Category: ព័ត៌មានជាតិ​

  • លោក Netanyahu រារាំងប្រធានាធិបតី អ៊ីស្រាអែល មិនឲ្យទៅចុះហត្ថលេខាលើធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព

    លោក Netanyahu រារាំងប្រធានាធិបតី អ៊ីស្រាអែល មិនឲ្យទៅចុះហត្ថលេខាលើធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានរារាំងប្រធានាធិបតីរបស់ខ្លួនគឺលោក Isaac Herzog មិនឲ្យទៅចុះហត្ថលេខាលើធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាព អំឡុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុង Davos ប្រទេសស្វីស ។ បើតាមប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល Channel 12, សេតវិមានបានផ្ញើលិខិតអញ្ជើញថ្នាក់ដឹកនាំអ៊ីស្រាអែលរួមទាំងលោក Isaac, លោក Netanyahu ឬអ្នកតំណាងណាម្នាក់ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាកាលពីចុងសប្ដាហ៍ ។ យ៉ាងណា លោក Netanyahu មិនអាចធ្វើដំណើរទៅកាន់ទីក្រុង Davos ដើម្បីចូលរួមក្នុងពិធីនេះនោះទេ ដោយសារតែដីកាចាប់ខ្លួនរបស់តុលារឧក្រិដ្ឋកម្មអន្តរជាតិពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ហ្គាហ្សាស្ទ្រីប ។ បញ្ហានេះក៏នាំឲ្យលោក Netanyahu រារាំងលោក Isaac មិនឲ្យហោះទៅប្រទេសស្វីសផងដែរ ក្រោមហេតុផលស្រដៀងគ្នានេះ ។ ស្ថានភាពនេះបានបង្កើតភាពតានតឹងរវាងការិយាល័យនាយករដ្ឋមន្ត្រី និងប្រធានាធិបតី ក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជា រវាងការិយាល័យរបស់លោក Netanyahu និងសេតវិមានផងដែរ ។ ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិដែលបង្កើតឡើងក្នុងគោលបំណងបញ្ចប់សង្គ្រាម ឬជម្លោះ, រក្សាស្ថិរភាព និងសុខសន្តិភាពយូរអង្វែងនៅលើពិភពលោក ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនបានអញ្ជើញប្រទេសប្រមាណ ៦០ ឲ្យចូលរួមក្នុងប្រឹក្សាក្រុមប្រឹក្សាសន្តិភាព…

  • សម្តេចធិបតីពន្យល់មូលហេតុចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ

    សម្តេចធិបតីពន្យល់មូលហេតុចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ

    ប្រទេសកម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ សម្តេចធិបតីគូសបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ គឺមិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា១ពាន់លានដុល្លារអាមេរិកនោះ គឺសម្រាប់តែករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ។ ការចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាពត្រូវបានសម្តេចធិបតីបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមនាវីឯក Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក នាវិមានសន្តិភាព នៅថ្ងៃច័ន្ទ ទី ២៦ មករា។ សម្ដេចធិបតីបានសូមថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអញ្ជើញកម្ពុជាឲ្យចូលរួមក្នុងស្ថាប័នថ្មីនេះ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ការសម្រេចចិត្តចូលរួមរបស់កម្ពុជា គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា…

  • ក្រសួងការបរទេសបំភ្លឺដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី

    ក្រសួងការបរទេសបំភ្លឺដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី

    ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជា ប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ការអនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងកម្ពុជា និងចិន។ នេះបើតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស ចុះថ្ងៃទី២៦មករា។ អ្នកនាំពាក្យបញ្ជាក់បន្ថែមថា ការដកហូតសញ្ជាតិកម្ពុជាពីលោក ចេន ហ្ស៊ី បានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។ ផ្អែកលើច្បាប់កម្ពុជា ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋ ដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្តល់ព័ត៌មានមិនពិត ក្នុងអំឡុងពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតិ។ ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនីតិរដ្ឋ។ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាននោះឡើយ។ ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ គឺជាដំណើរការផ្លូវការនៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់ម៉ឺងម៉ាត់បែបនេះបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។ កាលពីថ្ងៃទី៧មករា ក្រសួងមហាផ្ទៃប្រកាសថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ខ្លួនមហាសេដ្ឋីវ័យក្មេង…

  • វ៉េណេស៊ុយអេឡា ថា ដោះលែងអ្នកទោសនយោបាយ ជាង៨០០នាក់

    វ៉េណេស៊ុយអេឡា ថា ដោះលែងអ្នកទោសនយោបាយ ជាង៨០០នាក់

    ការ៉ាកាស ៖ ប្រទេស វ៉េណេស៊ុយអេឡា បាននិយាយថា ខ្លួនបានដោះលែងអ្នកទោសនយោបាយ ជាង៨០០នាក់ តែ អង្គការក្រៅរដ្ឋាភិបាល ចោទសួរអំពីតួលេខនេះ។ រដ្ឋមន្ត្រីមហាផ្ទៃ វេណេស៊ុយអេឡា លោក Diosdado Cabello មានប្រសាសន៍ កាលពីថ្ងៃចន្ទថា អ្នកទោសនយោបាយ ៨០៨នាក់ ត្រូវបានដោះលែង ចាប់តាំងពី មុនខែធ្នូ ឆ្នាំ២០២៥ ខណៈពេលដែល អ្នកការពារសិទ្ធិមនុស្ស និងសមាជិកគ្រួសារ ចោទសួរអំពីតួលេខផ្លូវការ ដែលមិនឃើញឈ្មោះសមាជិកគ្រួសារ និង ក្រុមឈ្មោះគោលដៅ ដែលត្រូវដោះលែង។ ជាការសង្ស័យ ចំពេលដែល មេដឹកនាំបណ្តោះអាសន្ន លោកស្រី Rodríguez ទើបបាននិយាយ កាលពីប៉ុន្មានថ្ងៃមុនថា មានការដោះលែងអ្នកទោសសរុប ត្រឹម ៦២៦នាក់ ចាប់តាំងពីខែធ្នូ។ ការចោទសួរ ពីតួលេខនេះ ក៏ចំពេលដែល «វេទិកាព្រហ្មទណ្ឌ» ដែលផ្តល់ការគាំទ្រផ្នែកច្បាប់ ដល់អ្នកទោសនយោបាយ បានផ្ទៀងផ្ទាត់ ការសម្លាប់រង្គាល ចំនួន៣៨៣នាក់ ចាប់តាំងពីខែធ្នូ រួមទាំង ជនបរទេសមួយចំនួនទៀត។ វេទិកាព្រហ្មទណ្ឌ…

  • មេធំ ហេបូឡា ថា វាយអ៊ីរ៉ង់ នឹងឆេះតំបន់ទាំងមូល

    មេធំ ហេបូឡា ថា វាយអ៊ីរ៉ង់ នឹងឆេះតំបន់ទាំងមូល

    បេរូត ៖ ប្រមុខ ក្រុមហេសបូឡា បានព្រមាន កាលពីថ្ងៃចន្ទថា ការវាយប្រហារណាមួយ លើប្រទេសអ៊ីរ៉ង់ ក៏ចាត់ទុកថា ជាការវាយប្រហារ មកលើក្រុមរបស់ខ្លួន ផងដែរ ហើយ សង្គ្រាមនេះ នឹងឆេះខ្ទេច តំបន់ទាំងមូល។ លោក Naim Qassem បានអះអាងបែបនេះ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ថ្លែងទៅកាន់អ្នកគាំទ្រ នៅឯការជួបជុំ បង្ហាញសាមគ្គីភាព សម្រាប់ប្រទេសអ៊ីរ៉ង់។ ការព្រមាន របស់មេធំ ក្រុមហេបូឡា ដូច្នេះ បានធ្វើឡើង ចំពេលដែល នាវាចម្បាំងខ្នាតយក្ស របស់សហរដ្ឋអាមេរិក ធ្វើដំណើរឆ្ពោះទៅកាន់ តំបន់មជ្ឈិមបូព៌ា និងសំដៅទៅប្រទេសអ៊ីរ៉ង់។ ជាការបញ្ជូនទៅ បន្ទាប់ពីភាពតានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាន់តែពុះកញ្ជ្រោលឡើង ក្រោយការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ ទៅលើបាតុករ នៅទូទាំងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលថ្មីៗនេះ។ គួរបញ្ជាក់ថា អ៊ីរ៉ង់ គឺជាអ្នកគាំទ្រចម្បង របស់ក្រុម Hezbollah ដោយផ្តល់ឱ្យ នូវថវិកា និងសព្វាវុធ ចាប់តាំងពីការបង្កើតក្រុមប្រដាប់អាវុធមួយនេះ ក្នុងទសវត្សរ៍…

  • អ៊ីរ៉ង់ដាស់តឿនសត្រូវថា ការឈ្លានពានណាមួយ នឹងជួបរឿងសោកស្តាយនឹកស្មានមិនដល់

    អ៊ីរ៉ង់ដាស់តឿនសត្រូវថា ការឈ្លានពានណាមួយ នឹងជួបរឿងសោកស្តាយនឹកស្មានមិនដល់

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានចេញមកនាំស្រែកគំរាមខ្លាំងៗ និងផ្ញើសារដាស់តឿនសត្រូវរបស់ខ្លួនសាជាថ្មីថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបដ៏ទូលំទូលាយ និងគួរឱ្យសោកស្តាយនឹងស្មានមិនដល់ ចំពោះការឈ្លានពានណាមួយ ។ ទោះបីជាមិនបញ្ចេញឈ្មោះចំៗក៏ដោយ តែគេដឹងទូទៅថា សត្រូវធំៗរបស់អ៊ីរ៉ង់ គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ ការសម្លុតគំរាមរបស់អ៊ីរ៉ង់ចុងក្រោយនេះ ធ្វើឡើងឆ្លើយតបទៅនឹងចលនាយោធារបស់អាមេរិកនៅអាស៊ីខាងលិច និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រ ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្មែល បាហ្គេ បាននិយាយកាលពីថ្ងៃចន្ទថា បន្ទាប់ពីការឈ្លានពានផ្នែកយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែមិថុនា យើងនៅតែប្រឈមមុខនូវការទាមទារ និងការគំរាមកំហែងថ្មីៗពីអាមេរិក និងអ៊ីស្រាអែលស្ទើរជារៀងរាល់ថ្ងៃ ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសណាមួយដែលស្រលាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ គួរតែប្រកាន់គោលជំហរច្បាស់លាស់ ចំពោះការសម្លុតគំរាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋដទៃទៀត ។ នៅពេលសួរអំពីលទ្ធភាពនៃការចរចារវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីទប់ស្កាត់ជម្លោះ លោក បាហ្គេ បាននិយាយថា ការចរចាអាចធ្វើទៅបាន តែជាមួយភាគីណាមួយ ដែលមិនត្រូវការសង្គ្រាម ឬការប្រឈមមុខដាក់គ្នាប៉ុណ្ណោះ ។ លោកថា អ៊ីរ៉ង់មិនដែលស្វាគមន៍សង្គ្រាម និងមិនដែលគេចវេះពីការទូត ឬការចរចាឡើយ ហើយអ៊ីរ៉ង់តែងតែអនុវត្តវា ៕ ប្រភព ៖ ស៊ីនហួរ

  • តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ”

    តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ “ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ”

    ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្មកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣រួមមាន៖ (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ ស្របតាមមាត្រា ២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ។ (២) ការដោះស្រាយជម្លោះដោយសន្តិវិធី គឺជាកាតព្វកិច្ចផ្លូវច្បាប់ដែលរដ្ឋសមាជិកត្រូវអនុវត្ត ជាពិសេសការដោះស្រាយជម្លោះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ដែលជាយន្តការដែលអាចទុកចិត្តបាន និងធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់រដ្ឋសមាជិក។ (៣) ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ គឺជាធាតុផ្សំសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃនីតិរដ្ឋអន្តរជាតិ។ អំពើរំលោភបំពានទៅលើលើជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញ និងការប្លន់យកទ្រព្យសម្បត្តិជនស៊ីវិល ការរារាំងការវិលត្រឡប់របស់ជនស៊ីវិល ការកាន់កាប់ទឹកដីដោយខុសច្បាប់ និងបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ៕

  • អាមេរិក គ្រោងពង្រាយយន្តហោះ F-35 ជិត ៥០ គ្រឿងនៅជប៉ុន ពង្រឹងអំណាចផ្លូវអាកាសនៅតំបន់ប៉ាស៊ីហ្វិកខាងលិច

    អាមេរិក គ្រោងពង្រាយយន្តហោះ F-35 ជិត ៥០ គ្រឿងនៅជប៉ុន ពង្រឹងអំណាចផ្លូវអាកាសនៅតំបន់ប៉ាស៊ីហ្វិកខាងលិច

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកមានគម្រោងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨ គ្រឿង នៅឯមូលដ្ឋានកងទ័ពអាកាស Misawa ភាគខាងជើងប្រទេសជប៉ុន ដែលនេះជាផ្នែកមួយនៃការធ្វើទំនើបកម្មអំណាចផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ។ បើតាមសារព័ត៌មាន Newsweek, ការដាក់ពង្រាយនេះធ្វើឡើងក្នុងគោលបំណងជំនួសយន្តហោះចម្បាំង F-16 ស៊េរីចាស់ៗចំនួន ៣៦ គ្រឿង ដែលបច្ចុប្បន្នកំពុងដាក់ឲ្យឈរជើងនៅទីនោះ ។ ជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ក្នុងការជួយអាមេរិកទប់ស្កាត់ និងការពារការឈ្លានពានដែលអាចកើតមាននៅទូទាំងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ។ តួយ៉ាង កងកម្លាំងចិន និងរុស្ស៊ីតែងតែធ្វើប្រតិបត្តិការនៅជិតទឹកដីជប៉ុន ខណៈដែលកូរ៉េខាងជើងនៅតែគឃ្លើនបាញ់សាកល្បងមីស៊ីលឆ្ពោះទៅកាន់ដែនទឹកផ្តាច់មុខរបស់ជប៉ុន ។ យោងតាមសារព័ត៌មាន defence blog, ការពង្រឹងអំណាចផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន កើតឡើងចំពេលដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានដាក់ចេញយុទ្ធសាស្ត្រសន្តិសុខជាតិ ដោយជំរុញឱ្យមានការបង្កើនកម្លាំងយោធា ដើម្បីទប់ទល់នឹងការឈ្លានពាននៅតំបន់ «First Island Chain» ។ «First Island Chain» គឺជាតំបន់យុទ្ធសាស្ត្រមួយតភ្ជាប់ពីទីប្រជុំកោះរបស់ជប៉ុន រត់កាត់តាមកោះតៃវ៉ាន់ ហ្វីលីពីន កោះ Borneo ដែលតំបន់ទាំងនេះនៅព័ទ្ធជុំវិញឆ្នេរសមុទ្រចិន ។ ទាំងចិន…

  • លោក Zelensky ថា ឯកសារធានាសន្តិសុខពី អាមេរិក រួចរាល់ ១០០ ភាគរយ រង់ចាំតែចុះហត្ថលេខាប៉ុណ្ណោះ

    លោក Zelensky ថា ឯកសារធានាសន្តិសុខពី អាមេរិក រួចរាល់ ១០០ ភាគរយ រង់ចាំតែចុះហត្ថលេខាប៉ុណ្ណោះ

    កៀវ ៖ ឯកសារធានាសន្តិសុខអ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក បានរួចរាល់ ១០០ ភាគរយហើយ ដោយរង់ចាំតែពិធីចុះហត្ថលេខាជាផ្លូវការប៉ុណ្ណោះ ។ នេះបើតាមការប្រកាសរបស់លោកប្រធានាធិបតី Vladimir Zelensky ។ ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងវីលនីញូសប្រទេសលីទុយអានីកាលពីថ្ងៃអាទិត្យ, លោក Zelensky និយាយថា អ៊ុយក្រែនរង់ចាំតែដៃគូអាមេរិកបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលត្រូវចុះហត្ថលេខាប៉ុណ្ណោះ ព្រោះថាឯកសារស្ដីពីការធានាសន្តិសុខ បានធ្វើរួចរាល់ ១០០ ភាគរយហើយ ។ លោក Zelensky បញ្ជាក់ថា ក្រោយពិធីចុះហត្ថលេខាជាផ្លូវការ ឯកសារមួយនេះគ្រោងនឹងបញ្ជូនទៅកាន់សភាអាមេរិក និងសភាអ៊ុយក្រែនដើម្បីផ្ដល់សច្ចាប័ន ។ លោកថា ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ និងជាចំណុចស្នូលសម្រាប់សុវត្ថិភាពរបស់អ៊ុយក្រែននាពេលអនាគត ។ បើតាមសារព័ត៌មាន The Strait Times, ការអះអាងរបស់លោកប្រធានាធិបតី Zelensky ធ្វើឡើង បន្ទាប់ពីក្រុមអ្នកចរចាអ៊ុយក្រែន និងរុស្ស៉ី កាលពីថ្ងៃទី២៣ និង២៤ ខែមករាបានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូងនៅទីក្រុង Abu Dhabi ក្រោមការសម្របសម្រួលពីអាមេរិក ដើម្បីពិភាក្សាពីក្របខណ្ឌការងាររបស់ទីក្រុងវ៉ាស៊ីនតោន សំដៅបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជិត ៤ ឆ្នាំមកនេះ ។…

  • មេដឹកនាំកាណាដាងាកទៅពង្រឹងសម្ព័ន្ធមិត្តជាមួយអូស្រ្តាលី ក្រោយរងសម្ពាធពីលោក ត្រាំ

    មេដឹកនាំកាណាដាងាកទៅពង្រឹងសម្ព័ន្ធមិត្តជាមួយអូស្រ្តាលី ក្រោយរងសម្ពាធពីលោក ត្រាំ

    អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី នៅខែមីនាខាងមុខនេះ ខណៈដែលមេដឹកនាំទាំងពីរបានបង្ហាញគោលជំហរដូចគ្នា ក្នុងការថ្កោលទោសប្រទេសមហាអំណាច ដែលប្រើប្រាស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាអាវុធ និងពន្ធគយ ជាកម្លាំងចលករ ។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បានីស បាននិយាយក្នុងសុន្ទរកថាមួយនៅលើកញ្ចក់ទូរទស្សន៍អូស្ត្រាលី កាលពីថ្ងៃអាទិត្យថា មិត្តរបស់ខ្ញុំ លោកនាយករដ្ឋមន្រ្តី ម៉ាក ខានី នឹងមកបំពេញទស្សនកិច្ចនៅអូស្ត្រាលី អមជាមួយការថ្លែងសុន្ទរកថាទៅកាន់សភាអូស្រ្តាលីនៅខែមីនាខាងមុខនេះ ។ មេដឹកនាំអូស្រ្តាលីមានវ័យ៦៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រូបលោកយល់ស្របនឹងសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ខានី ធ្វើឡើងនៅប្រទេសស្វីស ដែលបានអំពាវនាវឱ្យប្រទេសនានាទទួលស្គាល់ថា សណ្តាប់ធ្នាប់សកលដែលពឹងផ្អែកលើច្បាប់អន្តរជាតិបានបញ្ចប់ហើយ ។ ជាមួយគ្នានេះ លោក ខានី ក៏បានទទូចឱ្យប្រទេសនានាក្រោកឈរធ្វើសកម្មភាពរួមគ្នា ដើម្បីជៀសវាងក្លាយជាជនរងគ្រោះដោយសារអនុត្តរភាពរបស់សហរដ្ឋអាមេរិក ដូចដែលកាណាដាកំពុងជួបប្រទះការគាបសង្កត់ពីប្រទេសមហាអំណាច ។ គួរបញ្ជាក់ថា គម្រោងបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ខានី មកកាន់អូស្ត្រាលី កើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរ កាលពីខែតុលា បានពង្រឹងទំនាក់ទំនងទ្វេភាគី ដោយប្រទេសសម្ព័ន្ធមិត្តទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មលើរ៉ែសំខាន់ៗ ៕…