Category: ព័ត៌មានជាតិ
-

បំណាក់ដីពីសំណល់ព្យុះទីហ្វុង Gaemi សម្លាប់មនុស្ស ១២នាក់នៅភាគខាងត្បូងប្រទេសចិន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ (២៨ កក្កដា) នេះថា ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ពីព្យុះត្រូពិចដែលសល់ពីព្យុះទីហ្វុង ហ្កែមី (Gaemi) បានបង្កឱ្យមានបំណាក់ដីដែលបានសម្លាប់មនុស្ស ១២នាក់នៅក្នុងខេត្ត ហ៊ូណាន (Hunan) ភាគខាងត្បូងប្រទេសចិន បណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកនៅភាគឦសាន និងការរំខានបណ្ដាញផ្លូវរថភ្លើងនៅកន្លែងផ្សេងៗទៀត ។ សំណល់ព្យុះស៊ីក្លូនពីព្យុះ Gaemi ដែលបានបន្ថយកម្រិតពីព្យុះទីហ្វុង ភាគច្រើនបានបាត់បង់កម្លាំងនៅថ្ងៃអាទិត្យ ប៉ុន្តែផ្នែកជាច្រើននៃប្រទេសចិននៅតែស្ថិតក្រោមការប្រុងប្រយ័ត្នចំពោះហានិភ័យទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមុននោះ។ រូបភាពនៅលើទូរទស្សន៍រដ្ឋ CCTV បានបង្ហាញពីទឹកជំនន់យ៉ាងទូលំទូលាយនៅទូទាំងផ្នែកជាច្រើននៃភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសចិន។ ព្យុះដ៏ខ្លាំងបំផុតដែលវាយលុកប្រទេសក្នុងឆ្នាំនេះ បានបោកបក់ទីក្រុងនានានៅលើឆ្នេរសមុទ្រខេត្ត ហ្វ៊ូជាន (Fujian) កាលពីថ្ងៃសុក្រ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្រ្តាក់ ខណៈដែលវាបានចាប់ផ្តើមធ្វើដំណើរពីឆ្នេរសមុទ្រភាគអាគ្នេយ៍ចូលទៅក្នុងតំបន់ដែលមានប្រជាជនច្រើន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួរ (Xinhua) បានរាយការណ៍ថាព្យុះ Gaemi ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈបានបោកបក់កាត់កោះតៃវ៉ាន់ និងហ្វីលីពីននោះ បានប៉ះពាល់ដល់មនុស្សជិត ៦៣០.០០០នាក់នៅក្នុងខេត្ត ហ្វ៊ូជាន ដោយស្ទើរតែពាក់កណ្តាលនៃអ្នកទាំងនោះត្រូវបានជម្លៀសខ្លួន៕
-

-

លោក Trump សរសើរពីទំនាក់ទំនងដ៏កក់ក្តៅជាមួយ អ៊ីស្រាអែល និងរិះគន់លោកស្រី Harris
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសរសើរពីទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយ លោក Benjamin Netanyahu នៅពេលលោកបានទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ហើយបានចោទប្រកាន់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថាបានធ្វើអត្ថាធិប្បាយ «គ្មានការគោរព» អំពីសង្រ្គាមនៅតំបន់ហ្កាហ្សា។ លោក Netanyahu បានជួបជាមួយ លោក Trump ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋក្នុងការប្រជែងយកតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤នេះ មួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សារបស់លោក Netanyahu ជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris ដែលកំពុងឈរឈ្មោះប្រជែងជាមួយលោក Trump នៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា។ លោក Trump បានស្វាគមន៍ លោក Netanyahu និងភរិយាលោកស្រី Sara នៅទីក្រុងរមណីយដ្ឋាន Mar-a-Lago រដ្ឋ Florida ហើយបានរិះគន់លោកស្រី Harris ជាអ្នកដែលបានសម្តែងការព្រួយបារម្ភបន្ទាប់ពីបានជួបមេដឹកនាំអ៊ីស្រាអែល អំពីចំនួននៃការស្លាប់ជនស៊ីវិលប៉ាឡេស្ទីន ពីយុទ្ធនាការរយៈពេល៩ខែរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលលោកTrump គិតថាការលើកឡើងរបស់លោកស្រីគ្មានការគោរព។ លោក…
-

ព្យុះទីហ្វុង Gaemi បោកបក់ដល់ប្រទេសចិន បន្ទាប់ពីវាយបក់លើកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន
ព្យុះទីហ្វុង ហ្កែមី បានបោកបក់លើទីក្រុងនានានៅខេត្ត Fujian ឆ្នេរសមុទ្ររបស់ប្រទេសចិន កាលពីថ្ងៃសុក្រ ជាមួយនឹងភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង ខណៈព្យុះដ៏មានឥទ្ធិពលបំផុតនេះ បានវាយបក់ដល់ប្រទេសនេះ ក្នុងឆ្នាំនេះ។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា ព្យុះទីហ្វុង ហ្កែមី បានធ្វើឲ្យប៉ះពាល់ដល់មនុស្សជិត ៦៣០.០០០នាក់នៅក្នុងខេត្ត Fujian របស់ប្រទេសចិន ដោយស្ទើរតែពាក់កណ្តាលនៃអ្នកទាំងនេះ ត្រូវភៀសខ្លួនចេញពីទីលំនៅឋាន។ កាលពីដើមសប្តាហ៍ ព្យុះនេះបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈបានវាបោកបក់និងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសហ្វីលីពីន និងឆ្លងកាត់កោះតៃវ៉ាន់។ ព្យុះទីហ្វុង ហ្កែមី(Gaemi) បាននាំយកខ្យល់បក់ក្នុងល្បឿនរហូតដល់១០០,៨គីឡូម៉ែត្រក្នុងមួយម៉ោង ដោយចុះខ្សោយបន្តិចពី ១១៨,៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលត្រូវបានកត់ត្រា កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលដែលព្យុះវាយបក់លើខេត្ត Fujian។ នៅប៉ុន្មានម៉ោង មុនការមកដល់នៃព្យុះទីហ្វុង គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយរបស់បក្សកុម្មុយនិស្ត ដឹកនាំដោយប្រធានាធិបតី លោក Xi Jinping បានរៀបចំកិច្ចប្រជុំពិសេសមួយស្តីពីការគ្រប់គ្រងទឹកជំនន់ និងជំរុញឲ្យកម្មាភិបាលនៅទូទាំងប្រទេស ឱ្យការពារអាយុជីវិតប្រជាជន។ សារព័ត៌មានស៊ីនហួ បានដកស្រង់អំណាននៃកិច្ចប្រជុំដែលបាននិយាយថា កិច្ចខិតខំប្រឹងប្រែង ត្រូវតែធ្វើឡើងដើម្បីការពារការហក់ឡើងនៃទឹកទន្លេ និងការបាក់ធ្លាយអាងស្តុកទឹកទំហំមធ្យមសំខាន់ៗ ។ ការិយាល័យអាកាសធាតុក្នុងតំបន់បាននិយាយថា ដោយសារព្យុះទីហ្វុងនេះ ក្រុងចំនួន៧២ នៅទូទាំងខេត្ត…
-

សម្តេចធិបតី ឆ្មក់ចុះពិនិត្យវឌ្ឍនភាពសាលាអនុវត្តក្រុងកំពង់ឆ្នាំង ដែលជាសាលាគំរូមួយ
នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្មក់អញ្ជើញចុះពិនិត្យវឌ្ឍនភាពរបស់សាលាអនុវត្ត នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បន្ទាប់ពីរាជរដ្ឋាភិបាលថ្មីមានគោលនយោបាយដាក់ឱ្យអនុវត្តសាកល្បងនូវសាលាគំរូមួយចំនួននោះ។ ក្នុងពិធីចុះពិនត្យដោយផ្ទាល់មិនឱ្យដឹងមុនបែបនេះ សម្តេចធិបតី បានមានប្រសាសន៍ថា មូលដ្ឋានរឹងមាំខាងវិស័យអប់រំ គឺត្រូវពង្រឹងពីក្រោមឡើងទៅ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្តាប់របាយការណ៍នានាដោយចង់ដឹងពីតម្រូវការបន្ថែមពីលោក នាយក លោកគ្រូ អ្នកគ្រូ ដើម្បីឱ្យគោលនយោបាយពង្រឹងវិស័យអប់រំ តាមគោលនយោបាយពង្រឹង វិស័យអប់រំ ឱ្យកាន់តែមានប្រសិទ្ធភាព។ គួរបញ្ជាក់ថា ការឆ្មក់ចុះពិនិត្យដោយផ្ទាល់បែបនេះ ដើម្បីចង់ដឹងផ្ទាល់ពីវឌ្ឍនភាពរបស់សាលាគំរូ ខណៈរបាយការណ៍ជាប្រចាំបានបង្ហាញពីលទ្ធផលដ៏ស្រស់បំព្រង ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា ទោះបីជាការអនុវត្តបានដ៏ប្រសើរ បន្ទាប់ពីអនុវត្តបាន២ខែមកនេះ តែសម្តេចក៏បានសាកសួរលោកនាយក លោកគ្រូ អ្នកគ្រូ អំពីតម្រូវការថ្មីៗ ឬអំពីបញ្ហាប្រឈមចំពោះមុខដែលត្រូវដោះស្រយបន្ថែមផងដែរ៕អត្ថបទ៖ មុត សុទ្ធ
-

-

-

-

-

UN៖ ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅប្រទេសអេត្យូពី អាចឡើងដល់ ៥០០នាក់
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ កក្កដា) ថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅក្នុងប្រទេសអេត្យូពី នៅដើមសប្តាហ៍នេះ បានកើនឡើងដល់ ២៥៧នាក់ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងជិតទ្វេដង។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់ដីដែលបាក់ធ្លាក់កប់លើមនុស្សនៅតំបន់ ហ្គូហ្វា (Gofa) ភាគខាងត្បូងប្រទេសអេត្យូពី កាលពីយប់ថ្ងៃអាទិត្យ និងបាក់ធ្លាក់ជាលើកទីពីរកាលពីថ្ងៃចន្ទ បានកប់លើអ្នកដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ ទីភ្នាក់ងារ UNOCHA បាននិយាយនៅក្នុងរបាយការណ៍មួយថា «ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥០០នាក់ នេះបើយោងតាមព័ត៌មានដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន»។ កាលពីថ្ងៃអង្គារ គណៈកម្មការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់អេត្យូពី បានដាក់ចំនួនអ្នកស្លាប់ត្រឹមចំនួន ២២៩នាក់ប៉ុណ្ណោះ។ លោក ដាកម៉ាវី អាយេលេ (Dagmawi Ayele) ប្រមុខគ្រប់គ្រងតំបន់ ហ្គូហ្វា នេះបាននិយាយថា រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ២២៦នាក់ហើយ ដែលត្រូវបានបញ្ចុះបន្ទាប់ពីពិធីបុណ្យសពមួយ ហើយកំពុងស្វែងរកសាកសពជាច្រើនបន្ថែមទៀត៕