Category: ព័ត៌មានជាតិ​

  • សម្តេចធិបតី៖ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLVក៏រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍តំបន់ភូមិភាគឦសាន

    សម្តេចធិបតី៖ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLVក៏រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍តំបន់ភូមិភាគឦសាន

    តាមរយៈសារពិសេសនាព្រឹកព្រលឹម ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ទោះកម្ពុជាបានបិទបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTAក្តី ក៏រាជរដ្ឋាភិបាលនៅបន្តខិតខំកសាង និងអភិវឌ្ឍន៍នៅតំបន់ភូមិភាគឦសានក៏ដូចជាការធានានូវកិច្ចការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនដដែល ដើម្បីឆ្លើយតបទៅនឹងការចង់បានបរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលកំពុងរស់នៅតំបន់ភូមិភាគឦសាននេះតែម្តង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ការបន្តអនុវត្តន៍គោលនយោ បាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែលដោយគ្មានការប្រែប្រួល នោះឡើយ ដោយរួមទាំងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង ការកសាងហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសនោះគឺផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍខេត្តនៅតំបន់ភូមិភាគឦសានគឺនៅបន្តធ្វើដដែល។ ទាក់ទងនឹងដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅរៀងរាល់ចុងសប្តាហ៍ ដោយ ឥតគិតថ្លៃទៅខេត្តតំបន់ភូមិភាគឦសាន ដែលបានផ្តួចផ្តើមឡើងដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីកាលពីកន្លងទៅនោះ ត្រូវបានសម្តេចធិបតី បញ្ជាក់ថា នៅរក្សាដដែលដូចការគ្រោងទុក របស់រាជរដ្ឋាភិបាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការរៀបចំដំណើរទស្សនកិច្ចនៅខេត្តតំបន់ភូមិភាគឦសាននៅរាល់ ចុងសប្តាហ៍ចន្លោះពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ គឺនៅបន្តរក្សាដដែល បើទោះបីជាពេល នេះកម្ពុជាបានបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTAក្តី»។ ការប្រកាសបន្តនូវយុទ្ធនការដឹកពលរដ្ឋដោយឥតគិតថ្លៃនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាដោយភ្ទាល់ នូវការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជា៕អត្ថបទបាន ចក់

  • ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការកើនកំពស់ចំនួន ០,១៨ម៉ែត្រនៅថ្ងៃទី២៣ ខែកញ្ញានេះ

    ទឹកនៅទន្លេមេគង្គខេត្តកំពង់ចាម ឃើញមានការកើនកំពស់ចំនួន ០,១៨ម៉ែត្រនៅថ្ងៃទី២៣ ខែកញ្ញានេះ

    យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៣ ខែកញ្ញានេះ ការវាស់កំពស់ទឹកនៅទន្លេមេគង្គ-ខេត្តកំពង់ចាមឃើញមានការកើនឡើងចំនួន ០,១៨ម៉ែត្រ។ ការកើនកំពស់នេះបានធ្វើអោយកំពស់ទឹកឡើងដល់ ១៣,​៧៦ម៉ែត្រ។ ដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកំពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកំពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកំពស់ទឹកឡើងដល់ ៨,៨១ម៉ែត្រ៕ ដោយ ធូ កុសល MoINFO APP

  • ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាអាចនឹងមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដោយគ្របដណ្តប់លើផ្ទៃដីពី ២០ទៅ៥០ភាគរយ ខណៈរលកសមុទ្រអាចមានកម្ពស់ជិត២ម៉ែត្រ។ នេះបើតាមសេចក្តីប្រ កាសព័ត៌មានរបស់ក្រសួងធនធនទឹក និងឧតុនិយម៕
  • ប្រជាពលរដ្ឋ បន្តទស្សនកិច្ចខេត្តទិសឦសាន ជើងទី៣ ស្វែងយល់ពីអធិបតេយ្យភាពជាតិ

    ប្រជាពលរដ្ឋ បន្តទស្សនកិច្ចខេត្តទិសឦសាន ជើងទី៣ ស្វែងយល់ពីអធិបតេយ្យភាពជាតិ

    ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើង​ទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០ នាក់​​មកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ដើម្បីឱ្យសាធារណជនបានឃើញការស្វែងយល់ពីអធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី ការបោះបង្គោលព្រំដែន និងការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​តាមខេត្តជាប់ព្រំដែន។ ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នក​ចូល​រួម​ទាំង​អស់មានឱកាសអញ្ជើញទៅពិនិត្យ​មើលដោយផ្ទាល់​នូវបង្គោល​ព្រំដែន​នៅ​ក្នុង​ទីតាំង​ចំនួ​ន​៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រម​ទាំងអញ្ជើញទៅពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ទីតាំង​បង្គោល​សំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំង​បង្គោល​តម្រុយ​ព្រំដែន​។ ក្រៅពីដំណើរទស្សនកិច្ចរៀបចំដោយរដ្ឋាភិបាលក៏មានការរៀបចំដោយក្រសួងស្ថាប័នអង្គភាព និង​ក្រុមហ៊ុនឯកជននានាដើម្បីឱ្យមន្ត្រី និងបុគ្គលិករបស់ខ្លួនបានស្គាល់ច្បាស់ពីទឹកដី ដោយ​មិន​លង់​ក្នុង​ការ​បោកប្រាស់ និងការបំភ្លៃរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច​ដែលតែងតែ​យក​បញ្ហា​ព្រំដែន និង​ទឹក​ដីមកបន្លាច និងបង្កចលាចលសង្គម។ ដំណើរទស្សន​កិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិត និង​ស្ថាន​ភាព​ជាក់​ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើនឡើងៗ ជាពិសេសអ្នក​ដែលបាន​ទៅ​ដល់​តំបន់​ក្រវាត់​ព្រំដែន​ដោយ​ផ្ទាល់​រួច​ហើយ បានចែករំលែកបទពិសោធន៍​ល្អអំពី​ដំណើរ​ទស្សន​កិច្ច​នេះ​ដែល​ពោរពេញ​ដោយ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្ក​ឱកាស​បង្កើន​សាមគ្គីភាព​ជាតិ​កម្ពុជា​ឱ្យ​កាន់​តែរឹ​ងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រនិងមានសារៈសំខាន់។ ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ក្លាយជាសាក្សីរស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈ​មុះមុត​របស់​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ…

  • មនុស្សយ៉ាងហោច ៣១នាក់ ស្លាប់ក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុង Beirut

    មនុស្សយ៉ាងហោច ៣១នាក់ ស្លាប់ក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុង Beirut

    អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់ក្រុមហេសប៊ូឡា និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតនៅក្នុងចលនាលីបង់ អំឡុងការវាយប្រហារតាមច្រកអាកាសរបស់ពួកគេ លើតំបន់ជាយក្រុង Beirut ។ យោធាអ៊ីស្រាអែល និងប្រភពសន្តិសុខនៅលីបង់ បានឲ្យដឹងថា លោក Ibrahim Aqil ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមច្រកអាកាស។ មុននេះ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកទទួលបន្ទុកទំនាក់ទំនងយុទ្ធសាស្ត្រ លោក John Kirby បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតជាមួយក្រុមអ្នកសារព័ត៌មានថា អ៊ីស្រាអែល មិនបានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុនអំពីចេតនារបស់ខ្លួន ក្នុងការវាយប្រហារលើទីក្រុង Beirut នោះឡើយ ។ នៅកន្លែងកើតហេតុនៃការវាយប្រហារ ឃើញអគារផ្ទះល្វែងរកការខូចខាត រថយន្តគ្របដណ្តប់ដោយកម្ទេចកម្ទី ហើយក្រុមជួយសង្រ្គោះ និងគ្រឿងចក្រ កំពុងចុះប្រតិបត្តិការជួយសង្រ្គោះ កាលពីព្រឹកថ្ងៃសៅរ៍ ។ មនុស្សយ៉ាងហោច ៣១នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយនៅក្នុងសប្តាហ៍នេះថា អ៊ីស្រាអែលបើកដំណាក់កាលថ្មីនៃសង្រ្គាមនៅតំបន់ព្រំដែនភាគខាងជើងរបស់ខ្លួន ។ លោកបាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា វិធានការជាបន្តបន្ទាប់នៅក្នុងដំណាក់កាលថ្មី នឹងបន្តរហូតដល់សម្រេចបានគោលដៅរបស់ពួកយើង ហើយនិងការវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើង ។ សូមបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ បានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ព្រំដែនទាំងនៅលីបង់ និងអ៊ីស្រាអែល…

  • អនុមោទនាពិធីបុណ្យ កាន់បិណ្ឌ (បិណ្ឌ ៥) ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤
  • តំណាងអយ្យការសម្រេចចោទជនជាតិចិន០៣នាក់ ពាក់ព័ន្ធកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកនូវសារធាតុញៀន

    តំណាងអយ្យការសម្រេចចោទជនជាតិចិន០៣នាក់ ពាក់ព័ន្ធកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកនូវសារធាតុញៀន

    ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជានាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឲ្យដឹងថា ពាក់ព័ន្ធករណី ជនជាតិចិន៣នាក់ដកអាវុធកំរាមជនជាតិចិនដូចគ្នា នៅក្នុងខុនដូរស្តារស៊ីធី ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ គួរំលឹកផងដែរ កាលពីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍អូរបីក្អមឃាត់ខ្លួន ជនជាតិចិន៣នាក់ពាក់ព័ន្ធករណីដកកាំភ្លើងគំរាមជនជាតិចិនដូចគ្នា និងអំពើ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូរស្តារស៊ីធី បន្ទប់លេខ១១២៥ ជាន់ទី១១ អគារទី៧ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួន១,ឈ្មោះ ស៊ី មីងយ៉ុង (SHI MING YUNG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អន ឡាញ (ឃាត់ខ្លួន មានសារធាតុញៀន) , ២.ឈ្មោះ វែង ជីន…

  • សកម្មជន និងអ្នកតវ៉ា ប្រមូលផ្តុំគ្នារកវិធានការប្រឆាំងចំហេះព្រៃ នៅប្រេស៊ីល

    សកម្មជន និងអ្នកតវ៉ា ប្រមូលផ្តុំគ្នារកវិធានការប្រឆាំងចំហេះព្រៃ នៅប្រេស៊ីល

    ក្រុមអ្នកតវ៉ា និងសកម្មជនបរិស្ថាន បាននាំគ្នាចេញធ្វើបាតុកម្មក្នុងទីក្រុង Rio de Janeiro និងទីក្រុង Brasilia កាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យមានចំណាត់ការទប់ទល់ចំហេះព្រៃ ដែលកំពុងបំផ្លាញប្រទេសប្រេស៊ីល។ ការតវ៉ាជាច្រើន បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាល បានប្រកាសថារដ្ឋាភិបាលនឹងលៃលកថវិកាបន្ថែមចំនួន ៩៣,៧លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិនេះ។ រដ្ឋាភិបាល បាននិយាយថា នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកទាំងឡាយណាដែលប្រព្រឹត្តការលួចដុតបំផ្លាញនៅក្នុងប្រទេស ដែលត្រូវបានបញ្ជាក់ថាជាមូលហេតុ នៃការកើនឡើងចំហេះព្រៃនៅឆ្នាំនេះ។ ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កំពុងរងការបំផ្លិចបំផ្លាញដោយចំហេះព្រៃ ពីព្រៃទឹកភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ឆ្លងកាត់ចូលតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោកទៅកាន់ព្រៃស្ងួតក្នុងប្រទេសបូលីវី ។ ទិន្នន័យតាមផ្កាយរណបដែលវិភាគដោយទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីល បានចុះបញ្ជីទីតាំងចំហេះព្រៃចំនួន ៣៤៦.១១២កន្លែង រហូតមកដល់ពេលនេះឆ្នាំ នៅក្នុងប្រទេសចំនួន១៣ នៃទ្វីបអាមេរិកខាងត្បូង។ ចំនួនចំហេះព្រៃខ្លាំងបំផុតនៅខែនេះ គឺនៅក្នុងប្រទេសប្រេស៊ីល និងប្រទេសបូលីវី បន្ទាប់មកគឺប្រទេសប៉េរូ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីល ។

  • ក្រុមហេសបូឡា បាញ់រ៉ូកែតជាង ១០០គ្រាប់ ទៅកាន់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទៅលើក្រុងបេរូត

    ក្រុមហេសបូឡា បាញ់រ៉ូកែតជាង ១០០គ្រាប់ ទៅកាន់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទៅលើក្រុងបេរូត

    ទីភ្នាក់ងារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា ក្រុមហេសបូឡា បានបាញ់រ៉ូកែតជាង ១០០ គ្រាប់ ទៅលើកន្លែងតាំងទីលំនៅជាង ៣០កន្លែង នៅភាគខាងលិចតំបន់ Galilee និងមូលដ្ឋានចារកម្មសំខាន់មួយ នៅភាគខាងជើងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ដោយបានសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និង ជាង៥៩នាក់ផ្សេងទៀត បានរងរបួស។ ក្រសួងសុខាភិបាលលីបង់ បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារទៅលើអគារមួយ នៅក្នុងតំបន់ជាយក្រុង Dahiehនៃទីក្រុងបេរូត។ ក្រុមជួយសង្គ្រោះ កំពុងបោសសម្អាតគំនរបាក់បែក ដើម្បីស្វែងរកអ្នកស្លាប់ និងរងរបួស។ រូបភាពវីដេអូទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីការខូចខាតយ៉ាងខ្លាំង និងភាពចលាចល នៅក្នុងសង្កាត់ដែលមានមនុស្សរស់នៅច្រើនកុះករ។ ប្រព័ន្ធផ្សព្វផ្សាយលីបង់ បានរាយការណ៍ថា ការវាយប្រហារនោះបានផ្តោតលើលោក Ibrahim Akil សមាជិកក្រុមប្រឹក្សាជីហាដហេសបូឡា។ វិទ្យុកងទ័ពអ៊ីស្រាអែលដែលបានដកស្រង់សម្តីមន្ត្រីសន្តិសុខ បានគាំទ្រការអះអាងនេះ។ កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់ពីការវាយប្រហារនៅទីក្រុងបេរូត នៅក្នុងសេចក្តីថ្លែងការណ៍ខ្លី មួយ។

  • ការជម្លៀសប្រជាជន ចាប់ផ្តើមនៅកន្លែងតាំងទីលំនៅ Kuban ដោយសារតែការផ្ទុះបន្ទាប់ពីបំណែកយានដ្រូន ធ្លាក់

    ការជម្លៀសប្រជាជន ចាប់ផ្តើមនៅកន្លែងតាំងទីលំនៅ Kuban ដោយសារតែការផ្ទុះបន្ទាប់ពីបំណែកយានដ្រូន ធ្លាក់

    ប្រធានតំបន់ Tikhoretsk លោក Anatoly Perepelin បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា ការវាយប្រហារដោយយានដ្រូន ត្រូវបានកត់ត្រា នៅ Tikhoretsk ក្នុងតំបន់ Krasnodar នៃប្រទេសរុស្ស៊ី។ លោកបាននិយាយថា៖«ការវាយប្រហារដោយយានដ្រូន ត្រូវបានចុះក្នុងបញ្ជី នៅក្នុងតំបន់Tikhoretsk។ លោកអភិបាលតំបន់ បានអះអាងថា យានដ្រូនចំនួនពីរគ្រឿង បានធ្លាក់នៅជិតតំបន់Tikhoretsk។ បន្ទាប់ពីបំណែករបស់ពួកគេ បានធ្លាក់ចុះ ភ្លើងបានឆាបឆេះ បន្ទាប់ពីការបំផ្ទុះនៃគ្រឿងផ្ទុះនោះ ការជម្លៀសប្រជាជននៅក្នុងតំបន់តាំងទីលំនៅមួយ កំពុងដំណើរការ។ លោកអភិបាលតំបន់ បាននិយាយថា៖«តំបន់ Tikhoretsk ត្រូវបានវាយប្រហារដោយរបបទីក្រុងគីវ ពេញមួយយប់។ យានដ្រូនចំនួនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងការពារដែនអាកាស និងកងកម្លាំងសង្គ្រាមអេឡិចត្រូនិច។ អគ្គិភ័យបានឆាបឆេះ ខណៈដែលបំណែកមួយនៃពួកវា បានធ្លាក់ចុះ ដោយរាលដាលដល់គ្រឿងផ្ទុះផ្សេងទៀតដែលបានចាប់ផ្តើមឡើង។ កន្លែងតាំងទីលំនៅដែលមានទីតាំងនៅជិតតំបន់ដែលមានអគ្គិភ័យឆេះនោះ កំពុងត្រូវបានជម្លៀសជាបណ្តោះអាសន្ន ទៅកាន់កន្លែងតាំងទីលំ នៅក្បែរនោះដើម្បីសុវត្ថិភាព»។