Category: ព័ត៌មានជាតិ​

  • បាក់ដីដ៏ធំនៅកុងហ្គោ សង្ស័យស្លាប់មនុស្ស ២០០នាក់

    បាក់ដីដ៏ធំនៅកុងហ្គោ សង្ស័យស្លាប់មនុស្ស ២០០នាក់

    គីនហ្សាសា ៖ មនុស្ស យ៉ាងតិច២០០នាក់ ត្រូវបានសង្ស័យថា ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ដីដ៏ធំ នៅប្រទេសកុងហ្គោ។ រដ្ឋាភិបាលប្រទេស នៅអាហ្វ្រិក មួយនេះ បាននិយាយ កាលពីថ្ងៃអាទិត្យថា ការរអិលបាក់ដីដ៏ធំបានវាយប្រហារអណ្តូងរ៉ែ ដែលគ្រប់គ្រងដោយកងជីវពល នៅភាគខាងកើត របស់ប្រទេស។ ក្រសួងទំនាក់ទំនង បានចេញសេចក្តីថ្លែងការណ៍ថា «ការរអិលបាក់ដីដ៏ធំ ទំនងជាបានធ្វើឱ្យមនុស្ស យ៉ាងហោចណាស់ ២០០នាក់ ស្លាប់» ដោយបង្ហាញពី ការសោកសៅយ៉ាងខ្លាំង ចំពោះសោកនាដកម្មនេះ។ ចាប់តាំងពីការងើបឡើងវិញ នៅឆ្នាំ២០២១ ក្រុមប្រដាប់អាវុធ M23 បានរឹបអូសយកទឹកដីដ៏ធំ នៃភាគខាងកើត ដែលសម្បូរ ទៅដោយធនធាន ដោយបានដណ្តើមយកអណ្តូងរ៉ែ Rubaya ក្នុងខេត្ត North Kivu កាលពីខែមេសា ឆ្នាំ២០២៤ ដែលទទួលបានជំនួយ ពីប្រទេស រវ៉ាន់ដា៕ ប្រភពពី AFP

  • Kim Jong Un សម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំ

    Kim Jong Un សម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដ៏ធំ

    ព្យុងយ៉ាង ៖ លោក Kim Jong Un មេដឹកនាំ ប្រទេសកូរ៉េខាងជើង បានសម្ពោធ កសិដ្ឋានផ្ទះកញ្ចក់ដ៏ធំសម្បើមមួយ កាលពីថ្ងៃអាទិត្យ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, កសិដ្ឋានផ្ទះកញ្ចក់រួម ឈ្មោះ Sinuiju មានទីតាំង ស្ថិតនៅក្នុងខេត្ត North Pyongan។ លោក Kim បានរៀបចំដំណើរកម្សាន្ត នៅក្នុងកសិដ្ឋាន ជាមួយនឹងការស្រូបក្លិនបន្លែ និង ចាប់ត្រី ដោយដៃទទេ ជាដើម។ លោក Kim Jong Un បានប្តេជ្ញាថា នឹងផ្លាស់ប្តូរ ប្រទេសកូរ៉េខាងជើង ជាមួយនឹងការកសាង កាន់តែច្រើន នូវ កន្លែងសុខភាពសាធារណៈ, កន្លែងកំសាន្ត និង រោងចក្រឧស្សាហកម្ម នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែល។ លោក Kim បាននិយាយថា «ឥឡូវនេះ យើងកំពុងឈរ នៅលើបន្ទាត់ចាប់ផ្តើម នៃការតស៊ូដ៏ធំ របស់យើង សម្រាប់រយៈពេល មួយឆ្នាំទៀត ដែលមានបំណងផ្លាស់ប្តូរតំបន់ទាំងនេះ…ជិតមួយភាគបី នៃទីក្រុង…

  • លីបង់ចោទអ៊ីស្រាអែលរំលោភច្បាប់មនុស្សធម៌អន្តរជាតិ

    លីបង់ចោទអ៊ីស្រាអែលរំលោភច្បាប់មនុស្សធម៌អន្តរជាតិ

    បេរូត ៖ ក្រសួងសុខាភិបាលលីបង់ នៅថ្ងៃអាទិត្យបានថ្កោលទោសការគំរាមកំហែងរបស់អ៊ីស្រាអែល ប្រឆាំងនឹងមន្ទីរពេទ្យនៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយហៅវាថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ការគំរាមកំហែងទាំងនេះ បានបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់អាយុជីវិតជនស៊ីវិល និងក្រុមគ្រូពេទ្យ ហើយថា មណ្ឌលថែទាំសុខភាពគឺជាស្ថាប័នមនុស្សធម៌ដែលមានសិទ្ធិទទួលបានការការពារក្រោមច្បាប់អន្តរជាតិគ្រប់ពេលវេលា ។ ក្រសួងបន្ថែមថា ការកំណត់គោលដៅ ឬការគំរាមកំហែងណាមួយលើមណ្ឌលថែទាំសុខភាព នឹងបង្កើតបានជាបទឧក្រិដ្ឋដែលមិនអាចរាប់ជាសុចរិត ទោះបីស្ថិតក្រោមលេសណាមួយឡើយ ។ ទន្ទឹមគ្នា ក្រសួងអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍បន្ទាន់ ដើម្បីការពារប្រព័ន្ធថែទាំសុខភាពលីបង់ ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីមន្ទីរពេទ្យ Martyr Salah Ghandour ក្នុងទីក្រុង Bint Jbeil ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសលីបង់ ថា ពួកគេបានទទួលការគំរាមកំហែង តាមរយៈខិត្តប័ណ្ណ ដែលគេសង្ស័យថា បានទម្លាក់ដោយកងកម្លាំងអ៊ីស្រាអែល ។ គួរបញ្ជាក់ថា អ៊ីស្រាអែលតែងតែចោទប្រកាន់ក្រុមប្រដាប់អាវុធ ថាបានប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងមន្ទីរពេទ្យ សម្រាប់គោលបំណង យោធា ដែលនេះជាការអះអាង ដែល អាជ្ញាធរសុខាភិបាលលីបង់ និង អ្នកគ្រប់គ្រងមន្ទីរពេទ្យបានបដិសេធម្តងហើយ ម្តងទៀត ៕…

  • ដ្រូនរុស្ស៊ីវាយប្រហារឡានក្រុងអ៊ុយក្រែន ស្លាប់១២នាក់

    ដ្រូនរុស្ស៊ីវាយប្រហារឡានក្រុងអ៊ុយក្រែន ស្លាប់១២នាក់

    កៀវ ៖ យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បានវាយប្រហារ លើឡានក្រុង ដឹកកម្មករអណ្តូងរ៉ែ នៅភាគខាងកើត ប្រទេស អ៊ុយក្រែន សម្លាប់មនុស្ស ១២នាក់ កាលពីថ្ងៃអាទិត្យ។ ក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារនេះ បានកើតមានឡើង នៅក្នុងតំបន់ Dnipropetrovsk ពោលគឺចំពេលដែលរថយន្តក្រុង កំពុងបើកបរ នៅក្នុងតំបន់ជុំវិញទីក្រុង Ternivka ជាទីប្រជុំជន មានចម្ងាយ ប្រហែល ៦៤គីឡូម៉ែត្រ ពីជួរខាងមុខ។ ក្រុមហ៊ុន DTEK ដែលជាក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុត របស់អ៊ុយក្រែន បាននិយាយថា អ្នកដែលត្រូវបានសម្លាប់ គឺ កំពុងធ្វើដំណើរចេញពីកន្លែងរុករករ៉ែមួយ នៅក្នុងតំបន់ បន្ទាប់ពីពួកគេបានបញ្ចប់ការផ្លាស់ប្តូរវេនការងារ។ ប្រមុខរដ្ឋបាលយោធា ក្នុងតំបន់ លោក Oleksandr Ganzha បាននិយាយ នៅលើ Telegram ថា «យន្តហោះគ្មានមនុស្សបើក របស់សត្រូវ បានបុក នៅជិតរថយន្តក្រុង របស់ក្រុមហ៊ុន នៅក្នុងស្រុក Pavlograd…ជាបឋម មនុស្ស…

  • សេដ្ឋកិច្ចតៃវ៉ាន់ស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ ឆ្នាំ

    សេដ្ឋកិច្ចតៃវ៉ាន់ស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងពេល ១៥ ឆ្នាំ

    តៃប៉ិ ៖ កំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០២៥ បានស្ទុះឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១៥ឆ្នាំ រហូតដល់ ៨,៦ភាគរយ ។ បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី៣០ ខែមករា, កត្តាចម្បងនៅពីក្រោយកំណើននេះ គឺការកើនឡើងខ្លាំងការនាំចេញឧបករណ៍អេឡិចត្រូនិក និងផលិតផលផ្សេងៗទៀត ដែលជំរុញដោយកំណើនតម្រូវការផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើន ។ តួយ៉ាង ការនាំចេញសរុបទៅកាន់អាមេរិកបានឈានដល់កម្រិតខ្ពស់បំផុត ដល់ទៅ ៧៨ភាគរយ កើនលើសពីប្រទេសចិន ខណៈដែលការប្រើប្រាស់ឯកជនក៏មានភាពរឹងមាំ និងរួមចំណែកដល់កំណើនស្ថិរភាពផងដែរ ។ យោងតាមសារព័ត៌មាន AP, តៃវ៉ាន់ គឺជាក្រុមហ៊ុនមេផលិតបន្ទះឈីប AI និងបន្ទះឈីបកុំព្យូទ័រ ព្រមទាំងឧបករណ៍អេឡិចត្រូនិកសំខាន់ៗផ្សេងទៀត ។ ជាក់ស្តែង ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតរបស់ពិភពលោក ហើយអតិថិជនសំខាន់របស់ខ្លួន គឺក្រុមហ៊ុន Nvidia និង Foxconn ។ យោងតាមការប៉ាន់ស្មានរបស់ធនាគារ Deutsche Bank របស់អាល្លឺម៉ង់, សេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកើនឡើងដល់ ៤,៨% ក្នុងឆ្នាំ ២០២៦នេះ…

  • លោក ហ្សេលេនស្គី អញ្ជើញលោក ពូទីន មកចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនវិញ

    លោក ហ្សេលេនស្គី អញ្ជើញលោក ពូទីន មកចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនវិញ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសអញ្ជើញមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកកាន់រដ្ឋធានីកៀវ វិញ និងថា បើសិនលោក ពូទីន ហ៊ាន នោះអាមេរិកនឹងដើរតួសម្របសម្រួលជំរុញឱ្យភាគីទាំងពីរចរចាបញ្ចប់សង្គ្រាមតែម្តង ។ លោកប្រធានាធិបតី ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែមករាថា រូបលោកត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមកិច្ចប្រជុំគ្រប់ទម្រង់ទាំងអស់ លើកលែងតែទៅប្រជុំនៅទីក្រុងមូស្គូ ឬក៏នៅក្នុងទឹកដីប្រទេសបេឡារុស តបតាមការអញ្ជើញរបស់វិមានក្រឹមឡាំង ។ បើតាមសារព័ត៌មាន Aljazeera, មេដឹកនាំអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានប្រាប់មូលហេតុបដិសេធការអញ្ជើញរបស់វិមានក្រឹមឡាំងថា រុស្ស៊ី គឺជាប្រទេសឈ្លានពានដែលកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយបេឡារុស ក៏ជាដៃគូក្នុងសកម្មភាពទាំងនេះដែរ ។ លោកថា វាមិនអាចទៅរួចឡើយសម្រាប់រូបលោក ដែលត្រូវហោះទៅជួបតទល់ជាមួយលោក ពូទីន នៅទីក្រុងមូស្គូនោះ ។ ផ្ទុយទៅវិញ បើសិនលោក ពូទីន ហ៊ាន នោះលោកនឹងជួបគាត់នៅទីក្រុងកៀវជំនួសវិញ ហើយលោកក៏នឹងអញ្ជើញមេដឹកនាំរុស្ស៊ីរូបនេះជាសាធារណៈផងដែរ ។ គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្ទុះឡើង បន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលវាយលុយទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែមហិច្ឆតារបស់លោកប្រធានាធិបតី…

  • រុស្ស៊ី កើបលុយ ១៥ ពាន់លានដុល្លារ ពីការនាំចេញអាវុធក្នុងឆ្នាំ ២០២៥

    រុស្ស៊ី កើបលុយ ១៥ ពាន់លានដុល្លារ ពីការនាំចេញអាវុធក្នុងឆ្នាំ ២០២៥

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានបូមលុយពីការនាំចេញគ្រឿងសព្វាវុធយោធាទៅកាន់ប្រទេសជាង ៣០ ទូទាំងពិភពលោក រហូតដល់ ១៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ បើទោះបីជារងសម្ពាធទណ្ឌកម្មពីលោកខាងលិច ពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានអ៊ុយក្រែនក៏ដោយ ។ បើតាមសារព័ត៌មាន The Striats Times ចេញផ្សាយថ្ងៃទី៣១ ខែមករា, លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះរបាយការណ៍នេះ និងថា សម្ពាធពីប្រទេសលោកខាងលិចនៅតែមាន ប៉ុន្តែទោះបីជាមានការប៉ុនប៉ងទាំងអស់នេះក៏ដោយ ក៏កិច្ចសន្យានាំចេញរបស់រុស្ស៊ី ជាទូទៅ ត្រូវបានគោរពយ៉ាងជាប់លាប់ជាមួយដៃគូរ ។ លោក ពូទីន មានវ័យ៧៤ឆ្នាំរូបនេះ បានប្រាប់កិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាតាមប្រព័ន្ធវីដេអូអនឡាញថា ប្រទេសអាហ្វ្រិកកំពុងបង្ហាញចំណាប់អារម្មណ៍ ជាពិសេសចំពោះផលិតកម្មសព្វាវុធយោធារបស់រុស្ស៊ី ។ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា ទោះបីមានសម្ពាធពីលោកខាងលិចក៏ដោយ ក៏ដៃគូអាហ្វ្រិកកំពុងបង្ហាញពីការត្រៀមខ្លួន ដើម្បីពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងវិស័យយោធា និងបច្ចេកទេសយោធា ។ យោងតាមផែនការសម្រាប់ឆ្នាំ ២០២៦ រុស្ស៊ីមានមហិច្ចតាបង្កើនបរិមាណនាំចេញគ្រឿងសព្វាវុធយោធាទៅកាន់បណ្តាប្រទេសទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងប្លុកអាហ្វ្រិក ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI), រុស្ស៊ីបានក្លាយជាប្រទេសឈានមុខគេមួយលើពិភពលោក ក្នុងការនាំចេញគ្រឿងសព្វាអាវុធយោធាក្នុងរយៈពេល…

  • អ៊ីរ៉ង់ ចោទ អាមេរិក អ៊ីស្រាអែល និងអឺរ៉ុប នៅពីក្រោយការតវ៉ាដ៏បង្ហូរឈាម

    អ៊ីរ៉ង់ ចោទ អាមេរិក អ៊ីស្រាអែល និងអឺរ៉ុប នៅពីក្រោយការតវ៉ាដ៏បង្ហូរឈាម

    ហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃទី៣១ ខែមករាថា មេដឹកនាំអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប បានកេងប្រវ័ញ្ចបញ្ហាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដើម្បីញុះញង់ឱ្យមានភាពចលាចល និងផ្តល់មធ្យោបាយដល់ប្រជាជន ដើម្បីបំបែកបំបាក់ប្រទេសជាតិ នៅក្នុងការតវ៉ាដ៏បង្ហូរឈាមថ្មីៗនេះ ។ លោកប្រធានាធិបតី Pezeshkian បានចោទប្រកាន់ចំៗតាមបញ្ចក់ទូរទស្សន៍រដ្ឋថា មេដឹកនាំអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប បានព្យាយាមញុះញង់ បង្កើតការបបែកបំបាក់ផ្ទៃក្នុង និងផ្គត់ផ្គង់ធនធាននានា ដើម្បីទាក់ទាញមនុស្សស្លូតត្រង់មួយចំនួនឱ្យចូលរួមក្នុងចលនានេះ ។ មេដឹកនាំអ៊ីរ៉ង់រូបនេះបន្ថែមថា ពួកគេចង់ឲ្យអ៊ីរ៉ង់បែកបាក់សាមគ្គីគ្នា ដើម្បីសាបព្រោះជម្លោះ និងការស្អប់ខ្ពើម ក្នុងចំណោមប្រជាជន ។ លោកថា មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា បញ្ហានេះមិនមែនគ្រាន់តែជាការតវ៉ាក្នុងសង្គមនោះទេ ។ ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Pezeshkian ចង់សំដៅដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលធ្លាប់បានជំរុញឱ្យបាតុករអ៊ីរ៉ង់ កុំទម្លាក់ដៃធ្វើបាតុកម្ម ព្រោះជំនួយកំពុងធ្វើដំណើរជិតដល់ហើយ ខណៈដែលអាមេរិកក៏កំពុងពិចារណាលើជម្រើសយោធាប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ ។ បើតាមសារព័ត៌មាន The Straits Times, ការតវ៉ាទូទាំងប្រទេសអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ដែលចាប់ផ្តើមនៅចុងខែធ្នូ ជុំវិញវិបត្តិសេដ្ឋកិច្ច…

  • កាហ្វេក្លែងក្លាយជាង ៤ តោនរកឃើញនៅវៀតណាម

    កាហ្វេក្លែងក្លាយជាង ៤ តោនរកឃើញនៅវៀតណាម

    ហាណូយ ៖ ផលិតផលកាហ្វេក្លែងក្លាយដែលធ្វើពីសណ្ដែកសៀងដល់ទៅ ៤,១តោន និងវត្ថុធាតុដើមចំនួន ៣តោន ត្រូវបានប៉ូលិសវៀតណាមលួចឆ្មក់រឹបអូសនៅឃ្លាំងមួយកន្លែង ក្នុងខេត្ត Lam Dong កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីបើកការស៊ើបអង្កេតព្រហ្មទណ្ឌ ។ វៀតណាម គឺជាប្រទេសផលិតកាហ្វេប្រភេទ Robusta ធំជាងគេបំផុតរបស់ពិភពលោក ដែលមានរសជាតិល្វីង និងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងកាហ្វេឆុង ។ តំបន់ខ្ពង់រាបកណ្តាល គឺជាតំបន់ដាំដុះកាហ្វេសំខាន់របស់វៀតណាម ។ កសិករវៀតណាមនៅតំបន់ខ្ពង់រាបកណ្តាល បច្ចុប្បន្នលក់គ្រាប់កាហ្វេក្នុងតម្លៃប្រហែល ៣,៨៦ដុល្លារក្នុងមួយគីឡូក្រាម ខ្ពស់ជាងតម្លៃសណ្តែកសៀងប្រហែល ៣ ដង ។ បើតាមសារព័ត៌មាន The Straits Times ចេញផ្សាយថ្ងៃទី៣០ ខែមករា, ការលួចឆ្មក់ចូលឃ្លាំងនេះ ធ្វើឡើងក្រោយប៉ូលិសវៀតណាមបានឆែកឆេរឡានដឹកទំនិញមួយគ្រឿង ដែលដឹកកាហ្វេកិនចំនួន ១,០៥៦បាវ ក្នុងទម្ងន់ ៥២៨គីឡូក្រាម ដោយគ្មានឯកសារភ្ជាប់មកជាមួយ ។ ឥឡូវនេះ ការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ ។ យោងតាមក្រសួងសន្តិសុខសាធារណៈវៀតណាម, ម្ចាស់ឃ្លាំងនេះ ឈ្មោះ Luong Viet Kiem បានសារភាពថា ឃ្លាំងរបស់គាត់ពិតជាបានលាយសណ្តែកសៀង…

  • ក្រុមហ៊ុនSmart ពង្រីកសេវា 5G យ៉ាងរហ័សទូទាំងប្រទេស ដោយដំឡើងស្ថានីយបានជាង 600 នៅតាមបណ្តាខេត្តក្រុងចំនួន 21 ក្នុងរយៈពេលត្រឹមមួយខែដំបូង

    ក្រុមហ៊ុនSmart ពង្រីកសេវា 5G យ៉ាងរហ័សទូទាំងប្រទេស ដោយដំឡើងស្ថានីយបានជាង 600 នៅតាមបណ្តាខេត្តក្រុងចំនួន 21 ក្នុងរយៈពេលត្រឹមមួយខែដំបូង

    រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីផ្ដល់នូវការតភ្ជាប់បណ្តាញជំនាន់ក្រោយ5G របស់ខ្លូន ដោយបានដំឡើងស្ថានីយ 5G ជាង 600ស្ថានីយ នៅតាមបណ្តាខេត្តក្រុងចំនួន 21 ក្នុងរយៈពេលត្រឹមតែ 27 ថ្ងៃប៉ុណ្ណោះ។ ចំនួនអង់តែនបានកើនឡើងស្ទើគុណនឹងពីរក្នុងរយៈពេលតិចជាងមួយខែ ចាប់ពីត្រឹមតែ 283 ស្ថានីយនាថ្ងៃទី 01 ខែមករា រហូតដល់ជាង 600 ស្ថានីយនាពេលបច្ចុប្បន្ន។ ការពង្រីកនេះបង្ហាញពីសមិទ្ធផល និងការប្តេជ្ញាបន្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់សេវា និងការតភ្ជាប់ឌីជីថលសម្រាប់អតិថិជនដែលជាបុគ្គល គ្រួសារ និងអាជីវកម្មគ្រប់ធន់ ដែលនេះជាកិច្ចបន្តពីសមិទ្ធផលឆ្នាំចាស់ដែលក្រុមហ៊ុនបានធ្វើការដំឡើងស្ថានីយជាង 500 ស្ថានីយក្នុងឆ្នាំ 2025។ គិតត្រឹមថ្ងៃទី 27 ខែមករា ឆ្នាំ 2026 នេះ​ ក្រុមហ៊ុន Smart បានដំឡើងស្ថានីយ 5G សរុបចំនួនជាង 600 ស្ថានីយនៅទូទាំងប្រទេស ដោយបាន​គ្របដណ្ដប់យ៉ាងទូលំទូលាយនៅក្នុងតំបន់សេដ្ឋកិច្ច ទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ។ ទីតាំងសំខាន់ទាំង 5 ដែលមានចំនួនស្ថានីយច្រើនជាងគេ…