Category: ព័ត៌មានជាតិ​

  • អូឡាំពិកប៉ារីស ២០២៤៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់  ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានចាត់ជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកការប្រកួតអូឡាំពិកផ្លូវការថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង Manuel Macron។    ចំណែក ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកមម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញជាភ្ញៀវតំណាងចលនាអូឡាំពិក៕

    អូឡាំពិកប៉ារីស ២០២៤៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានចាត់ជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកការប្រកួតអូឡាំពិកផ្លូវការថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង Manuel Macron។ ចំណែក ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកមម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអញ្ជើញជាភ្ញៀវតំណាងចលនាអូឡាំពិក៕

  • ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ១ បានឈានដល់ថ្ងៃចុងក្រោយ។ ការប្រឡងថ្ងៃចុងក្រោយនេះ មានបេក្ខជនចំនួន ៨ ៣៣១នាក់ មកពីភូមិភាគខេត្តតាកែវ និងភូមិភាគខេត្តព្រៃវែង។
  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យវឌ្ឍនៈភាពទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យវឌ្ឍនៈភាពទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

    កណ្ដាល ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការ គណកម្មការធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនៈភាពទីតាំងការប្រារព្វពិធីបើកផ្លូវការ ការដ្ឋានព្រែកជីកហ្វូណតេជោ នៅព្រែកតាកែវ ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។ ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា មកដល់ពេលនេះ ការរៀបចំទីតាំងបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោជាផ្លូវការ គឺបានរៀបចំជិតហើយរួចរាល់អស់ហើយ ហើយនៅពេលនេះក្រុមការងារកំពុងពន្លឿនការងារនៅសេសសល់មួយចំនួនតូចទៀត និងរៀបចំឲ្យមានសោភ័ណ្ឌភាពស្អាត ដើម្បីត្រៀម ប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងដំណើរការរៀបចំពិធីបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ជាក់ស្តែងរដ្ឋបាលខេត្តកណ្តាល បានសហការរៀបចំកម្មវិធីអបអរសាទរជាច្រើន ទាំងនៅលើទីតាំងបើកការដ្ឋាន…

  • រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសង្កែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពស់ទឹកហក់ឡើង

    រដ្ឋបាលខេត្តអំពាវនាវពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសង្កែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពស់ទឹកហក់ឡើង

    បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងស្ដីពីការត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ខណៈទឹកស្ទឹងសង្កែ និងតាមបណ្ដាស្ទឹងផ្សេងៗកំពុងហក់ឡើងជាបន្តបន្ទាប់។ ​តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បញ្ជាក់ថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្ដេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មានកម្ពស់ ១២,៨០ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយ ចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់១៣,៥០ម៉ែត្រ។ រដ្ឋបាលខេត្តបាត់ដំបង សង្កត់ធ្ងន់ថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំ ទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ អាជ្ញាធរមូលដ្ឋាន និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណា មួយកើតមានឡើង។ រដ្ឋបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមាន គ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀតត្រូវធ្វើការផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើសុខភាពអនាម័យដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។ រដ្ឋបាលខេត្ត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឆ្លើយតបករណីមានគ្រោះមហន្តរាយកើតឡើងឱ្យបានទាន់ពេលវេលា៕

  • អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣ក្រោយពីណែនាំមិនស្តាប់

    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣ក្រោយពីណែនាំមិនស្តាប់

    ភ្នំពេញ៖ ក្រោយពីការចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យាឲ្យម្ចាស់សំណង់មួយកន្លែងដែលកំពុងសាងសង់រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរចម្រុះខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការរុះរើចេញដោយមិនធានាការបាក់បែកខូចខាតឡើយ ។ មូលហេតុដែល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យដាក់កម្លាំងចម្រុះចុះធ្វើការរុះរើសំណង់រំលោភចំណីផ្លូវជាតិលេខ៣ នេះ ក្រោយធ្វើការណែនាំ និងធ្វើកិច្ចសន្យាឲ្យម្ចាស់រុះរើដោយខ្លួនឯង តែមិនព្រមរុះ ហើយគំរាមប្រើដុំថ្មគប់ទៅលើកម្លាំងអាជ្ញាធរដែលហ៊ានរុះរើសំណង់គាត់នោះទៀត ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា លោក សក់ ច័ន្ទកាញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដាក់កម្លាំងចុះទៅធ្វើការរុះរើសំណង់ រំលោភលើចំណីផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ។ នៅក្នុងពេលចុះទៅអនុវត្តន៍ការរុះរើនោះ ពុំមានការប៉ះទង្គិចគ្នារវាងកម្លាំង និងម្ចាស់ផ្ទះដូចជាការគម្រាមនោះទេ ដោយកម្លាំងអាជ្ញាធររុះរើ បានសម្រេចដោយរលូន ក្រោមការសាទរពីមហាជនដែលជាអ្នកគោរពច្បាប់ ។ សូមជម្រាបជូនថា បើតាមអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រាប់ថា ម្ចាស់សំណង់ខាងលើឈ្មោះហ៊ុល ភា គាត់បានសាងសង់សំណង់រំលោភលើចំណីផ្លូវជាតិលេខ៣ និង មានប្រជាពលរដ្ឋច្រើននាក់បានប្ដឹងសុំឲ្យអាជ្ញាធរខណ្ឌចេញអន្តរាគមន៍ឃាត់ជាបន្ទាន់ ចៀសវាងពេលដែលសំណង់នោះសង់រួចរាល់ ពិបាកដោះស្រាយ ។…

  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

    ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាលនៅមូលដ្ឋានសុខាភិបាលមួយចំនួន មណ្ឌលសុខភាពស្លារ មណ្ឌលសុខភាពមេមត់ មន្ទីរពេទ្យបង្អែកមេមត់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ, រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ។ ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន សម្រាប់ការអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលខេត្តត្បូងឃ្មុំទាំងអស់ សូមបន្តខិតខំបន្ថែមទៀត ទាំងការផ្តល់សេវារដ្ឋបាល ជាពិសេសផ្នែកបច្ចេកទេស ដែលក្នុងនោះត្រូវខិតខំពង្រឹងសមត្ថភាព បង្កើនសមត្ថភាពតាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយធានាឱ្យបានការបំរើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាព…

  • សូមអនុមោទនា ពិធីបុណ្យចូលព្រះវស្សា  ថ្ងៃ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤
  • ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បន្តដំណើរចុះពិនិត្យការបម្រើសេវាសុខាភិបាល​​ជូនដល់ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បន្តដំណើរចុះពិនិត្យការបម្រើសេវាសុខាភិបាល​​ជូនដល់ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរ​ដោយ​ប្រតិភូ​ក្រសួង​សុខាភិបាល ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល មន្ទីរ​ពេទ្យបង្អែកខេត្តមណ្ឌលគិរី និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក​សុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តមណ្ឌលគិរី, ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤​នេះ​។ ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល រួមទាំងថ្នាក់​ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន១០ ចំណុច សម្រាប់ការអនុវត្តការងារឱ្យបានកាន់តែប្រសើរ ជាមួយនឹងនិរន្តរភាព សំដៅជាលទ្ធផល​ឈរ​លើ​គុណតម្លៃចម្បងទាំងបួន សុវត្តិភាព ប្រសិទ្ធភាព គុណភាព និងការទទួលយក​បាន​ដោយ​ពេញ​ចិត្ត មានដូចខាងក្រោម៖ ១) យកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្បាល ឆាប់បានជាសះស្បើយ។ ២) បំពេញតម្រូវការ ទាំងបរិមាណ និងពិសេសគុណភាព ជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខា ឱសថ។ ៣) ពិនិត្យស្វែងយល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការបណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់កូនត្នោត ១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ

    រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់កូនត្នោត ១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ

    កូនត្នោតចំនួន១០ ០០០ ដើម ត្រូវបានដឹកដល់ទីតាំង កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានរៀបចំកសាងសម្រាប់បុព្វហេតុបរិស្ថាន សម្បត្តិវប្បធម៌ និងធម្មជាតិ នៃមាតុភូមិកម្ពុជា ជូនកូនចៅជំនាន់ក្រោយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការរៀបចំដាំកូនត្នោត សម្រាប់ទុកជាប្រយោជន៍ក្នុងសហគមន៍ បង្កើនជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងបង្កើនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោតនេះ និងដើមឈើនានា ឱ្យបានច្រើនដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនិងបរិស្ថាន។ សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងអញ្ជើញចូលរួមជាធិបតីក្នុងពិធីដាំកូនត្នោតចំនួន១០ ០០០…

  • ផ្លូវក្រវាត់ក្រុងទី៣ត្រូវបានប្រសិទ្ធនាមថា «មហាវិថី ស៊ី ជីនពីង» ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព​ដែកថែបកម្ពុជា-ចិន