Category: ព័ត៌មានជាតិ
-

-

-

-

លោកស្រី ផែ ថងថាន ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ត្រកូលស៊ីណាវ៉ាត
លោកស្រីផែ ថងថាន ស៊ីណាវ៉ាត ដែលជាតំណរវង្សនយោបាយដ៏ល្បីល្បាញបំផុតរបស់ប្រទេសថៃ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី៦ ខែកញ្ញា ដោយបានបិទភាពវឹកវររយៈពេលមួយខែ ដែលអ្នកកាន់តំណែងមុនរបស់លោកស្រី ត្រូវបានទម្លាក់ចេញពីតំណែង ហើយគណបក្សប្រឆាំងធំ ត្រូវបានរំលាយ។ លោកស្រី ផែ ថងថាន(Paetongtarn) ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត បានស្បថក្នុងពិធីបិទទ្វារក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ Maha Vajiralongkorn នៅម៉ោងប្រហែល ៦:១៥នាទីល្ងាចថ្ងៃសុក្រ ដោយបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ ជាផ្លូវការ។ ស្ត្រីវ័យ៣៨ឆ្នាំរូបនេះ គឺជាសមាជិកទីបីនៃតំណរវង្សនយោបាយត្រកូលស៊ីណាវ៉ាត ដែលដឹកនាំប្រទេសក្នុងរយៈពេល២៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីឪពុក និងម្តាយមីងរបស់លោកស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត(Yingluck Shinawatra)។ ព្រះមហាក្សត្រទ្រង់បានអបអរសាទរគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ដោយមានព្រះបន្ទូលក្នុងព្រះរាជសង្កថាចាក់ផ្សាយតាមព័ត៌មានទូរទស្សន៍ថា «ទ្រង់មានជំនឿថាអ្នកនឹងបំពេញភារកិច្ចដោយភាពល្អប្រសើរបំផុត»។ លោកស្រី ផែ ថងថាន (Paetongtarn) ជំនួសលោកសេដ្ឋា ថាវីស៊ីន(Srettha Thavisin) ពីគណបក្សភឿថៃ បន្ទាប់ពីការបណ្តេញលោកចេញដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីពាក់កណ្តាលខែសីហា ដោយតុលាការធម្មនុញ្ញរបស់ប្រទេសថៃ សម្រាប់ការតែងតាំងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីរបស់លោក។ លោកស្រីនឹងដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅអាស៊ីអាគ្នេយ៍មួយនេះ ជាមួយនឹងកំណើន និងការវិនិយោគនៅទ្រឹង ខណៈអស្ថិរភាពនយោបាយនៅតែបន្ត។ យោងតាមការចេញផ្សាយជាសាធារណៈរបស់ប្រព័ន្ធផ្សព្វផ្សាយ…
-

សម្តេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧៨ដើរតួនាទីដឹកជញ្ជូនកសិកម្មទេសចរណ៍ និងបម្រើដល់យុទ្ធសាស្រ្តយោធា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកអំពីអត្ថប្រយោជន៍ផ្លូវជាតិលេខ៧៨ ខណៈ ផ្លូវមួយនេះ គឺជាផ្លូវយុទ្ធសាស្រ្តក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី រហូត ដល់តំបន់កន្ទុយនាគ ហើយមិនតែប៉ុណ្ណោះផ្លូវនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូនផ្នែក កសិកម្ម ទេសចរណ៍ និងបម្រើដល់យុទ្ធសាស្រ្តយោធាផងដែរ។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ។ សម្តេចបានបន្ថែមទៀតថា ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ នាកន្លងមក ផ្លូវនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវនៅដីក្រហមមកម្ល៉េះ ។ សម្រាប់នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧៨ ត្រូវបានសម្តេចធិបតី…
-

TikTok ងាកទៅរកចៅក្រមតុលាការកំពូល ឱ្យជួយប្រឆាំងបម្រាមរបស់សហរដ្ឋអាមេរិក
ក្រុមហ៊ុន ទីកតុក (TikTok) និងអ្នកបង្កើតមាតិកាមួយក្រុមនៅលើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមមួយនេះ បានងាកទៅរកមេធាវីតុលាការកំពូលអាមេរិកនាំមុខគេចំនួន២រូប ដើម្បីឱ្យជួយប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក លើច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេ បៃឌែនស៍ (ByteDance) ដែលមានមូលដ្ឋាននៅចិន លក់ទ្រព្យសម្បត្តិរបស់ TikTok នៅអាមេរិក បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់។ លោកមេធាវី អាន់ឌ្រូ ផីនខឺស (Andrew Pincus) នៃក្រុមហ៊ុនច្បាប់ ម៉េយើ ប្រោន (Mayer Brown) នឹងតវ៉ាប្រឆាំងនឹងច្បាប់អាមេរិកដ៏ចម្រូងចម្រាសសម្រាប់ TikTok និង ByteDance នៅពេលដែលតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកសម្រាប់តំបន់វ៉ាស៊ីនតោន ស្តាប់ទឡ្ហីករណ៍ក្នុងសំណុំរឿងរបស់ពួកគេនៅថ្ងៃទី១៦ ខែកញ្ញា។ ហើយមេធាវីម្នាក់ទៀត លោក ជែសហ្វ្រី ហ្វីស្ហើ (Jeffrey Fisher) នៃសាលាច្បាប់ ស្វែនហ្វដ (Stanford) នឹងតស៊ូមតិសម្រាប់អ្នកបង្កើតមាតិកា។ មេធាវីទាំងពីររូបនឹងប្រឈមមុខនឹងមេធាវីសាលាឧទ្ធរណ៍ជើងចាស់ លោក ដានីញែល ថែននី (Daniel Tenny) នៃក្រសួងយុត្តិធម៌ ដែលកំពុងការពារច្បាប់ហាមប្រាមមួយនេះ។ TikTok និង ByteDance ក៏ត្រូវបានតំណាងដោយក្រុមមកពីក្រុមហ៊ុនច្បាប់ ខូវីងតុន អែន…
-

កូរ៉េខាងត្បូង នឹងកែសម្រួលផែនការបង្កើនចំនួនចូលរៀននៅសាលាពេទ្យដ៏ចម្រូងចម្រាស
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (០៦ កញ្ញា) នេះថា ខ្លួនបានបើកចំហរដើម្បីកែសម្រួលផែនការបង្កើនចំនួននិស្សិតចូលរៀននៅសាលាពេទ្យ ដែលបានបង្កឱ្យមានការតវ៉ាជាច្រើនខែដោយវេជ្ជបណ្ឌិតទូទាំងប្រទេស។ ការិយាល័យនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការពិភាក្សាលើកូតាសាលាវេជ្ជសាស្ត្រអាចចាប់ផ្តើមពីដំបូងទៅ ប្រសិនបើសហគមន៍វេជ្ជសាស្ត្រផ្ដល់យោបល់សមហេតុផល» ដែលក្នុងនោះការិយាល័យនេះបានជំរុញឱ្យសហគមន៍វេជ្ជសាស្ត្រពិភាក្សាពីជម្រើសផ្សេងៗជាច្រើន។ រដ្ឋាភិបាលធ្លាប់បាននិយាយថា ផែនការនេះនឹងមិនត្រូវបានដកមកវិញទេ។ គ្រូពេទ្យកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាចំពោះផែនការបង្កើនចំនួនចូលរៀននៃនិស្សិតពេទ្យ ២.០០០នាក់ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៥ ដើម្បីដោះស្រាយអ្វីដែលគម្រោងរបស់អាជ្ញាធរនោះនិយាយថាជាកង្វះអ្នកជំនាញវេជ្ជសាស្ត្រធ្ងន់ធ្ងរ។ យោងតាមការស្ទង់មតិរបស់ស្ថាប័ន ហ្កាលូបកូរ៉េ (Gallup Korea) ដែលចេញផ្សាយនៅថ្ងៃសុក្រនេះបានបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកត្រូវស្ទង់មតិបានគាំទ្រការបង្កើនចំនួនចូលរៀននៅសាលាវេជ្ជសាស្ត្រនៅឆ្នាំ២០២៥នេះ ប៉ុន្តែ ៦៤ភាគរយនៃអ្នកឆ្លើយតបក៏បាននិយាយថា រដ្ឋាភិបាលដោះស្រាយស្ថានភាពនេះមិនបានល្អទេ ហើយអត្រាមិនគាំទ្ររបស់លោកប្រធានាធិបតី យូន សុកយ៉ុល (Yoon Suk Yeol) មានរហូតទៅដល់ ៦៧ភាគរយ៕
-

លោក Trump៖ មហាវិទ្យាល័យអាមេរិក អាចបាត់បង់ការទទួលស្គាល់ជុំវិញការប្រឆាំងជនជាតិជ្វីហ្វ
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រាប់ម្ចាស់ជំនួយជនជាតិជ្វីហ្វ កាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ថា សាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក នឹងបាត់បង់ការទទួលស្គាល់ និងការគាំទ្រពីសហព័ន្ធប្រសិនបើលោកទទួលបានតំណែងសេតវិមានម្ដងទៀត ជុំវិញអ្វីដែលលោកបានពណ៌នាថាជា «ការឃោសនាប្រឆាំងនឹងជនជាតិជ្វីហ្វ»។ លោក Trump បាននិយាយទៅកាន់ក្រុមម្ចាស់ជំនួយរបស់សម្ព័ន្ធជីហ្វនៃបក្សសាធារណរដ្ឋ (RJC) ច្រើនជាង ១.០០០នាក់នៅក្រុង ឡាសវ៉េហ្កាស (Las Vegas) ថា «មហាវិទ្យាល័យត្រូវតែបញ្ចប់ការឃោសនាប្រឆាំងនឹងជនជាតិជ្វីហ្វជាបន្ទាន់ បើមិនដូច្នោះទេពួកគេនឹងបាត់បង់ការទទួលស្គាល់ និងការគាំទ្រពីសហព័ន្ធ»។ ការតវ៉ាបានធ្វើឱ្យកក្រើកបរិវេណមហាវិទ្យាល័យកាលពីនិទាឃរដូវដោយក្រុមនិស្សិត ដែលប្រឆាំងនឹងការវាយលុករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងទាមទារឱ្យស្ថាប័នឈប់ធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលគាំទ្រអ៊ីស្រាអែល។ អ្នកសាធារណរដ្ឋនិយាយថា ការតវ៉ាបង្ហាញថាអ្នកប្រជាធិបតេយ្យខ្លះក៏ជាពួកប្រឆាំងនឹងជនជាតិជ្វីហ្វដែរ ព្រោះពួកគេបានគាំទ្រភាពចលាចលនេះ។ ក្រុមអ្នកតវ៉ានិយាយថា អាជ្ញាធរមានភាពអយុត្តិធម៌ដោយបានចាត់ទុកការរិះគន់របស់ពួកគេលើគោលនយោបាយអ៊ីស្រាអែល ថាជាការប្រឆាំងនឹងជនជាតិជ្វីហ្វទៅវិញ។ នៅសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធមិនផ្តល់ការទទួលស្គាល់សាកលវិទ្យាល័យដោយផ្ទាល់ទេ ប៉ុន្តែមានតួនាទីក្នុងការត្រួតពិនិត្យអង្គការឯកជនភាគច្រើនដែលផ្តល់ការទទួលស្គាល់ដល់មហាវិទ្យាល័យ។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក Trump ក៏បាននិយាយផងដែរថា លោកនឹងហាមឃាត់ការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនពីតំបន់ «ពោរពេញដោយភេរវករ» ដូចជាតំបន់ហ្កាហ្សា និងចាប់ខ្លួន «ពួកចោរគាំទ្រក្រុមហាម៉ាស» ដែលចូលរួមក្នុងការបំផ្លិចបំផ្លាញ ដែលនេះជាការយោងជាក់ស្តែងទៅលើក្រុមបាតុករនិស្សិតមហាវិទ្យាល័យ៕
-

ក្រុមអ្នកតវ៉ាប្រឆាំងជប៉ុន ប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល ខណៈនាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចលាជាចុងក្រោយ
សកម្មជនរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើបាតុកម្ម នៅថ្ងៃសុក្រ ទី៦ ខែកញ្ញានេះ ក្នុងទីក្រុងសេអ៊ូល ដើម្បីតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។ សកម្មជនប្រមាណ២០នាក់ បានមកប្រមូលផ្តុំគ្នានៅខាងមុខការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានលើកស្លាកសញ្ញាមានសារនិយាយអំពីជម្លោះគ្របដណ្តប់លើទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ ជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លោកKishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានរៀបចំឲ្យទំនាក់ទំនងត្រូវគ្នាវិញដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ក្នុងពេលមានជម្លោះផ្នែកការទូត និងពាណិជ្ជកម្មដ៏ជូរចត់ ជុំវិញការកាន់កាប់របស់ជប៉ុន នៅប្រទេសកូរ៉េ ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។ លោក Yoon និងលោក Kishida នឹងមានជំនួបកំពូលនៅរសៀលថ្ងៃសុក្រនេះ។ លោក Kishida ត្រូវបានគេរំពឹងថា នឹងត្រឡប់ទៅទីក្រុងតូក្យូវិញនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា។ យោងតាមការិយាល័យរបស់ លោក Yoon បានឱ្យដឹងថា មេដឹកនាំទាំងពីរ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីវិធីដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូរបស់ខ្លួន។ លោក Kishida បានប្រកាសថា លោកនឹងលាលែងពីតំណែងនៅខែកញ្ញា ហើយគណបក្សសេរីនិយមដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន នឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី…
-

ការធ្លាក់ចុះតម្លៃប្រេង ជំរុញឱ្យអង្គការ OPECបូក នឹងពន្យារពេលការបង្កើនផលិតកម្ម
ក្រុមប្រទេសផលិតប្រេងដ៏ធំមួយ និយាយថាក្រុមនេះនឹងឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃប្រេង ដោយពន្យារពេលការបន្ថែមទិន្នផល ដែលបានគ្រោងទុកចាប់ពីខែតុលា។ អង្គការOPECបូក រួមមានអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងប្រទេសផលិតប្រេងធំៗផ្សេងទៀត ដូចជារុស្ស៊ី ជាដើម។ ក្រុមនេះ បានព្រមព្រៀងគ្នាកាលពីខែមិថុនាថា សមាជិកចំនួន៨ក្នុងចំណោម២៣ប្រទេស រួមមាន ប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ នឹងលុបចោលជាបណ្តើរៗនូវការកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន ២,២លានបារ៉ែល ក្នុងមួយថ្ងៃចាប់ពីខែតុលា។ ប៉ុន្តែក្រុមនេះនិយាយថា ប្រទេសទាំងនោះ បានយល់ព្រមបន្ថែមពេលការកាត់បន្ថយបន្ថែមទៀតរបស់ខ្លួនរយៈពេលពីរខែ រហូតដល់ចុងខែវិច្ឆិកា។ សេចក្តីប្រកាសនេះ ធ្វើឡើងខណៈប្រេងឆៅកំពុងធ្លាក់ចុះ ហើយតម្រូវការ ក៏បានថយចុះ តាមការព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនិងចិន នឹងមើលឃើញការធ្លាក់ចុះផងដែរ។ អង្គការOPEC បូក បានបង្ហាញថា ខ្លួនអាចពិនិត្យឡើងវិញនូវការសម្រេចចិត្ត ដោយផ្អែកលើស្ថានភាពទីផ្សារ «ជាមួយនឹងភាពបត់បែនក្នុងការផ្អាក ឬត្រឡប់ទៅរកការកែសម្រួលតាមភាពចាំបាច់»។