Category: ព័ត៌មានជាតិ​

  • លោក ស៊ី ជីនពីង ថា ចិន និងហ្វាំងឡង់ គួរតែគាំទ្រប្រព័ន្ធអន្តរជាតិ និងជំរុញសណ្តាប់ធ្នាប់ពហុប៉ូល

    លោក ស៊ី ជីនពីង ថា ចិន និងហ្វាំងឡង់ គួរតែគាំទ្រប្រព័ន្ធអន្តរជាតិ និងជំរុញសណ្តាប់ធ្នាប់ពហុប៉ូល

    ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo នៅថ្ងៃអង្គារថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងហែលស៊ីនគី ដើម្បីគាំទ្រប្រព័ន្ធអន្តរជាតិដែលផ្តោតលើអង្គការសហប្រជាជាតិ និងជំរុញពិភពលោកពហុប៉ូលដែលផ្អែកលើសកលភាវូបនីយកម្មសេដ្ឋកិច្ច ។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរ, លោកប្រធានាធិបតី Xi បានលើកឡើងថា ចិនសង្ឃឹមថា ហ្វាំងឡង់នឹងដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខាមាលភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ។ បន្ថែមលើនេះ លោកប្រធានាធិបតី Xi ក៏បានអំពាវនាវឱ្យភាគីទាំងពីរសហការគ្នាថែមទៀតនៅក្នុងវិស័យនានា រួមទាំងការផ្លាស់ប្តូរថាមពល កសិកម្ម និងព្រៃឈើ ហើយបានស្វាគមន៍សហគ្រាសហ្វាំងឡង់ចូលមកវិនិយោគនៅក្នុងប្រទេសចិន ។ លោកនាយករដ្ឋមន្រ្តី Orpo ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៥ដល់២៨ ខែមករា បានប្រាប់លោក Xi វិញថា លោកទន្ទឹងរង់ចាំការពិភាក្សាជាបន្តបន្ទាប់ ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាអន្តរជាតិ ។ ឆ្លៀតឱកាសនោះ លោកនាយករដ្ឋមន្រ្តី Orpo បានអញ្ជើញលោកប្រធានាធិបតី Xi ទៅបំពេញទស្សនកិច្ចប្រទេសហ្វាំងឡង់ ក្នុងពេលវេលាសមស្របណាមួយផងដែរ ។ គួរបញ្ជាក់ថា…

  • ទឹកកកអណ្តែត ពេញផ្ទៃទន្លេអាមេរិក

    ទឹកកកអណ្តែត ពេញផ្ទៃទន្លេអាមេរិក

    វ៉ាស៊ីនតោន ៖ ដុំទឹកកកជាផ្ទាំងៗ ត្រូវបានឃើញមានអណ្តែតពេញផ្ទៃទឹកទន្លេ របស់សហរដ្ឋអាមេរិក ចំពេលដែលប្រទេសមួយនេះ រងការវាយប្រហារ ពីព្យុះរដូវរងារ ដែលគេហៅថា «ព្យុះបិចសាច»។ ទន្លេ East River នៅក្នុងទីក្រុងញូវយ៉ក ត្រូវបានគ្របដណ្តប់ ដោយផ្ទាំងទឹកកក ខណៈដែលសីតុណ្ហភាពត្រជាក់ បានគ្របដណ្តប់ប្រទេស អំឡុងព្យុះបិសាច ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣០នាក់ ហើយ គិតត្រឹមថ្ងៃអង្គារ។ ក្រុមអ្នកព្យាករណ៍ បានព្រមានថា ភាគច្រើន នៃ ពាក់កណ្តាល ភាគខាងជើង ប្រទេស នឹងឃើញសីតុណ្ហភាព បន្តចុះក្រោមត្រជាក់ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ នេះបើតាម សេវាអាកាសធាតុជាតិ បាននិយាយ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X។ ខណៈពេលដែលមេឃចាប់ផ្តើមស្រឡះ នៅក្នុងផ្នែកខ្លះ នៃ ប្រទេស ការធ្លាក់ព្រិលឥតឈប់ឈរ នៅភាគឦសាន នៃ រដ្ឋ Connecticut បានឃើញ មានព្រិលធ្លាក់ កម្រាស់ជាង៥៦សង់ទីម៉ែត្រ ខណៈដែលនៅទីក្រុង បូស្តុន…

  • កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិលចំនួន ២ គ្រាប់ ឆ្ពោះទៅសមុទ្រ ជប៉ុន

    កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិលចំនួន ២ គ្រាប់ ឆ្ពោះទៅសមុទ្រ ជប៉ុន

    ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកយ៉ាងហោចណាស់ចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ដែលគេស្គាល់ថា សមុទ្រខាងកើត កាលពីថ្ងៃអង្គារ ។ ការធ្វើតេស្តមីស៊ីលនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីមានដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅកាន់ទីក្រុងសេអ៊ូល ដោយមន្ត្រីលំដាប់ទី៣ របស់មន្ទីរបញ្ចកោណ គឺលោក Elbridge Colby ដែលបានសរសើរកូរ៉េខាងត្បូងថា ជា «សម្ព័ន្ធមិត្តគំរូ» ។ បើតាមក្រសួងការពារជាតិជប៉ុន ឆ្មាំល្បាតឆ្នេរបានប្រទះឃើញមីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ ហើយពួកវាត្រូវបានគេប៉ាន់ប្រមាណថា បានធ្លាក់ចូលសមុទ្រហើយ ។ ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji Press បានរាយការណ៍ថា មីស៊ីលទាំង ២គ្រាប់នោះ បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នេះបើយោងតាមប្រភពពីក្រសួងការពារជាតិ ។ ការបាញ់សាកល្បងមីស៊ីកបាលិស្ទីគចុងក្រោយនេះ គឺជាការធ្វើតេស្តលើកទី២ហើយរបស់កូរ៉េខាងជើងនៅក្នុងខែមករា ក្រោយបាញ់មីស៊ីលជាច្រើនគ្រាប់ច្រើនម៉ោង មុនពេលមេដឹកនាំកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូល ៕ ប្រភព ៖ The Straits Times

  • រុស្ស៊ីវាយប្រហារអ៊ុយក្រែនស្លាប់១១នាក់ មានទាំងលើរថភ្លើងដឹកអ្នកដំណើរ

    រុស្ស៊ីវាយប្រហារអ៊ុយក្រែនស្លាប់១១នាក់ មានទាំងលើរថភ្លើងដឹកអ្នកដំណើរ

    កៀវ ៖ អាជ្ញាធរអ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារ លើរថភ្លើងដឹកអ្នកដំណើរ នៅក្នុងប្រទេសរបស់ខ្លួន និង ទីតាំងផ្សេងៗទៀត កាលពីថ្ងៃអង្គារ បណ្តាលឲ្យស្លាប់មនុស្ស ១១នាក់។ ក្រុមអាជ្ញាធរបាននិយាយថា កងកម្លាំងរុស្ស៊ី បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១១ នាក់ និងរងរបួសរាប់សិបនាក់ នៅក្នុងការវាយប្រហារ នៅទូទាំងប្រទេសអ៊ុយក្រែន ដែលរួមមានទាំងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើរថភ្លើង ដឹកអ្នកដំណើរ កាលពីថ្ងៃទី២៧ ខែមេសា ដែលក្នុងនោះ មនុស្ស ៤ នាក់ បានស្លាប់ នៅលើរថភ្លើង។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា រថភ្លើង ដែលបានរងការវាយប្រហារ ស្ថិតនៅក្នុងតំបន់ Kharkiv ដឹកអ្នកដំណើរ ចំនួន ២០០នាក់។ លោកប្រធានាធិបតី បាននិយាយ នៅលើ Telegram ថា «មិនមាន និង មិនអាចមានហេតុផលយោធាណាមួយ…

  • លោក Netanyahu ថា រដ្ឋប៉ាឡេស្ទីននៅ Gaza មិនកើតឡើងដាច់ខាត

    លោក Netanyahu ថា រដ្ឋប៉ាឡេស្ទីននៅ Gaza មិនកើតឡើងដាច់ខាត

    ហ្ស៊េរុយសាឡិម ៖ លោក Netanyahu នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល បាននិយាយថា រដ្ឋប៉ាឡេស្ទីន នៅតំបន់ Gaza នឹងមិនកើតឡើង ជាដាច់ខាត។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថា លោកនឹងមិនអនុញ្ញាតឱ្យមានការបង្កើត រដ្ឋប៉ាឡេស្ទីន នៅតំបន់ ហ្គាហ្សា ស្ទ្រីប ដោយអះអាងថា អ៊ីស្រាអែល នឹងរក្សាការគ្រប់គ្រងសន្តិសុខ។ លោក Netanyahu បាននិយាយ អំឡុងសន្និសីទកាសែត នៅទីក្រុង ហ្ស៊េរុយសាឡិម កាលពីថ្ងៃអង្គារ ថា «ខ្ញុំកំពុងឮថា ខ្ញុំនឹងអនុញ្ញាតឱ្យបង្កើតរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ រឿងនេះ នឹងមិនកើតឡើងទេ…ខ្ញុំគិតថា អ្នកទាំងអស់គ្នា ដឹងហើយថា អ្នកដែលរារាំងការបង្កើតរដ្ឋប៉ាឡេស្ទីន ម្តងហើយម្តងទៀត គឺជារូបខ្ញុំ»។ លោកបានបន្តថា «អ៊ីស្រាអែលនឹងអនុវត្តការគ្រប់គ្រងសន្តិសុខ ចេញពីហ្ស៊កដានី ទៅដល់សមុទ្រ ហើយនោះ ក៏អនុវត្ត ចំពោះតំបន់ ហ្គាហ្សា ស្ទ្រីប ផងដែរ»។ លោក Netanyahu…

  • មេណាតូ ព្រមានថា អឺរ៉ុប មិនអាចគ្មាន អាមេរិក ជាខ្នងបង្អែកការពារខ្លួនបានទេ

    មេណាតូ ព្រមានថា អឺរ៉ុប មិនអាចគ្មាន អាមេរិក ជាខ្នងបង្អែកការពារខ្លួនបានទេ

    ព្រុចសែល ៖ អឺរ៉ុបនឹងមិនអាចការពារខ្លួនឯងបាននោះទេ ប្រសិនបើគ្មានការគាំទ្រ ឬខ្នងបង្អែកផ្នែកយោធា និងនុយក្លេអ៊ែររបស់អាមេរិក ។ នេះបើតាមការព្រមានរបស់អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីថ្ងៃចន្ទ ។ ការព្រមានរបស់លោក Mark Rutte កើតមានឡើង បន្ទាប់ពីអាមេរិកប្រកាសច្រើនលើកច្រើនសារថា ខ្លួននឹងកាត់បន្ថយការប្តេជ្ញាចិត្តការពារសម្ព័ន្ធមិត្តអឺរ៉ុប និងជំរុញឲ្យប្លុកដែលមានរដ្ឋជាសមាជិកចំនួន ២៧ ប្រទេសមួយនេះបង្កើនការទទួលខុសត្រូវចំពោះសន្តិសុខដោយខ្លួនឯង ចំពេលមានការគំរាមកាន់តែខ្លាំងឡើងពីរុស្ស៊ី ។ លោក Mark Rutte និយាយថា ក្រៅពីមិនអាចការពារខ្លួនឯងបានហើយ អឺរ៉ុបក៏នឹងត្រូវប្រឈមនូវការចំណាយដ៏ធំសម្បើមរហូតដល់ ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេផងដែរ ទៅលើវិស័យយោធា ហើយតួលេខនេះ ទំនងជាមិនគ្រប់គ្រាន់នៅឡើយទេ ។ លោកថា ការជំនួសឆ័ត្រសន្តិសុខរបស់សហរដ្ឋអាមេរិក គឺជាក្តីស្រមៃច្រើនជាងការពិត ដូច្នេះទ្វីបអឺរ៉ុបនៅតែពឹងផ្អែកជាមូលដ្ឋានលើទីក្រុងវ៉ាស៊ីនតោនដដែល ។ យ៉ាងណា អតីតនាយករដ្ឋមន្រ្តីហូឡង់វ័យ ៥៩ ឆ្នាំរូបនេះ នៅតែរក្សាជំហរថា ឯករាជ្យភាពពេញលេញ នឹងតម្រូវឲ្យអឺរ៉ុបបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដែលត្រូវចំណាយប្រាក់រាប់ពាន់លានដុល្លារឯណោះ ។ ជាមួយគ្នានេះ ការព្រមានរបស់លោក Rutte ក៏កំពុងដុតបញ្ឆេះឲ្យមានការបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងសម្ព័ន្ធមិត្តអង្គការណាតូផងដែរ ជាពិសេសនៅក្រោយពេលមហិច្ឆតារបស់លោក…

  • ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump កៀរគរសមាជិកបាន ២៥ ប្រទេសហើយ

    ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump កៀរគរសមាជិកបាន ២៥ ប្រទេសហើយ

    វ៉ាស៊ីនតោន ៖ មានប្រទេស ២៥ ហើយ ដែលបានយល់ព្រមចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី Donald Trump ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃចន្ទ ។ លោកស្រី Karoline Leavitt និយាយថា ប្រទេសទាំង ២៥ នេះបានក្លាយជាសមាជិកផ្លូវការរបស់ក្រុមប្រឹក្សាសន្តិភាព បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើការបង្កើតធម្មនុញ្ញ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេសស្វីសកាលពីកាលពីថ្ងៃទី២២ ខែមករា ។ បើតាមសារព័ត៌មាន Times of Israel, ក្រៅពីប្រទេសដែលបានយល់ព្រមចូលរួម ក៏មានប្រទេសចំនួន ១០ ផ្សេងទៀត បានបដិសេធចំពោះការអញ្ជើញឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ផងដែរ ។ ក្នុងនោះរួមមាន បារាំង អាល្លឺម៉ង់ ក្រិក អ៊ីតាលី ន័រវែស…

  • ឥណ្ឌា និង អឺរ៉ុប សម្រេចកិច្ចព្រមព្រៀងធំបំផុតជាប្រវត្តិសាស្រ្ត ក្នុងពេលតានតឹងជាមួយអាមេរិក

    ឥណ្ឌា និង អឺរ៉ុប សម្រេចកិច្ចព្រមព្រៀងធំបំផុតជាប្រវត្តិសាស្រ្ត ក្នុងពេលតានតឹងជាមួយអាមេរិក

    បរទេស ៖ ឥណ្ឌា បានប្រកាស នៅថ្ងៃអង្គារនេះ ថា ខ្លួន និង សហភាពអឺរ៉ុប ទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេបង្អស់ នៅក្នុងលោក ចំពេលដែលភាគីទាំងពីរ ស្វែងរកអាវក្រោះ ទប់ទល់នឹងទំនាក់ទំនងមិនប្រក្រតី ជាមួយសហរដ្ឋអាមេរិក ជុំវិញសង្គ្រាមពន្ធគយ។ បើតាមសារព័ត៌មាន CNA, កិច្ចព្រមព្រៀង ដែលចាយពេលចរចា ជិត២ទស្សវត្សមួយនេះ នឹងត្រួសត្រាយផ្លូវ សម្រាប់ឥណ្ឌា ជាប្រទេសដែលមានប្រជាជនច្រើនជាងគេ លើលោក ក្នុងការបើកទីផ្សារដ៏ធំ តាមរយៈការធ្វើពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ដែលមានចំនួន ២៧ប្រទេស។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយ នៅថ្ងៃទី២៧ ខែមករានេះ ថា «មនុស្សជុំវិញពិភពលោក ចាត់ទុកថា កិច្ចព្រមព្រៀងថ្មីនេះ ជាមាតា នៃ កិច្ចព្រមព្រៀងទាំងអស់ ដែលនឹងនាំមកនូវ ឱកាសសំខាន់ៗ សម្រាប់ប្រជាជនឥណ្ឌា ចំនួន ១.៤ ពាន់លាននាក់ និង ប្រជាជន រាប់លាននាក់ នៅអឺរ៉ុប»។ លោក…

  • មេដឹកនាំស៊ុយអែត ជំរុញឱ្យបង្កើតអង្គការ “ណាតូអឺរ៉ុប”

    មេដឹកនាំស៊ុយអែត ជំរុញឱ្យបង្កើតអង្គការ “ណាតូអឺរ៉ុប”

    ស្តុកខុល ៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានសង្កត់ធ្ងន់លើតម្រូវការបង្កើតអង្គការថា “ណាតូអឺរ៉ុប” ដោយលោកអះអាងថា សម្ព័ន្ធមិត្តអឺរ៉ុបគួរតែបង្កើនការទទួលខុសត្រូវខ្លាំងឡើង ចំពោះសន្តិសុខផ្ទាល់ខ្លួន ជំនួសឱ្យការពឹងផ្អែកតែទៅលើសហរដ្ឋអាមេរិក ។ អំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក (SVT) នៅល្ងាចថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី Kristersson និយាយថា សហរដ្ឋអាមេរិកបានបំផ្លាញទំនុកចិត្តគ្នាទៅវិញទៅមក ដូច្នេះហើយ អឺរ៉ុបត្រូវតែគ្រប់គ្រងស្ថានភាព និងពង្រឹងការការពារដោយខ្លួនឯង ។ លោក Kristersson ដែលមានវ័យ៦៣ឆ្នាំរូបនេះ បន្ថែមថា ណាតូជារឿយៗត្រូវបានផ្សារភ្ជាប់ជាចម្បងជាមួយអាមេរិក ប៉ុន្តែសមាជិកអឺរ៉ុបបង្កើតបានជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការសន្តិសុខនៅអឺរ៉ុបខាងជើង និងអឺរ៉ុបទូលំទូលាយ ។ លោកថា ផ្នែកទាំងមូលនៃអឺរ៉ុបរបស់យើង ត្រូវបានបង្កប់នៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងអង្គការណាតូ ដូច្នេះហើយ យើងត្រូវតែកសាងអង្គការណាតូអឺរ៉ុបរបស់យើង ។ ការអត្ថាធិប្បាយរបស់មេដឹកនាំស៊ុយអែតរូបនេះ ធ្វើឡើងចំពេលមានការជជែកវែកញែកកាន់តែខ្លាំងឡើង ជុំវិញបញ្ហាសន្តិសុខអឺរ៉ុប ដោយសារតែមហិច្ឆតារបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែចង់លេបយកកោះ Greenland ៕ ប្រភព ៖ ស៊ីនហួរ

  • ទីបំផុត បារាំង អនុម័តច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៥ ឆ្នាំ លេងបណ្ដាញសង្គម

    ទីបំផុត បារាំង អនុម័តច្បាប់ហាមឃាត់ក្មេងអាយុក្រោម ១៥ ឆ្នាំ លេងបណ្ដាញសង្គម

    ប៉ារីស ៖ ទីបំផុត រដ្ឋសភាជាតិបារាំង នៅថ្ងៃចន្ទ បានអនុម័តច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យលេងបណ្តាញសង្គមតទៅទៀត ក្រោមហេតុផល ព្រួយបារម្ភពីផលប៉ះពាល់ការអភិវឌ្ឍរបស់កុមារ ជាពិសេសហានិភ័យសុខភាពផ្លូវចិត្ត ។ សមាជិកសភាបារាំងបានបោះឆ្នោតក្នុងសំលេងគាំទ្រ ១១៦ ទល់នឹងសំលេងប្រឆាំង ២៣ ។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅព្រឹទ្ធសភា មុនការបោះឆ្នោតចុងក្រោយនៅសភាជាន់ទាប ។ ជាមួយគ្នានេះ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និយាយថា ការហាមឃាត់នេះ គឺជាជំហានដ៏សំខាន់ ដើម្បីការពារកុមារ និងយុវជនបារាំង ពីការចំណាយពេលខ្ជះខ្ជាយលើកញ្ចក់ទូរស័ព្ទ ។ មេដឹកនាំបារាំងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X ថា ខួរក្បាលកុមាររបស់យើងមិនមែនសម្រាប់លក់ទេ ហើយក៏មិនមែនសម្រាប់បម្រើដល់បណ្តាញសង្គមសហរដ្ឋអាមេរិក ឬក៏ចិននោះដែរ ។ គួរបញ្ជាក់ថា បម្រាមរបស់បារាំង នឹងតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមនានារារាំងការចូលប្រើប្រាប់របស់ក្មេងជំទង់មានអាយុក្រោម ១៥ឆ្នាំ តាមរយៈយន្តការផ្ទៀងផ្ទាត់អាយុ ដែលអនុលោមតាមច្បាប់សហភាពអឺរ៉ុប ។ ក្រៅពីបារាំង ដាណឺម៉ាក ក្រិក អេស្ប៉ាញ និងអៀរឡង់ ក៏កំពុងពិចារណាអនុវត្តបម្រាមដូចគ្នានេះផងដែរ ដោយយកគំរូតាមប្រទេសអូស្រ្តាលី…