Author: Dol Pheakdey

  • អ៊ីរ៉ង់ និងរុស្ស៊ី ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា

    អ៊ីរ៉ង់ និងរុស្ស៊ី ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ សមយុទ្ធនេះ ធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើសមយុទ្ធ នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាបញ្ហាប្រឈម ចំពោះកងកម្លាំងទ័ពជើងទឹកអាមេរិក កំពុងដាក់ពង្រាយ នៅក្នុងតំបន់នេះ។ យ៉ាងណា ទាំង អ៊ីរ៉ង់ និងរុស្ស៊ី មិនបញ្ជាក់លម្អិត អំពីរយៈពេល នៃការធ្វើសមយុទ្ធនេះទេ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ ISNA បានរាយការណ៍ ដោយដកស្រង់សម្តី របស់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ ឲ្យដឹងថា សមយុទ្ធនេះ ធ្វើឡើង ក្នុងគោលបំណង គឺ ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ តែ មិនបានបញ្ជាក់ អំពីរយៈពេល នៃ ការធ្វើសមយុទ្ធ នោះទេ។ សមយុទ្ធនេះ ធ្វើឡើង ចំពេលដែល នាវាខ្នាតយក្សរបស់អាមេរិក USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣…

  • មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បើកសមាជបក្សលើកទី៩ ជាផ្លូវការ និងសាទរសមិទ្ធផលសេដ្ឋកិច្ច

    មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បើកសមាជបក្សលើកទី៩ ជាផ្លូវការ និងសាទរសមិទ្ធផលសេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃសុក្រ (២០ កុម្ភៈ) នេះ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបានថ្លែងបើកសមាជបក្សលើកទី៩ ដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាងថា ប្រទេសរបស់លោក បានយកឈ្នះលើវិបត្តិសេដ្ឋកិច្ច និងសម្រេចបានគោលដៅសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ សមាជបក្ស ដែលបានបើកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលប្រារព្ធឡើងជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យមើលឡើងវិញនូវការអនុវត្តការងារ កំណត់គោលដៅគោលនយោបាយថ្មី និងដែលអាចនាំមកនូវការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំ ក្រោមការដឹកនាំរបស់មេបញ្ជាការកំពូល គីម ជុងអ៊ុន។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក គីម បាននិយាយថា កូរ៉េខាងជើង សម្រេចបាន «សមិទ្ធផលសំខាន់ៗ» ក្នុងពេល ៥ឆ្នាំកន្លងមកនេះ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ការពារជាតិ វប្បធម៌ និងការទូត ដោយបានបង្កើនការពឹងផ្អែកលើខ្លួនឯង។ លោកបន្តថា សម្រាប់ពិភពលោកខាងក្រៅ កូរ៉េខាងជើងបាននាំមកនូវ «ការផ្លាស់ប្តូរដ៏ធំ» មួយនៅក្នុងទំនាក់ទំនងជាមួយប្រទេសដទៃទៀត និងទិដ្ឋភាពភូមិសាស្ត្រនយោបាយសកល។ លោក គីម មិនបានលើកឡើងចំៗអំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬប្រទេសជិតខាងកូរ៉េខាងត្បូង នៅក្នុងសុន្ទរកថានោះទេ ហើយក៏មិនបានលើកពីកិច្ចប្រឹងប្រែងរបស់កូររ៉េខាងជើង…

  • លោក ត្រំា ៖ អាមេរិកផ្តល់១០ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព

    លោក ត្រំា ៖ អាមេរិកផ្តល់១០ពាន់លានដុល្លារដល់ក្រុមប្រឹក្សាសន្តិភាព

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អាមេរិកនឹងផ្តល់ប្រាក់ ១០ពាន់លានដុល្លារ ដល់ក្រុមប្រឹក្សាសន្តិភាព ដែលទើបត្រូវបានប​ង្កើតថ្មី។ មេដឹកនាំរូបនេះ បានប្រកាសដូច្នេះ អំឡុងពិធីបើកសម្ពោធជាផ្លូវការ នូវក្រុមប្រឹក្សាសន្តិភាព ជាផ្លូវការ កាលពីថ្ងៃព្រសហ្បតិ៍។ លោក ដូណាល់ ត្រាំ បានប្រកាសថា «ខ្ញុំចង់ប្រាប់អ្នកឱ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទាន ចំនួន ១០ ពាន់លានដុល្លារ ដល់ក្រុមប្រឹក្សាសន្តិភាព»។ លោកបន្តថា «ក្រុមប្រឹក្សាសន្តិភាព កំពុងបង្ហាញពីរបៀប ដែលអនាគតកាន់តែប្រសើរឡើង អាចត្រូវបានស្ថាបនា ចាប់ផ្តើម នៅទីនេះ នៅក្នុងបន្ទប់នេះ»។ គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិភាព មានគោលដៅ កសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីត្រូវបានកម្ទេច ឲ្យទៅជាគំនរបាក់បែក ដោយសារភ្លើងសង្គ្រាម ពីរឆ្នាំ រវាងក្រុមប្រដាប់អាវុធហាម៉ាស់ និង អ៊ីស្រាអែល។ យ៉ាងណា លោក ដូណាល់ ត្រាំ ដែលជាប្រធានស្ថាប័ន មួយនេះ ចង់ពង្រីកវិសាលភាពរបស់ស្ថាប័នថ្មីមួយនេះ បន្ថែមទៀត ក្នុងការដោះស្ដាយជម្លោះ…

  • លោក Netanyahu ព្រមានសងសឹកចាស់ដៃ បើ អ៊ីរ៉ង់ហ៊ានវាយប្រហារអ៊ីស្រាអែល

    លោក Netanyahu ព្រមានសងសឹកចាស់ដៃ បើ អ៊ីរ៉ង់ហ៊ានវាយប្រហារអ៊ីស្រាអែល

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Netanyahu បានព្រមានថា នឹងសងសឹកយ៉ាងចាស់ដៃ បើ អ៊ីរ៉ង់ ហ៊ានវាយប្រហារ មកលើប្រទេសរបស់លោក ក្នុងករណី អាចមានប្រតិបត្តិការយោធា របស់អាមេរិក ទៅលើសាធារណរដ្ឋមួយនេះ កើតឡើង។ ក្នុងសុន្ទរកថា តាមទូរទស្សន៍ អំឡុងពិធីយោធាមួយ កាលពីថ្ងៃព្រហស្បតិ៍, លោក Benjamin Netanyahu​ រៀបរាប់ថា «ប្រសិនបើពួក ayatollah ធ្វើខុស ហើយវាយប្រហារ មកលើយើង នោះពួកគេនឹងទទួលបានការឆ្លើយតប ដែលពួកគេ នឹកស្មានមិនដល់»។ ការព្រមាននេះ ធ្វើឡើង ក្រោយពេលមានរបាយការណ៍ មិនផ្លូវការ ដែលថា អាមេរិក អាចវាយប្រហារអ៊ីរ៉ង់ ចុងសប្តាហ៍នេះ។ ប៉ុន្តែ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាស ក្នុងពិធីសម្ពោធក្រុមប្រឹក្សាសន្តិភាព កាលពីថ្ងៃព្រហស្បតិ៍ថា ទុកពេលឲ្យ អ៊ីរ៉ង់ ប្រមាណជាង១០ថ្ងៃទៀត ដើម្បីសម្រេចឲ្យបាននូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក…

  • ជប៉ុនផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ សម្រាប់ការគ្រប់គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោតដល់ គ.ជ.ប

    ជប៉ុនផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ សម្រាប់ការគ្រប់គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោតដល់ គ.ជ.ប

    ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) ដែលជាជំនួយរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប៕& ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ជំនួយ​របស់ជប៉ុនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និង​ការ​រួម​ចំណែក​ដ៏​មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋាន គ្រឹះ​ក្នុង​ការ​ធានាស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និង​បរិយាបន្ន នៅព្រះរាជាណាចក្រកម្ពុជា។ ជំនួយរបស់ប្រទេសជប៉ុនសម្រាប់ការផ្លាស់ប្តូរសម្ភារ បរិក្ខារ​បច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ ជាថ្មីនាពេលនេះ គឺមានកម្រិតបច្ចេកទេសខ្ពស់ជាងមុន ទំនើប​ជាង​មុន ជាបច្ចេកវិទ្យាចុងក្រោយ មានទំហំ ផ្ទុកធំ ល្បឿន និងប្រព័ន្ធប្រតិបត្តិការ Database ប្រព័ន្ធ​សុវត្ថិភាពជំនាន់ចុងក្រោយ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ និងទាន់​ពេល​វេលា​ដែល ​គ.ជ.ប កំពុងត្រៀមលក្ខណៈឆ្ពោះទៅរៀបចំការបោះឆ្នោតសកលនាឆ្នាំ២០២៧…

  • ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ ប្រកៀកស្មាគ្នាផលិតយន្តហោះដ្រូនអត្តឃាតតម្លៃទាប តែសមត្ថភាពខ្លាំង

    ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ ប្រកៀកស្មាគ្នាផលិតយន្តហោះដ្រូនអត្តឃាតតម្លៃទាប តែសមត្ថភាពខ្លាំង

    ព្រុចសែល ៖ ប្រទេសធំៗនៅអឺរ៉ុបចំនួន ៦ រួមមាន អាល្លឺម៉ង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ និងស៊ុយអែត បានប្រកាសពីគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីអភិវឌ្ឍយន្តហោះដ្រូនអត្តឃាតដែលមានតម្លៃទាប ប៉ុន្តែមានសមត្ថភាពខ្លាំង ។ គំនិតផ្ដួចផ្ដើមផលិតដ្រូនថ្មីនេះមានឈ្មោះថា វិធីសាស្រ្តវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អឺរ៉ុប ហៅកាត់ ELSA មានគោលបំណងអភិវឌ្ឍឧបករណ៍យោធាវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំងរបស់សត្រូវ ។ បើតាមសារព័ត៌មាន interesting engineering, យន្តហោះដ្រូនអត្តឃាតដែលប្រទេសអឺរ៉ុបទាំង ៦ ចង់ផលិតនោះមានឈ្មោះថា “Kamikaze” ។ វាមានតម្លៃជាង ១១ ម៉ឺនដុល្លារក្នុងមួយគ្រឿង និងអាចហោះហើរក្នុងចម្ងាយជាង ៥០០ គីឡូម៉ែត្រ ។ ប្រភពដដែលបញ្ជាក់ថា យន្តហោះដ្រូន Kamikaze រំពឹងនឹងអាចបំពាក់ក្បាលគ្រាប់ទម្ងន់ ៥០ គីឡូក្រាម និងមានទំហំ ១៥៥ មីលីម៉ែត្រ ។ ចំណែកប្រតិបត្តិការស្នូលនៃយន្តហោះដ្រូនអត្តឃាត “kamikaze” នេះ គឺការវាយលុកបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ទីតាំងផ្ទុកគ្រឿងសព្វាវុធ និងគោលដៅយុទ្ធសាស្រ្តដ៏សំខាន់ផ្សេងៗទៀត ។ ក្រៅពីផលិតយន្តហោះដ្រូនអត្តឃាត…

  • រដ្ឋធានីហ្សាកាតារបស់ ឥណ្ឌូណេស៊ី ប្រឈមវិបត្តិកាកសំណល់ធ្ងន់ធ្ងរ

    រដ្ឋធានីហ្សាកាតារបស់ ឥណ្ឌូណេស៊ី ប្រឈមវិបត្តិកាកសំណល់ធ្ងន់ធ្ងរ

    ហ្សាការតា ៖ រដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមនឹងវិបត្តិកាកសំណល់ធ្ងន់ធ្ងរ ដោយសារតែទីតាំងចាក់សំរាមនៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ ពោរពេញទៅដោយសំរាមលើសទម្ងន់កំណត់ ។ បើតាមសារព័ត៌មាន The Star, រដ្ឋធានីហ្សាការតា និងទីក្រុងរណបរបស់ខ្លួន ដែលមានប្រជាជនចំនួន ៤២ លាននាក់កំពុងរស់នៅ ផលិតកាកសំណល់ដល់ទៅ ១៤,០០០ តោនក្នុងមួយថ្ងៃ ។ បរិមាណកាកសំណល់ដ៏ច្រើនសម្បើមនេះ កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើទីលានចាក់សំរាមចំនួន ៨ កន្លែង ដែលបម្រើជាទីតាំងស្តុកទុកសំរាមក្នុងតំបន់ ។ អ្នកជំនាញនិយាយថា មូលហេតុនៅពីក្រោយវិបត្តិនេះ ទំនងជាដោយសារតែកំណើនប្រជាជន និងប្រាក់ចំណូលរបស់ប្រជាជន ។ បញ្ហានេះនាំឲ្យការប្រើប្រាស់ទំនិញកាន់តែខ្ពស់ និងកង្វះទីតាំងចាក់សំរាម ជាពិសេសគឺមិនមានការអនុវត្តច្បាប់ស្តីពីការបោះចោលសំរាម ។ ពាក់ព័ន្ធនឹងបញ្ហាសំរាមនេះដែរ ពោលកាលពីឆ្នាំ ២០០៥ មានមនុស្សចំនួន ១៤៣ នាក់បានស្លាប់ ដោយសារគំនរសំរាមរលំសង្កត់ពីលើ នៅឯទីលានចាក់សំរាមមួយកន្លែងនៅទីក្រុង Cimahi ខេត្ត East Java ។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ព្រមានថា ទីលានចាក់សំរាមស្ទើរតែទាំងអស់របស់ប្រទេសនឹងពេញ ឬលើសទម្ងន់កំណត់នៅឆ្នាំ ២០២៨ ។ ជាមួយគ្នានេះ…

  • លោក ហ្សេលេនស្គី ចោទលោក ត្រាំ ដាក់សម្ពាធហួសហេតុលើគាត់ឱ្យបញ្ចប់សង្គ្រាម

    លោក ហ្សេលេនស្គី ចោទលោក ត្រាំ ដាក់សម្ពាធហួសហេតុលើគាត់ឱ្យបញ្ចប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធហួសហេតុលើរូបលោក ដើម្បីឈានដល់ដំណោះស្រាយបញ្ចប់ជម្លោះរវាងទីក្រុងកៀវ និងមូស្គូ ក្នុងពេលជិត ៤ឆ្នាំមកនេះ ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Axios នៅថ្ងៃអង្គារ លោកប្រធានាធិបតី ហ្សេលេនស្គី បានអះអាងថា រាល់ផែនការទាមទារឱ្យអ៊ុយក្រែនលះបង់ទឹកដី ដែលរុស្ស៊ីដណ្តើមកាន់កាប់នៅតំបន់ ដុនបាស់ ភាគខាងកើត គឺជារឿងមិនអាចទៅរួច បើទោះបីមានការធ្វើប្រជាមាតិក៏ដោយ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា វាមិនយុត្តិធម៌ទាល់តែសោះ ដែលលោកប្រធានាធិបតី ត្រាំ បន្តអំពាវនាវជាសាធារណៈតែអ៊ុយក្រែន មិនមែនរុស្ស៊ី ឱ្យធ្វើសម្បទានក្នុងការចរចាសម្រាប់ផែនការសន្តិភាព ។ លោកថា ការទទូចបែបនេះ ទំនងជាយល់ថា ការដាក់សម្ពាធលើអ៊ុយក្រែន ងាយស្រួលជាងរុស្ស៊ី ។ ក្រៅពីរិះគន់ លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ បានឆ្លៀតនិយាយអរគុណលោក ត្រាំ ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គាត់ និងថា ការសន្ទនារវាងលោក…

  • ហ្វីលីពីន នឹងទទួលបានប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ថែមទៀត ពីសហរដ្ឋអាមេរិក

    ហ្វីលីពីន នឹងទទួលបានប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ថែមទៀត ពីសហរដ្ឋអាមេរិក

    ម៉ានីល ៖ ទោះបីប្រឈមមុខនឹងការខឹងសម្បារបស់ចិនក៏ដោយ សហរដ្ឋអាមេរិកនៅតែមានគម្រោងដាក់ដាក់ពង្រាយប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ថែមទៀតនៅលើទឹកដីហ្វីលីពីន ខណៈដែលសម្ព័ន្ធមិត្តទាំងពីរ កំពុងលើកកម្ពស់ទំនាក់ទំនងការពារជាតិទ្វេភាគី ។ បើតាមសារព័ត៌មាន The Straits Times, ផែនការនេះ ត្រូវបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃអង្គារ បន្ទាប់ពីមានកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃពុធ ។ គម្រោងនេះទៀតសោត ធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងម៉ានីល ក្នុងការបន្តបង្កើនការដាក់ពង្រាយប្រព័ន្ធមីស៊ីល និងប្រព័ន្ធយន្តហោះដ្រូនកម្រិតខ្ពស់របស់អាមេរិកនៅលើទឹកដីហ្វីលីពីន ។ តួយ៉ាង កាលពីឆ្នាំ ២០២៤ អាមេរិកទើបតែបានដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នៅហ្វីលីពីន ។ ប្រព័ន្ធនេះអាចបាញ់រ៉ុកែ្តតពហុបំណង រួមមានទាំងមីស៊ីលនាំផ្លូវ Tomahawk ដែលមានរយៈចម្ងាយគ្រប់គ្រាន់ ដើម្បីវាយប្រហារផ្នែកដ៏ធំនៃប្រទេសចិន ។ ទីក្រុងប៉េកាំងនិយាយថា អាវុធប្រភេទនេះ អាចធ្វើឲ្យមានអស្ថិរភាព ។ ចំណែកនៅឆ្នាំ ២០២៥ វិញ អាមេរិកក៏បានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ទៅកាន់ហ្វីលីពីនផងដែរ អំឡុងពេលបញ្ចេញសាច់ដុំយោធាបង្ហាញភាពជាដៃគូប្រចាំឆ្នាំ ។ ល្បែងសង្គ្រាមទាំងនោះ រួមមានទាំងសមយុទ្ធនៅភាគខាងជើងនៃកោះ Luzon និង Batanes ដែលជាតំបន់ជិតកោះតៃវ៉ាន់ ។…

  • ឥណ្ឌា ដើរតាមប្រទេសដទៃ គ្រោងរឹតបន្តឹងអាយុប្រើប្រាស់បណ្ដាញសង្គម

    ឥណ្ឌា ដើរតាមប្រទេសដទៃ គ្រោងរឹតបន្តឹងអាយុប្រើប្រាស់បណ្ដាញសង្គម

    ញូវដែលី ៖ ឥណ្ឌា កំពុងដើរតាមប្រទេសធំៗជាច្រើននៅលើពិភពលោក ដែលគ្រោងនឹងធ្វើការរឹតបន្តឹងអាយុប្រជាជន ក្នុងការប្រើប្រាស់បណ្តាញសង្គម ។ បច្ចុប្បន្ន ឥណ្ឌាកំពុងពិភាក្សាជាមួយក្រុមហ៊ុនបណ្តាញសង្គមនានានៅឡើយ ។ បើតាមសារព័ត៌មាន CNBC ចេញផ្សាយថ្ងៃអង្គារ, ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបដល់ ១.៤ពាន់លានដុល្លារ ក្នុងនោះមានមនុស្សរាប់រយលាននាក់បានប្រើប្រាស់បណ្តាញសង្គម ។ ប្រសិនបើការរឹតត្បិតនេះត្រូវបានអនុម័តមែននោះ វានឹងបង្កផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗ រាប់ចាប់ពី Meta មេធំរបស់ Facebook រហូតដល់ Google ជាដើម ។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីព័ត៌មានវិទ្យាឥណ្ឌា លោក Ashwini Vaishnaw បាននិយាយនៅថ្ងៃអង្គារថា ការរឹតត្បិតនេះ ជាវិធានការមួយ ដែលសព្វថ្ងៃ មានប្រទេសជាច្រើនអនុវត្ត ។ លោកថា ឥឡូវនេះ យើងកំពុងស្ថិតក្នុងការសន្ទនាជាមួយវេទិកាបណ្ដាញសង្គមផ្សេងៗ ទាក់ទងនឹងរូបភាព រូបវីដេអូ ឬសំឡេងក្លែងក្លាយបង្កើតពី AI ដែលជាប់ពាក់ព័ន្ធការរឹតបន្តឹងផ្អែកលើអាយុ និងអ្វីដែលជាវិធីដ៏ត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហានេះ ។ សូមរម្លឹកថា ឆ្នាំមុន អូស្រ្តាលីបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកបានអនុវត្តការហាមឃាត់ដែលតម្រូវឲ្យបណ្ដាញសង្គម TikTok, YouTube, Snapchat…