Category: ព័ត៌មានជាតិ
-

ក្រុមអ្នកគាំទ្រលោក Trumpជួបជុំគ្នានៅ Mar-a-Lagoក្រោយហេតុការណ៍បាញ់ប្រហារការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតអាមេរិក
ក្រុមអ្នកគាំទ្រលោក Donald Trump បានជួបជុំគ្នានៅជិតរម្យនីយដ្ឋាន Mar-a-Lago ស្ថិតក្នុងរដ្ឋ Florida ក្រោយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋម្នាក់នេះ រងការបាញ់ប្រហារត្រូវចំត្រចៀក អំឡុងការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ។ ឈាមរបស់លោក Trumpបានហូរពេញមុខរបស់លោក បន្ទាប់ពីការបាញ់ប្រហារ និងបង្ខំឲ្យក្រុមអង្គរក្សរបស់លោករោមលោកជុំជិត មុនពេលលោកលើកដៃឡើងលើ ទំនងជានិយាយពាក្យ “ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!”។ អ្នកស្រី Joanne Messios វ័យ ៦៩ឆ្នាំ គឺជាអ្នកគាំទ្រម្នាក់របស់លោក Trump បានចាត់ទុកការឆ្លើយតបរបស់លោក Trumpថាអង់អាចក្លាហាន ។ អ្នកស្រីនិយាយថា គាត់ពុំដែលមើលឃើញនរណាម្នាក់អាចក្រោកឈរតតាំងជាមួយខ្មាន់កាំភ្លើងបែបហ្នឹងបានឡើយ ។ សេវាកម្មសសម្ងាត់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនបាញ់ប្រហារបានស្លាប់ អ្នកចូលរួមការប្រមូលផ្តុំម្នាក់ ត្រូវបានសម្លាប់ ហើយទស្សនិកជន ២នាក់ផ្សេងទៀត បានរងរបួស ។ ប្រភពព័ត៌មាន បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឧបទ្ទវហេតុនេះ ត្រូវបានស៊ើបអង្កេតឃើញថា ជាការព្យាយាមធ្វើឃាត ៕
-

-

-

ក្រសួងកសិកម្ម MoU ជាមួយសហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ជាមួយសហគ្រិនខ្មែរ ដែលជាស្ថាប័នបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យរស់រវើកនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ អនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រនិងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា តាមរយ:ការផ្ដល់ជំនួយបច្ចេកទេសពីសហគ្រិនខ្មែរ ដោយមានការសម្របសម្រួលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តោតលើការគាំទ្រទាក់ទងនឹងបច្ចេកទេសដាំដុះ ធាតុចូលកសិកម្ម គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ សហគ្រិនខ្មែរ នឹងផ្តោតលើការពង្រឹងជំនាញអាជីវកម្មរបស់សហគមន៍កសិកម្ម តាមរយៈគំនិតកម្មវិធីកសាងសមត្ថភាពនានា។ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថា៖ “កិច្ចសហការរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់…
-

-

-

-

ក្រុមអ្នកវិភាគព្រមានថា អសន្តិសុខអាចកើតឡើងខ្លាំង ខណៈNATOស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វិក
ខណៈសម្ព័ន្ធយោធាណាតូស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក ក្រុមអ្នកវិភាគបានព្រមានថា ការជំរុញរបស់សម្ព័ន្ធភាពនេះ អាចជំរុញឱ្យមានអសន្តិសុខក្នុងចំណោមអ្នកដែលអាចចាត់ទុកសកម្មភាពនេះ ថាជាការរំលោភលើសន្តិសុខ និងផលប្រយោជន៍ក្នុងតំបន់។ ដៃគូមិនមែនជាសមាជិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ កំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) សម្រាប់ឆ្នាំទី ៣ ជាប់គ្នានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ ដោយត្រូវបានគេស្គាល់ថាជា Indo-Pacific Four (IP4) ក្រុមនេះគ្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ជាមួយសមភាគីណាតូនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី ១១ ខែកក្កដា។ នៅក្នុងរបៀបវារៈក៏មានការព្រួយបារម្ភអំពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន និងជម្លោះលើកោះតៃវ៉ាន់ ក៏ដូចជាការព្រួយបារម្ភអំពីទំនាក់ទំនងសន្តិសុខដែលកើនឡើងរបស់ទីក្រុងប៉េកាំងជាមួយរុស្ស៊ី និងកូរ៉េខាងជើង ផងដែរ។ ការបង្កើតក្រុម IP4 លេចឡើងលើឆាកពិភពលោកនៅឆ្នាំ២០២២ ។ នៅឆ្នាំដដែលនោះ NATO បានកំណត់ថាប្រទេសចិនជាការគំរាមកំហែងដ៏ធំជាលើកដំបូង ដោយនិយាយថាទីក្រុងប៉េកាំងបានបង្កបញ្ហាជាប្រព័ន្ធចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។ លោកម៉ាល់ខូម ដេវីស (Malcolm Davis) អ្នកវិភាគជាន់ខ្ពស់មួយរូបនៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បាននិយាយថា អង្គការណាតូ តែងផ្ដោតលើតំបន់អឺរ៉ូ-អាត្លង់ទិក ជាប្រវត្តិសាស្ត្រ។បច្ចុប្បន្ននេះ ប្រទេសចិន គឺជាហ្គេមដ៏សំខាន់ក្នុងការប្រកួតប្រជែងដែលចេះតែកើនឡើងចំពោះសណ្ដាប់ធ្លាប់ផ្អែកលើមូលច្បាប់អន្តរជាតិជាមូលដ្ឋាន៕
-

របាយការណ៍៖ រុស្ស៊ី បានព្យាយាមធ្វើឃាត CEO ក្រុមហ៊ុនអាវុធអាល្លឺម៉ង់ ដែលបញ្ជូនអាវុធទៅអ៊ុយក្រែន
សារព័ត៌មាន CNN និង ញូវយ៉ក ថែមស៍ (NYT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ថា ទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់អាមេរិកបានរកឃើញថា រុស្ស៊ី បានគ្រោងធ្វើឃាតនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថាល់ (Rheinmetall) ដែលបាននិងកំពុងផលិតគ្រាប់កាំភ្លើងធំ និងយានយន្តយោធាសម្រាប់អ៊ុយក្រែន។ CNN បានរាយការណ៍ថា ផែនការសម្លាប់នាយកប្រតិបត្តិក្រុមហ៊ុន រ៉ែនមេថាល់ លោក អាមីន ផេបភើហ្គើ (Armin Papperger) គឺជាផែនការមួយក្នុងចំណោមផែនការរបស់រដ្ឋាភិបាលរុស្ស៊ី ក្នុងការធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ CNN បានរាយការណ៍ដោយដកស្រង់សម្តីក្រុមមន្ត្រីអាមេរិក និងលោកខាងលិចដែលមិនស្គាល់អត្តសញ្ញាណចំនួនប្រាំនាក់ថា គម្រោងនេះត្រូវបានគេលាតត្រដាងកាលពីដើមឆ្នាំនេះ។ របាយការណ៍និយាយថា អាមេរិក បានជូនដំណឹងដល់អាល្លឺម៉ង់ ដោយបន្ថែមថាសេវាសន្តិសុខអាល្លឺម៉ង់បានការពារលោក ផេបភើហ្គើ ឱ្យផុតពីគ្រោះថ្នាក់។ អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេនៅពេលត្រូវសាកសួរ ដោយគ្រាន់តែនិយាយថា រដ្ឋាភិបាលបានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងជាច្រើនដែលត្រូវបានលាតត្រដាង។ សារព័ត៌មាន ញូវយ៉ក ថែមស៍ បានដកស្រង់សម្តីមន្ត្រីលោកខាងលិចជាច្រើននាក់នៅក្នុងរបាយការណ៍របស់ខ្លួន ខណៈសារព័ត៌មាន…
-

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ បានរាយការណ៍ថាខ្លួនបានរកឃើញការកើនឡើងនៃយន្តហោះយោធាចិន ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ បន្ទាប់ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង បានបើកឆ្លងកាត់ទៅភាគខាងត្បូងនៃកោះតៃវ៉ាន់ តាមផ្លូវធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក។ កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។ នៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធាចិនក្នុងរយៈពេល ២៤កន្លងមកនេះ ដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ។ អាជ្ញាធរនេះបាននិយាយថា ក្នុងចំណោមនោះ មាន ៣៩ គ្រឿងបានឆ្លងទៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយធ្លាប់និយាយមុននោះថា ខ្លួនបានរកឃើញយន្តហោះចំនួន ៣៦ គ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន សានតុង។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើសកម្មភាពរបស់នាវា សានតុង នោះទេ៕