Category: ព័ត៌មានជាតិ
-

កោះតៃវ៉ាន់ រាយការណ៍កំណើនសកម្មភាពទ័ពអាកាសចិន បន្ទាប់ពីនាវាផ្ទុកយន្តហោះបើកឆ្លងកាត់កោះ
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ បានរាយការណ៍ថាខ្លួនបានរកឃើញការកើនឡើងនៃយន្តហោះយោធាចិន ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ បន្ទាប់ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង បានបើកឆ្លងកាត់ទៅភាគខាងត្បូងនៃកោះតៃវ៉ាន់ តាមផ្លូវធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក។ កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។ នៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធាចិនក្នុងរយៈពេល ២៤កន្លងមកនេះ ដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ។ អាជ្ញាធរនេះបាននិយាយថា ក្នុងចំណោមនោះ មាន ៣៩ គ្រឿងបានឆ្លងទៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយធ្លាប់និយាយមុននោះថា ខ្លួនបានរកឃើញយន្តហោះចំនួន ៣៦ គ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន សានតុង។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើសកម្មភាពរបស់នាវា សានតុង នោះទេ៕
-

-

ទឹកជំនន់នៅរដ្ឋ អាហ្សាំ របស់ឥណ្ឌា បានសម្លាប់មនុស្ស៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ នាំឲ្យចំនួនអ្នកស្លាប់ឡើងដល់៨៤នាក់
យោងទៅតាមរបាយការណ៍និងព័ត៌មាន ពីប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋអាស្សាំ(Assam) មនុស្ស ៥ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងរដ្ឋ អាហ្សាំ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃពុធដែលនាំឱ្យចំនួនអ្នកស្លាប់ពាក់ព័ន្ធទឹកជំនន់កើនឡើងដល់ ៨៤ នាក់។ មនុស្សជិត១ លាននាក់នៅក្នុង ស្រុកចំនួន ២៧ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។ ទឹកជំនន់បានជន់លិចភូមិចំនួន ២៥៨០ ។ មនុស្សចំនួន១៥៧.០០០នាក់ កំពុងបន្តជ្រកកោនក្នុងជំរំ និងមជ្ឈមណ្ឌលចែកចាយចំនួន ៣៦៥ កន្លែង ។ កម្រិតទឹកនៃទន្លេ ព្រហ្មបុត្រ (Brahmaputra) កំពុងហូរកួចខ្លាំងលើសពីកម្រិតគ្រោះថ្នាក់។ យោងតាមក្រុមអាជ្ញាធរឧទ្យានកាលពីថ្ងៃពុធ សប្ដាហ៍នេះ បានឱ្យដឹងថាសត្វព្រៃចំនួន ១៥៩ ក្បាលរួមទាំងសត្វរមាសចំនួន ៩ ក្បាលបានស្លាប់នៅឧទ្យានជាតិ កាហ្ស៊ីរាំងកា (Kaziranga) ដោយសារតែទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងដ្ឋនេះ ៕
-

-

-

-
![[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាមប្រទេសឥណ្ឌា ឡើងដល់៧៨នាក់](http://165.232.167.198/wp-content/uploads/2024/07/photo_2024-07-09_16-35-00.jpg)
[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាមប្រទេសឥណ្ឌា ឡើងដល់៧៨នាក់
សារព័ត៌មាន PTI របស់ឥណ្ឌា បានរាយការណ៍ថា មនុស្ស ៨នាក់ទៀតបានស្លាប់នៅក្នុងរដ្ឋអាសាម (Assam) ខណៈស្ថានភាពទឹកជំនន់នៅរដ្ឋភាគឦសាននៅតែធ្ងន់ធ្ងរនៅឡើយ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ បំណាក់ដី និងព្យុះក្នុងរដ្ឋមួយនេះ នៅឆ្នាំនេះ បានកើនឡើងដល់ ៧៨ នាក់ ។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវថ្នល់ និងផ្លូវរថភ្លើងកាលពីថ្ងៃចន្ទ ទី៨ កក្កដា នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុ ម៉ុមបៃរបស់ប្រទេសឥណ្ឌា ដោយជំរុញឱ្យអាជ្ញាធរបិទសាលារៀន និងមហាវិទ្យាល័យមួយចំនួន ខណៈទឹកជន់លិចច្រាំងទន្លេនៅរដ្ឋអាសាមភាគឦសាន បានប៉ះពាល់មនុស្សជាង ២លាននាក់។ ប្រជាជនសរុបចំនួន ២២.៧៤.២៨៩ នាក់ នៅក្នុងស្រុកចំនួន ២៨ នៃរដ្ឋនេះ បាននិងកំពុងប្រឈម នឹងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឌូប្រ៊ី (Dhubri) គឺជាស្រុកដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រជាពលរដ្ឋ ចំនួន ៧.៥៤.៧៩១ នាក់ បានប្រឈមការរំខានដោយសារទឹកជំនន់។ ទឹកជន់លិចផ្លូវ ១៧២ ខ្សែ ស្ពាន ៦ ខ្សែ និងទំនប់ទឹក ៨ កន្លែង ក្នុងរយៈពេល ២៤…
-

សត្វព្រៃដ៏កម្រ មានវត្តមាននៅក្នុងតំបន់ការពារទេសភាពនៃខេត្តស្ទឹងត្រែង
សត្វខ្ទីង ទន្សោង ដែលជាប្រភេទសត្វកម្រពេលនេះត្រូវបានក្រុមអភិរក្ស នៃមន្ទីរបរិស្ថានខេត្តបានប្រទះឃើញតាមប្រព័ន្ធកាម៉េរ៉ា កំពុងមានវត្តមានរស់នៅក្នុងតំបន់ការពារទេសដែលគ្រប់គ្រងដោយបរិស្ថាន។ លោក ឈួន ឆន អនុប្រធានការិយាល័យ តំបន់រ៉ាមសារ បានឱ្យដឹងថា ហ្វូងសត្វព្រៃជាច្រើនប្រភេទកំពុងតែរស់នៅក្នុងតំបន់ការពារដោយបរិស្ថាន ដោយគ្របលើព្រៃសហគមន៍ប្រជុំមិត្ត សហគមន៍ជាំពេជ្រ សហគមន៍ក្រឡាពាស សហគមន៍អូរស្វាយ និងតំបន់ភ្នំរមៀតជាដើម ហើយក្នុងចំណោមសត្វព្រៃទាំងនោះ ក្រុមការងារបានសហការជាមួយ គណៈកម្មការសហគមន៍ព្រៃឈើ (ប្រជុំមិត្ត)ឃុំ សំអាង ចុះល្បាត ត្រួតពិនិត្យ ក្នុងដែនអភិរក្សក៏បានជួបដានសត្វទន្សោង មួយហ្វូង ប្រហែល ៥ ទៅ ៦ ក្បាល ដែលប្រភេទសត្វជាប្រភេទកម្រ។ លោកបន្ដថា បន្ទាប់ពីឃើញដានជើងហើយ ក្រុមកាងារក៏បានតាមដានទៅមើលកាមេរ៉ាថតសត្វ ដែលសហគមន៍ ដែលបានបំពាក់ក្នុងព្រៃ ហើយក៏បានឮសំលេងសត្វទន្សោង មួយហ្វូងផ្អើល រត់ក្នុងព្រៃផងដែរ ជានច្រើន។ លោកបន្ថែមឲ្យដឹងទៀតថា យោងតាមការផ្ដល់ព័ត៌មាន ពីគណ:កម្មការសហគមន៍ ក្នុងព្រៃខាងលើនេះ ពពួកសត្វព្រៃដែលមានវត្តមាន ដូចជា សត្វខ្ទីង.ទន្សោង.ឈ្លូស ជ្រូកព្រៃ ហើយសហគមន៍បានបំពាក់កាមេរ៉ា ថតសត្វ ៥គ្រឿង ដើម្បីតាមដានសកម្មភពហ្វូងសត្វទាំងនោះដែរ។ សូមបញ្ជាក់ថាក្នុងដែនសហគមន៍ព្រៃឈើប្រជុំមិត្តមានទំហំផ្ទៃដីចំនួន៣២៥៣ហិកតាស្ថិតនៅភូមិសំអាង ឃុំសំអាង…
-

ឧទ្យានជាតិ Death Valley មើលឃើញសីតុណ្ហភាពហក់ឡើងខ្ពស់ ខណៈកម្តៅក្តៅខ្លាំងនៅភាគខាងលិចអាមេរិក
ឧទ្យានជាតិ Death Valley នៅតាមបណ្តោយព្រំដែនរដ្ឋកាលីហ្វ័រញ៉ា-រដ្ឋណេវ៉ាដា កំពុងបង្ហាញឱ្យឃើញជាថ្មីម្តងទៀតថាតំបន់ទាក់ទាញទេសចរណ៍មួយនេះ ត្រូវបានព្យាករណ៍ថា នឹងក្លាយជាទីកន្លែងក្តៅបំផុត នៅលើផែនដីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ អង្គភាពសេវាអាកាសធាតុជាតិ បានចេញការព្រមានអំពីកម្តៅ។ ពួកគេនិយាយថា សីតុណ្ហភាព ដែលយើងកំពុងមើលឃើញ នឹងទំនងជាប្រឈមទៅនឹងកំណត់ត្រាកម្តៅហក់ឡើងខ្ពស់។ អង្គភាពសេវាអាកាសធាតុជាតិ បានព្រមានពីកម្រិតខ្ពស់ជិត១៣០ អង្សាហ្វារិនហៃ រហូតដល់ថ្ងៃសុក្រ។ នៅសប្តាហ៍ខាងមុខនេះ យើងនឹងមើលឃើញការព្យាករណ៍១៣០អង្សាហ្វារិនហៃ ដូច្នេះប្រសិនបើវាហក់ឡើងដល់១៣០អង្សាហ្វារិនហៃ នៅសប្តាហ៍ខាងមុខនេះ នោះនឹងបង្កើតកំណត់ត្រាថ្មី ហើយជាថ្មីម្តងទៀត នេះនឹងជាសីតុណ្ហភាពក្តៅបំផុត ដែលនឹងត្រូវបានកត់ត្រា។ ទីភ្នាក់ងារ បាននិយាយថា ប្រជាជនប្រហែល៣៦លាននាក់ ប្រហែល១០ភាគរយរបស់ប្រទេស ស្ថិតនៅក្រោមការព្រមានអំពីកម្តៅក្តៅខ្លាំង ។ ការស្រាវជ្រាវបង្ហាញថា បម្រែបម្រួលអាកាសធាតុជំរុញដោយឥន្ធនៈហ្វូស៊ីល កំពុងបង្កើនរលកកម្តៅក្តៅខ្លាំងនៅទូទាំងពិភពលោក ហើយនឹងនាំយកអាកាសធាតុដ៏គ្រោះថ្នាក់ សម្រាប់ទសវត្សរ៍ខាងមុខ។
-

ពលរដ្ឋប៉ាឡេស្ទីន រត់គេចពីការប្រយុទ្ធ ខណៈអ្នកសម្រុះសម្រួលជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់
ពលរដ្ឋប៉ាឡេស្ទីន បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាខ្លាំងនៅទីក្រុងហ្កាហ្សា ខណៈយោធាអ៊ីស្រាអែល បានពង្រីកបទបញ្ជាជម្លៀសខ្លួន រយៈពេល៩ខែក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។ យោងតាមមន្ត្រីបាននិយាយឲ្យដឹងថា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ក្រុមហាម៉ាស និងអ៊ីស្រាអែល បានដាក់ការទាមទាររបស់ពួកគេសម្រាប់កិច្ចចរចាបទឈប់បាញ់ ខណៈអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា កំណត់ពេល ដើម្បីរៀបចំកិច្ចប្រជុំថ្មី ក្នុងសប្តាហ៍នេះ។ យោងតាមទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ទាហាន និងរថក្រោះរបស់អ៊ីស្រាអែល បានរុលចូលទៅក្នុងផ្នែកខ្លះនៅទីក្រុងហ្កាហ្សា នៅភាគខាងជើងទឹកដីដែលត្រូវបានហ៊ុមព័ទ្ធ ហើយបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ មនុស្សរាប់ពាន់នាក់កំពុងបន្តភៀសខ្លួនម្តងទៀត។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលម្នាក់ បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យោធាអ៊ីស្រាអែល បានអំពាវនាវឱ្យពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីផ្នែកមួយចំនួននៅភាគខាងលិចទីក្រុងហ្កាហ្សា( Gaza City) ដោយបានពង្រីកតំបន់ជម្លៀសខ្លួននៅក្នុងទីក្រុងធំបំផុតរបស់ដែនដីនេះ ដោយមានបទបញ្ជាមិនដល់២សប្តាហ៍ ។ នៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា រូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ AFPTV បានបង្ហាញសមាជិកអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន យកសាកសពចេញពីគំនរបាក់បែក បន្ទាប់ពីការវាយប្រហារនៅស្រុក Jabalia តំបន់ហ្កហ្សា។ យោធាអ៊ីស្រាអែល បានរាយការណ៍ថា ការវាយប្រហារបានដាក់ទៅលើគោលដៅជាច្រើនកន្លែង នៅក្នុងទីក្រុង Rafah និងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្កហ្សា។