Category: ព័ត៌មានជាតិ​

  • អាមេរិក រាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារវីរុស COVID-19 ជាង១.០០០នាក់ ក្នុងសប្ដាហ៍ទី៣ជាប់គ្នា

    អាមេរិក រាយការណ៍ថា មានអ្នកស្លាប់ថ្មីដោយសារវីរុស COVID-19 ជាង១.០០០នាក់ ក្នុងសប្ដាហ៍ទី៣ជាប់គ្នា

    យោងតាមទិន្នន័យពីសារព័ត៌មាន BNO News រលកនៃការឆ្លងជំងឺ COVID-19 នៅរដូវក្ដៅក្នុងសហរដ្ឋអាមេរិក បានបន្តមកដល់សប្ដាហ៍នេះជិត១៧៨.០០០ករណី ដោយមានអ្នកស្លាប់ថ្មីជាង១.០០០នាក់ ក្នុងសប្ដាហ៍ទី៣ជាប់គ្នា ។ ករណីឆ្លងថ្មីយ៉ាងហោចណាស់ ១៧៧.៥៧៣នាក់ ត្រូវបានរាយការណ៍ចន្លោះថ្ងៃទី២៦សីហា និងថ្ងៃទី១កញ្ញា កើនឡើងពីចំនួន១៧៤.៤៥៥ករណីមួយសប្ដាហ៍មុន ស្មើនឹង២%បន្ថែមទៀត និងជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមករាមក។ ចំនួននេះត្រូវបានប្រមូលពីក្រសួងសុខាភិបាលតាមរដ្ឋនានា។ ចំនួនជាក់លាក់គឺខ្ពស់ជាងនេះ ព្រោះមន្ទីរពេទ្យ និងរដ្ឋជាច្រើន លែងរាយការណ៍ពីទិន្នន័យលម្អិតនៃវីរុស COVID។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ក៏កំពុងធ្លាក់ចុះដែរ ខណៈមនុស្ស និងវេជ្ជបណ្ឌិតភាគច្រើន កំពុងធ្វើតេស្តនៅតាមផ្ទះ ដែលពុំត្រូវបានរាប់បញ្ជូលក្នុងស្ថិតិផ្លូវការទេ។ មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងសហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថា សកម្មភាពរបស់ជំងឺ COVID-19 កំពុងឆ្លងរាលដាលទូទាំងប្រទេស ខណៈករណីឆ្លងនៅតែកើនឡើងក្នុងតំបន់ជាច្រើន ហើយគ្មានសញ្ញាថយចុះទេនៅពេលថ្មីៗនេះ ៕

  • ការស្ទង់មតិ៖ លោកស្រី Harris នាំមុខលើលោកTrump ៦ពិន្ទុ ក្នុងចំណោមអ្នកដែលទំនងជាអ្នកបោះឆ្នោត

    ការស្ទង់មតិ៖ លោកស្រី Harris នាំមុខលើលោកTrump ៦ពិន្ទុ ក្នុងចំណោមអ្នកដែលទំនងជាអ្នកបោះឆ្នោត

    ស្របពេលការប្រកួតប្រជែងតំណែងសេតវិមានកាន់តែជិតមកដល់ លោកស្រី Kamala Harris បេក្ខជនប្រធានាធិបតីអាមេរិក ទទួលបានពិន្ទុនាំមុខ ៦ ទល់នឹងអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងការស្ទង់មតិចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីការគាំទ្ររបស់អ្នកបោះឆ្នោតដែលទំនងជាចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។ ជាអនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ បាននាំមុខគូប្រជែងមកពីគណបក្សសាធារណរដ្ឋនៅក្នុងការស្ទង់មតិយ៉ាងហោចណាស់៩ ដែលត្រូវបានធ្វើឡើងបន្ទាប់ពីសមាជជាតិគណបក្សប្រជាធិបតេយ្យ។ យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ ABC News / Ipsos ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យចុងដាប្ដាហ៍នេះ លោកស្រី Harris បាននាំមុខលោក Trump ៥០ ទល់នឹង ៤៦% ក្នុងចំណោមមនុស្សពេញវ័យទាំងអស់ និងអ្នកបោះឆ្នោតដែលបានចុះឈ្មោះ។ ការនាំមុខរបស់លោកស្រីត្រូវបានពង្រីក នៅពេលនិយាយអំពីការស្ទង់មតិបានពីមនុស្សដែលទំនងជាអ្នកបោះឆ្នោត ក្នុងនោះ ៥២ ភាគរយនៃអ្នកឆ្លើយតប បាននិយាយថាពួកគេនឹងគាំទ្រលោកស្រី Harris និង៤៦ ភាគរយ គាំទ្រលោក Trump ៕

  • អង្គការយូនីសេហ្វ ចេញការណែនាំបន្ទាន់ ដើម្បីទទួលបានវ៉ាក់សាំងជំងឺអុតស្វា (Mpox)

    អង្គការយូនីសេហ្វ ចេញការណែនាំបន្ទាន់ ដើម្បីទទួលបានវ៉ាក់សាំងជំងឺអុតស្វា (Mpox)

    អង្គការពិភពលោកជាច្រើនបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ (៣១ សីហា) ថា មូលនិធិកុមារអង្គការសហប្រជាជាតិ (យូនីសេហ្វ-UNICEF) បានចេញសំណើ ឬការណែនាំបន្ទាន់មួយដើម្បីធានាបាននូវវ៉ាក់សាំងជំងឺអុតស្វា ឬហៅថាអឹមផក (Mpox) សម្រាប់បណ្ដាប្រទេសដែលរងគ្រោះដោយវិបត្តិ ដោយសហការជាមួយសម្ព័ន្ធវ៉ាក់សាំង ហ្កាវី (Gavi), មជ្ឃមណ្ឌលទប់ស្កាត់ និងបង្ការជំងឺរបស់អាហ្វ្រិក (Africa CDC) និងអង្គការសុខភាពពិភពលោក WHO។ យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា អាស្រ័យលើសមត្ថភាពផលិតរបស់ក្រុមហ៊ុនផលិត កិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងប្រមាណ ១២លានដូសរហូតដល់ឆ្នាំ២០២៥ អាចត្រូវបានធ្វើឡើង។ សេចក្តីថ្លែងការណ៍បន្តថា ក្រោមសំណើនោះ អង្គការយូនីសេហ្វនឹងបង្កើតកិច្ចព្រមព្រៀងផ្គត់ផ្គង់តាមលក្ខខណ្ឌជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង។ នេះនឹងអនុញ្ញាតឱ្យអង្គការយូនីសេហ្វទិញ និងដឹកជញ្ជូនវ៉ាក់សាំងដោយគ្មានការពន្យាពេល នៅពេលដែលការផ្តល់ហិរញ្ញប្បទាន តម្រូវការ ការត្រៀមខ្លួន និងតម្រូវការបទប្បញ្ញត្តិត្រូវបានបញ្ជាក់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា WHO កំពុងពិនិត្យមើលព័ត៌មានដែលបានដាក់ជូនដោយក្រុមហ៊ុនផលិតនៅថ្ងៃទី២៣ ខែសីហា ហើយរំពឹងថានឹងបញ្ចប់ការពិនិត្យឡើងវិញសម្រាប់ការចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងបន្ទាន់នៅពាក់កណ្តាលខែកញ្ញា នេះ។ កាលពីដើមខែសីហា អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នជំងឺអុតស្វា (អឹមផក) ជាបញ្ហាសុខភាពសាធារណៈសកល បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាង៕

  • ប្រធានាធិបតីបារាំង បន្តកិច្ចប្រឹងប្រែងស្វែងរកនាយករដ្ឋមន្ត្រីថ្មី ខណៈនយោបាយជាប់គាំង

    ប្រធានាធិបតីបារាំង បន្តកិច្ចប្រឹងប្រែងស្វែងរកនាយករដ្ឋមន្ត្រីថ្មី ខណៈនយោបាយជាប់គាំង

    ប្រភព និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងជួបជាមួយអតីតប្រធានាធិបតីបារាំង និងអ្នកនយោបាយជាន់ខ្ពស់ផ្សេងទៀតដែលត្រូវបានគេសន្មត់ថាជាបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់នៅថ្ងៃចន្ទ (០២ កញ្ញា) នេះ ខណៈមេដឹកនាំរដ្ឋាភិបាលថ្មីជិតនឹងត្រូវបានប្រកាស។ ប្រភពស្និទ្ធនឹងប្រធានាធិបតីបារាំងរូបនេះបាននិយាយថា លោក Macron នឹងជួបជាមួយអតីតប្រធានាធិបតីពីររូប គឺខាងសង្គមនិយម លោក ហ្រ្វង់ស្វ័រ ហូឡង់ (Francois Hollande) និងខាងស្តាំនិយម លោក នីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) ព្រមទាំងលោក ប៊ែកណា កាហ្សង់នាហ្វ (Bernard Cazeneuve) អតីតសមាជិកបក្សសង្គមនិយម និងអ្នកនយោបាយជើងចាស់ម្នាក់។ លោក ម៉ាក្រុង បានស្ថិតនៅក្រោមសម្ពាធដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយជាច្រើនសប្តាហ៍ បន្ទាប់ពីលោកបានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិមួយ ដែលធ្វើឱ្យសភាមានភាពស្រពិចស្រពិល។ លោក កាហ្សង់នាហ្វ ត្រូវបានអ្នកនយោបាយ និងអ្នកសង្កេតការណ៍លើកឡើងកាន់តែខ្លាំងថាជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពដែលទំនងបំផុតក្នុងការដឹកនាំរដ្ឋាភិបាលថ្មី ដោយសារលោកទទួលបានការគោរពពីបណ្ដាគណបក្សស្តាំនិយម ហើយក៏ជិតស្និទ្ធនឹងក្រុមឆ្វេងនិយមផងដែរ។ នាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសបារាំងនឹងមានភារកិច្ចដ៏ធ្ងន់មួយក្នុងការព្យាយាមជំរុញកំណែទម្រង់និងថវិកាឆ្នាំ២០២៥ តាមរយៈសភាដ៏បែកបាក់ ខណៈប្រទេសបារាំងកំពុងស្ថិតនៅក្រោមសម្ពាធពីគណៈកម្មការអឺរ៉ុប និងទីផ្សារមូលបត្របំណុលដើម្បីកាត់បន្ថយឱនភាពរបស់ខ្លួន៕

  • រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

    រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

    ក្រុមមន្ត្រីបាននិយាយថា មនុស្សជិត ៥០នាក់ រួមទាំងកុមារ បានរងរបួសកាលពីថ្ងៃអាទិត្យ (០១ កញ្ញា) បន្ទាប់ពីមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារចំផ្សារទំនើបមួយ និងកន្លែងព្រឹត្តិការណ៍នានាក្នុងទីក្រុង ខាគីវ (Kharkiv) ភាគឦសានរបស់អ៊ុយក្រែន។ នៅព្រឹកថ្ងៃដដែលនោះ ទីក្រុងមូស្គូនិយាយថា ទីក្រុងគីវបានបើកការវាយប្រហារដោយយានដ្រូនដ៏ធំបំផុតមួយប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីសង្គ្រាមទ្រង់ទ្រាយធំបានចាប់ផ្តើមមក ដោយផ្តោតលើរោងចក្រថាមពល និងរោងចក្រចម្រាញ់ប្រេង ខណៈកងកម្លាំងរុស្ស៊ី បានវាយរុលបន្ថែមទៀតឆ្ពោះទៅកាន់ទីក្រុងសំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន។ ការវាយប្រហារនៅក្រុង Kharkiv បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បន្តការអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យអនុញ្ញាតឱ្យទីក្រុងគីវ អាចបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយលោកខាងលិចចូលកាន់តែជ្រៅទៅក្នុងទឹកដីសត្រូវ និងកាត់បន្ថយការគំរាមកំហែងផ្នែកយោធាដែលបង្កឡើងដោយរុស្ស៊ី។ ការវាយប្រហារដ៏ខ្លាំងក្លានេះកើតឡើងនៅចំណុចសំខាន់មួយក្នុងជម្លោះរយៈពេលពីរឆ្នាំកន្លះនេះ។ រុស្ស៊ីកំពុងដាក់សម្ពាធលើការវាយលុកនៅភាគខាងកើតអ៊ុយក្រែន ខណៈព្យាយាមបណ្តេញកងកម្លាំងអ៊ុយក្រែនដែលបានទម្លុះព្រំដែនខាងលិចរបស់ខ្លួននៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី០៦ ខែសីហា។ ក្រុមមន្ត្រីរុស្ស៊ីនិយាយថា អង្គភាពការពារដែនអាកាសបានបំផ្លាញយានដ្រូនចំនួន ១៥៨គ្រឿងដែលបាញ់ដោយអ៊ុយក្រែនពេញមួយយប់។ នៅក្រុង Kharkiv ក្រុមសង្គ្រោះ និងអ្នកស្ម័គ្រចិត្ត បានដឹកជនស៊ីវិលដែលរងរបួសទៅកាន់រថយន្តគិលានសង្គ្រោះនៅខាងក្រៅផ្សារទំនើប ដែលត្រូវបានខ្ទេចខ្ទីក្នុងការវាយប្រហាររបស់រុស្ស៊ីនោះ៕

  • អង្គការសហប្រជាជាតិ៖ការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅហ្កាហ្សាដំណើរការយ៉ាងរលូន

    អង្គការសហប្រជាជាតិ៖ការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅហ្កាហ្សាដំណើរការយ៉ាងរលូន

    អង្គការសហប្រជាជាតិបាននិយាយថា ពេញថ្ងៃមួយដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដល់កុមារ ៦៤០.០០០នាក់ ទប់ស្កាត់ជំងឺស្វិតដៃជើងនៅដែនដីហ្កាហ្សាបានទទួលជោគជ័យ។ ដំណើរការចាក់វ៉ាក់សាំង គឺពឹងផ្អែកលើការផ្អាកជាបន្តបន្ទាប់ក្នុងមូលដ្ឋានក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាស ក្រោយកិច្ចព្រមព្រៀងផ្អាកប្រយុទ្ធរយៈពេលបីថ្ងៃដំបូងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ។ លោក សាលីម អូវ៉េស (Salim Oweis) អ្នកនាំពាក្យរបស់មូលនិធិកុមារ Unicef បានប្រាប់ទូរទស្សន៍ BBC ថា រហូតមកដល់ពេលនេះ យុទ្ធនាការនេះដំណើរការបានល្អណាស់។ ដើម្បីឱ្យមានប្រសិទ្ធភាព អង្គការសុខភាពពិភពលោក (WHO) និយាយថា យ៉ាងហោចណាស់ ៩០% នៃកុមារអាយុក្រោម ១០ ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំងក្នុងរយៈពេលដ៏ខ្លី។ ការជំរុញនេះធ្វើឡើងបន្ទាប់ពីករណីជំងឺស្វិតដៃជើងដែលត្រូវបានបញ្ជាក់ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំនៅហ្កាហ្សា។ វ៉ាក់សាំងប្រហែល ១,៣ លានដូស ថ្មីៗនេះត្រូវបានដឹកជញ្ជូនតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យ Kerem Shalom ដោយអង្គការ Unicef ។ ភ្នាក់ងារនេះ ត្រូវរក្សាទុកវ៉ាក់សាំងនៅក្នុងកន្លែងផ្ទុកត្រជាក់ក្នុងឃ្លាំងរបស់ខ្លួននៅសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរក្សាប្រសិទ្ធភាពរបស់វ៉ាក់សាំង។ ការដឹកជញ្ជូនមួយផ្សេងទៀតនៃវ៉ាក់សាំងចំនួន៤០០.០០០ដូស ត្រូវបានកំណត់ថានឹងត្រូវបញ្ជូនទៅហ្កាហ្សាឆាប់ៗនេះ។ កាលពីថ្ងៃអាទិត្យ ពលរដ្ឋប៉ាឡេស្ទីន បាននាំកូនៗរបស់ពួកគេទៅកាន់មណ្ឌលសុខភាពចំនួនបីនៅភាគកណ្តាលហ្កាហ្សាក្នុងដំណាក់កាលដំបូងនៃយុទ្ធនាការ ដែលក្រោយមកនឹងបន្តទៅភាគខាងជើង និងភាគខាងត្បូង៕

  • ផ្ទុះការតវ៉ា និងការប៉ះទង្គិចគ្នាទូទាំងអ៊ីស្រាអែល ក្រោយចំណាប់ខ្មាំង៦នាក់ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា

    ផ្ទុះការតវ៉ា និងការប៉ះទង្គិចគ្នាទូទាំងអ៊ីស្រាអែល ក្រោយចំណាប់ខ្មាំង៦នាក់ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា

    ការតវ៉ា និងការប៉ះទង្គិចគ្នា បានផ្ទុះឡើងទូទាំងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ទី១កញ្ញា បន្ទាប់ពីការស្លាប់របស់ចំណាប់ខ្មាំង៦នាក់នៅដែនដីហ្កាហ្សា ស្របពេលការខកចិត្តបានកើនឡើងខ្លាំងថែមទៀតចំពោះការដឹកនាំរបស់ប្រទេសនេះ បរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល។ ក្រុមមនុស្សដែលត្រូវបានប៉ាន់ប្រមាណដោយប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលថាមានចំនួនរហូតដល់ ៥០០.០០០នាក់ ដែលធ្វើបាតុកម្មនៅទីក្រុងហ្សេរុយសាឡឹម (Jerusalem) ទីក្រុង តេល អាវីវ (Tel Aviv) និងទីក្រុងដទៃទៀត ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើបន្ថែមទៀតដើម្បីនាំយកចំណាប់ខ្មាំងចំនួន ១០១ នាក់មកផ្ទះវិញ ដែលក្រុមមន្ត្រីអ៊ីស្រាអែលបានប៉ាន់ស្មានថាប្រហែលមួយភាគបីបានស្លាប់។ នៅក្រុងហ្ស៊េរុយសាឡឹម ក្រុមបាតុករបានបិទផ្លូវ និងធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។ ផ្លូវហាយវេដ៏សំខាន់របស់ទីក្រុង Tel Aviv ពោរពេញទៅដោយក្រុមអ្នកតវ៉ាកាន់ទង់ជាតិអមជាមួយ រូបថតរបស់ចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ ទូរទស្សន៍អ៊ីស្រាអែល បានបង្ហាញពីកងកម្លាំងនគរបាលប្រើកាណុងបាញ់ទឹកដាក់ក្រុមបាតុករដែលបានបិទផ្លូវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានការចាប់ខ្លួនមនុស្សចំនួន២៩នាក់ផងដែរ៕

  • ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា

    ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា

    ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ​ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។

  • ក្រសួងមុខងារសាធារណ: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ ប្រឡងគ្រូមតេយ្យសិក្សា និងសន្លឹកកិច្ចការប្រឡងធ្វើមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ការចាប់ផ្ដើមដំណើរការកំណែ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: អ្នកសង្កេតការណ៍ ក៏ដូចជាវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
  • បេក្ខជន១៥.៧៧នាក់ កំពុងប្រឡងសញ្ញាបត្របឋមភូមិ នៅខេត្តកោះកុង  កោះកុង៖ ក្រុមបេក្ខជនចំនួន ១៥.៧៧ នាក់ បាននឹងកំពុងតែយកចិត្តទុកប្រឹង ប្រែងប្រឡងសញ្ញាបត្របឋមភូមិ ថ្ងៃដំបូង នៅទូទាំងខេត្តកោះកុង។

    បេក្ខជន១៥.៧៧នាក់ កំពុងប្រឡងសញ្ញាបត្របឋមភូមិ នៅខេត្តកោះកុង កោះកុង៖ ក្រុមបេក្ខជនចំនួន ១៥.៧៧ នាក់ បាននឹងកំពុងតែយកចិត្តទុកប្រឹង ប្រែងប្រឡងសញ្ញាបត្របឋមភូមិ ថ្ងៃដំបូង នៅទូទាំងខេត្តកោះកុង។

    កោះកុង៖ ក្រុមបេក្ខជនចំនួន១៥.៧៧នាក់ បាននឹងកំពុងតែយកចិត្តទុកប្រឹងប្រែងប្រឡងសញ្ញាបត្របឋមភូមិ ថ្ងៃដំបូង នៅទូទាំងខេត្តកោះកុង។ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញបើកហិប និងកាត់ស្រោមសំបុត្រវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម​សិក្សា​បឋមភូមិ ចំណេះដឹងទទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោ សែន កោះកុង។ លោក ង៉ែត ឡឹង បានណែនាំ​ដល់បេក្ខជនប្រឡងត្រូវប្រឹងប្រែងបំពេញរាល់លំហាត់កិច្ចការ​របស់ខ្លួន​អោយបានត្រឹមត្រូវល្អ តាមវិញ្ញាសារនីមួយៗ ចៀសវាងប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ ហើយការប្រឡងនេះដែរ ជាយានដ៏អាទិភាពមួយសម្រាប់ចាប់យោងឡើងថ្នាក់​សិក្សាបន្តរហូត​ថ្នាក់ទី១២។ ដំណើរការប្រឡងនៅថ្ងៃទី២ ខែកញ្ញា ក្រោមដំណក់ទឹកភ្លៀង មានបេក្ខជនសរុប១៥៧៧នាក់ ស្រី៨៣០នាក់ទូទាំងខេត្ត ​មានមណ្ឌលប្រឡង៣២ ស្មើនឹងបន្ទប់៨០៕