Category: ព័ត៌មានជាតិ​

  • លោក ត្រាំ ថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍អាចទៅរួច

    លោក ត្រាំ ថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍អាចទៅរួច

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ការចរចាជាមួយអ៊ីរ៉ង់ គឺដំណើរការ “ល្អណាស់” ក្នុងរយៈពេល ២៤ ម៉ោងមកនេះ និងថា កិច្ចព្រមព្រៀងមួយទំនងជាអាចសម្រេចបាន ដើម្បីបញ្ចប់សង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ ។ លោក Trump បានថ្លែងអះអាងនៅការិយាល័យ Oval នៃសេតវិមាន កាលពីថ្ងៃ ពុធ ថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងមួយដ៏ម៉ឺងម៉ាត់ ប៉ុន្តែរាល់កិច្ចព្រមព្រៀងណាមួយ ត្រូវតែមានការធានាច្បាស់លាស់ថា អ៊ីរ៉ង់នឹងមិនអាចផលិតអាវុធនុយក្លេអ៊ែរបានជាដាច់ខាត ។ ថ្មីៗនេះ លោកប្រធានាធិបតី Trump ក៏បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែរថា កិច្ចព្រមព្រៀងណាមួយ ត្រូវតែមានជាប់ពាក់ព័ន្ធនឹងការផ្ទេរឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលអាចផលិតអាវុធប្រល័យលោករបស់អ៊ីរ៉ង់ទៅឱ្យសហរដ្ឋអាមេរិក ហើយទីក្រុងតេហេរ៉ង់ក៏ត្រូវតែបញ្ឈប់ប្រតិបត្តិការទាំងអស់នៅទីតាំងផលិតនុយក្លេអ៊ែរក្រោមដីរបស់ខ្លួនផងដែរ ។ ទន្ទឹមគ្នា មេដឹកនាំអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសម្តែងសុទិដ្ឋិនិយមថា ដំណោះស្រាយមួយ កំពុង “ខិតជិតមកដល់ហើយ” ប៉ុន្តែលោកក៏បានព្រមានធ្ងន់ៗទុកមុនថា ប្រសិនបើអ៊ីរ៉ង់យល់ព្រម សង្គ្រាមនឹងចប់ តែប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមទេ អាមេរិកនឹងទម្លាក់គ្រាប់បែកសាជាថ្មី ។ បើតាម Axios, អ៊ីរ៉ង់…

  • អ៊ីរ៉ង់ ពិចារណាប្រើត្រីដូហ្វីនបំពាក់មីន ធ្វើដ្រូនអត្តឃាតក្រោមទឹកវាយប្រហារនាវាចម្បាំងអាមេរិក

    អ៊ីរ៉ង់ ពិចារណាប្រើត្រីដូហ្វីនបំពាក់មីន ធ្វើដ្រូនអត្តឃាតក្រោមទឹកវាយប្រហារនាវាចម្បាំងអាមេរិក

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កំពុងពិចារណាលើយុទ្ធសាស្ត្រដ៏សំខាន់មួយគឺការប្រើប្រាស់ត្រីដូហ្វីនបំពាក់មីន ធ្វើជាយានដ្រូនអត្តឃាតក្រោមទឹកប្រភេទ Kamikaze ដើម្បីវាយប្រហារកម្ទេចកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ។ យោងតាម Wall Street Journal, ការពិចារណានេះ កើតឡើងក្នុងបរិបទដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធផ្ទៃក្នុងកាន់តែខ្លាំង ក្រោយសហរដ្ឋអាមេរិកបិទច្រកកំពង់ផែអ៊ីរ៉ង់ ដែលបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញប្រេង ដែលជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ។ យុទ្ធសាស្ត្រប្រើត្រីដូហ្វីនបំពាក់មីន ធ្វើជាយានដ្រូនអត្តឃាតក្រោមទឹកប្រភេទ Kamikaze នេះទៀតសោត ក៏ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការស្វែងរកវិធីសាស្ត្រថ្មីៗរបស់អ៊ីរ៉ង់ ក្នុងការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចដែលកាន់តែដុនដាបខ្លាំងឡើង ។ បើតាម BBC, យុទ្ធសាស្រ្តបែបនេះ មិនមែនជាគំនិតថ្មី ឬជាវិធីសាស្រ្តថ្មីសម្រាប់អ៊ីរ៉ង់ ចំពោះការប្រើប្រាស់សត្វសមុទ្រ សម្រាប់គោលបំណងយោធានោះឡើយ ។ តួយ៉ាង អ៊ីរ៉ង់បានទទួលយកត្រីដូហ្វីន ដែលទទួលបានការបណ្តុះបណ្តាលពីអតីតសហភាពសូវៀតនៅឆ្នាំ ២០០០ ម្ដងរួចមកហើយ ។ នៅពេលនោះ ត្រីដូហ្វីនទាំងនេះ ត្រូវបានហ្វឹកហាត់ឲ្យអនុវត្តបេសកកម្មមួយចំនួន ដូចជាការវាយប្រហារគោលដៅសត្រូវ និងធ្វើជាយានដ្រូនអត្តឃាតក្រោមទឹក Kamikaze បំពាក់គ្រាប់មីន ដើម្បីបុកបំផ្ទុះកម្ទេចនាវាចម្បាំងសត្រូវ ។ ផ្អែកតាម New York Post, ក្រៅពីគំនិតប្រើត្រូដូហ្វីនបំពាក់មីន…

  • ចិន ថា អ៊ីរ៉ង់ ប្តេជ្ញាមិនផលិតអាវុធនុយក្លេអ៊ែរ ដូចការចោទរបស់ អាមេរិក

    ចិន ថា អ៊ីរ៉ង់ ប្តេជ្ញាមិនផលិតអាវុធនុយក្លេអ៊ែរ ដូចការចោទរបស់ អាមេរិក

    ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃពុធនេះ បានបង្ហាញពីការសាទរ ចំពោះការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ដែលមិនអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ពោលខុសពីការចោទប្រកាន់របស់សហរដ្ឋអាមេរិក ។ អំឡុងពេលទទួលជួបលោក Abbas Araghchi រដ្ឋមន្ត្រីការទេសអ៊ីរ៉ង់ នៅទីក្រុងប៉េកាំង, លោក Wang Yi និយាយថា ប្រទេសចិនក៏ទទួលស្គាល់ នូវសិទ្ធិស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិភាពផងដែរ ។ បើតាម Anadolu, ការលើកឡើងរបស់ប្រមុខការទូតចិនបែបនេះ បានធ្វើឡើង ចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទទូចថា ទីក្រុងតេហេរ៉ង់ មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ហើយលោកបានគំរាមថា កងកម្លាំងអាមេរិក អាចនឹងដកយកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ចេញពីប្រទេសអ៊ីរ៉ង់ថែមទៀតផង ។ ដំណើររបស់ប្រមុខការទូតអ៊ីរ៉ង់នៅក្រុងប៉េកាំង ធ្វើឡើង មុនពេលដែល លោក Trump គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសចិន នាថ្ងៃទី១៤ និង ១៥ ខែឧសភា ខាងមុខ ។…

  • អ្នកឧកញ៉ា ហ៊ុន តូ ថា មិនមាន អំណាចចាត់ចែងក្រុមហ៊ុន ហួយវ័ន ផេ

    អ្នកឧកញ៉ា ហ៊ុន តូ ថា មិនមាន អំណាចចាត់ចែងក្រុមហ៊ុន ហួយវ័ន ផេ

    ភ្នំពេញ៖អ្នកឧកញ៉ា ហ៊ុន តូ បាន ធ្វើសេចក្តីបំភ្លឺ នៅថ្ងៃពុធនេះថា លោកមិន មានអំណាចចាត់ចែងក្រុមហ៊ុនទូទាត់សាច់ប្រាក់ ហួយវ័ន ផេ ដែលកំពុងមាន វិបត្តិជាមួយអតិថិជននោះទេ។ សេចក្តីបំភ្លឺក្រោយ ពីក្រុម ហ៊ុន នេះ ស្ថិត ក្នុងវិបត្តិត្រូវបិទទ្វារ និង ត្រូវដោះស្រាយបំណុលជាមួយអតិថិជន ហើយ អតិថិជនចម្រុះជាតិសាសន៍ជាង ១០០ នាក់ បាន ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅមុខធនាគារជាតិ ក្នុងខណ្ឌសែនសុខ កាលពីចុងខែមេសា ដើម្បីទាមទារឱ្យក្រុមហ៊ុន សងប្រាក់របស់ពួកគេត្រឡប់ មក វិញ បន្ទាប់ពីពួកគេមិនអាចដកប្រាក់របស់ពួកគេបាន។ ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា លោកមានភាគហ៊ុនក្នុងក្រុមហ៊ុនហួយវ័ន ផេ ត្រឹមតែ ៣០ភាគរយទេ ហើយ ក្រុមហ៊ុនមិនបានផ្តល់សិទ្ធិអំណាចឱ្យលោកក្នុងការសម្រេចចិត្ត ឬគ្រប់គ្រងប្រតិបត្តិការនានា រួមទាំងការគ្រប់គ្រងចំណូល ចំណាយ និងសកម្មភាពប្រចាំថ្ងៃឡើយ។ ធនាគារជាតិ នៃកម្ពុជា អះអាងថា ខ្លួនបានបញ្ចប់នីតិវិធីទាក់ទងនឹងករណីក្រុមហ៊ុន…

  • រុស្ស៊ី ប្រាប់ទូតបរទេសនៅអ៊ុយក្រែន ជម្លៀសបង្ការក្រែងមានការវាយប្រហារ

    រុស្ស៊ី ប្រាប់ទូតបរទេសនៅអ៊ុយក្រែន ជម្លៀសបង្ការក្រែងមានការវាយប្រហារ

    មូស្គូ ៖ រុស្ស៊ី កាលពីថ្ងៃពុធ ចេញការព្រមានជម្លៀស សម្រាប់បណ្តាស្ថានទូតបរទេស ស្ថិតក្នុងទីក្រុងកៀវ ដោយខ្លួនគំរាម វាយប្រហារសងសឹក ប្រសិនអ៊ុយក្រែន ហ៊ានតែធ្វើដាក់ទីក្រុងមូស្គូមុន នៅថ្ងៃទិវាជ័យជំនះ។ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និយាយថា ប្រទេសរបស់លោកស្រីនឹងបើកការវាយប្រហារសងសឹក លើរដ្ឋធានីរបស់អ៊ុយក្រែន ប្រសិនបើប្រទេសមួយនេះ រំខានដល់ការប្រារព្ធទិវាជ័យជម្នះ សង្គ្រាម លោកលើកទី២ នៅទីក្រុងមូស្គូ នាថ្ងៃទី៩ ឧសភា។ លោកស្រី ប្រកាសថា «ប្រទេសរុស្ស៊ីជំរុញឱ្យស្ថានទូតបរទេស និងអង្គការអន្តរជាតិនានា ក្នុងទីក្រុង Kyiv ធានាការជម្លៀសទាន់ពេលវេលា សម្រាប់បុគ្គលិក និងប្រជាពលរដ្ឋរបស់ពួកគេ ក្នុងករណីមានការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងនេះ»។ ភាគីរុស្ស៊ីមិនបានបញ្ជាក់លម្អិត អំពីការគំរាមកំហែងនេះទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗ ពីអ៊ុយក្រែនដែរ។ ប្រទេសរុស្ស៊ីប្រារព្ធទិវាជ័យជំនះសង្គ្រាម លោកលើកទី ២ ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែឧសភា ជាមួយនឹងក្បួនដង្ហែរយោធាដ៏ធំនៅទីលានក្រហម។ ប្រទេសនេះ កាលពីដើមសប្តាហ៍ បានប្រកាសបទឈប់បាញ់ជាឯកតោភាគី ជាមួយអ៊ុយក្រែន នៅចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី ៩…

  • អ៊ីស្រាអែល ថា ត្រៀមគ្រប់សេណារីយ៉ូ ចាត់ការលើអ៊ីរ៉ង់

    អ៊ីស្រាអែល ថា ត្រៀមគ្រប់សេណារីយ៉ូ ចាត់ការលើអ៊ីរ៉ង់

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសរបស់លោក រៀបចំគ្រប់សេណារីយ៉ូ ក្នុងការចាត់ការ លើប្រទេសអ៊ីរ៉ង់។ លោក Netanyahu បាននិយាយ តាមរយៈវីដេអូ ដែលបានចេញផ្សាយ នៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខថា «យើងបានត្រៀមខ្លួន សម្រាប់គ្រប់សេណារីយ៉ូ ហើយទាំងនោះ គឺជាការណែនាំ ដែលខ្ញុំបានផ្តល់ដល់កងទ័ព និងសេវាសន្តិសុខរបស់យើង»។ ការលើកឡើង របស់លោក Netanyahu បែបនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Omer Tischler បានព្រមានធ្ងន់ៗ ថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយកងយន្តហោះចម្បាំងទាំងមូលប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើចាំបាច់ ចំពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង ឡើងវិញ ។ បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ អ៊ីរ៉ង់ អះអាងថា ប្រជាជនរបស់ខ្លួន…

  • រុស្ស៊ី រំពឹងបានចំណូលប្រេងបន្ថែម ជាង២ពាន់លានដុល្លារ ចំពេលឡើងថ្លៃ

    រុស្ស៊ី រំពឹងបានចំណូលប្រេងបន្ថែម ជាង២ពាន់លានដុល្លារ ចំពេលឡើងថ្លៃ

    មូស្គូ ៖ រុស្ស៊ី រំពឹងថា នឹងអាចរកចំណូលថវិកាបន្ថែម ជាង២ពាន់លានដុល្លារ ចំពេលតម្លៃប្រេងកើនឡើង នេះបើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បាននិយាយថា រុស្ស៊ីនឹងទទួលបានប្រាក់បន្ថែមប្រហែល ២០០ ពាន់លានរូប្លែ ឬ ២.៦៦ពាន់លានដុល្លារ ដោយសារតែការកើនឡើង នៃ តម្លៃប្រេង។ លោក បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Vesti ថា «យើងរំពឹង បានប្រាក់ចំណូលបន្ថែម ។ ប៉ុន្តែ ខ្ញុំគួរតែចង្អុលបង្ហាញឱ្យត្រង់ថា កម្រិតនៃប្រាក់ចំណូល ក្នុងរយៈពេលពីរខែ ចុងក្រោយនេះ គឺផលបូកបន្ថែម ប្រហែល ២០០ ពាន់លានរូប្លែ»។ រុស្ស៊ីបានបង្កើនប្រាក់ចំណូលនាំចេញប្រេងរបស់ខ្លួន ស្ទើរតែទ្វេដង នៅក្នុងខែមីនា បើធៀបនឹងខែកុម្ភៈដោយសារតែការកើនឡើងតម្លៃ ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និង អ៊ីស្រាអែល នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត…

  • អ៊ីស្រាអែលទិញយន្តហោះចម្បាំងបន្ថែមពីអាមេរិក

    អ៊ីស្រាអែលទិញយន្តហោះចម្បាំងបន្ថែមពីអាមេរិក

    ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានអនុម័តកិច្ចព្រមព្រៀង តម្លៃរាប់ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង ​២ ប្រភេទ ពីសហរដ្ឋអាមេរិក។ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា ការបញ្ជាទិញនេះ នឹងពង្រឹងឧត្តមភាពដែនអាកាសរបស់ខ្លួន។ បើតាមក្រសួងការពារជាតិអ៊ីស្រាអែល, ការទិញនេះ រួមមានក្រុមយន្តហោះចម្បាំងបំបាំងកាយ F-35 បញ្ជាទិញពីក្រុមហ៊ុន Lockheed Martin និង ក្រុមយន្តហោះចម្បាំង F-15IA ជាច្រើនគ្រឿងទៀត ដែលទិញពីក្រុមហ៊ុន Boeing ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការនេះ មានគោលបំណង ធានានូវឧត្តមភាពដែនអាកាសរបស់អ៊ីស្រាអែល សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ។ លោកបាននិយាយថា «ការទិញ F-35 និង F-15IA គឺជាចំណុចកណ្តាលនៃផែនការ ‘Shield of Israel’ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱ្យ IDF ឬ…

  • ទាហានអាមេរិក ២នាក់បាត់ខ្លួន អំឡុងសមយុទ្ធនៅម៉ារ៉ុក

    ទាហានអាមេរិក ២នាក់បាត់ខ្លួន អំឡុងសមយុទ្ធនៅម៉ារ៉ុក

    រ៉ាបា ៖ អាមេរិកបានជូនដំណឹងថា ទាហានរបស់ខ្លួន ចំនួន២នាក់បានបាត់ខ្លួន អំឡុងការធ្វើលំហាត់សមយុទ្ធយោធា នៅប្រទេសម៉ារ៉ុក កាលពីថ្ងៃអាទិត្យ។ បើតាមបញ្ជាការដ្ឋានអាហ្វ្រិក របស់សហរដ្ឋអាមេរិក ហៅកាត់ AFRICOM , សមាជិកកងទ័ពអាមេរិកចំនួន ២រូប បានបាត់ខ្លួន នៅក្បែរតំបន់ហ្វឹកហ្វឺន Cap Draa ក្នុងប្រទេសម៉ារ៉ុក អំឡុងពេលកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នា តោអាហ្វ្រិក ២០២៦ ឬ African Lion 2026។ បច្ចុប្បន្ន កងកម្លាំងសហរដ្ឋអាមេរិក ម៉ារ៉ុក និងដៃគូដទៃទៀត បានចាប់ផ្ដើមប្រតិបត្តិការស្វែងរក និងសង្គ្រោះយ៉ាងសស្រាក់សស្រាំ តាមរយៈការប្រើប្រាស់មធ្យោបាយទាំងលើដី តាមអាកាស និងតាមផ្លូវសមុទ្រ។ យោងតាមសេចក្តីថ្លែងការណ៍របស់ AFRICOM ករណីបាត់ខ្លួននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈដែលប្រតិបត្តិការស្វែងរក កំពុងបន្តធ្វើឡើងយ៉ាងសកម្ម។ គួរបញ្ជាក់ថា សមយុទ្ធតោអាហ្វ្រិកប្រចាំឆ្នាំ បានចាប់ផ្តើម កាលពីចុងខែមេសា នៅក្នុងទីក្រុងភាគខាងត្បូង Agadir របស់ប្រទេសម៉ារ៉ុក ដោយបានប្រមូលផ្តុំបុគ្គលិកយោធា ជិត៥,០០០នាក់ មកពីជាង ៤០ប្រទេស ហើយ គ្រោងធ្វើ…

  • លោក Donald Trump គំរាមវាយប្រហារ អ៊ីរ៉ង់ សាជាថ្មី

    លោក Donald Trump គំរាមវាយប្រហារ អ៊ីរ៉ង់ សាជាថ្មី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្មីៗនេះបានព្រមានពីលទ្ធភាពចាប់ផ្តើមវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់សាជាថ្មី ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានធ្វើសកម្មភាពឆ្គាំឆ្គង ឬបញ្ចេញឥរិយាបថមិនល្អ ។ នៅពេលត្រូវបានសាកសួរ ថាតើលោកអាចនឹងចាប់ផ្តើមវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ដែរទេ ? លោក Trump បានឆ្លើយច្បាស់ៗថា រូបលោកមិនចង់ឱ្យរឿងនោះកើតឡើងទេ ប៉ុន្តែលោកសូមព្រមានថា បើសិនអ៊ីរ៉ង់មានអាកប្បកិរិយាមិនល្អ ឬប្រព្រឹត្តអ្វីមួយអាក្រក់ នោះយើងនឹងឃើញរឿងនេះកើតឡើងភ្លាមៗ ប៉ុន្តែវាគ្រាន់តែជាលទ្ធភាពដែលអាចទៅរួចប៉ុណ្ណោះ ។ មេដឹកនាំអាមេរិករូបនេះ បាននិយាយជាច្រើនលើកច្រើនសារថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានជាដាច់ខាត ហើយក៏បាននិយាយនៅថ្ងៃទី១ ខែឧសភាទៀតថា រូបលោកមិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ទេ ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទូត ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្តូរវិធីសាស្រ្តរឹងរូសរបស់ខ្លួន ។ បើតាមកាសែតរ៉យទ័រ និងស្ថាប័នសារព័ត៌មានធំៗផ្សេងទៀត បានរាយការណ៍ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះថា អ៊ីរ៉ង់កំពុងស្នើឱ្យអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនពេលបញ្ហានុយក្លេអ៊ែរត្រូវបានដោះស្រាយ ។ យ៉ាងណា លក្ខខណ្ឌថ្មី ត្រូវបានបង្ហាញនៅក្នុងសំណើផ្លូវការមួយ ដែលបានផ្ញើទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួល គិតមកទល់ពេលនេះ លោកប្រធានាធិបតី Trump នៅតែមិនឆ្លើយតបនៅឡើយទេ ៕ ប្រភព ៖ The Straits…