Category: ព័ត៌មានជាតិ
-

អង្គការ WHO ៖ ហានិភ័យរាលដាលនៃវីរុសនីប៉ាហ៍ ហួសពី ឥណ្ឌា មានកម្រិតទាបនៅឡើយ
អង្គការសុខភាពពិភពលោក WHO នៅថ្ងៃសុក្រ បានប្រកាសថា ហានិភ័យនៃការរីករាលដាលជំងឺ នីប៉ាហ៍ ដ៏កាចសាហាវ ហួសពីប្រទេសឥណ្ឌា គឺមានកម្រិតទាបនៅឡើយ បើទោះបីជាមានករណីឆ្លងចំនួន ៧៥០ករណីនៅទូទាំងពិភពលោកក៏ដោយ ។ បន្ថែមពីលើការប្រកាសនេះ អង្គការសុខភាពពិភពលោកក៏មិនណែនាំឱ្យមានការរឹតបន្តឹងការធ្វើដំណើរ ឬពាណិជ្ជកម្មណាមួយឡើយ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងមួយនេះ បានរាយការណ៍ពីករណីឆ្លងវីរុសនីប៉ាហ៍ចំនួន ២ករណី ។ បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៣០ ខែមករា, វត្តមានវីរុសនីប៉ាហ៍ នៅឥណ្ឌា បានជំរុញឱ្យអាជ្ញាធរក្នុងតំបន់អាស៊ី ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងទីក្រុងហុងកុង បង្កើនការត្រួតពិនិត្យផ្នែកសុខភាពយ៉ាងតឹងរ៉ឹង នៅតាមអាកាសយានដ្ឋាន ដើម្បីទប់ស្កាត់ករណីឆ្លងមិនឱ្យរីករាលដាលចូលទៅក្នុងទឹកដីរបស់ពួកគេ ។ យោងតាមអង្គការសុខភាពពិភពលោក WHO, វីរុសនីប៉ាហ៍ កើតចេញពីមេរោគផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងទៅមនុស្ស និងជ្រូក ដែលអាចបណ្តាលឱ្យមានអាការៈគ្រុនក្តៅ និងរលាកខួរក្បាល ជាពិសេសមានអត្រាស្លាប់ចន្លោះពី ៤០% ទៅ ៧៥% ។ ក្រុមអ្នកជំនាញខាងវីរុស បាននិយាយថា ហានិភ័យដល់ប្រជាជនទូទៅនៅតែទាប ហើយវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍ ប៉ុន្តែនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៥…
-

ក្រុមហ៊ុនជប៉ុន Kawasaki ងាកមកផលិតមីស៊ីល ហោះបានចម្ងាយ ២,៥០០ គីឡូម៉ែត្រ
តូក្យូ ៖ ក្រុមហ៊ុនផលិតម៉ូតូខ្នាតយក្សរបស់ជប៉ុន Kawasaki បានងាកមកផលិតមីស៊ីល ដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយរហូតដល់ ២,៥០០គីឡូម៉ែត្រ ជាមីស៊ីលដែលគេដាក់ឈ្មោះថា Tomahawk ជប៉ុន ។ បើតាមសារព័ត៌មាន militarnyi, ក្រុមហ៊ុន Kawasaki បានបង្ហាញលទ្ធផលលើការអភិវឌ្ឍមីស៊ីលនេះ អំឡុងសន្និសិទបច្ចេកវិទ្យាដែលធ្វើឡើងនៅថ្ងៃទី ១១និង១២ ខែវិច្ឆិកាឆ្នាំមុន ។ ក្រុមហ៊ុនមានឈ្មោះបោះសំលេងខាងផលិតម៉ូតូប្រណាំងមួយនេះ ក៏បានអភិវឌ្ឍ និងសាកល្បងមីស៊ីលគំរូរួចហើយដែរ រហូតបណ្តាប្រផ្សព្វផ្សាយនានាដាក់ឈ្មោះថា មីស៊ីល Tomahawk ជប៉ុន ។ គោលបំណងស្នូលនៃគម្រោងនេះ គឺផលិតតួមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនប្រភេទ រួមមានក្បាលគ្រាប់ដែលមានអនុភាពផ្ទុះខ្លាំងសម្រាប់កម្ទេចនាវាចម្បាំង គោលដៅលើដី និងសាកសមប្រើជាមួយប្រព័ន្ធបញ្ជាផ្លូវផ្សេងៗទៀត ជាពិសេសក្បាលគ្រាប់ដែលអាចពុះជ្រែកលេណដ្ឋានក្រោមដី និងទីបញ្ជាការដ៏រឹងមាំ ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេរំពឹងថា នឹងបំពាក់នូវប្រព័ន្ធដែលអាចជ្រែករ៉ាដារបស់សត្រូវ ខណៈដែលប្រព័ន្ធជំរុញរបស់វា បំពាក់ដោយមីស៊ីល KJ-301 ដែលអាចជំរុញមីស៊ីល Tomahawk ជប៉ុននេះ ឱ្យហោះក្នុងចម្ងាយចន្លោះពី ១,៥០០ទៅ២,៥០០គីឡូម៉ែត្រ ។ សូមរម្លឹកថា ចាប់តាំងពីឆ្នាំ ២០២៤មក ក្រសួងការពារជាតិជប៉ុនបានចាប់ផ្តើមអភិវឌ្ឍមីស៊ីលជំនាន់ថ្មីៗយ៉ាងគំហុក ដើម្បីជួយឱ្យជប៉ុនឈប់ពឹងផ្អែកលើមីស៊ីល Tomahawk…
-

កោះតៃវ៉ាន់ ជោគជ័យធ្វើតេស្តនាវាមុជទឹកផលិតក្នុងស្រុកតម្លៃ ១,៥៨០ លានដុល្លារ
តៃប៉ិ ៖ កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចប់ការបើកសាកល្បងនាវាមុជទឹកផលិតក្នុងស្រុកដំបូងបំផុតរបស់ខ្លួនដោយជោគជ័យ ចំពេលមានការកើនឡើងសម្ពាធយោធាពីមហាយក្សចិន ។ ការធ្វើតេស្តនេះ ធ្វើឡើងនៅកំពង់ផែ Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ ក្នុងគោលបំណងពង្រឹងការទប់ទល់កងទ័ពជើងទឹកដ៏ធំសម្បើមរបស់ប្រទេសចិន និងការពារផ្លូវសមុទ្រសំខាន់ៗរបស់ខ្លួន ក្នុងករណីផ្ទុះសង្គ្រាម ។ បើតាម CNA, នាវាមុជទឹកមួយគ្រឿងនេះមានឈ្មោះ Narwhal ផលិតឡើងដោយក្រុមហ៊ុនសាជីវកម្ម CSBC និងមានតម្លៃរហូតដល់ ១,៥៨០ លានដុល្លារ ។ បន្ទាប់ពីផលិតបាននាវាមុជទឹកដំបូងនេះ កោះតៃវ៉ាន់សង្ឃឹមថា ខ្លួននឹងដាក់ពង្រាយនាវាមុជទឹកដែលផលិតក្នុងស្រុកជាមួយនឹងសមត្ថភាពអាចបំពាក់មីស៊ីលបាញ់ក្នុងទឹក យ៉ាងហោចណាស់ ២ គ្រឿងទៀតនៅត្រឹមឆ្នាំ ២០២៧ ។ ក្រុមហ៊ុន CSBC និយាយថា ខ្លួនមានគម្រោងផលិតនាវាមុជទឹករហូតដល់ ៨ គ្រឿងនេះ តាមរយៈការស្រូបទាញយកជំនាញ និងបច្ចេកវិទ្យាពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសផងដែរ ។ កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួននោះ បានចាត់ទុកកម្មវិធីនាវាមុជទឹកផលិតក្នុងស្រុក ជាផ្នែកសំខាន់នៃគម្រោងដ៏មានមហិច្ឆតាមួយ ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ខណៈដែលទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះមួយនេះ ៕ ប្រភព ៖ CNA
-

លោក Putin ស្តាប់តាមលោក Trump ផ្អាកទម្លាក់គ្រាប់លើ អ៊ុយក្រែន មួយសប្តាហ៍
មូស្គូ ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមផ្អាកទម្លាក់គ្រាប់បែកទៅលើប្រទេសអ៊ុយក្រែន រយៈពេល ១ សប្តាហ៍ តាមការស្នើសុំរបស់លោក ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍, លោក Trump និយាយថា លោក ពូទីន បានយល់ព្រមធ្វើដូច្នេះ និងថែមទាំងអះអាងទៀតថា រុស្ស៊ីរីករាយជាខ្លាំង ជាមួយនឹងការសម្រេចចិត្ត ផ្អាកការវាយប្រហារបែបនេះ ។ លោក Trump បញ្ជាក់ថា រុស្ស៊ីនឹងមិនវាយប្រហារលើគោលដៅក្នុងទីក្រុងកៀវ និង ទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែនរយៈពេល ១ សប្ដាហ៍ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំង ។ បើតាម RT, សីតុណ្ហភាពនៅក្នុងទីក្រុងគៀវត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះដល់ ដក ១៣ អង្សាសេ នៅចុងសប្តាហ៍នេះ ។ ដំណឹង នៃការព្រមព្រៀងគ្នា រវាងមេដឹកនាំទាំងពីរ បានកើតមានឡើង ចំពេលដែល មេដឹកនាំអ៊ុយក្រែន លោក Zelensky…
-

អ៊ីរ៉ង់គំរាមវាយប្រហារចំបេះដូងរបស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារណាមួយរបស់អាមេរិក
មន្ត្រីអ៊ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃពុធ ២៨មករាសប្ដាហ៍នេះ ប្រឆាំងនឹងការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើប្រទេសនេះ ដោយទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់បានគំរាមថា ទីក្រុងតេអេរ៉ង់នឹងវាយប្រហារអ៊ីស្រាអែលក្នុងករណីបែបនេះជាមួយនឹងការសងសឹក «មិនធ្លាប់មាន» រួមទាំង «ចំបេះដូងនៃទីក្រុង Tel Aviv»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយដែលចាក់ផ្សាយដោយទូរទស្សន៍ថ្មីៗនេះថា ប្រសិនបើអ៊ីស្រាអែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ប្រទេសនេះ នឹងសងសឹកដោយកម្លាំងដែលទីក្រុងតេអេរ៉ង់មិនធ្លាប់បានជួប។ប្រសិនបើអ៊ីរ៉ង់ធ្វើកំហុសធ្ងន់ធ្ងរដោយវាយប្រហារអ៊ីស្រាអែល លោកនឹងឆ្លើយតបដោយកម្លាំងខ្លាំងក្លាបំផុត ដោយអះអាងថាកាលពីរដូវក្តៅឆ្នាំ ២០២៥ ប្រទេសលោកវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ និងផ្កាយរណបរបស់ខ្លួន។ ក្នុងសារលើបណ្ដាញសង្គម X ទាំងជាភាសាពែរ្ស និងភាសាហេព្រូ លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បាននិយាយថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាការបំភាន់។ សកម្មភាពយោធាណាមួយរបស់អាមេរិក គ្រប់ប្រភេទ និងនៅកម្រិតណាមួយ នឹងត្រូវបានចាត់ទុកថាជាការចាប់ផ្តើមសង្គ្រាម ហើយការឆ្លើយតបនឹងមានលក្ខណៈភ្លាមៗ ទូលំទូលាយ និងមិនធ្លាប់មាន ដែលតម្រង់ទៅលើអ្នកឈ្លានពាន នៅចំបេះដូងនៃទីក្រុង Tel Aviv និងចំពោះអ្នកដែលគាំទ្រអ្នកឈ្លានពាន»។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ក៏បានព្រមានផងដែរថា កងកម្លាំងអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធាណាមួយរបស់អាមេរិក ប៉ុន្តែពុំបានច្រានចោលកិច្ចព្រមព្រៀងថ្មីលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។ លោកនិយាយលើបណ្ដាញសង្គម X ថា…
-

ទ្រនិចនាឡិកា «ថ្ងៃអវសានពិភពលោក» ដើរលឿនជាងមុន ខណៈសង្គ្រាមរីកកាន់តែធំ
វ៉ាស៊ីនតោន ៖ ទ្រនិចនាឡិកា «ថ្ងៃអវសានពិភពលោក» ឬ Doomsday Clock បានរំកិលមួយទ្រនិចទៀត ដោយកាន់តែខិតជិតដល់ម៉ោងពាក់កណ្តាលអធ្រាត្រ ដែលជាកម្រិតព្រមានពីវិនាសកម្មរបស់សកលលោក ខណៈដែលសង្គ្រាមរីកកាន់តែធំឡើង ។ «នាឡិកាថ្ងៃអវសានពិភពលោក» បង្កើតឡើងក្នុងឆ្នាំ ១៩៤៧ ដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការមិនរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ អំឡុងភាពតានតឹងនៃសង្គ្រាមត្រជាក់ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ។ ទ្រនិចនាឡិកានេះបង្កើតឡើង ក្នុងគោលបំណងព្រមានសាធារណជនថា មនុស្សជាតិខិតកាន់តែកៀកប៉ុនណា ទៅនឹងការបំផ្លាញពិភពលោក ហើយទ្រនិចនាឡិកាត្រូវបានកំណត់ជារៀងរាល់ឆ្នាំ ។ បើតាមសារព័ត៌មាន The Jerusalem Post , ទ្រនិចនាឡិកា «ថ្ងៃអវសានពិភពលោក» ត្រូវបានអ្នកវិទ្យាសាស្ត្រអាតូមិកបង្ខិតទៅមុខចំនួន ៤ វិនាទីបន្ថែមទៀត ដែលធ្វើឲ្យវានៅសល់ត្រឹមតែ ៨៥ វិនាទីទៀតប៉ុណ្ណោះ នឹងដល់ម៉ោងកណ្តាលអធ្រាត្រ ដែលជាចំណុចទ្រឹស្តីនៃវិនាសកម្មពិភពលោក ។ អ្នកវិទ្យាសាស្ត្រអាតូមិកនិយាយថា ការបង្ខិតទ្រនិច «នាឡិកាថ្ងៃអវសានពិភពលោក» ឲ្យរំកិលទៅមុខបន្ថែមទៀតនេះ គឺដោយសារតែឥរិយាបថរបស់មហាអំណាចនុយក្លេអ៊ែរធំៗ ក៏ដូចជាជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងក្តីបារម្ភអំពីបច្ចេកវិទ្យា AI ។ ក្រៅពីបញ្ហាទាំងនេះ កត្តាផ្សេងៗទៀតដូចជា ការបម្រែបម្រួលអាកាសធាតុ…
-

កូរ៉េខាងជើង ត្រៀមបញ្ចេញផែនការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មានគម្រោងប្រកាសពីជំហានបន្ទាប់ ក្នុងការអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ និងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ក្នុងអំឡុងសមាជបក្សកាន់អំណាចនាពេលឆាប់ៗខាងមុខ ។ ផែនការនេះត្រូវបានប្រកាស ស្របពេលដែលលោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប ចូលរួមពិនិត្យមើលប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនគ្រាប់ ដែលបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៤ គ្រាប់កាលពីថ្ងៃអង្គារ ។ បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA, គ្រាប់រ៉ុក្កែតទាំងនោះ បានវាយប្រហារចំគោលដៅនៅក្នុងដែនទឹក ដែលមានចម្ងាយប្រហែល ៣៥៨ គីឡូម៉ែត្រ ។ លោក គីម ជុងអ៊ុន និយាយថា ការធ្វើតេស្តនេះ មានសារសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើនប្រសិទ្ធភាព នៃការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់យើង ។ ជាមួយគ្នានេះ លោក គីម ជុងអ៊ុន សង្កត់ធ្ងន់ថា លទ្ធផល និងសារៈសំខាន់នៃការបាញ់សាកល្បងនេះ នឹងក្លាយជាប្រភពនៃការឈឺចាប់ផ្លូវចិត្ត និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងសត្រូវ ដែលប៉ុនប៉ងបង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយកូរ៉េខាងជើង ។ កន្លងមក មេដឹកនាំកូរ៉េខាងជើងរូបនេះក៏ធ្លាប់បានប្រកាសប្រាប់ដល់ពិភពលោកផងដែរថា ទីក្រុងព្យុងយ៉ាងនឹងពន្លឿនជំហានឆ្ពោះទៅរកការក្លាយជាមហាអំណាចយោធាជាមួយនឹងអាវុធនុយក្លេអ៊ែរ ហើយក៏មិនច្រានចោលលទ្ធភាពប្រើប្រាស់អាវុធប្រល័យលោក ប្រឆាំងនឹងសត្រូវផងដែរ ៕ ប្រភព…
-

វៀតណាម នឹងផាកពិន័យនាយកសាលាជិត ៤០០ ដុល្លារ បើមានសិស្សជក់បារីអេឡិចត្រូនិច
ហាណូយ ៖ នាយកសាលាក្នុងប្រទេសវៀតណាម ប្រឈមនឹងការផាកពិន័យ រហូតដល់ជិត ៤០០ ដុល្លារ ក្នុងករណីចាប់បានសិស្សជក់បារីអេឡិចត្រូនិច ។ នេះបើតាមការចេញផ្សាយដោយកាសែត VNExpress នៅថ្ងៃពុធនេះ ។ ចំណែកសិស្ស ឬ បុគ្គល ដែលប្រើប្រាស់ផលិតផលនេះក្នុងសាលា ក៏ប្រឈមនឹងការផាកពិន័យ ហើយ វត្ថុដែលរឹបអូសបានទាំងអស់ នឹងត្រូវយកទៅបំផ្លាញចោល ។ មន្ត្រីសុខាភិបាលវៀតណាមនិយាយថា នេះជាលើកទីមួយហើយ ដែលច្បាប់វៀតណាម បានកំណត់យ៉ាងច្បាស់លាស់ នូវការទទួលខុសត្រូវផ្លូវច្បាប់ ដល់អ្នកដឹកនាំសាលា ចំពោះការជក់បារី របស់សិស្ស នៅក្នុងបរិវេណសាលារៀន ។ ការអនុវត្តច្បាប់ កាន់តែតឹងតែងនេះ បានកើតមានឡើង ខណៈដែលវៀតណាម ប្រឈមនឹងការកើនឡើងយ៉ាងខ្លាំង នៃ ការជក់បារី របស់យុវជន ។ ជាក់ស្ដែងចន្លោះឆ្នាំ ២០១៩ និងឆ្នាំ ២០២៣ ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមសិស្ស ដែលមានអាយុពី ១៣ ដល់ ១៧ ឆ្នាំ បានកើនឡើង ពី ២.៦%…
-

ហ្វីលីពីន និងសហរដ្ឋអាមេរិក រួមគ្នាបញ្ចេញសាច់ដុំយោធានៅសមុទ្រចិនខាងត្បូង
ម៉ានីល ៖ កងកម្លាំងយោធាហ្វីលីពីន និងសហរដ្ឋអាមេរិក ចាប់ដៃគ្នាធ្វើសមយុទ្ធដែនសមុទ្រ ក្នុងសប្តាហ៍នេះ នៅឯតំបន់ថ្មប៉ះប្រះទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ។ យោងតាមកងកម្លាំងប្រដាប់អាវុធហ្វីលីពីន, សមយុទ្ធរួមគ្នានេះបានដំណើរការដោយរលូន និងជោគជ័យ ក្នុងការបង្កើនកិច្ចសម្របសម្រួល ជំនាញយុទ្ធសាស្ត្រ និងបង្ហាញពីភាពស៊ីសង្វាក់គ្នារវាងកងកម្លាំងសម្ព័ន្ធមិត្តទាំងពីរ ។ ល្បែងសង្គ្រាមនេះ មានការចូលរួមពីនាវាចម្បាំង Antonio Luna របស់ហ្វីលីពីន នាវាល្បាតឆ្នេរសមុទ្រហ្វីលីពីន ព្រមទាំងយន្តហោះយោធាចំនួនពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ។ ចំណែកទីបញ្ជាការប្រចំាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក បានដាក់ពង្រាយនាវា USS John Finn ដែលជានាវាពិឃាតបំពាក់មីស៊ីល ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីពីរសប្តាហ៍មុន និងឧទ្ធម្ភាគចក្រ MH-60R Seahawk ។ ឆ្លើយតបនឹងសមយុទ្ធនេះ ទីបញ្ជាការភាគខាងត្បូងនៃយោធាចិនបានរិះគន់ចំៗថា ហ្វីលីពីនបានសហការជាមួយប្រទេសនៅខាងក្រៅតំបន់ ដើម្បីធ្វើសកម្មភាពដែលគេហៅថា «ការល្បាតរួមគ្នា» ដែលរំខានដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ។ ទីបញ្ជាការចិនបានសង្កត់ធ្ងន់ទៀតថា កងកម្លាំងខ្លួននឹងការពារអធិបតេយ្យភាព បូរណភាពជាតិ សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រយ៉ាងម៉ឺងម៉ាត់ ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងរឹងមាំ ។ បើតាមសារព័ត៌មាន The Straits Times,…
-

លោក Zelensky ថា ១ខែ រុស្ស៊ី បាត់បង់ទ័ពប្រហែល ៥០,០០០ នាក់
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទម្លាយឱ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហានប្រហែល ៥០,០០០នាក់ក្នុងមួយខែ ដែលនេះជាការខាតបង់ខ្ពស់បំផុតសម្រាប់ទីក្រុងមូស្គូ ដោយសារតែសង្គ្រាមប្រឆាំងនឹងទីក្រុងកៀវ ។ បើតាមសារព័ត៌មាន NHK, លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងបែបនេះ នៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍យោធាមួយ កាលពីថ្ងៃចន្ទ ។ លោកថា យោធាអ៊ុយក្រែនបានសម្លាប់ ឬធ្វើឱ្យទាហានរុស្ស៊ីរងរបួសប្រហែល ៣៥,០០០នាក់ កាលពីខែធ្នូឆ្នាំមុន ។ លោក ហ្សេលេនស្គី បន្ថែមថា ភារកិច្ចស្នូលរបស់ទាហានអ៊ុយក្រែន គឺធ្វើឱ្យរុស្ស៊ីរងការខាតបង់ទាហានឱ្យច្រើនតាមដែលអាចធ្វើបាន ពោលគឺច្រើនជាងចំនួនទាហានដែលបញ្ជូនមកប្រយុទ្ធជារៀងរាល់ខែ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ទៀតថា ជាង៨០ភាគរយនៃគោលដៅ សត្រូវ កំពុងរងការបំផ្លាញដោយយន្តហោះដ្រូន ។ តួយ៉ាង គោលដៅជាង ៨០០.០០០កន្លែង ត្រូវបានវាយប្រហារដោយយន្តហោះដ្រូន ក្នុងពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ។ សម្រាប់ផែនការទប់ទល់សង្គ្រាមរបស់រុស្ស៊ីនាពេលអនាគត លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានអះអាងថា អ៊ុយក្រែននឹងផ្តល់អាទិភាពលើការបង្កើនសមត្ថភាពផលិតយន្តហោះដ្រូន និងការអភិវឌ្ឍយន្តហោះដ្រូនថ្មីៗបន្ថែមទៀត ៕ សូមរម្លឹកថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនបានឆាបឆេះឡើងកាលពីខែកុម្ភៈ…