Category: ព័ត៌មានជាតិ
-

វិមានក្រឹមឡាំង៖ ការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ជាសញ្ញាព្រមានដល់លោកខាងលិច
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ថា ការផ្លាស់ប្តូរគោលលទ្ធិអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលគូសបញ្ជាក់ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) គួរតែត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយដល់បណ្ដាប្រទេសលោកខាងលិចពីផលវិបាកដ៏ធំ ប្រសិនបើពួកគេចូលរួមក្នុងការវាយប្រហារលើរុស្ស៊ី។ លោក ពូទីន បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា រុស្ស៊ីអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយមីស៊ីលធម្មតា ហើយថាទីក្រុងមូស្គូ នឹងចាត់ទុកការវាយប្រហារណាមួយលើខ្លួនដែលគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ ជាការវាយប្រហាររួមគ្នា។ ការសម្រេចចិត្តកែប្រែគោលការណ៍នុយក្លេអ៊ែរផ្លូវការរបស់រុស្ស៊ីនេះគឺជាចម្លើយរបស់វិមានក្រឹមឡាំង ចំពោះការវែកញែកនៅសហរដ្ឋអាមេរិក និងអង់គ្លេស អំពីថាតើត្រូវផ្តល់ការអនុញ្ញាតដល់អ៊ុយក្រែន ក្នុងការបាញ់មីស៊ីលធម្មតារបស់លោកខាងលិចចូលទៅក្នុងទឹកដីរុស្ស៊ី ដែរឬទេ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់អ្នកយកព័ត៌មានថា ការកែសម្រួលឯកសារដែលហៅថា “មូលដ្ឋានគ្រឹះនៃគោលនយោបាយរដ្ឋក្នុងវិស័យនៃការទប់ស្កាត់នុយក្លេអ៊ែរ” ត្រូវបានបង្កើតឡើង ហើយនេះគួរតែត្រូវចាត់ទុកជាសញ្ញាព្រមានដ៏ច្បាស់លាស់សម្រាប់លោកខាងលិច។ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូដែលជិតផុតអាណត្តិ បាននិយាយថា ទីក្រុងមូស្គូ កំពុងព្យាយាមបំភិតបំភ័យសមាជិកសម្ព័ន្ធយោធា។ លោក Peskov បាននិយាយថា ការសម្រេចទៅលើថាតើត្រូវចេញផ្សាយឯកសារនុយក្លេអ៊ែរនេះ ឬយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅពេលក្រោយ។ សូមបញ្ជាក់ថា គោលលទ្ធិនុយក្លេអ៊ែរ នាពេលបច្ចុប្បន្នរបស់រុស្ស៊ី…
-

កងទ័ពស៊ូដង់ បើកប្រតិបត្តិការវាយរុញដើម្បីដណ្តើមយកទីតាំងឈរជើងក្នុងរដ្ឋធានី
សាក្សី និងប្រភពយោធាបាននិយាយថា ទាហានស៊ូដង់ បានបើកការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមអាកាសនៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ក្នុងប្រតិបត្តិការដ៏ធំបំផុតរបស់ខ្លួនដើម្បីដណ្តើមយកទីតាំងឈរជើងនៅទីនោះ ចាប់តាំងពីដើមដំបូងនៃសង្រ្គាមរយៈពេល ១៧ខែរបស់ខ្លួនជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។ ការវាយរុញដោយកងទ័ពស៊ូដង់ ដែលបានបាត់បង់ការគ្រប់គ្រងភាគច្រើននៃរដ្ឋធានីនៅពេលចាប់ផ្តើមជម្លោះនេះ បានកើតឡើងមុនសុន្ទរកថាពីមេបញ្ជាការរបស់ខ្លួន គឺឧត្តមសេនីយ៍ អាបឌែល ហ្វាតា អាល់ប៊ួហាន (Abdel Fattah al-Burhan) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ UNGA នៅទីក្រុងញូវយ៉ក។ លោក Burhan បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយអាស្រ័យលើកងកម្លាំង RSF ក្នុងការទម្លាក់អាវុធចុះ។ លោកបន្ថែមថា “បណ្ដាប្រទេសដែលមិនបញ្ចេញឈ្មោះកំពុងគាំទ្រកងកម្លាំង RSF ប៉ុន្តែកងទ័ពកំពុងបន្តកម្ចាត់ និងបណ្តេញអ្នកឈ្លានពានទាំងនេះ ទោះបីជាពួកគេស្វែងរកជំនួយ និងការគាំទ្របានច្រើនប៉ុណ្ណាក៏ដោយ”។ នៅក្នុងរដ្ឋធានី សាក្សីបានរាយការណ៍ពីការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅពេលកងទ័ពកងទ័ពព្យាយាមឆ្លងស្ពានកាត់ទន្លេនីល ដែលតភ្ជាប់ទីក្រុងជាប់គ្នាចំនួនបី ដែលបង្កើតជារដ្ឋធានីដ៏ធំគឺ ខាទុម (Khartoum), អុមដួម៉ាន (Omdurman) និង បារី (Bahri)។ កិច្ចប្រឹងប្រែងការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្លាក់ចុះ ដោយកងទ័ពបានបដិសេធមិនចូលរួមកិច្ចពិភាក្សាកាលពីខែមុននៅប្រទេសស្វីស។ មេដឹកនាំកងកម្លាំង…
-

UN៖ អ៊ីរ៉ង់ និងក្រុមហេសបូឡា បានផ្តល់លទ្ធភាពឱ្យមានការកើនឡើងរបស់ក្រុមហ៊ូធី
យោងតាមរបាយការណ៍សម្ងាត់របស់អង្គការឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានកើនឡើង «ពីក្រុមប្រដាប់អាវុធក្នុងស្រុក សមត្ថភាពមានកម្រិត ទៅជាអង្គភាពយោធាដ៏មានឥទ្ធិពល» ដោយមានជំនួយពីកងឆ្មាំបដិវត្តន៍ជាន់ខ្ពស់អ៊ីរ៉ង់ ក្រុមហេសបូឡានៅប្រទេសលីបង់ និងអ្នកជំនាញអ៊ីរ៉ាក់ ។ គណៈកម្មាការជំនាញឯករាជ្យ ដែលរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយថា ក្រុមអ្នកប្រយុទ្ធហ៊ូទី ទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងតាកទិកនៅខាងក្រៅប្រទេសយេម៉ែន ដោយធ្វើដំណើរកាន់លិខិតឆ្លងដែនក្លែងក្លាយទៅកាន់ប្រទេសអ៊ីរ៉ង់ លីបង់ និងប្រទេសអ៊ីរ៉ាក់។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រុមហ៊ូទី បានចាប់ផ្តើមការវាយលុកដោយប្រើប្រាស់យានដ្រូន និងមីស៊ីលម្តងហើយម្តងទៀត ទៅលើនាវាស្ថិតក្នុងបណ្តាញដឹកជញ្ជូននៅសមុទ្រក្រហមដ៏សំខាន់ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដល់ពលរដ្ឋប៉ាឡេស្ទីនក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សាជាមួយអ៊ីស្រាអែល ដែលបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មដែនសមុទ្រពិភពលោក និងបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនបង្វែរទិសដៅដឹកទំនិញ។ ក្រុមហ៊ូទី ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍របស់អង្គការសហប្រជាជាតិនោះទេ។ ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្ម បាននិយាយថា ប្រព័ន្ធសព្វាវុធដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ូទី គឺស្រដៀងទៅនឹងសព្វាវុធដែលត្រូវបានផលិត និងដំណើរការដោយប្រទេសអ៊ីរ៉ង់ ឬក្រុមប្រដាប់អាវុធអ័ក្សនៃចលនាតស៊ូ គាំទ្រដោយទីក្រុងទីក្រុងតេអេរ៉ង់ ដែលប្រឆាំងទៅនឹងឥទ្ធិពលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។
-
![[UPDATE] មនុស្សម្នាក់ស្លាប់ ខណៈព្យុះសង្ឈរា ហេលេន ដ៏គ្រោះថ្នាក់បំផុតវាយប្រហារសហរដ្ឋអាមេរិក](http://165.232.167.198/wp-content/uploads/2024/09/photo_2024-09-27_11-48-01.jpg)
[UPDATE] មនុស្សម្នាក់ស្លាប់ ខណៈព្យុះសង្ឈរា ហេលេន ដ៏គ្រោះថ្នាក់បំផុតវាយប្រហារសហរដ្ឋអាមេរិក
ក្រុមមន្ត្រីនៅរដ្ឋ Florida សហរដ្ឋអាមេរិក កំពុងទទូចដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ស្ដាប់បទបញ្ជាជម្លៀសខ្លួនជាកាតាព្វកិច្ច ពុំនោះនឹងប្រឈមការគំរាមកំហែងដល់អាយុជីវិត ខណៈដែលព្យុះសង្ឃរា ហេលេន (Helene)បានវាយប្រហារទូទាំងតំបន់ឈូងសមុទ្រនៃប្រទេសម៉ិកស៊ិក ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ។ ព្យុះសង្ឈរាហេលេន បានបោកបក់លើផ្នែកមួយចំនួនរបស់ប្រទេសម៉ិកស៊ិកនិងបាននាំមកនូវប្រភេទព្យុះត្រូពិកទៅកាន់រដ្ឋ Florida ជាទីដែលមនុស្សម្នាក់បានស្លាប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីស្លាកសញ្ញាមួយរលំលើរថយន្តរបស់ពួកគេលើផ្លូវហាយវ៉េ មួយក្នុងទីក្រុង Tampaរដ្ឋ Florida ស្របពេលខ្យល់បោកបក់ខ្លាំងលាយលំជាមួយភ្លៀងធ្លាក់។ មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិអាមេរិក (NHC) បាននិយាយនៅលើបណ្ដាញសង្គមថា អ្នកទាំងឡាយរស់នៅតាមតំបន់ឆ្នេរសមុទ្រ Florida Big Bend កំពុងប្រឈមហានីភ័យនៃព្យុះដែលកំពុងកើនឡើងឥទ្ធិពលដ៏មហន្តរាយ។ មជ្ឈមណ្ឌលខាងលើ បានធ្វើបច្ចុប្បន្នភាពព្យុះហេលេន ដែលត្រូវគេរំពឹងថា នឹងវាយប្រហារដល់ដីគោកក្នុងតំបន់ឆ្នេរ Big Bend របស់រដ្ឋ Florida នៅថ្ងៃសុក្រម៉ោង ១១យប់ ម៉ោងនៅសហរដ្ឋអាមេរិក ដែលជាព្យុះដ៏គ្រោះថ្នាក់បំផុត កម្រិតទី៤ ដោយនឹងនាំមកនូវកម្លាំងខ្យល់ជិត២០៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង៕
-

ការទូតអាមេរិក នៅមជ្ឈិមបូព៌ា រអាក់រអួល ខណៈអាណត្តិរបស់លោក Biden ជិតអស់
កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា នៅតែជាប់គាំង បន្ទាប់ពីការប្រយុទ្ធគ្នាជិតមួយឆ្នាំ ខណៈក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ បន្តវាយប្រហារលើការដឹកជញ្ជូនសមុទ្រក្រហម។ ហើយឥឡូវនេះ ទោះបីជាមានកិច្ចប្រឹងប្រែងការទូតយ៉ាងខ្លាំងក្លាដែលដឹកនាំដោយអាមេរិកក៏ដោយ ជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែគំរាមកំហែងដល់ការផ្ទុះឡើងជាសង្រ្គាមពេញបន្ទុកក្នុងតំបន់ទាំងមូល។ ក្រុមអ្នកវិភាគ និងអ្នកការទូតបរទេសនិយាយថា ជាមួយនឹងអាណត្តិនៃរដ្ឋបាលរបស់ខ្លួនជិតបញ្ចប់ ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រឈមមុខនឹងវិបត្តិមជ្ឈិមបូព៌ាដ៏ធំ ដែលទំនងជាមិនអាចដោះស្រាយបានឡើយមុនលោកចាកចេញពីតំណែងក្នុងខែមករា ហើយដែលមើលទៅហាក់ដូចជាបំផ្លាញដំណែលគោលនយោបាយការបរទេសរបស់លោក។ លោក Biden ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មាការលំបាកក្នុងការឱបក្រសោបសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅលីបង់ ខណៈពេលដែលព្យាយាមទប់ស្កាត់ការស្លាប់ជនស៊ីវិល និងរារាំងការរីករាលដាលនៃជម្លោះមជ្ឈិមបូព៌ាដ៏ទូលំទូលាយ។ ម្តងហើយម្តងទៀត លោក Biden បានប្រឈមមុខនឹងកង្វះខាតយុទ្ធសាស្ត្រនយោបាយការបរទេស ដែលចុងក្រោយបំផុតនេះគឺជាការបដិសេធរបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ លើសំណើដែលគាំទ្រដោយអាមេរិក សម្រាប់បទឈប់បាញ់រយៈពេល ២១ថ្ងៃឆ្លងកាត់ព្រំដែនលីបង់ ខណៈកំពុងបន្តការវាយប្រហារដែលសម្លាប់ប្រជាជនលីបង់រាប់រយនាក់។ ប្រហែលជាឧទាហរណ៍ច្បាស់បំផុតនៃការទូតដែលគ្មានប្រសិទ្ធភាពរបស់លោក Biden នោះ គឺការស្ទាក់ស្ទើររបស់លោកក្នុងការអនុវត្តសម្ពាធដាច់អហង្ការរបស់អាមេរិក ដែលជាអ្នកផ្គត់ផ្គង់អាវុធ និងខែលការទូតដ៏ធំរបស់អ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ ដើម្បីពត់តម្រង់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យស្របទៅនឹងឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន៕
-

អ៊ីស្រាអែល ធានាបានកញ្ចប់ជំនួយយោធាតម្លៃ ៨,៧ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) ថា ខ្លួនធានាបានកញ្ចប់ជំនួយចំនួន ៨,៧ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងយោធាដែលកំពុងបន្តរបស់ខ្លួន និងដើម្បីរក្សាបាននូវគុណភាពយោធានៅក្នុងតំបន់។ កញ្ចប់នេះរួមបញ្ចូលទឹកប្រាក់ ៣,៥ពាន់លានដុល្លារ សម្រាប់លទ្ធកម្ម (ដំណើរការទិញ) សម័យសង្រ្គាមដ៏សំខាន់ ដែលត្រូវបានទទួល និងកំណត់រួចហើយសម្រាប់ការបញ្ជាទិញយោធាសំខាន់ៗ និង ៥,២ពាន់លានដុល្លារ ដែលត្រូវបានកំណត់សម្រាប់ប្រព័ន្ធការពារដែនអាកាស រួមទាំងប្រព័ន្ធប្រឆាំងមីស៊ីល អារិនដូម (Iron Dome) ប្រព័ន្ធការពារ ដេវីដ ស្លីង (David’s Sling) និងប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់។ បច្ចុប្បន្ន អ៊ីស្រាអែលកំពុងប្រយុទ្ធនៅលើសមរភូមិមុខពីរគឺមួយប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស នៅហ្កាហ្សា និងមួយទៀតប្រឆាំងចលនាហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅលីបង់។ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្តល់ជំនួយនេះបានកើតឡើងបន្ទាប់ពីកិច្ចចរចានៅមន្ទីរបញ្ចកោន រវាងលោក អេយ៉ាល់ ហ្សាមៀ (Eyal Zamir) អគ្គនាយកនៃក្រសួងការពារជាតិអ៊ីស្រាអែល និងក្រុមមន្ត្រីការពារជាតិអាមេរិក រួមទាំងមន្រ្តីផ្សេងទៀត។ ក្រសួងបាននិយាយថា កិច្ចព្រមព្រៀងនេះគូសបញ្ជាក់អំពី “ភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងយូរអង្វែងរវាងអ៊ីស្រាអែល និងអាមេរិក និងការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះសន្តិសុខរបស់អ៊ីស្រាអែល” ជាពិសេសក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខក្នុងតំបន់ពីអ៊ីរ៉ង់…
-

-

ទឹកនៅទន្លេមេគង្គខេត្តស្ទឹងត្រែង ឃើញមានការថយកំពស់ចំនួន ០,៤២ម៉ែត្រនៅថ្ងៃទី២៧ ខែកញ្ញានេះ
យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៧ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ស្ទឹងត្រែងឃើញមានការថយចុះចំនួន ០,៤២ម៉ែត្រ។ ការថយកំពស់នេះបានធ្វើអោយកំពស់ទឹកនៅស្ទឹងត្រែងនៅសល់ ៩,៥៦ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតមិនមានការថយចុះកំពស់ទឹកនោះទេ។ ដូចជា នៅស្ថាននីយជលសាស្ត្រ បឹងទន្លេសាបកំពង់លួង បានកើនកំពស់ចំនួន ០,០៨ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៦,៣៣ម៉ែត្រ ខណៈដែលនៅស្ថាននីយជលសាស្ត្រ ទន្លេសាប-ព្រែកក្តាមវិញ បានកើនកំពស់ចំនួន ០,០៦ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៧,៨១ម៉ែត្រ ៕ ដោយ ធូ កុសល
-

លោក Biden ជួបមេដឹកនាំវៀតណាម ដើម្បីទប់ទល់ទំនាក់ទំនងទីក្រុងហាណូយ ជាមួយចិន និងរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានជួបជាមួយប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃពុធ (២៥ កញ្ញា) ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងជាមជ្ឈមណ្ឌលផលិតកម្មមួយនេះ និងដើម្បីទប់ទល់ទំនាក់ទំនងរបស់ទីក្រុងហាណូយ ជាមួយប្រទេសចិន និងរុស្ស៊ី។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មេដឹកនាំទាំងពីរបានពិភាក្សាពីមធ្យោបាយបង្កើនល្បឿននៃភាពជាដៃគូយុទ្ធសាស្ត្រដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំមុន។ ក្នុងជំនួបជាមួយលោក Biden កាលពីថ្ងៃពុធ លោក Lam បានសាទរចំពោះអ្វីដែលលោកហៅថា ការរួមចំណែកជាប្រវត្តិសាស្ត្ររបស់លោក Biden ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ លោក Biden បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសករាជថ្មីក្នុងទំនាក់ទំនងកាលពីឆ្នាំមុនមក ប្រទេសទាំងពីរបានធ្វើការបណ្តាក់ទុនយ៉ាងសំខាន់នៅក្នុងបន្ទះឈីបពាក់កណ្ដាលចម្លង និងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកលើសន្តិសុខតាមអ៊ីនធឺណិត។ ប្រធានាធិបតីអាមេរិករូបនេះសង្កត់ធ្ងន់ថា ភាគីទាំងពីរឈររួបរួមក្នុងការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ ដែលជាការយោងទៅលើជម្លោះដែនសមុទ្រក្នុងតំបន់ជាមួយចិន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម រាយការណ៍ថា លោក Lam បានប្រាប់លោក Biden ថា វៀតណាមកំពុងឈានទៅដល់ដំណាក់កាលនៃការអភិវឌ្ឍថ្មី ហើយថាទីក្រុងហាណូយ ជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន។ គួររម្លឹកថា…
-

ប្រភព៖ សហរដ្ឋអាមេរិក រៀបចំកញ្ចប់ជំនួយសព្វាវុធជាង ៨ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន
ប្រភពពីមន្ត្រីអាមេរិកពីររូបបាននិយាយកាលពីថ្ងៃពុធ (២៥ កញ្ញា) ថា សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសជំនួយយោធាដែលមានតម្លៃជាង ៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ (២៦ កញ្ញា) នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានចូលរួមក្នុងកិច្ចពិភាក្សាបន្ទាន់ជាមួយសភា ដើម្បីអនុញ្ញាតឱ្យខ្លួនប្រើប្រាស់ជំនួយយោធាចំនួន ៥,៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនមុនថ្ងៃទី៣០ ខែកញ្ញា ដែលជាចុងបញ្ចប់នៃឆ្នាំសារពើពន្ធសហព័ន្ធ នៅពេលដែលអាជ្ញាធរទទួលបន្ទុកជំនួយយោធាបរទេស ត្រូវផុតកំណត់។ មន្ត្រីអាមេរិកបាននិយាយថា នៅពីថ្ងៃព្រហស្បតិ៍នេះ សេតវិមានមានបំណងជូនដំណឹងដល់សភាថា ខ្លួននឹងឆ្ពោះទៅមុខជាមួយនឹងការប្រកាសដកប្រាក់ចំនួន ៥,៦ពាន់លានដុល្លារនោះពីស្តុកអាវុធរបស់អាមេរិក ខណៈខ្លឹមសារនៃកញ្ចប់នោះនៅមានសភាពមិនច្បាស់លាស់នៅឡើយ។ គួររម្លឹកថា សារព័ត៌មានរ៉យទ័របានរាយការណ៍នៅខែនេះថា រដ្ឋបាលលោក Biden កំពុងពិចារណាលើផែនការបម្រុង ដែលខ្លួននឹងប្រកាសពីការដឹកជញ្ជូនសម្រាប់អ៊ុយក្រែន ជាមួយនឹងការបន្លាយពេលវេលាបន្ថែមសម្រាប់សព្វាវុធ និងបរិក្ខារ ដែលអនុញ្ញាតឱ្យមានការផ្ទេរធនធានបន្តិចម្តងៗទៅអ៊ុយក្រែន ដោយមិនខកខានថ្ងៃផុតកំណត់ទី៣០ កញ្ញា។ សេចក្តីប្រកាសលើកទីពីរដែលគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នេះនឹងផ្តល់ជំនួយដែលមានតម្លៃ ២,៤ពាន់លានដុល្លារ បន្ថែមក្រោមកម្មវិធីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដែលអនុញ្ញាតឱ្យរដ្ឋបាលទិញអាវុធឱ្យអ៊ុយក្រែន ពីក្រុមហ៊ុនខាងក្រៅជាជាងយកអាវុធពីឃ្លាំងស្តុករបស់អាមេរិក៕