មជ្ឈិមបូព៌ា បាននិយាយថា សម្រាប់លោក Sinwar មានអាយុ៦២ឆ្នាំ ជាអ្នករៀបចំការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមហាម៉ាស ដែលបានក្លាយជាថ្ងៃដ៏បង្ហូរឈាមបំផុតក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល បាននិយាយថា ការតស៊ូប្រដាប់អាវុធនៅតែជាមធ្យោបាយតែមួយគត់ដើម្បីបង្ខំឱ្យមានការបង្កើតប្រជាជាតិប៉ាឡេស្ទីន។ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ការវាយប្រហាររបស់ក្រុមហាម៉ាស បានសម្លាប់មនុស្ស១.២០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរ ២៥០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែល បានឆ្លើយតបដោយការបើកការវាយលុកទ្រង់ទ្រាយធំ បានសម្លាប់មនុស្ស ៤១.៦០០នាក់ និងបណ្តាលឱ្យមនុស្ស ១,៩ លាននាក់ភៀសខ្លួនចេញ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន និងតួលេខពីអង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះជម្លោះបានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបំបាក់ក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់យ៉ាងខ្លាំង រួមទាំងការសម្លាប់មេដឹកនាំភាគច្រើនរបស់ក្រុមនេះ។
-

-

-

-

ស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៨នាក់។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន , មិនគោរពសិទ្ឋិ , មិនប្រកាន់ស្តាំ , ប្រជែង និងស្រវឹង ៕
-

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង បានអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០២ ជាមួយទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្រុងប៉ារីស
ក្រុងបារីស ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹហពីទីក្រុងប៉ារីស នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ថា កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០២ ក្រោមអធិបតីភាពលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅសាលប្រជុំសាលាក្រុងបារីស ប្រទេសបារាំង។ លោកស្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្ថែមថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០២នេះប្រព្រឹត្តទៅដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់មួយចំនួនរបស់សមាគមរួមមាន អនុម័តរបាយការណ៍កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលក្នុងរបាយការណ៍នេះគឺ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ…