Category: ព័ត៌មានជាតិ
-

ប្រទេសចិន និងបេឡារុស ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនប៉ូឡូញ
ក្រសួងការពារជាតិបេឡារុស និងចិន បាននិយាយថា ប្រទេសទាំងពីរបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាកាលពីថ្ងៃចន្ទ (០៨ កក្កដា) នៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែននៃប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ ហើយសមយុទ្ធនោះចាប់ផ្តើមនៅមុនកិច្ចប្រជុំកំពូលនៃសម្ព័ន្ធយោធាមួយនេះ។ លោកឧត្តមសេនីយ វ៉ាឌីម ដេនីសិនកូ (Vadim Denisenko) ប្រធានបញ្ជាការប្រតិបត្តិការពិសេសរបស់បេឡារុស ត្រូវបានដកស្រង់សម្តីដោយក្រសួងការពារជាតិបេឡារុស នៅក្នុងបណ្ដាញតេលេក្រាមថា «ព្រឹត្តិការណ៍ដែលកើតឡើងនៅលើពិភពលោកគឺគួរឱ្យព្រួយបារម្ភណាស់ ហើយស្ថានភាពមិនសូវស្រួលនោះទេ ដូច្នេះយើងនឹងអនុវត្តទម្រង់ថ្មី និងវិធីសាស្រ្តក្នុងការអនុវត្តសមយុទ្ធតាកទិក»។ ក្រសួងបាននិយាយថា សមយុទ្ធដែលមានឈ្មោះថា «សមយុទ្ធវាយប្រហារ» (Falcon Assault) នឹងដំណើរការរហូតដល់ថ្ងៃទី១៩ ខែកក្កដា ហើយកំពុងធ្វើឡើងនៅទីលានហ្វឹកហាត់មួយនៅជិតទីក្រុង ប្រេស (Brest) នៅភាគនិរតីបេឡារុស ស្ថិតនៅជាប់ព្រំដែនជាមួយប៉ូឡូញ។ ក្រសួងការពារជាតិចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា បេឡារុសបានរៀបចំ «ពិធីស្វាគមន៍ដ៏ធំ» សម្រាប់កងទ័ពចិនដែលទៅដល់បេឡារុស កាលពីថ្ងៃទី០៦ ខែកក្កដា។ ក្រសួងបាននិយាយថា «ការហ្វឹកហ្វឺនរួមគ្នានេះមានគោលបំណងបង្កើនសមត្ថភាពសម្របសម្រួលនៃកងទ័ពដែលចូលរួម និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ»៕
-

-

ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្ដេជ្ញាពង្រីកកិច្ចសហការលើវីស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធាជាមួយកម្ពុជា
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចតេជោថា លោកជំទាវនឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ ក្នុងឱកាសជំនួបនេះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្វីលីពីន ប្រចាំកម្ពុជា។ សម្តេចតេជោមានជំនឿថា លោកជំទាវអគ្គរដ្ឋទូត នឹងខិតខំបន្តបេសកកម្មពង្រឹង ចំណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគ្រួសារអាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន។ នៅក្នុងជំនួបនេះ លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ និងចាត់ទុកថានេះជាកិត្តិយសដ៏ធំធេង ដែលសម្តេចបានអនុញ្ញាតឱ្យលោកជំទាវ បានគោរពជួបសម្តែងការគួរសម ក្រោយពីលោកជំទាវបានថ្វាយសារតាំងចំពោះព្រះករុណាព្រះមហាក្សត្រ រួចមក។ លោកជំទាវ ក៏បានពាំនាំនូវសេចក្តីអំណរគុណរបស់ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីន ឆ្លើយតបនឹងលិខិតអបអរសាទរយ៉ាងកក់ក្តៅរបស់ សម្តេចតេជោក្នុងឱកាសដែល ឯកឧត្តម ទើបបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។…
-

-

-

កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh ត្រូវបានកែលម្អរ និងដាក់ឱ្យប្រើប្រាស់
មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបច្ចុប្បន្នកម្មលើកម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh។ កម្មវិធីទូរស័ព្ទដៃ និងគេហទំព័រនេះ ជាបណ្តុំមាតិកាឌីជីថល សម្រាប់ការគាំទ្រដល់ការរៀនស៊ីជម្រៅ ការបង្រៀនពីចម្ងាយ ការផ្សព្វផ្សាយសៀវភៅសិក្សា ការពង្រឹងសមត្ថភាពអំណាន ការបំប៉នសមត្ថភាពត្រៀមប្រឡងបាក់ឌុប ការពង្រីកចំណាប់អារម្មណ៍លើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការធ្វើតេស្តសមត្ថភាព និង ការអនុវត្តក្នុងបន្ទប់ពិសោធន៍វិទ្យាសាស្រ្ត។ ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា កម្មវិធីទូរសព្ទដៃ “ទូរសិក្សា-Duraseksa” និងគេហទំព័រ www.duraseksa.gov.kh គឺជាវេទិកាឌីជីថលមួយ ក្នុងចំណោមវេទិកាឌីជីថលដទៃទៀតរបស់ក្រសួងអប់រំ។ កម្មវិធីនិងគេហទំព័រនេះ ប្រមូលផ្តុំមាតិកាឌីជីថលពេញលេញ និងសម្បូរបែប ដោយមានវីដេអូ សន្លឹកកិច្ចការ និងសៀវភៅអនុវត្តគ្រប់កម្រិតថ្នាក់ គ្រប់មុខវិជ្ជា ហើយគ្រប់មេរៀន ដែលផ្តោតគោលដៅលើការពង្រឹងតួនាទីគ្រូក្នុងការតម្រង់ទិសការសិក្សារបស់សិស្ស ក្នុងបរិបទនៃការអប់រំឌីជីថល។ លក្ខណៈពិសេសនៃវេទិកាឌីជីថលនេះ គឺផ្តោតលើការលើកកម្ពស់តួនាទីគ្រូកាន់តែប្រសើរជាងមុន ក្នុងការពន្យល់ណែនាំសិស្ស ឱ្យទទួលបានបទពិសោធន៍ពីការសិក្សាកាន់តែពេញលេញ និងទទួលបានលទ្ធផលនៃការសិក្សាកាន់តែប្រសើរ។ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានវិភាគទិន្នន័យស្តីពីចំណង់ចំណូលចិត្ត និងបែបផែន…
-

-

សម្តេចធិបតី៖ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតនៅក្នុងពិភពលោក ដែលវិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធបរទេស ១០០ ភាគរយ នៅក្នុងវិស័យភាគច្រើនដោយមិនមានលក្ខខណ្ឌតម្រូវឱ្យចូលរួមពីវិនិយោគិនក្នុងស្រុក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជននូវគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តនូវគោលនយោបាយយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងការធ្វើការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលូបណីយកម្ម និងចីរភាពបរិស្ថានសម្រាប់វិស័យឯកជនផងដែរ។ សូមជម្រាបថា រាជជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និងវិនិយោគិនបារាំង និយាយដោយឡែក។ តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំងថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម រវាងប្រទេសកម្ពុជា និងបារាំងតាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុនបារាំងទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។ បន្ថែមពីនេះទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយក្នុងអំឡុងពេលនោះសភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយជាមួយសម្ព័ន្ធអង្គការនិយោជកបារាំង (APF) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និងភាពជាដៃគូរវាងសហគ្រិននៅក្នុងសហគមន៍សេដ្ឋកិច្ចនិយាយភាសាបារាំងផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា
-

នគរបាលជាតិច្រានចោលសារសំឡេងក្លែងក្លាយរបស់នារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយពីគណនីទូរស័ព្ទ
អគ្គស្នងការដ្ឋាននគរបាលជាតិច្រានចោលសារសំឡេងក្លែងក្លាយរបស់នារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ។ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
-

ការព្យាករ៖ គណបក្សឆ្វេងនិយម ឈ្នះការបោះឆ្នោតសភាជុំទីពីរនៅប្រទេសបារាំង
ប្រទេសបារាំង ប្រឈមមុខនឹងលទ្ធភាពនៃការជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតសភាជុំទី២ កាលពីថ្ងៃអាទិត្យ (០៧ កក្កដា) បានធ្វើឱ្យសភាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្រុមសម្ព័ន្ធភាពគណបក្សឆ្វេងនិយម នាំមុខក្នុងការបោះឆ្នោតដោយនឹកស្មានមិនដល់ ហើយត្រូវបានគេរំពឹងថានឹងកាន់កាប់ចន្លោះពី ១៧៥ អាសនៈទៅ ២០៥ អាសនៈក្នុងរដ្ឋសភា នេះបើយោងតាមការព្យាករ ប៉ុន្តែមិនមានក្រុមណាឈ្នះសំឡេងភាគច្រើនឡើយ។ ការព្យាករលទ្ធផលបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតបានផ្តល់នូវជំហានថយក្រោយដ៏ធំមួយសម្រាប់គណបក្សស្ដាំនិយមជ្រុល រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ដែលឈរនៅលេខរៀងទី៣ ហើយនឹងទទួលបានត្រឹមតែ ១១៥ ទៅ ១៥០ អាសនៈប៉ុណ្ណោះ។ លទ្ធផលនេះក៏ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីកណ្តាលនិយម លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលក្រុមចម្រុះរបស់លោកឈរនៅលេខរៀងទីពីរ ជាមួយនឹងលទ្ធភាពទទួលបានពី ១៥០ ទៅ ១៧៥អាសនៈ។ លោក ម៉ាក្រុង នឹងស្ថិតនៅជាមួយសភាដែលបែកបាក់ខ្លាំងនៅក្នុងអ្វីដែលត្រូវបានកំណត់ថានឹងធ្វើឱ្យតួនាទីរបស់បារាំង ចុះខ្សោយនៅក្នុងសហភាពអឺរ៉ុប និងកន្លែងផ្សេងទៀតនៅបរទេស ហើយធ្វើឱ្យមានការលំបាកសម្រាប់មេដឹកនាំណាម្នាក់ក្នុងការជំរុញរបៀបវារៈក្នុងស្រុក។ មិនមានគណបក្សណាមួយនឹងទទួលបានការគាំទ្រភាគច្រើនដាច់នៃចំនួនកៅអី ២៨៩ អាសនៈក្នុងសភាជាតិបារាំង ដែលមានសមាជិកចំនួន ៥៧៧ រូបនោះទេ។…