Category: ព័ត៌មានជាតិ​

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកម្មវិធីស្វាគមន៍ប្រមុខរដ្ឋ រៀបចំដោយប្រធានាធិបតី Joe Biden

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកម្មវិធីស្វាគមន៍ប្រមុខរដ្ឋ រៀបចំដោយប្រធានាធិបតី Joe Biden

    នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីស្វាគមន៍កម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល តបតាមការអញ្ជើញរបស់ ឯកឧត្តម Joe Biden ប្រធានាធិបតីនៃសហរដ្ឋ អាមេរិក នៅសារមន្ទីរសិល្បៈទីក្រុងញូវយ៉ក (Metropolitan Museum of Art)។

  • សម្ដេចតេជោស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា

    សម្ដេចតេជោស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹត្ធសភានៃកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានស្នើទៅកាន់ រាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា។ សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា៖«ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។ ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ»។ សម្ដេចតេជោបន្តថា ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យសម្ដេចព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនម្នាក់ៗ។ សម្ដេចថ្លែងថា៖«ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram»។ ចំណែកស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ សម្ដេចបញ្ជាក់ថា ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp…

  • ស្ថានទូតចិនប្រចាំកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    ស្ថានទូតចិនប្រចាំកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ ឆ្នាំ (១ តុលា ១៩៤៩-១ តុលា ២០២៤) នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ​ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជាបានថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យនៅក្នុងពិធីនេះ។ តាមរយៈសុន្ទរកថា ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលចិនសម្រេចបានក្រោយពេលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង និងស្មារតីនៃសម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុនិស្តលើកទី២០។ ឯកឧត្តមមានប្រសាសន៍ថា ភាគីចិនរីករាយក្នុងការរួមគ្នាជាមួយភាគីកម្ពុជាដើម្បីជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីនេះ ពួតដៃគ្នាជាមួយកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងរីកចម្រើនសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។ ចំណែកឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរអំពីតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញនិងរក្សាសន្តិភាពនិងការអភិវឌ្ឍសម្រាប់ពិភពលោកនិងតំបន់។ ឯកឧត្តមមានប្រសាសន៍ថា ភាគីកម្ពុជារីករាយក្នុងការរួមគ្នាជាមួយភាគីចិនដើម្បីបន្តទំនាក់ទំនងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ផ្តល់ប្រយោជន៍ជូនប្រទេសទាំងពីរនិងប្រជាជនប្រទេសទាំងពីរឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមទៀតថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៦៦ ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ។ កម្ពុជានិងចិនបានកសាងទំនាក់ទំនងមិត្តភាពដែកថែបដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ហើយកត្តាទាំងនេះបានធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់។…

  • នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នៅវិមាន៧មករា រាជធានីភ្នំពេញ។
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់តាៗធាក់ស៊ីក្លូចំនួន៣១១នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់តាៗធាក់ស៊ីក្លូចំនួន៣១១នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

    ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិ យស និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឱកាសបុណ្យកាន់បិណ្ឌទី១១ ថ្ងៃទី២៨ ខែកញ្ញា នេះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បាន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣១១នាក់ នៅបរិវេណទីស្នាក់ការកណ្តាលកាកបាទក្រហម កម្ពុជា ។ ​ក្នុងឱកាសសួរសុខទុក្ខ និងសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបន្ទូលហ្លូងម៉ែ ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកដល់លោកតា លោកអុំ ធាក់ស៊ីក្លូ និង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងសូមជូនពរលោកតា លោកអ៊ំ ជាអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ។ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត…

  • មន្រ្ដីពាក់ព័ន្ធចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយទឹកជំនន់ក្នុងខេត្តក្រចេះ
  • សម្តេចធិបតីណែនាំឱ្យផ្តល់រថយន្តក្រុងជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះ

    សម្តេចធិបតីណែនាំឱ្យផ្តល់រថយន្តក្រុងជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះ

    ភ្នំពេញ ៖ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុតង ជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះតទៅ។ ​ក្នុងឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ សម្តេចថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានរៀបចំរថយន្តក្រុង ចំនួន៤៩៧គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងរថយន្តក្រុងចំនួន៥៦គ្រឿងផ្សេងទៀត ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ។ សម្តេចធិបតី បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ ដើម្បីប្រារព្ធព្រះរាជពិធីនេះដោយជោគជ័យ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ក្នុងឱកាសនោះផងដែរ…

  • ចិន៖ការបាញ់មីស៊ីលICBM គឺជាទម្លាប់ គ្មានការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរឡើយ

    ចិន៖ការបាញ់មីស៊ីលICBM គឺជាទម្លាប់ គ្មានការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរឡើយ

    ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM របស់ខ្លួនគឺ “ស្របច្បាប់ និងជាទម្លាប់” ហើយថា ខ្លួនមិនបានផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនឡើយ បន្ទាប់ពីការបាញ់បង្កឱ្យមានការរិះគន់ពីមហាអំណាចក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក ចាង សៀវកាង (Zhang Xiaogang) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ការបាញ់មីស៊ីលបាលីស្ទីក ICBM គឺដើម្បីសាកល្បងសមត្ថភាពអាវុធ និងការហ្វឹកហាត់របស់យើង។ នោះគឺជាការរៀបចំស្របច្បាប់ និងជាទម្លាប់សម្រាប់ការបណ្តុះបណ្តាលយោធា។ លោក ចាង បាននិយាយថា គោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសចិនមានស្ថេរភាព សមស្រប និងអាចព្យាករណ៍បាន។ យើងអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវគោលនយោបាយនុយក្លេអ៊ែរដែលមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន និងបន្តយុទ្ធសាស្រ្តនុយក្លេអ៊ែរស្វ័យការពារ។ លោកបាននិយាយថា ប្រទេសចិនមិនស្វែងរកការរត់ប្រណាំងសព្វាវុធឡើយ ហើយបានសន្យាថានឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ ឬតំបន់គ្មានអាវុធនោះឡើយ។ លោកបាននិយាយថា ប្រទេសចិននឹងបន្តរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលត្រូវការសម្រាប់សន្តិសុខជាតិ។ ប្រទេសចិនបានប្រកាសការសាកល្បងដ៏កម្រកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍ ដោយនិយាយថា មីស៊ីលនេះបានបំពាក់ក្បាលគ្រាប់សិប្បនិម្ម៕

  • អ៊ីស្រាអែល និយាយថា បានស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីប្រទេសយេម៉ែន

    អ៊ីស្រាអែល និយាយថា បានស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីប្រទេសយេម៉ែន

    កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបានបាញ់ចេញពីប្រទេសយេម៉ែន បន្ទាប់ពីស៊ីរ៉ែន និងការផ្ទុះជាច្រើន ត្រូវបានគេឮ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ។ កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីសំឡេងស៊ីរ៉ែនដែលបានរោទិ៍ឡើងនៅអ៊ីស្រាអែលភាគកណ្តាល មីស៊ីលបាញ់ចេញពីប្រទេសយេម៉ែនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធស្ទាក់ចាប់ «តាមមុខព្រួញ» នៅខាងក្រៅទឹកដីអ៊ីស្រាអែល។ ក្រុមសកម្មប្រយុទ្ធហ៊ូទីនៅយេម៉ែន បានបាញ់មីស៊ីល និងបង្ហោះយានដ្រូនចូលទៅកាន់អ៊ីស្រាអែលម្តងហើយម្តងទៀត ជាអ្វីដែលពួកគេនិយាយថាជាសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា ចាប់ផ្តើមដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។ កាលពីខែកក្កដា ក្រុមឧទ្ទាមហ៊ូទី បានបាញ់ដោយប្រើប្រាស់យានដ្រូននៅទីក្រុង Tel Aviv ជាលើកដំបូង ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស៤នាក់ផ្សេងទៀត។ ក្នុងការឆ្លើយតប អ៊ីស្រាអែលបាន វាយប្រហារតាមអាកាស លើគោលដៅយោធារបស់ក្រុមហ៊ូទី នៅជិតកំពង់ផែ Hodeidah បានសម្លាប់មនុស្ស៦នាក់ និងរបួស៨០នាក់ ។ កាលពីដើមខែនេះ ពួកគេបានបាញ់មីស៊ីលចូលទៅដល់អ៊ីស្រាអែលភាគកណ្តាល ដែលអ៊ីស្រាអែល និយាយថា ត្រូវបានស្ទាក់ចាប់ ហើយបំបែកនៅលើអាកាស។

  • វិមានក្រឹមឡាំង៖ ការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ជាសញ្ញាព្រមានដល់លោកខាងលិច

    វិមានក្រឹមឡាំង៖ ការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ជាសញ្ញាព្រមានដល់លោកខាងលិច

    វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ថា ការផ្លាស់ប្តូរគោលលទ្ធិអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលគូសបញ្ជាក់ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គួរតែត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយដល់បណ្ដាប្រទេសលោកខាងលិចពីផលវិបាកដ៏ធំ ប្រសិនបើពួកគេចូលរួមក្នុងការវាយប្រហារលើរុស្ស៊ី។ លោក ពូទីន បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយមីស៊ីលធម្មតា ហើយថាទីក្រុងមូស្គូ នឹងចាត់ទុកការវាយប្រហារណាមួយលើខ្លួនដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ ជាការវាយប្រហាររួមគ្នា។ ការសម្រេចចិត្តកែប្រែគោលការណ៍នុយក្លេអ៊ែរផ្លូវការរបស់រុស្ស៊ីនេះគឺជាចម្លើយរបស់វិមានក្រឹមឡាំង ចំពោះការវែកញែកនៅសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថាតើត្រូវផ្តល់ការអនុញ្ញាតដល់អ៊ុយក្រែន ក្នុងការបាញ់មីស៊ីលធម្មតារបស់លោកខាងលិចចូលទៅក្នុងទឹកដីរុស្ស៊ី ដែរឬទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា ការកែសម្រួលឯកសារដែលហៅថា “មូលដ្ឋានគ្រឹះនៃគោលនយោបាយរដ្ឋក្នុងវិស័យនៃការទប់ស្កាត់នុយក្លេអ៊ែរ” ត្រូវបានបង្កើតឡើង ហើយនេះគួរតែត្រូវចាត់ទុកជាសញ្ញាព្រមានដ៏ច្បាស់លាស់សម្រាប់លោកខាងលិច។ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូដែលជិតផុតអាណត្តិ បាននិយាយថា ទីក្រុងមូស្គូ កំពុងព្យាយាមបំភិតបំភ័យសមាជិកសម្ព័ន្ធយោធា។ លោក Peskov បាននិយាយថា ការសម្រេចទៅលើថាតើត្រូវចេញផ្សាយឯកសារនុយក្លេអ៊ែរនេះ ឬយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅពេលក្រោយ។ សូមបញ្ជាក់ថា គោលលទ្ធិនុយក្លេអ៊ែរ នាពេលបច្ចុប្បន្នរបស់រុស្ស៊ី…