Category: ព័ត៌មានជាតិ
-

វិបត្តិធនាគារនៅលីប៊ី ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ខែរដ្ឋ និងធ្វើឲ្យទុក្ខលំបាកកាន់តែធ្លាក់ជ្រៅ
នៅតាមធនាគារ ហាង និងអាជីវកម្ម នៅទូទាំងប្រទេសលីប៊ី ភាពច្របូកច្របល់ ការព្រួយបារម្ភ និងប្រតិបត្តិការដែលជាប់គាំង បង្ហាញពីការខាតបង់ភ្លាមៗចំពោះការតស៊ូរបស់ក្រុមបក្សពួក ដើម្បីគ្រប់គ្រងធនាគារកណ្តាល ដែលអ្នកវិភាគនិយាយថា អាចកាន់តែធ្លាក់ចុះជ្រៅទៅៗ។ ប្រជាជនលីប៊ី បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា ខណៈអង្គការសហប្រជាជាតិ កំពុងបើកកិច្ចប្រជុំជាមួយមេដឹកនាំនយោបាយគូប្រជែងដើម្បីរកវិធីដោះស្រាយវិបត្តិ ប៉ុន្តែប្រតិបត្តិការធម្មតាជាច្រើនទំនងជាពុំអាចទៅរួចនោះទេ ហើយប្រាក់ខែរដ្ឋ នៅតែពុំទាន់បានបើកឲ្យនៅឡើយ។ វិបត្តិ បានចាប់ផ្តើមនៅពេលដែលប្រធានក្រុមប្រឹក្សា លោក Mohammed al-Menfi បាននិយាយថាលោកបណ្តេញទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសលីប៊ី (CBL) លោក Sadiq al-Kabir និង តែងតាំងក្រុមប្រឹក្សាភិបាលថ្មី ជាការសម្រេចចិត្តមួយ ទុកសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិក្រោមច្បាប់ដែលមានស្រាប់។ លោក Kabir បានច្រានចោលចំណាត់ការនេះ ដែលត្រូវបានគាំទ្រដោយបក្សពួកភាគខាងកើត ដែលបានរារាំងការផលិត និងការនាំចេញប្រេងភាគច្រើន ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល នៅទីក្រុងទ្រីប៉ូលី ភាគខាងលិច។ ខណៈក្រុមប្រឹក្សាភិបាលថ្មី ត្រូវបានតែងតាំងនៅក្នុងអគារធនាគារកណ្តាលរបស់ប្រទេសលីប៊ី (CBL) លោក Kabir ទំនងជានៅរក្សាការគ្រប់គ្រងលើគេហទំព័ររបស់ធនាគារ។ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាភិបាលថ្មី បានស្នើឱ្យលោក Kabir ប្រគល់លេខកូដ ដែលត្រូវការសម្រាប់ធ្វើប្រតិបត្តិការ។…
-

ប្រទេសកុងហ្គោ បានដោះលែងអ្នកទោស៤២០នាក់ ក្នុងបំណងកាត់បន្ថយចំនួនអ្នកទោសដ៏ចង្អៀត
ពន្ធនាគារ Makala នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ១២៩នាក់បានស្លាប់ ខណៈព្យាយាមរត់គេចខ្លួន បានដោះលែងអ្នកទោសចំនួន ៤២០នាក់ កាលពីខែកក្កដា ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកទោសច្រើនលើសកំណត់។ ពន្ធនាគារ Makala ដែលត្រូវបានគេស្គាល់ជាផ្លូវការថា មជ្ឈមណ្ឌល CPRK គឺជាពន្ធនាគារ ធំបំផុត និងចង្អៀតបំផុត របស់ប្រទេសកុងហ្គោ។ យោងតាមសកម្មជនសិទ្ធិពន្ធនាគារពន្ធនាគារ បាននិយាយថា ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៥៧ ដើម្បីដាក់អ្នកទោសចំនួន១.៥០០នាក់។ ពន្ធនាការបានឃុំខ្លួនអ្នកទោសប្រហែល ១៥.០០០នាក់ នៅក្នុងខែកក្កដា ដោយភាគច្រើននៅក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនការកាត់ទោស នៅក្នុងខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងឃ្លីបវីដេអូ ដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២ កញ្ញា បានបង្ហាញឲ្យឃើញ បុរសមួយចំនួនស្រែកយំ ប្រមូលយកសាកសពអ្នកទោសដែលបានស្លាប់ក្នុងការប៉ុនប៉ងរត់គេចចេញពីពន្ធនាគារ ហើយបានដាក់ពួកគេចូលទៅក្នុងផ្នែកខាងក្រោយរថយន្ត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកុងហ្គោ Shabani Lukoo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើបណ្តាញ X ថា «ការប៉ុនប៉ងរត់គេចខ្លួនដ៏ច្រើននៅពន្ធនាគារកណ្តាល Makala បណ្តាលឱ្យបាត់បង់ជីវិត និងការខូចខាតសម្ភារៈសំខាន់ៗជាច្រើន»។ មន្ត្រីពន្ធនាគារ បាននិយាយថា គ្មានអ្នកទោសណាម្នាក់ទទួលបានបានជោគជ័យ ក្នុងការរត់គេចនោះទេ ហើយអ្នកដែលព្យាយាមរត់គេចត្រូវបានសម្លាប់។ រដ្ឋាភិបាលកំពុងស៊ើបអង្កេតលើហេតុការណ៍នេះ។
-

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពីភាពជាអ្នកដឹកនាំ « គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន »
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើភាពជាអ្នកដឹកនាំ ក្រោមប្រធានបទ «គួរធ្វើដូចម្តេច ទើបអាចចាត់ទុកថាជាអ្នកដឹកនាំពូកែបាន» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់, នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការងារសុខភាពសាធារណៈនិងការងារព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៣០ឆ្នាំកន្លងមក និងបានណែនាំរំលឹកមន្រ្តីសុខាភិបាល ឱ្យផ្តល់ការសង្រ្គោះជីវិតអ្នកជំងឺដោយប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ ការយល់ចិត្ត ការអាណិតអាសូរដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់អ្នកជំងឺ។ ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកយកបទបាឋកថាគន្លឹះ លើរបៀបដឹកនាំដែលមានឥទ្ធិពល ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធពលនៃសេវាសុខាភិបាលនៅកម្ពុជា។ អ្នកដឹកនាំក្នុងវិស័យសុខាភិបាលគួរ (១) រៀនធ្វើការដឹកនាំតាមគម្រូឪពុក/ម្តាយដឹកនាំកូនចៅ (២) មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អង្គភាព (៣) ចេះទាក់ទាញឱ្យបុគ្គលិក និងភាគីពាក់ព័ន្ធយល់ឃើញពីចក្ខុវិស័យ (៤) ចេះស្តាប់ការផ្តល់យោបល់ និងឈរលើការផ្តល់ប្រយោជន៍រួមដល់បុគ្គលិក អ្នកជំងឺ និងសង្គម (៥) ចូលរួមយ៉ាងសកម្មស្វែងរកដំណោះស្រាយនៅពេលជួបប្រទះឧបសគ្គក្នុងការងារ (៦) អ្នកដឹកនាំត្រូវមានការស្ម័គ្រចិត្តលះបង់ ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំដែលល្អ និង (៧) ធ្វើការដឹកនាំអង្គភាពឱ្យមានការរីកចំរើនជាលំដាប់តាមរយៈការប្រើនវានុវត្តន៍។ ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលគ្រប់ឋានានុក្រម…
-

-

កូរ៉េខាងត្បូង បដិសេធថាបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមិនបានដួលរលំ ជុំវិញកូដកម្មគ្រូពេទ្យ
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទ (០២ កញ្ញា) ថាខ្លួនកំពុងដាក់ពង្រាយគ្រូពេទ្យយោធាដើម្បីជួយប្រតិបត្តិការនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមួយចំនួន ដោយសារកង្វះបុគ្គលិកពេទ្យ ប៉ុន្តែបានបដិសេធការព្រមានរបស់គ្រូពេទ្យមួយចំនួនដែលថាប្រព័ន្ធនេះជិតដួលរលំ។ កូដកម្មរបស់គ្រូពេទ្យហាត់ការបានបង្កើនភាពតានតឹងលើប្រព័ន្ធវេជ្ជសាស្ត្រ ប៉ុន្តែអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ផាក មីនសូ (Park Min-soo) បាននិយាយថា ខណៈដែលមន្ទីរពេទ្យមួយចំនួនបានកាត់បន្ថយម៉ោងប្រតិបត្តិការបន្ទប់សង្គ្រោះបន្ទាន់ (ER) និងមានវេជ្ជបណ្ឌិតតិចជាងមុនក៏ដោយ របាយការណ៍ដែលថាមន្ទីរពេទ្យធំៗមួយចំនួនបានផ្អាកប្រតិបត្តិការសង្គ្រោះបន្ទាន់គឺមិនពិតនោះទេ។ កាលពីព្រឹកថ្ងៃចន្ទ សមាគមជាតិនៃសាស្ត្រាចារ្យសាលាវេជ្ជសាស្ត្របាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទប់សង្គ្រោះបន្ទាន់ជាច្រើនមិនបានផ្តល់សេវាតាមធម្មតាទេ ហើយការដួលរលំនៃប្រព័ន្ធថែទាំសុខភាពបានកំពុងតែចាប់ផ្តើមហើយ។ គ្រូពេទ្យកម្មសិក្សាការីរាប់ពាន់នាក់ រួមទាំងអ្នកហាត់ការ និងគ្រូពេទ្យប្រចាំទីតាំង បានដើរចេញពីការងារកាលពីខែកុម្ភៈ ដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួននិស្សិតពេទ្យ។ រដ្ឋាភិបាលនិយាយថា មន្ទីរពេទ្យដែលពឹងផ្អែកលើគ្រូពេទ្យហាត់ការជាច្រើន ត្រូវបង្ខំចិត្តទុកអ្នកជំងឺសង្គ្រោះបន្ទាន់ចោល ដោយលើកឡើងពីកង្វះបុគ្គលិក ខណៈវេជ្ជបណ្ឌិតដែលមានស្រាប់បានជួបប្រទះនឹងបន្ទុកការងារកាន់តែធ្ងន់ធ្ងរ៕
-

អង់គ្លេស បញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅអ៊ីស្រាអែល ដោយបារម្ភពីការបំពានច្បាប់អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួនកំពុងផ្អាកការនាំចេញអាវុធមួយចំនួនទៅអ៊ីស្រាអែល ព្រោះអាវុធទាំងនោះអាចនឹងត្រូវបានប្រើដើម្បីបំពានច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រីការបរទេស លោក ដេវីត ឡាំមី (David Lammy) បាននិយាយកាលពីថ្ងៃចន្ទ (០២ កញ្ញា) ថា មាន «ហានិភ័យច្បាស់លាស់ណាស់» ដែលថាអាវុធមួយចំនួនអាចត្រូវបានប្រើប្រាស់ដើម្បី «ប្រព្រឹត្ត ឬសម្របសម្រួលការរំលោភធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ»។ លោក Lammy បានប្រាប់សមាជិកសភាពីការសម្រេចនេះទាក់ទងនឹងអាជ្ញាប័ណ្ណនាំចេញប្រហែល៣០ ក្នុងចំណោម ៣៥០អាជ្ញាប័ណ្ណទៅអ៊ីស្រាអែល ហើយថានេះមិនមែនជាការហាមឃាត់ ឬដាក់ទណ្ឌកម្មអាវុធទេ។ អង់គ្លេសស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តយូរអង្វែងរបស់អ៊ីស្រាអែលមួយចំនួនដែលកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងក្នុងការបញ្ឈប់ការនាំចេញអាវុធ ដោយសារតែចំនួនអ្នកស្លាប់ដ៏សន្ធឹកសន្ធាប់នៃសង្រ្គាមរយៈពេល ១១ខែនៅតំបន់ហ្កាហ្សា។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) កាលពីថ្ងៃចន្ទបានរិះគន់ការសម្រេចនេះដោយនិយាយថា លោកខកចិត្តយ៉ាងខ្លាំងជុំវិញទណ្ឌកម្មដែលដាក់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសលើអាជ្ញាប័ណ្ណនាំចេញដល់អង្គភាពវិស័យការពារជាតិរបស់អ៊ីស្រាអែល។ ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សា បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ហើយក្រសួងសុខាភិបាលហ្កាហ្សានិយាយថា យុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សជាង ៤០.០០០នាក់នៅតំបន់ហ៊ុមព័ទ្ធនេះ។ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា អ្នកស្លាប់នៅហ្កាហ្សាភាគច្រើនជាស្ត្រី និងកុមារ៕
-

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល សូមការអភ័យទោសចំពោះការស្លាប់ចំណាប់ថ្នូរនៅហ្កាហ្សាអំឡុងរងសម្ពាធកាន់តែខ្លាំង
សម្ពាធអន្តរជាតិ និងក្នុងស្រុក បានកើនឡើងកាន់តែខ្លាំងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លើលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថាលោក Netanyahu ពុំបានធ្វើគ្រប់គ្រាន់ដើម្បីធានាឲ្យមានការដោះលែងចំណាប់ថ្នូរក្នុងដែនដីហ្កាហ្សា បន្ទាប់ពីការសម្លាប់ចំណាប់ខ្មាំង៦នាក់។ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងផ្អាកការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងពីហានិភ័យច្បាស់លាស់ ដែលអាវុធទាំងនោះអាចត្រូវបានប្រើប្រាស់នៅក្នុងការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបង្ហោះលើបណ្ដាញសង្គម X ថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ទីក្រុងឡុងដ៍្រ ដែលលោកបាននិយាយថាបានកើតឡើង នៅពេលយើងកាន់ទុក្ខចំណាប់ខ្មាំង ៦ នាក់ត្រូវបានប្រហារជីវិតដោយឈាមត្រជាក់ពីសំណាក់ក្រុមហាម៉ាស ក្នុងរូងក្រោមដីនៅហ្កាហ្សា ។ ក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ លោក Netanyahu បាននិយាយថា លោកបានស្វែងរកការសូមអភ័យទោសចំពោះការបរាជ័យក្នុងការជួយសង្គ្រោះអ្នកទាំង៦នាក់នោះ។ខ្ញុំសុំការអភ័យទោសពីអ្នកចំពោះការមិនអាចនាំពួកគេត្រឡប់មកវិញទាំងនៅមានជីវិតបាន។ក្រុមហាម៉ាស នឹងត្រូវសងយ៉ាងស័ក្ដិសមដ៏ធ្ងន់ចំពោះរឿងនេះ។ លោក អាប៊ូ អូបេដា (Abu Obeida) អ្នកនាំពាក្យរបស់កងពលតូចប្រដាប់អាវុធ អេហ្សឌីន អាល់ កាសាម(Ezzedine Al-Qassam Brigades) បាននិយាយថា ចំណាប់ខ្មាំងដែលនៅសេសសល់នឹងត្រលប់ទៅអ៊ីស្រាអែលវិញនៅក្នុងមឈូស ប្រសិនបើអ៊ីស្រាអែលបន្តសម្ពាធយោធារបស់ខ្លួនលើតំបន់ហ្កាហ្សាទៀតនោះ៕
-

ឧត្តមសេនីយជាន់ខ្ពស់អ៊ុយក្រែន និយាយថា ស្ថានភាពលំបាកព្រោះការសម្រុកវាយប្រហារខ្លាំងក្លាពីរុស្ស៊ី
មេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនលោក អូឡិចសាន់ឌើរ ស៊ីស្គី (Oleksandr Syrskyi) បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ កញ្ញា ថា ស្ថានភាពគឺ លំបាកខ្លាំង ព្រោះការវាយប្រហារដ៏ធំរបស់រុស្ស៊ី ដែលផ្តោតលើភាគខាងកើតអ៊ុយក្រែន ប៉ុន្តែការសម្រេចចិត្តចាំបាច់ទាំងអស់កំពុងត្រូវបានធ្វើឡើង។ លោក ស៊ីស្គី ពុំបានផ្តល់ទីតាំងពិតប្រាកដនៃការវាយលុកធំៗរបស់រុស្ស៊ីនោះទេ ប៉ុន្តែមុននេះទាំងរូបលោក ទាំងលោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយសន្ធាប់គោលដៅលើទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រ ប៉ូក្រូវស៍ (Pokrovsk) ។ លោក បាននិយាយនៅលើបណ្ដាញសង្គម Telegram ថា ស្ថានភាពគឺពិបាកក្នុងទិសដៅនៃការវាយប្រហារធំៗរបស់សត្រូវ។ប៉ុន្តែការសម្រេចចិត្តចាំបាច់ទាំងអស់នៅគ្រប់កម្រិតកំពុងត្រូវបានធ្វើឡើងដោយគ្មានការពន្យាពេល។ មេបញ្ជាការកំពូលរូបនេះ បាននិយាយកាលពីសប្តាហ៍មុនថាលោកបានចំណាយពេលជាច្រើនថ្ងៃនៅសមរភូមិមុខភាគខាងកើតនៅជិត ទីក្រុង ប៉ូក្រូវស៍ (Pokrovsk) ហើយបានរៀបរាប់សមរភូមិប្រយុទ្ធនៅទីនោះថា មានសភាពតឹងតែងណាស់។ ចំណែកនៅក្នុងតំបន់ឃើសរបស់រុស្ស៊ីវិញ មានសេចក្ដីរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានរុលទៅមុខក្នុងថ្ងៃប៉ុន្មានថ្ងៃថ្មីៗនេះ គំរាមកំហែងដល់ការមានប្រៀបដែលអ៊ុយក្រែនបានវាយលុកក្នុងការវាយប្រហារឆ្លងព្រំដែនចូលតំបន់ឃើសរបស់រុស្ស៊ី៕
-

ចិន ជំរុញឱ្យសហភាពអឺរ៉ុប មិនលម្អៀង និងយុត្តិធម៌ លើបញ្ហាសមុទ្រចិនខាងត្បូង
ប្រទេសចិន បានជំរុញឱ្យសហភាពអឺរ៉ុប «កុំមានភាពលម្អៀង និងត្រូវតែយុត្តិធម៌» និងប្រុងប្រយ័ត្នជាមួយនឹងពាក្យសម្ដី និងសកម្មភាពរបស់ខ្លួនលើបញ្ហានៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការលើកឡើងរបស់ប្លុកអឺរ៉ុបនេះទាក់ទងនឹងឧប្បត្តិហេតុដែនសមុទ្រដែលបានកើតឡើងកាលពីចុងសប្តាហ៍ជាមួយហ្វីលីពីន។ សេចក្តីថ្លែងការណ៍របស់បេសកកម្មចិន ប្រចាំសហភាពអឺរ៉ុបបានបង្ហាញថា ប្រទេសចិនមិនពេញចិត្តជាខ្លាំងចំពោះ «ការចោទប្រកាន់» របស់សហភាពអឺរ៉ុបលើបញ្ហានេះ។ សហភាពអឺរ៉ុបមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយគ្មានសិទ្ធិជ្រៀតជ្រែកលើបញ្ហានេះឡើយ»។ សេចក្តីថ្លែងការណ៍នោះបន្ថែមថា ការលើកឡើងម្តងហើយម្តងទៀតរបស់សហភាពអឺរ៉ុបលើបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ «មិនមានផលល្អដល់សហភាពអឺរ៉ុប និងភាពជឿជាក់របស់អន្តរជាតិឡើយ»។ សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (០១ កញ្ញា) ថា ខ្លួនបានថ្កោលទោសចំពោះ «សកម្មភាពដ៏គ្រោះថ្នាក់របស់នាវាឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងប្រតិបត្តិការដែនសមុទ្រហ្វីលីពីនស្របច្បាប់» នៅក្នុងសមុទ្រ។ ប្រទេសចិន និងហ្វីលីពីន បានចោទគ្នាទៅមកថាមានចេតនាបង្កការប៉ះទង្គិចរបស់នាវាឆ្មាំល្បាតឆ្នេរក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ ដែលជាភាពតានតឹងចុងក្រោយបំផុតនៅក្នុងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ការប៉ះទង្គិចគ្នានៅជិតដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) នេះគឺជាការប្រឈមមុខដែនសមុទ្រលើកទីប្រាំរបស់ពួកគេក្នុងរយៈពេលមួយខែក្នុងផ្លូវទឹកដ៏ប្រកួតប្រជែងជាយូរមកហើយនេះ៕
-

អាមេរិក រាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារវីរុស COVID-19 ជាង១.០០០នាក់ ក្នុងសប្ដាហ៍ទី៣ជាប់គ្នា
យោងតាមទិន្នន័យពីសារព័ត៌មាន BNO News រលកនៃការឆ្លងជំងឺ COVID-19 នៅរដូវក្ដៅក្នុងសហរដ្ឋអាមេរិក បានបន្តមកដល់សប្ដាហ៍នេះជិត១៧៨.០០០ករណី ដោយមានអ្នកស្លាប់ថ្មីជាង១.០០០នាក់ ក្នុងសប្ដាហ៍ទី៣ជាប់គ្នា ។ ករណីឆ្លងថ្មីយ៉ាងហោចណាស់ ១៧៧.៥៧៣នាក់ ត្រូវបានរាយការណ៍ចន្លោះថ្ងៃទី២៦សីហា និងថ្ងៃទី១កញ្ញា កើនឡើងពីចំនួន១៧៤.៤៥៥ករណីមួយសប្ដាហ៍មុន ស្មើនឹង២%បន្ថែមទៀត និងជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមករាមក។ ចំនួននេះត្រូវបានប្រមូលពីក្រសួងសុខាភិបាលតាមរដ្ឋនានា។ ចំនួនជាក់លាក់គឺខ្ពស់ជាងនេះ ព្រោះមន្ទីរពេទ្យ និងរដ្ឋជាច្រើន លែងរាយការណ៍ពីទិន្នន័យលម្អិតនៃវីរុស COVID។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ក៏កំពុងធ្លាក់ចុះដែរ ខណៈមនុស្ស និងវេជ្ជបណ្ឌិតភាគច្រើន កំពុងធ្វើតេស្តនៅតាមផ្ទះ ដែលពុំត្រូវបានរាប់បញ្ជូលក្នុងស្ថិតិផ្លូវការទេ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថា សកម្មភាពរបស់ជំងឺ COVID-19 កំពុងឆ្លងរាលដាលទូទាំងប្រទេស ខណៈករណីឆ្លងនៅតែកើនឡើងក្នុងតំបន់ជាច្រើន ហើយគ្មានសញ្ញាថយចុះទេនៅពេលថ្មីៗនេះ ៕