Category: ព័ត៌មានជាតិ​

  • លោក Trump ថា នឹងហោះទៅចិនជួបលោក Xi ដើមឆ្នាំក្រោយ

    លោក Trump ថា នឹងហោះទៅចិនជួបលោក Xi ដើមឆ្នាំក្រោយ

    វ៉ាស៊ីនតោន ៖ បន្ទាប់ពីទើបប្រកាសទទួលស្គាល់ថា អាមេរិក-ចិនស្ថិតក្នុងសង្គ្រាមពាណិជ្ជកម្មនោះ ឥឡូវនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា លោកនឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់ប្រទេសចិន នាដើមឆ្នាំក្រោយ ក្រោយទទួលបានការអញ្ជើញពីទីក្រុងប៉េកាំង។ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទថា ខ្ញុំត្រូវបានអញ្ជើញឱ្យទៅប្រទេសចិន ហើយខ្ញុំនឹងធ្វើវានៅដើមឆ្នាំក្រោយ។ ហើយលោកក៏រំពឹងផងដែរថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកូរ៉េខាងត្បូង ដើម្បីដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយ “យុត្តិធម៌” នៅចុងខែតុលាខាងមុខ បើទោះបីជាមានជម្លោះលើបញ្ហាពន្ធនាពេលថ្មីៗនេះក៏ដោយ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីកាលពីសប្តាហ៍មុន ភ្លើងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនហាក់កើនឡើងកំដៅសាជាថ្មី ដោយទីក្រុងប៉េកាំងបានប្រកាសរឹតត្បិតការនាំចេញរ៉ែកម្រ និងឈប់ទិញសណ្តែកសៀងពីអាមេរិក ហើយលោក ត្រាំ បានសងសឹកវិញ ដោយគំរាមដំឡើងពន្ធលើទំនិញចិនដល់ទៅ ១០០ភាគរយ និងឈប់ទិញប្រេងចម្អិនអាហារផងដែរ។ ជាការឆ្លើយតប ប្រទេសចិនបានចោទអាមេរិកថា បានប្រើប្រាស់ស្តង់ដាពីរ ក្នុងជម្លោះពាណិជ្ជកម្ម ហើយចិនក៏បានអះអាងដែរថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីកំដរប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក៕ ប្រភព ៖ Aljazeera

  • បារាំងបាញ់ទូករត់ពន្ធគ្រឿងញៀន ក្នុងមហាសមុទ្រអាត្លង់ទិក

    បារាំងបាញ់ទូករត់ពន្ធគ្រឿងញៀន ក្នុងមហាសមុទ្រអាត្លង់ទិក

    ប៉ារីស ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកបារាំងបានបើកការបាញ់ប្រហារ លើទូកល្បឿនលឿន រត់ពន្ធគ្រឿងញៀន នៅក្នុងមហាសមុទ្រអាត្លង់ទិក។ ប្រភពបញ្ជាក់ថា ប្រតិបត្តិការនេះ បានចាប់ខ្លួននាវិក និង រឹបអូសបាន កូកាអ៊ីន ចំនួន ២.៤ តោន នៅលើទូក ដែលមានតម្លៃ ១៥០លានដុល្លារ។ ការស្ទាក់ចាប់ ដោយបង្ខំ បានកើតឡើង កាលពីយប់ថ្ងៃសុក្រ សប្តាហ៍មុន នៅខាងក្រៅប្រជុំកោះ រវាង ប្រទេស ព័រទុយហ្គាល់ និង ម៉ារ៉ុក នេះបើយោងតាមអាជ្ញាធរ ដែនសមុទ្រ របស់ប្រទេសបារាំង ទទួលបន្ទុក នៅមហាសមុទ្រអាត្លង់ទិក។ ប្រភពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល ជាមួយប៉ូលីសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ ព័រទុយហ្គាល់ និងអេស្ប៉ាញ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា «ការប្រើប្រាស់កម្លាំង គឺជាការចាំបាច់ដើម្បីរារាំង ព្រោះ ទូកបដិសេធ មិនគោរព តាមការណែនាំ ឲ្យឈប់»។…

  • កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង មុនពេលលោកត្រាំទៅកូរ៉េខាងត្បូង

    កូរ៉េខាងជើងបាញ់មីស៊ីលផ្លោង មុនពេលលោកត្រាំទៅកូរ៉េខាងត្បូង

    ព្យុងយ៉ាង ៖ នៅថ្ងៃទី២២ ខែតុលានេះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ ជាបាញ់លើកដំបូង មិនធ្លាប់មាន ក្នុងរយៈពេលប៉ុន្មានខែ ហើយធ្វើឡើង នៅមុនប៉ុន្មានថ្ងៃ ដែលលោក ត្រាំ គ្រោងមានវត្តមាន នៅកូរ៉េខាងត្បូង។ ជាការបាញ់ នៅត្រឹមតែមួយសប្តាហ៍ មុនពេលមេដឹកនាំពិភពលោក រួមទាំង ប្រធានាធិបតីសហរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូលមួយ។ អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយថា ខ្លួនបាន “រកឃើញកាំជ្រួចជាច្រើនគ្រាប់ ដែលជឿថា ជាមីស៊ីលផ្លោង រយៈចម្ងាយខ្លី”។ យោធាបានបន្ថែមថា កាំជ្រួចត្រូវបានបាញ់ចេញពីតំបន់ Junghwa ក្នុងខេត្ត North Hwanghae។ ការបាញ់បង្ហោះនេះ គឺជាលើកដំបូង ចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung ចូលកាន់តំណែង កាលពីខែមិថុនា។ ប្រទេសកូរ៉េខាងជើង ក្នុងខែនេះ បានបង្ហាញនូវអ្វីដែលខ្លួនហៅថា កាំជ្រួចអន្តរទ្វីប “ដ៏មានឥទ្ធិពលបំផុត” របស់ខ្លួន នៅឯព្យុហយាត្រាយោធា។ កាលពីខែកញ្ញា លោក Kim បានត្រួតពិនិត្យការសាកល្បងម៉ាស៊ីនឥន្ធនៈរឹង ដែលប្រើសម្រាប់មីស៊ីលនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយ។…

  • តួកគីចែចូវទិញយន្តហោះចម្បាំង Eurofighter ពីកាតា

    តួកគីចែចូវទិញយន្តហោះចម្បាំង Eurofighter ពីកាតា

    អ៊ីស្តង់ប៊ុល ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នឹងធ្វើដំណើរទៅដល់ទីក្រុងដូហ្កា នៅល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ខណៈតួកគីមានបំណងចែចូវចង់ទិញយន្តហោះចម្បាំង Eurofighter Typhoon របស់ប្រទេសកាតាមួយចំនួន។ នេះបើយោងតាមការបញ្ជាក់ពីប្រភពសន្តិសុខតួកគី។ ប្រភពមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តួកគីកំពុងព្យាយាមចរចារ ដើម្បីទទួលបានយន្តហោះចម្បាំង Eurofighters មួយចំនួនរបស់ប្រទេសកាតា ជាថ្នូរនឹងការដោះដូរជាមួយយន្តហោះចម្បាំងជំនាន់ថ្មី Kaan របស់តួកគី។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ការចរចានៅតែបន្ត ហើយមិនទាន់មានលទ្ធផលជាផ្លែផ្កានៅឡើយទេ។ តួកគីចង់ធ្វើទំនើបកម្មកម្លាំងទ័ពអាកាសរបស់ខ្លួន ហើយក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានស្វែងរកទិញយន្តហោះចម្បាំង Eurofighter Typhoons ថ្មីចំនួន ៤០ គ្រឿង ដែលផលិតដោយសម្ព័ន្ធប្រទេសចំនួន៤ រួមមានអាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី។ ហើយគោលបំណងដោះដូរយន្តហោះចម្បាំងគ្នារវាងតួកគី-កាតា កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ F-35 របស់ខ្លួនក្នុងឆ្នាំ ២០១៩ ជុំវិញការបញ្ជាទិញប្រព័ន្ធខែលការពារមីស៊ីលបាញ់ចេញពីដីទៅអាកាស S-400 របស់រុស្ស៊ី។ សូមបញ្ជាក់ថា Eurofighter Typhoon គឺជាយន្តហោះចម្បាំងដ៏ទំនើបជំនាន់ទី៤ និងត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Airbus, ក្រុមហ៊ុន BAE…

  • លោក ត្រាំ លុបចោលជំនួប ជាមួយលោកពូទីន

    លោក ត្រាំ លុបចោលជំនួប ជាមួយលោកពូទីន

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា លោកបានលុបចោលផែនការជួបលោក ពូទីន នៅប្រទេសហុងគ្រី។ មេដឹកនាំអាមេរិករូបនេះ ដំបូងឡើយ គ្រោងថា ជួបប្រធានាធិបតីរុស្ស៊ី ម្តងទៀត នៅទីក្រុង budapest ដើម្បីជជែកពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន តែ លោកបានសម្រេចលុបចោលវិញ ហើយអះអាងថា លោកចង់មានកិច្ចប្រជុំ “ខ្ជះខ្ជាយ” ពេល។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យរាងពងក្រពើថា “ខ្ញុំមិនចង់ឱ្យមានកិច្ចប្រជុំដែលខ្ជះខ្ជាយទេ”។ នៅពេលសួរដោយអ្នកកាសែត AFP ពីអ្វីដែលបានផ្លាស់ប្តូរគំនិតរបស់គាត់ លោក Trump បាននិយាយថា “មានរឿងជាច្រើនកំពុងកើតឡើង នៅជួរមុខសង្រ្គាម ហើយយើងនឹងជូនដំណឹងដល់អ្នកក្នុងរយៈពេលពីរថ្ងៃ បន្ទាប់អំពីអ្វីដែលយើងកំពុងធ្វើ” ។ សេតវិមានបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានបិទកិច្ចប្រជុំដែលរំពឹងទុក ដែលថាប៉ុនប៉ងរៀបចំកិច្ចប្រជុំកំពូល នៅទីក្រុង Budapest បន្ទាប់ពីបាននិយាយតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ។ ជុំវិញការចរចាបញ្ចប់សង្គ្រាម…

  • លោកស្រី Paetongtarn លាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃផ្លូវការ

    លោកស្រី Paetongtarn លាលែងពីតំណែងជាមេដឹកនាំបក្សភឿថៃផ្លូវការ

    បាងកក ៖ ទីបំផុត អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រកាសជាផ្លូវការ អំពីការលាលែងពីតំណែងជាមេដឹកនាំគណបក្សភឿថៃ នៅព្រឹកថ្ងៃពុធនេះ។ ការលាលែងពីតំណែងនេះ កើតឡើងក្រោយតុលាការធម្មនុញ្ញថៃបានរកឃើញកំហុសថា លោកស្រីបានបំពានក្រមសីលធម៌ធ្ងន់ធ្ងរកាលពីថ្ងៃទី២៩ ខែសីហាឆ្នាំនេះ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ទើបឈានដល់ការដកលោកស្រីពីតំណែងនាយករដ្ឋមន្រ្តីថៃ។ ជាមួយគ្នានេះ លោកស្រី Paetongtarn និយាយថា ថ្ងៃនេះ លោកស្រីបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានគណបក្សភឿថៃ ដោយមានបំណងថា នេះជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ។ លោកស្រីថា ការសម្រេចចិត្តនេះដែរ ក៏ជាចក្ខុវិស័យថ្មី និងភាពក្លាហានក្នុងការផ្លាស់ប្តូរ ដើម្បីប្រជាជន។ ទោះបីជាលោកស្រី Paetongtarn លាលែងពីតំណែងក៏ដោយ ក៏លោកស្រីនៅតែជាសមាជិកនៃគណបក្សភឿថៃ ដែលជាប្រធាននៃគ្រួសារភឿថៃ ហើយនឹងចូលរួមជាមួយគ្នា ក្នុងការបង្កើតគណបក្សភឿថៃសម័យថ្មី ដែលត្រៀមខ្លួនជាស្រេចដើម្បីឈរជាមួយប្រជាជន និងធ្វើការយ៉ាងរឹងមាំសម្រាប់ប្រទេសថៃ៕ ប្រភព ៖ The straits times

  • លោក ត្រាំ ប្រកាសជាផ្លូវការ អំពីដំណើរទៅកាន់ម៉ាឡេស៊ី

    លោក ត្រាំ ប្រកាសជាផ្លូវការ អំពីដំណើរទៅកាន់ម៉ាឡេស៊ី

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការ កាលពីថ្ងៃចន្ទ ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី និងបន្តទៅប្រទេសអាស៊ី ចំនួន២ទៀត រួមមាន ជប៉ុន និង កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ។ លោកក៏បានឆ្លៀតបង្ហើបប្រាប់ អំពីការចង់ធ្វើឲ្យមានទំនាក់ទំនងល្អ ជាមួយប្រទេសចិន ក្នុងបេសកកម្មលើកនេះ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន kyodo នៅថ្ងៃទី២១ ខែតុលា។ សារព័ត៌មានជប៉ុនមួយនេះ បានបន្តថា ថ្វីបើមានភាពតានតឹងពាណិជ្ជកម្មជាថ្មី រវាងសហរដ្ឋអាមេរិក និងចិន ក៏ដោយ លោក Trump បានបង្ហាញនូវសុទិដ្ឋិនិយម ម្តងទៀត មុនពេលមានលទ្ធភាព រៀបចំកិច្ចប្រជុំ ជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅក្នុងប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ ។ លោក Trump បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន ថា «យើងនឹងមានកិច្ចព្រមព្រៀង ដោយយុត្តិធម៌ ខ្ញុំចង់ធ្វើល្អ ជាមួយប្រទេសចិន ខ្ញុំពេញចិត្ត ទំនាក់ទំនង…

  • រុស្ស៊ី ត្អូញត្អែរ ថា សន្តិសុខពិភពលោកប្រឈមនឹងភាពផុយស្រួយបំផុត តាំងពីសង្គ្រាមលោកលើកទី២

    រុស្ស៊ី ត្អូញត្អែរ ថា សន្តិសុខពិភពលោកប្រឈមនឹងភាពផុយស្រួយបំផុត តាំងពីសង្គ្រាមលោកលើកទី២

    មូស្គូ ៖ ប្រមុខចារកម្ម របស់រុស្ស៊ី លោក Sergei Naryshkin នៅថ្ងៃទី២១ ខែតុលានេះ បានត្អូញត្អែរ ថា ពិភពលោកប្រឈមមុខនឹងស្ថានការណ៍សន្តិសុខ ដ៏ផុយស្រួយបំផុត ចាប់តាំងពីសង្គ្រាមលោក លើកទីពីរ មក ហើយ អះអាងថា រុស្ស៊ីមានឆន្ទៈ ក្នុងការសម្របសម្រួល ដើម្បីបញ្ចៀសជម្លោះកម្រិត ពិភពលោក ជាថ្មី នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Straitstimes ។ លោក Sergei Naryshkin បញ្ជាក់ថា ភាពផុយស្រួលនេះ បណ្តាលមកពីការប្រឹងប្រែង យ៉ាងស្វិតស្វាញ រវាងក្រុមមហាអំណាចសកល និងតំបន់ដ៏ធំបំផុត ដើម្បីកំណត់ច្បាប់ នៃ សណ្តាប់ធ្នាប់ពិភពលោក នាពេលអនាគត។ លោកអះអាងថា រុស្ស៊ីចង់ចូលរួម ចែករំលែកភារកិច្ច ដើម្បីធានា ថា នឹងគ្មានសង្រ្គាមដ៏ធំ ដូចដែលបានកើតឡើង នៅដំណាក់កាល ប្រវត្តិសាស្ត្រ ពីមុន។ វិមានក្រឹមឡាំង មើលឃើញថា រដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr…

  • លោក Trump គំរាមយកពន្ធធំបំផុត រហូតឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី

    លោក Trump គំរាមយកពន្ធធំបំផុត រហូតឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសព្រមានធ្ងន់ៗជាថ្មីថា ឥណ្ឌានឹងបន្តប្រឈមមុខនូវការបង់ពន្ធដ៏ធំសម្បើម បើសិននៅតែរឹងទទឹងមិនព្រមឈប់នាំចូលប្រេងពីរុស្ស៊ីនោះទេ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោកប្រធានាធិបតី Trump បាននិយាយថា លោកបានសន្ទនាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ហើយលោក Modi បានប្រាប់ថាឥណ្ឌានឹងមិនបន្តទិញប្រេងរុស្ស៊ីទៀតទេ។ នៅពេលត្រូវសាកសួរទាក់ទងនឹងការអះអាងរបស់ឥណ្ឌា ដែលថា ខ្លួនមិនបានដឹងពីការសន្ទនាណាមួយរវាងលោក Modi និង Trump ទេនោះ មេដឹកនាំអាមេរិករូបនេះបាបឆ្លើយតបវិញថា បើសិនឥណ្ឌានៅតែនិយាយបែបនេះ នោះឥណ្ឌានឹងបន្តបង់ពន្ធដ៏ធំសម្បើម។ ប្រេងរបស់រុស្ស៊ីបានក្លាយជាការខឹងសម្បារដ៏ធំមួយរបស់លោកប្រធានាធិបតី Trump ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដ៏យូរជាមួយឥណ្ឌា ដែលពាក់កណ្តាលនៃពន្ធ ៥០% របស់លោកលើទំនិញឥណ្ឌា គឺជាការសងសឹកចំពោះការទិញប្រេងទាំងនោះ។ រដ្ឋាភិបាលអាមេរិកនិយាយថា ប្រាក់ចំណូលប្រេងជាប្រភពផ្តល់មូលនិធិដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ ឥណ្ឌាបានក្លាយជាអ្នកទិញប្រេងដ៏ធំបំផុតរបស់រុស្ស៊ី បន្ទាប់ពីមានការលក់បញ្ចុះតម្លៃ ក្រោយបណ្តាប្រទេសលោកខាងលិចបានបដិសេធទិញ និងដាក់ទណ្ឌកម្មរុស្ស៊ី ឆ្លើយតបការលុកលុយប្រឆាំងនឹងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕

  • ចិន ចោទ អាមេរិក ថា វាយប្រហារតាមអ៊ីនធឺណិតលើមជ្ឈមណ្ឌលពេលវេលាជាតិ

    ចិន ចោទ អាមេរិក ថា វាយប្រហារតាមអ៊ីនធឺណិតលើមជ្ឈមណ្ឌលពេលវេលាជាតិ

    ប៉េកាំង ៖ ប្រទេសចិនបានចោទប្រកាន់ទីភ្នាក់ងារសន្តិសុខជាតិរបស់អាមេរិក ថា បានវាយប្រហារ តាមអ៊ីនធឺណេត ដោយចូលទៅលួចយកព័ត៌មានសម្ងាត់ នៅមជ្ឈមណ្ឌលពេលវេលាជាតិរបស់ខ្លួន។ ចិនព្រមានថា ការរំលោភធ្ងន់ធ្ងរនេះ អាចរំខានដល់បណ្តាញទំនាក់ទំនង, ប្រព័ន្ធហិរញ្ញវត្ថុ, ការផ្គត់ផ្គង់ថាមពល និងពេលវេលាស្តង់ដារអន្តរជាតិ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រយធឺ នៅថ្ងៃទី២០ ខែតុលានេះ។ ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគណនី WeChat របស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ថា គេបានរកឃើញភ័ស្តុតាង តាមដានទិន្នន័យ និង ព័ត៌មានសម្ងាត់ ដែលត្រូវបានលួច តាំងពីឆ្នាំ២០២២ ហើយសកម្មភាពនេះ គឺ ដើម្បីឈ្លបយកការណ៍ លើឧបករណ៍ចល័ត និង ប្រព័ន្ធបណ្តាញរបស់បុគ្គលិក នៅមជ្ឈមណ្ឌលនេះ។ ការស៊ើបអង្កេតរបស់ក្រសួង ក៏បានរកឃើញផងដែរថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារ លើប្រព័ន្ធបណ្តាញផ្ទៃក្នុង របស់មជ្ឈមណ្ឌល និង ប៉ុនប៉ងវាយប្រហារប្រព័ន្ធកំណត់ពេលវេលាមូលដ្ឋាន ដែលមានភាពជាក់លាក់ខ្ពស់ ក្នុងឆ្នាំ ២០២៣ និង ២០២៤។ មជ្ឈមណ្ឌលពេលវេលាជាតិ គឺ…