Category: ព័ត៌មានជាតិ​

  • ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឲ្យបង្ការខ្លួន និងប្រុងប្រយ័ត្នចំពោះមេរោគនីប៉ាហ៍

    ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋឲ្យបង្ការខ្លួន និងប្រុងប្រយ័ត្នចំពោះមេរោគនីប៉ាហ៍

    ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន អំពីវិធីការពារខ្លួនពីវីរុសនីប៉ាហ៍ (Nipah) ដែលកំពុងរីករាលដាលនៅប្រទេសឥណ្ឌា ហើយអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ ក្រសួងបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានការរកឃើញករណីឆ្លងវីរុសនីប៉ាហ៍លើមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានពន្យល់ថា ជំងឺនេះបង្កឡើងដោយវីរុសនីប៉ាហ៍ ដែលមានប្រភពនៅលើសត្វប្រចៀវ និងអាចឆ្លងទៅ សត្វចិញ្ចឹម ដូចជា ជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ តាមរយៈផ្លែឈើដែលសត្វប្រចៀវមានមេរោគស៊ី ហើយសត្វទាំងនោះស៊ីបន្ត។ មនុស្សអាចឆ្លងមេរោគនេះនៅពេលប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ឬប៉ះទឹកសរីរាង្គសត្វ ដូចជាឈាម លាមក ឬទឹកនោម។ មនុស្សក៏អាចឆ្លងបានដែរបើទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍។ វីរុសនេះអាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈទឹកសរីរាង្គ និងតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ហើយមានអត្រាស្លាប់ចន្លោះពី៤០ទៅ៧០%។ វីរុសនីប៉ាហ៍ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០ នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ីទៀតទេ។ វីរុសនេះត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែស និងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់។ ចំពោះប្រទេសកម្ពុជា ក្រសួងសុខាភិបាលបញ្ជាក់ថា…

  • ទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ

    ទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីឯកឧត្តម ចប់បំពេញបេសកកម្មកាទូតនៅកម្ពុជា ។ ក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី» ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចំពោះការខិតខំប្រឹងប្រែង រួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី ។ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តម ក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្តម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឲ្យមានភាពរីកចម្រើន ជាពិសេស សម្ដេចតេជោ បានឆ្លៀតអរគុណជាពន្លឹក ចំពោះការរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្ដេច កាលពីខែឧសភាកន្លងទៅប្រកបដោយជោគជ័យ ហើយការទទួលស្វាគមន៍របស់ឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះសម្ដេចយ៉ាងកក់ក្តៅ ដោយសម្ដេចតេជោ សូមមេតម្លៃខ្ពស់ចំពោះការរៀបចំនោះ ។ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោ បានផ្ដល់ឱកាសដ៏មានតម្លៃ…

  • រុស្ស៊ី បន្តវាយសង្គ្រប់លើ អ៊ុយក្រែន ទោះភាគីទាំងពីរកំពុងចរចាបញ្ចប់សង្គ្រាម

    រុស្ស៊ី បន្តវាយសង្គ្រប់លើ អ៊ុយក្រែន ទោះភាគីទាំងពីរកំពុងចរចាបញ្ចប់សង្គ្រាម

    កៀវ ៖ យោធារុស្ស៊ីនៅតែបន្តវាយប្រហារទ្រង់ទ្រាយធំបន្តបន្ទាប់លើទីក្រុងនានារបស់អ៊ុយក្រែន ទោះបីអ្នកចរចាអ៊ុយក្រែន រុស្ស៊ី និងអាមេរិក កំពុងពិភាក្សាអំពីជម្រើសនានានៅទីក្រុង អាប៊ូ ដាប៊ី ប្រទេសអារ៉ាប់រួម ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ពេញមួយសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារដោយយន្តហោះដ្រូនជាង ១.៧០០គ្រឿង គ្រាប់បែកពីលើអាកាសមានប្រព័ន្ធបញ្ជានាំផ្លូវជាង ១.៣៨០គ្រាប់ និងមីស៊ីល ៦៩គ្រាប់ ។ ជាលទ្ធផល ការវាយប្រហារទាំងនោះ បានធ្វើឲ្យអចលនទ្រព្យចំនួន ១,២លានកន្លែងគ្មានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលមានសីតុណ្ហភាពក្រោមសូន្យអង្សាសេនារដូវរងា ។ ដោយឡែក អគារលំនៅឋានប្រហែល ១.៧០០ខ្នងក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែននៅតែគ្មានប្រព័ន្ធកម្ដៅ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី កាលពីដើមសប្តាហ៍មុន នេះបើតាមការអះអាងរបស់អភិបាលក្រុង លោក Vitalii Klitschko កាលពីថ្ងៃអាទិត្យ ។ រុស្ស៊ីបានបង្កើនការទម្លាក់គ្រាប់យ៉ាងខ្លាំងក្លាទៅលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២កន្លងមក ៕ ប្រភព ៖ The Straits Times

  • ឥណ្ឌូនេស៊ីបន្តស្វែងរកមនុស្ស ៨០នាក់ ក្រោយការរអិលបាក់ដីសម្លាប់មនុស្ស ១០នាក់

    ឥណ្ឌូនេស៊ីបន្តស្វែងរកមនុស្ស ៨០នាក់ ក្រោយការរអិលបាក់ដីសម្លាប់មនុស្ស ១០នាក់

    ហ្សាកាតា ៖ ឆ្លើយតបការរអិលបាក់ដីសម្លាប់មនុស្ស ១០នាក់នៅតំបន់លំនៅដ្ឋានមួយនៃខេត្តជ្វាខាងលិចនោះ អាជ្ញាធរឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងបន្តស្វែងរក និងជួយសង្គ្រោះមនុស្ស ៨០នាក់ផ្សេងទៀតដែលបន្តបាត់ខ្លួននៅឡើយ ។ ប្រតិបត្តិការជួយសង្គ្រោះនេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីកាលពីថ្ងៃសៅរសប្តាហ៍មុន បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង ខណៈដែលទីភ្នាក់ងារអាកាសធាតុបានព្រមានថា ស្ថានភាពនេះអាចបន្តរយៈពេលមួយសប្តាហ៍នៅក្នុងខេត្ត និងតំបន់ជាច្រើនទៀត ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងត្រូវបានរារាំង ដោយសារស្ថានភាពដីមិន ស្ថិតស្ថេរ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលពិបាកក្នុងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ក្នុងការជួយសង្រ្គោះ ។ ទន្ទឹមគ្នា ក៏មានរបាយការណ៍ជាច្រើន អំពីគ្រោះទឹកជំនន់នៅភាគខាងលិចកោះជ្វា រួមទាំងទីក្រុងហ្សាកាតាផងដែរ ។ គ្រោះទឹកជំនន់ទាំងនោះ បានបង្ខំឱ្យប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង ត្រូវជម្លៀសទៅកាន់ទីទួលខ្ពស់ ឬកន្លែងដែលមិនរងផលប៉ះពាល់ជាបន្ទាន់ ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍រអិលបាក់ដីចុងក្រោយនេះ បានកើតឡើងតែពីរខែប៉ុណ្ណោះបន្ទាប់ពីគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូននៅលើកោះស៊ូម៉ាត្រា បានសម្លាប់មនុស្សរហូតដល់ ១,២០០នាក់ បំផ្លាញផ្ទះសម្បែងអ្នកស្រុក និងបង្ខំឱ្យជម្លៀសប្រជាជនជាងមួយលាននាក់ទៅកាន់តំបន់មានសុវត្ថិភាពជាបន្ទាន់ ៕ ប្រភព ៖ The Straits Times

  • លិចសាឡាងហ្វីលីពីន ដឹកមនុស្ស ៣៥០នាក់, រកឃើញសព ១៥នាក់ហើយ

    លិចសាឡាងហ្វីលីពីន ដឹកមនុស្ស ៣៥០នាក់, រកឃើញសព ១៥នាក់ហើយ

    ម៉ានីល ៖ នាព្រឹកថ្ងៃចន្ទនេះ មានករណីលិចសាឡាងមួយគ្រឿង ដែលដឹកមនុស្ស ៣៥០នាក់ នៅភាគខាងត្បូង ប្រទេសហ្វីលីពីន ស្របពេលដែលអាជ្ញាធរ បញ្ជាក់ថា រកឃើញសាកសព ១៥នាក់ហើយ ក្រោយកើតហេតុ ប៉ុន្តែ ជាច្រើននាក់ទៀតបាត់ខ្លួន កំពុងត្រូវបានស្វែងរក។ រូបភាព ដែលត្រូវបានចែកចាយ ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន ហៅកាត់ PCG បានបង្ហាញអ្នកនៅរស់រានមានជីវិត ពីសាឡាង MV Trisha Kerstin 3 ដែលបានលិច ហើយ ត្រូវបានផ្ទេរ ទៅកាន់កប៉ាល់មួយទៀត នៅតាមបណ្តោយទឹក នៃខេត្ត Basilan ។ លោកស្រី Ronalyn Perez អ្នកឆ្លើយតបបន្ទាន់ នៅខេត្ត Basilan បានប្រាប់ AFP ព្រឹកថ្ងៃទី២៦ ខែមករា ថា «មនុស្ស យ៉ាងតិច ១៣៨នាក់ ត្រូវបានជួយសង្គ្រោះ មកទល់ពេលនេះ។ លោកស្រី បញ្ជាក់ថា សាឡាងមួយគ្រឿងនេះបានលិច នៅពេលកំពុងបើកចេញពីទីក្រុង…

  • ការវិនិយោគប៉ះពាល់ដល់ធម្មជាតិកើនឡើងច្រើនជាងដំណោះស្រាយផ្អែកលើធម្មជាតិ

    ការវិនិយោគប៉ះពាល់ដល់ធម្មជាតិកើនឡើងច្រើនជាងដំណោះស្រាយផ្អែកលើធម្មជាតិ

    បរទេស ៖ យោងតាមរបាយការណ៍ថ្មីរបស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានបង្ហាញពីការខ្វះតុល្យភាពយ៉ាងខ្លាំងក្នុងហិរញ្ញវត្ថុសកល ដោយបង្ហាញថា ការវិនិយោគដែលប៉ះពាល់ទៅលើធម្មជាតិកើនឡើងកាន់តែច្រើនជាងដំណោះស្រាយផ្អែកលើធម្មជាតិ ។ ក្នុងឆ្នាំ២០២៣ មានការវិនិយោគលើគម្រោងដែលបង្កផលប៉ះពាល់ផ្ទាល់ទៅលើបរិស្ថានច្រើនជាង ៧,៣ ទ្រីលានដុល្លារ ដូចជា ការកាត់ព្រៃឈើនៅតំបន់ព្រៃអាម៉ាសូន ។ ការប្រៀបធៀបបានបង្ហាញថា ការវិនិយោគលើដំណោះស្រាយផ្អែកលើធម្មជាតិមានកំណើន ត្រឹមតែ ២២០ ប៊ីលានដុល្លារប៉ុណ្ណោះ ដោយមានគោលបំណងការពារជីវៈចម្រុះ និងតំបន់ទេសភាព ប៉ុន្តែអាចពាក់ព័ន្ធទៅនឹងវិស័យធំៗ ដូចជា ប្រព័ន្ធអាហារ សេវាកម្មសាធារណៈ សំណង់ ឧស្សាហកម្ម ផ្លូវសាធារណៈ ការចម្រាញសារធាតុ និងសារធាតុគីមី។ របាយការណ៍នេះបង្ហាញពីតម្រូវការបន្ទាន់ដើម្បីបិទគម្លាតហិរញ្ញប្បទាននេះ។ ការបង្កើនការវិនិយោគនៅក្នុងគម្រោងវិជ្ជមានពីធម្មជាតិគឺចាំបាច់សម្រាប់ទាំងការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ប្រភព ៖ earth.org

  • អាមេរិកនឹងដាក់ពន្ធ១០០% លើកាណាដា បើចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

    អាមេរិកនឹងដាក់ពន្ធ១០០% លើកាណាដា បើចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន

    រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យ ២៥ មករា ថាសហរដ្ឋអាមេរិកនឹងដាក់ពន្ធ១០០%លើការនាំចូលរបស់ប្រទេសកាណាដា ប្រសិនបើទីក្រុង អូតាវ៉ាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយប្រទេសចិន ដែលបន្ថែមការគំរាមកំហែងស្រដៀងគ្នានេះពីលោកប្រធានាធិបតី Donald Trump កាលពីមួយថ្ងៃមុន។ លោក Bessent បាននិយាយក្នុងកម្មវិធី This Week របស់ទូរទស្សន៍ ABC ថា អាមេរិកមិនអាចអនុញ្ញាតឱ្យកាណាដាក្លាយជាកន្លែងបើកចំហដែលប្រទេសចិនចាក់ទំនិញមានតម្លៃធូររបស់ពួកគេចូលទៅក្នុងសហរដ្ឋអាមេរិកបានទេ។ ក្នុងអំឡុងទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៦ មករាថ្មីៗនេះ នាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានប្រកាសពីការធូរស្រាលនៃទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន ដោយនិយាយថាប្រទេសទាំងពីរបានឈានដល់ “ភាពជាដៃគូយុទ្ធសាស្ត្រថ្មី” និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋម។ ក្រោមកិច្ចព្រមព្រៀងនេះ ចិនត្រូវគេរំពឹងថានឹងកាត់បន្ថយពន្ធលើការនាំចូលប្រេងឆាកាណូឡាពី កាណាដានៅថ្ងៃទី ១ ខែមីនា មកត្រឹមប្រហែល១៥% ធ្លាក់ចុះពី ៨៤%នាពេលបច្ចុប្បន្ន។ ចិនក៏នឹងអនុញ្ញាតឱ្យអ្នកទេសចរកាណាដាចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការផងដែរ។ ជាថ្នូរវិញ ប្រទេសកាណាដានឹងនាំចូលរថយន្តអគ្គិសនី (EV) របស់ចិនចំនួន ៤៩.០០០ គ្រឿងក្រោមពន្ធអនុគ្រោះថ្មីចំនួន ៦,១%។ កិច្ចព្រមព្រៀងនេះបានកើតឡើងស្របពេលមានសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងកាណាដា ដោយរដ្ឋបាលលោក Trump បានដាក់ពន្ធនាំចូលលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។ នៅពេលលោក Bessent ត្រូវបានសួរឱ្យបញ្ជាក់ថាតើទីក្រុងវ៉ាស៊ីនតោននឹងធ្វើតាមការគំរាមដែលធ្វើឡើងដោយលោក…

  • គុយបា ធ្វើសមយុទ្ធយោធា រារាំងការឈ្លានពាន

    គុយបា ធ្វើសមយុទ្ធយោធា រារាំងការឈ្លានពាន

    ឡាហាវ៉ាន់ ៖ ប្រទេសគុយបា បានរៀបចំធ្វើសមយុទ្ធយោធា ដោយអះអាងថា ជាវិធីសាស្តល្អបំផុត ក្នុងការរារាំងការឈ្លានពានណាមួយ។ ប្រធានាធិបតី គុយបា លោក Miguel Diaz-Canel ដែលបានត្រួតពិនិត្យ សមយុទ្ធយោធា កាលពីថ្ងៃសៅរ៍ បាននិយាយថា «ជាមធ្យោបាយដ៏ល្អបំផុត ក្នុងការទប់ស្កាត់ការឈ្លានពាន គឺ សម្រាប់ចក្រពត្តិនិយម ដែលត្រូវតែគណនាតម្លៃ នៃ ការវាយប្រហារប្រទេស របស់យើង» ។ លោកបានបន្ថែមថា «ការរៀបចំរបស់យើង សម្រាប់សកម្មភាពយោធាប្រភេទនេះ… វាមានសារៈសំខាន់យ៉ាងសំខាន់ ក្នុងកាលៈទេសៈបច្ចុប្បន្ន»។ ក្រុមប្រឹក្សាការពារជាតិ របស់ប្រទេសគុយបា បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា សមយុទ្ធយោធាទាំងនេះ គឺជាផ្នែកមួយនៃការរៀបចំរបស់ប្រទេស “ក្រោមគោលគំនិតយុទ្ធសាស្ត្រ នៃសង្គ្រាម ប្រជាជនទាំងមូល”។ សមយុទ្ធយោធា និង ការលើកឡើងទាំងនេះ បានកើតមានឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមាន នៅក្នុងខែនេះ ថា គុយបា ត្រៀមខ្លួនជាស្រេច ដើម្បីដួលរលំ អាចមានវាសនាស្រដៀងនឹងប្រទេសវេណេស៊ុយអេឡា។…

  • អ៊ីស្រាអែល វាយប្រហារលីបង់ ស្លាប់មនុស្ស២នាក់

    អ៊ីស្រាអែល វាយប្រហារលីបង់ ស្លាប់មនុស្ស២នាក់

    បេរូត ៖ ក្រសួងសុខាភិបាល ប្រទេសលីបង់ បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល នៅភាគខាងត្បូង កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ចំនួនពីរនាក់។ យ៉ាងណា យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារគោលដៅ លើក្រុមប្រដាប់អាវុធ ហេសបូឡា (Hezbollah)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាល នៃប្រទេសលីបង់ បាននិយាយថា «ការវាយឆ្មក់របស់សត្រូវ អ៊ីស្រាអែល នៅជិតទីក្រុង Khirbet Selm បានសម្លាប់មនុស្សម្នាក់ និងរបួស ៥ នាក់ទៀត»។ ប្រភពបន្តថា «ការវាយប្រហារ ដាច់ដោយឡែកមួយទៀត នៅក្នុងភូមិ Derdghaya បានសម្លាប់មនុស្សម្នាក់ទៀត»។ ប៉ុន្តែ ក្រោយមក កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយលុក ទីតាំងផលិតអាវុធ នៅក្នុងតំបន់ Khirbet Selm ជាកន្លែងដែលខ្លួនបានកំណត់អត្តសញ្ញាណ សកម្មភាពភេរវកម្ម របស់ប្រតិបត្តិករ Hezbollah។ អ៊ីស្រាអែលបានបន្ត ការវាយប្រហារ ជាទៀងទាត់ នៅក្នុងប្រទេសលីបង់ បើទោះបីជាបទឈប់បាញ់ កាលពីខែវិច្ឆិកា…

  • លោក ត្រាំ អួតពីអាវុធសាហាវមួយប្រភេទ ប្រើចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា

    លោក ត្រាំ អួតពីអាវុធសាហាវមួយប្រភេទ ប្រើចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយប្រាប់ពិភពលោកថា កងកម្លាំងយោធាអាមេរិកបានប្រើប្រាស់អាវុធដ៏សាហាវមួយប្រភេទ នោះគឺ «ឧបករណ៍ផ្ដាច់ប្រព័ន្ធ» ដែលធ្វើឱ្យឧបករណ៍យោធាទំនើបៗរបស់សត្រូវគាំងដំណើរការទាំងអស់ នៅពេលទម្លាក់អតីតមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាច នៅដើមខែមករាឆ្នាំនេះ ។ លោក ត្រាំ ដែលមានវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន New York Post ថា ពាក់ព័ន្ធនឹង “ឧបករណ៍ផ្ដាច់ប្រព័ន្ធ” ខ្ញុំមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីវាទេ តែអាវុធដ៏សាហាវមួយនេះ ពិតបានធ្វើឲ្យឧបករណ៍សត្រូវគាំងដំណើរការ ។ បើតាមអះអាងរបស់លោកប្រធានាធិបតី ត្រាំ, វេណេស៊ុយអេឡាមិនអាចបាញ់រ៉ុកែ្តតរបស់ពួកគេបានទេ… ពួកគេមានរ៉ុកែ្តតរុស្ស៊ី និងចិន ហើយពួកគេមិនអាចបាញ់ចេញ សូម្បីមួយគ្រាប់ ។ ពួកគេបានត្រៀមរួចរាល់ ដើម្បីទប់ទល់យើង ប៉ុន្តែអកុសល ពួកគេបានចុចប៊ូតុងដែរ តែមិនដំណើរការទេ ។ សូរម្លឹកថា កងកម្លាំងអាមេរិកបានចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ និងជំទាវទី១របស់គាត់ គឺលោកស្រី សេលីយ៉ា ក្នុងអំឡុងពេលបើកការវាយឆ្មក់ដ៏ភ្ញាល់ផ្អើលមួយកាលពីថ្ងៃទី៣ ខែមករា ហើយបានបញ្ជូនរូបលោកទៅសហរដ្ឋអាមេរិក…