Category: ព័ត៌មានជាតិ
-

នគរបាលខេត្តព្រៃវែងចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃព្នៅ
ខេត្តព្រៃវែង ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀង នៅឃុំព្រៃព្នៅ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ សូមបញ្ជាក់ថា ទីតាំងដែលមានស្រូវរងគ្រោះខូចខាតដោយជំនន់ទឹកភ្លៀង គឺស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង៕
-

-
![[BREAKING NEWS] ឧទ្ធម្ភាគចក្រដែលបានបាត់នៅខេត្តពោធិ៍សាត់ត្រូវបានរកឃើញហើយ នៅរសៀលថ្ងៃនេះ](http://165.232.167.198/wp-content/uploads/2024/07/photo_2024-07-29_15-41-51.jpg)
[BREAKING NEWS] ឧទ្ធម្ភាគចក្រដែលបានបាត់នៅខេត្តពោធិ៍សាត់ត្រូវបានរកឃើញហើយ នៅរសៀលថ្ងៃនេះ
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ កម្ពុជាបានបញ្ជាក់ ឧទ្ធម្ភាគ ចក្រ ដែលបានធ្លាក់បាត់នៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះត្រូវបានក្រុម រុក រកប្រទះ ឃើញហើយ តែការរកឃើញនេះគឺបានឃើញពីលើអាកាស តែប៉ុណ្ណោះខណៈក្រុមការងាររុករកមិនទាន់ ដល់កន្លែងកើតហេតុដោយផ្ទាល់នោះទេ។ ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាមនាថ្ងៃនេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា«ថតពីលើមេឃឃើញ ប៉ុន្តែកម្លាំង(កម្លាំងរុករក)អត់ទាន់ចូលដល់ទេ…យើងថតពីលើឧទ្ធម្ភាគចក្រទៅឃើញ ដោយសារតែអាកាសធាតុល្អ រកឃើញទូយន្តហោះហើយ រកឃើញទង់ជាតិហើយ តែយើងគ្រាន់តែអត់ទាន់បានដល់ ឥឡូវកម្លាំងថ្មើរជើងយើងនៅប្រហែលជិតមួយគីឡូទៀតបានចូលដល់ ដោយសារព្រៃក្រាស់ និងភ្នំខ្ពស់»។ សូមបញ្ជាក់ថាឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់ចេញពីរាដា(ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញរវាងព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកោះកុងកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)៕ អត្ថបទបាន ចក់
-

-

អ៊ីស្រាអែល អនុម័តការឆ្លើយតប ក្រោយការវាយប្រហារពីក្រុមហេសបូឡា សម្លាប់មនុស្ស ១២នាក់
គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) បានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) សម្រេចចិត្តលើ «របៀប និងពេលវេលា» នៃការឆ្លើយតបចំពោះការវាយប្រហារដោយគ្រាប់រ៉ូកែតនៅតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) កាន់កាប់ដោយអ៊ីស្រាអែល ដែលបានសម្លាប់ក្មេងជំទង់ និងកុមារចំនួន ១២នាក់ ហើយជាអ្វីដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានស្តីបន្ទោសលើក្រុមប្រដាប់អាវុធ ហេសបូឡា (Hezbollah) នៅលីបង់។ ក្រុមហេសបូឡា បានបដិសេធមិនទទួលខុសត្រូវចំពោះការវាយប្រហារលើភូមិ ម៉ាចដាល់ ស្ហាមស៍ (Majdal Shams) កាលពីថ្ងៃសៅរ៍នេះទេ ដែលជាការសម្លាប់មនុស្សច្រើនបំផុតនៅក្នុងអ៊ីស្រាអែល ឬទឹកដីដែលដាក់បញ្ចូលដោយអ៊ីស្រាអែល ចាប់តាំងពីការវាយលុករបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមហ្កាហ្សាមក។ អ៊ីស្រាអែល បានប្តេជ្ញាសងសឹកនឹងក្រុមហេសបូឡា ហើយយន្តហោះអ៊ីស្រាអែលបានវាយប្រហារគោលដៅនៅភាគខាងត្បូងលីបង់ ក្នុងពេលថ្ងៃនៅថ្ងៃអាទិត្យ។ ប៉ុន្តែមានការរំពឹងទុកថា ការឆ្លើយតបកាន់តែខ្លាំងអាចធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខដែលត្រូវបានកោះប្រជុំដោយលោក Netanyahu ក្នុងទីក្រុង តែលអាវីវ (Tel Aviv)។ អ៊ីស្រាអែលនិយាយថា គ្រាប់រ៉ូកែតនោះគឺជាមីស៊ីលផលិតដោយអ៊ីរ៉ង់ ដែលបាញ់ចេញពីតំបន់ភាគខាងជើងនៃភូមិ ឆេបា (Chebaa)…
-

លោក Putin ព្រមានសហរដ្ឋអាមេរិក អំពីវិបត្តិមីស៊ីលបែបសង្គ្រាមត្រជាក់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃអាទិត្យ (២៨ កក្កដា) បានព្រមានសហរដ្ឋអាមេរិកថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ នោះរុស្ស៊ីនឹងដាក់មីស៊ីលស្រដៀងគ្នានេះក្នុងរយៈចម្ងាយវាយប្រហារដល់លោកខាងលិច ហើយនោះអាចបង្កើតជាវិបត្តិមីស៊ីលដ៏តានតឹងជាថ្មី។ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី១០ ខែកក្កដាថា ខ្លួននឹងចាប់ផ្តើមដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ ដើម្បីរៀបចំសម្រាប់ការដាក់ពង្រាយរយៈពេលវែងដែលនឹងរួមបញ្ចូលមីស៊ីលស្ដង់ដារ-៦ (SM-6) មីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawk) និងសព្វាវុធល្បឿនលឿនជាងសំឡេង។ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមនាវិកមកពីរុស្ស៊ី ចិន អាល់ហ្សេរី និងឥណ្ឌា ដើម្បីប្រារព្ធទិវាកងទ័ពជើងទឹករុស្ស៊ី នៅទីក្រុង សេន ភីតធើស្បើក (St Petersburg) លោក ពូទីន បានព្រមានសហរដ្ឋអាមេរិកថា ខ្លួនកំពុងប្រថុយនឹងការបង្កឱ្យមានវិបត្តិមីស៊ីលបែបសង្គ្រាមត្រជាក់ជាមួយនឹងជំហានមួយនោះ។ លោក ពូទីន បានបញ្ជាក់ឡើងវិញពីការព្រមានមុននោះថា រុស្ស៊ីអាចបន្តការផលិតមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររយៈចម្ងាយមធ្យម និងខ្លី ហើយបន្ទាប់មកពិចារណាទីតាំងដែលត្រូវដាក់ពង្រាយ ក្រោយពីអាមេរិកបាននាំយកមីស៊ីលស្រដៀងគ្នានេះទៅកាន់អឺរ៉ុប និងអាស៊ី៕
-

ការវាយប្រហារដោយគ្រាប់រ៉ូកែត ធ្វើឱ្យអ៊ីស្រាអែល-ហេសបូឡា ជិតឈានទៅរកសង្គ្រាមពេញបន្ទុក
រដ្ឋមន្ត្រីការពារជាតិអីស្រាអែលកាលពីថ្ងៃអាទិត្យ បានស្ដីបន្ទោសក្រុមហេសបូឡានៅលីបង់គាំទ្រដោយអ៊ីរ៉ង់សម្រាប់ការវាយប្រហារដោយគ្រាប់រ៉ូកែត ដែលបានសម្លាប់កុមារ និងយុវជន អ៊ីស្រាអែល១២នាក់ក្នុងតំបន់ខ្ពង់រាបហ្គូឡង់ (Golan Heights) កាលពីថ្ងៃសៅរ៍ទី២៧កក្កដា។ នៅពេលព្រឹកបន្ទាប់ពីគ្រាប់រ៉ូកែតមួយបានធ្លាក់លើទីលានបាល់ទាត់នៅតំបន់ខ្ពង់រាបហ្គូឡង់ ដែលកាន់កាប់ដោយអ៊ីស្រាអែល បណ្ដាលឲ្យមនុស្ស១២នាក់បានស្លាប់ ដោយក្រុមអាជ្ញាធរសាកលវិទ្យាល័យបានប្រកាសថាបុគ្គលិកទាំងអស់ដែលធ្វើការហួសពីជាន់ទី ៥ ក្នុងអគារកម្ពស់ ៣០ ជាន់គួរតែធ្វើការពីផ្ទះ។ ការភ័យខ្លាចកាន់តែខ្លាំងនាំឲ្យអ្នករស់នៅនិងធ្វើការនៅតំបន់នេះ លើកឡើងថា ពួកគេស្ថិតនៅក្នុងជួរនៃការបាញ់ប្រហារពីក្រុមសកម្មប្រយុទ្ធ ហេសបូឡា របស់ប្រទេសលីបង់។ សាកលវិទ្យាល័យ Haifa ស្ថិតនៅចម្ងាយតិចជាង៥០គីឡូម៉ែត្រពីព្រំដែនរបស់អីស្រាអែលជាប់ជាមួយលីបង់។ ការបាញ់ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងលីបង់ បានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី ៨ ខែតុលា នៅពេលដែលក្រុម ហេសបូឡា បានបាញ់រ៉ូកែត និងគ្រាប់ផ្លោងទៅលើទីតាំងអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលា។ ក្រុមទាំងពីរអំពាវនាវឱ្យមានការបំផ្លាញរដ្ឋអ៊ីស្រាអែល។ ការវាយប្រហារជាញឹកញាប់ដោយក្រុមហេសបូឡាបានវាយប្រហារភាគខាងជើងអ៊ីស្រាអែល និងតំបន់ ខ្ពង់រាបហ្គូឡង់ ដែលអ៊ីស្រាអែលដណ្តើមបានពីប្រទេសស៊ីរីក្នុងអំឡុងសង្រ្គាមឆ្នាំ ១៩៦៧ និងបានបញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ ១៩៨១ ។ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាស និងមីស៊ីលទៅកាន់ភាគខាងត្បូងប្រទេសលីបង់ និងហួសពីនេះ រួមទាំងការវាយប្រហារទាំងយប់ជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់កែតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងដែរ។ ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកចាប់តាំងពីខែតុលាមក បានសម្លាប់មនុស្សជាង ៤៥០ នាក់នៅក្នុងប្រទេសលីបង់ ប្រហែល ១០០នាក់ជាជនស៊ីវិល ខណៈអ៊ីស្រាអែលនិយាយថា ជនស៊ីវិល២៣…
-

-

-
![[UPDATE] ការរញ្ជួយដី កម្រិត ៥,១រ៉ិចទ័រ វាយប្រហារខេត្ត Kon Tum ប្រទេសវៀតណាម](http://165.232.167.198/wp-content/uploads/2024/07/photo_2024-07-28_18-34-59.jpg)
[UPDATE] ការរញ្ជួយដី កម្រិត ៥,១រ៉ិចទ័រ វាយប្រហារខេត្ត Kon Tum ប្រទេសវៀតណាម
ការរញ្ជួយដីខ្លាំងកម្រិត ៥,១រ៉ិចទ័របានវាយប្រហារក្នុងចម្ងាយ ៥៤គីឡូម៉ែត្រ ពីទីក្រុង កុនទុម (Kon Tum) ខេត្ត កុនទុម (Kon Tum) ប្រទេសវៀតណាម នៅព្រឹកថ្ងៃអាទិត្យ (២៨ កក្កដា) នេះ វេលាម៉ោង ១១:៣៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។ រញ្ជួយដីនេះមានជម្រៅរាក់ខ្លាំងត្រឹមតែ ៤,៥ គីឡូម៉ែត្រប៉ុណ្ណោះ ហើយត្រូវបានគេមានអារម្មណ៍ដឹងនៅលើតំបន់ដ៏ធំមួយ។ ជម្រៅដ៏រាក់នៃរញ្ជួយនេះ បណ្តាលឱ្យគេមានអារម្មណ៍ដឹងពីរញ្ជួយខ្លាំងនៅជិតចំណុចកណ្តាល ជាងការរញ្ជួយជ្រៅនៃរ៉ិចទ័រស្រដៀងគ្នា។ គ្រោះធម្មជាតិនេះនឹងមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ ក្រៅពីមានវត្ថុលធ្លាក់ពីលើធ្នើរ ឬបង្អួចបែកបាក់បន្តិចបន្តួចប៉ុណ្ណោះ។ នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់ប្រទេសថៃ បានរាយការណ៍ថា ការរញ្ជួយនៅវៀតណាម ក៏ត្រូវបានគេមានអារម្មណ៍ដឹងនៅក្នុងខេត្តភាគឦសានចំនួនពីរគឺ អ៊ូប៊ុន រ៉ាចាថាន (Ubon Ratchathani) និង សាខនណាក់ខន (Sakon Nakhon) នៅថ្ងៃអាទិត្យ។ រញ្ជួយដីដែលអាចមានកម្រិតចាប់ពី ៤ ទៅលើសពី ៥រ៉ិចទ័រនេះក៏ត្រូវបានគេរាយការណ៍ថាមានអារម្មណ៍ដឹងនៅឡាវ និងកម្ពុជាផងដែរ។ មជ្ឈមណ្ឌលព័ត៌មានរញ្ជួយដី និងរលកយក្សស៊ូណាមិរបស់វៀតណាម ក្រោមវិទ្យាស្ថានភូគព្ភសាស្ត្រ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការរញ្ជួយនៅក្នុងខេត្តនេះ៕