Author: Dol Pheakdey
-

សម្តេចធិបតី ប្រាប់សារព័ត៌មាន Reuters ថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ហើយសម្តេចបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមចាប់ផ្តើមធ្វើការនៅតាមព្រំដែនដែលមានជម្លោះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ ប្រាប់ទៅសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពថ្មីនេះអាចមានតួនាទីក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ដែលសម្តេចបានពណ៌នាថា «មានភាពផុយស្រួយ» បើទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ចប់ការប្រយុទ្ធឡើងវិញក៏ដោយ។ សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ នៅខែកក្កដា ហើយលើកទី២ រយៈពេល២១ថ្ងៃ នៅខែធ្នូ។ ពិតមែនតែបច្ចុប្បន្នមិនមានការផ្ទុះអាវុធតទៅទៀត ប៉ុន្តែថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន…
-

អនុប្រធានាធិបតី Vance ថា អ៊ីរ៉ង់នៅតែមិនព្រមទទួលស្គាល់បន្ទាត់ក្រហមរបស់លោក Trump
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយ កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចពិភាក្សា នៅទីក្រុងហ្សឺណែវ ថា ប្រទេសអ៊ីរ៉ង់ នៅតែមិនបានយល់ព្រមលើ “បន្ទាត់ក្រហម” ទាំងអស់ ដែលកំណត់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ដំណោះស្រាយការទូតនោះទេ។ លោក Vance បាននិយាយ នៅក្នុងបទសម្ភាសន៍ របស់ Fox News ថា «តាមវិធីខ្លះ វាដំណើរការល្អ ពួកគេបានយល់ព្រមជួប នៅពេលក្រោយ»។ លោក Vance បានប្រាប់កម្មវិធី “The Story with Martha MacCallum” ទៀត ថា «ប៉ុន្តែ តាមវិធីផ្សេងទៀត វាច្បាស់ណាស់ថា ប្រធានាធិបតី បានកំណត់បន្ទាត់ក្រហមមួយចំនួន ដែលអ៊ីរ៉ង់មិនទាន់មានឆន្ទៈ ក្នុងការទទួលស្គាល់ និងដំណើរការពិតប្រាកដ»។ លោក Vance បាននិយាយថា «យើងនឹងបន្តដំណើរការវា។ ប៉ុន្តែ…
-

លោក ត្រាំ ប្រកាសពីការចាប់ផ្តើមគម្រោងវិនិយោគជប៉ុន ៥៥០ពាន់លានដុល្លារ នៅអាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនកំពុងចាប់ផ្តើមឆ្ពោះទៅមុខ ជាមួយនឹងការវិនិយោគ លើកដំបូង ក្រោមការប្តេជ្ញាចិត្ត ចំនួន៥៥០ពាន់លានដុល្លារ នៅលើទឹកដីអាមេរិក។ លោកបាននិយាយ នៅក្នុងការបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំរបស់យើង ជាមួយប្រទេសជប៉ុនទើបតែចាប់ផ្តើម» ។ លោកបានបន្ថែមថា «ការសន្យាវិនិយោគ ដោយទីក្រុងតូក្យូគឺជាផ្នែកមួយនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្ររបស់យើងក្នុងការស្តារឡើងវិញ នូវមូលដ្ឋានឧស្សាហកម្មអាមេរិក បង្កើតការងារដ៏អស្ចារ្យរបស់អាមេរិករាប់រយពាន់នាក់, ពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់យើង ដែលមិនធ្លាប់មានពីមុនមក» ។ បើតាម Anadolu, កាលពីខែកក្កដា ឆ្នាំមុន សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសពីអ្វីដែលលោក Trump បានពិពណ៌នាថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏អស្ចារ្យ ចំនួនបី ក្នុងវិស័យប្រេង, ឧស្ម័ន និងរ៉ែសំខាន់ៗ ហើយថា សហរដ្ឋអាមេរិកនឹងទទួល ៩០% នៃប្រាក់ចំណេញ។ លោកក៏បានកត់សម្គាល់ផងដែរថា ទីក្រុងតូក្យូនឹងបង់ពន្ធ ត្រឹម ១៥% ដែលកាត់បន្ថយពី ២៥% ។…
-

មេដឹកនាំកំពូលអ៊ីរ៉ង់ គំរាមវាយកម្ទេចនាវាចម្បាំង អាមេរិក បញ្ជូនមកកៀកប្រទេសខ្លួន
តេហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ស្រែកគំរាមកំហែងខ្លាំងៗ ផ្ញើទៅកាន់មហាអំណាចយោធាអាមេរិកថា បើសង្គ្រាមណាមួយផ្ទុះឡើង នោះនាវាចម្បាំងនឹងក្លាយជាគោលដៅរងការវាយលុកធ្ងន់ធ្ងរ រហូតលែងអាចងើបឡើមកតតាំងទៀតបាន ។ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ ថែមទាំងបានប្រកាសច្រានចោលការកំហិតលើកម្មវីធីមីស៊ីលផ្លោងបាលិស្ទីគរបស់ទីក្រុងតេហេរ៉ង់ និងបានរិះគន់ធ្ងន់ៗចំពោះសហរដ្ឋអាមេរិក ដែលបញ្ជូននាវាផ្ទុកយន្តហោះធំបំផុតនៅលើពិភពលោក និងយន្តហោះចម្បាំងជាច្រើន មកកាន់តែកៀកប្រទេសអ៊ីរ៉ង់ ។ លោក Khamenei មានវ័យ៨៧ឆ្នាំរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃអង្គារថា អស់រយៈពេល ៤៧ឆ្នាំមកហើយ អាមេរិកមិនអាចលុបបំបាត់សាធារណរដ្ឋឥស្លាមបានទេ ។ នោះគឺជាការពិតមិនអាចកែប្រែបាន ហើយអាមេរិកក៏នឹងមិនអាចធ្វើបែបនេះបានដូចគ្នាដែរ ក្នុងពេលខាងមុខ ។ លោក Khamenei បានអះអាងបែបនេះ ជារការឆ្លើយតបវោហាសាស្រ្តសម្លុតគំរាមរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា ការផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ គឺជារឿងដ៏ល្អបំផុតដែលអាចកើតឡើង ។ ការអត្ថាធិប្បាយរបស់មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ កើតឡើងស្របពេលមានវោហាសាស្ត្រកាន់តែក្ដៅគគុក រវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន ជុំវិញការដាក់ពង្រាយយោធា និងសន្តិសុខក្នុងតំបន់ ហើយចំពេលដែលការចរចាជុំថ្មីមួយសម្របសម្រួលដោយប្រទេសអូម៉ង់ កំពុងដំណើរការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ៕ ប្រភព ៖…
-

ឥណ្ឌូណេស៊ី នឹងក្លាយជាប្រទេសទី ៥ នៅអាស៊ី មាននាវាផ្ទុកយន្តហោះក្នុងប្រវត្តិសាស្រ្ត
ហ្សាកាតា ៖ ឥណ្ឌូណេស៊ីរំពឹងទទួលបាននាវាផ្ទុកយន្តហោះដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តនៅត្រឹមឆ្នាំ ២០២៦ ដែលធ្វើឲ្យប្រទេសអាស៊ានមួយនេ ក្លាយជារដ្ឋទី ៥ នៅតំបន់អាស៊ី មាននាវាផ្ទុកយន្តហោះ បន្ទាប់ពីប្រទេសថៃ ចិន ឥណ្ឌា និងជប៉ុន ។ បើតាមសារព័ត៌មាន The Straits Times, នាវាផ្ទុកយន្តហោះដែលឥណ្ឌូណេស៊ីរំពឹងទទួលបាននេះមានឈ្មោះ ITS Giuseppe Garibaldi ។ វាជាជំនួយឥតសំណងរបស់អ៊ីតាលីផ្ត ប៉ុន្តែទីក្រុងហ្សាកាតានឹងរ៉ាបរងការចំណាយសម្រាប់ការជួសជុល ថែទាំ និងធ្វើទំនើបកម្ម ។ កងទ័ពជើងទឹកអ៊ីតាលីបានបញ្ឈប់ដំណើរការនាវានេះជាផ្លូវការ កាលពីខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីបម្រើការអស់រយៈពេលជិត ៤០ឆ្នាំ ។ ITS Giuseppe Garibaldi គឺជានាវាផ្ទុកយន្តហោះធុនស្រាលមានប្រវែងជាង ១៨០ ម៉ែត្រ និងមានល្បឿនប្រហែល ៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង ។ វាមានសមត្ថភាពផ្ទុកយន្តហោះ និងឧទ្ធម្ភាគចក្របានរហូតដល់ ១៨ គ្រឿង និងអាចបំពាក់ដោយប្រព័ន្ធមីស៊ីលដែនការពារអាកាស ។ មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ីនិយាយថា នាវានេះនឹងធ្វើដំណើរមកដល់ប្រទេសខ្លួន មុនថ្ងៃទី៥ ខែតុលា…
-

អ៊ីស្រាអែល ទាមទារលក្ខខណ្ឌ ៤ ចំណុចពី អ៊ីរ៉ង់ បើមិនចង់ប្រឈមនឹងកម្លាំងយោធា
ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញការទាមទារលក្ខខណ្ឌចំនួន ៤ចំណុចទៅឲ្យប្រទេសអ៊ីរ៉ង់ត្រូវតែអនុវត្តឱ្យខានតែបាន ប្រសិនបើចង់បញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធា ។ បើតាមសារព័ត៌មាន Newsweek, លក្ខខណ្ឌដំបូងបង្អស់ក្នុងចំណោមលក្ខខណ្ឌទាំង ៤ ដែលទាមទារដោយលោក Netanyahu គឺតម្រូវឲ្យអ៊ីរ៉ង់ត្រូវតែយកសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់ទាំងអស់ចេញពីប្រទេសរបស់ខ្លួន ។ លក្ខខណ្ឌទី ២ គឺអ៊ីរ៉ង់មិនអាចមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅថ្ងៃអនាគតបន្តទៀតនោះទេ ខណៈលក្ខខណ្ឌទី៣ អ៊ីរ៉ង់ត្រូវតែដាក់ដែនកំណត់លើរយៈចម្ងាយមីស៊ីលផ្លោងបាលីស្ទិករបស់ខ្លួន ។ ចំណែកចំណុចចុងក្រោយ កងជីវពលតំណាងទាំងអស់របស់អ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ា ត្រូវតែរំសាយចោល ដោយសារតែអ៊ីស្រាអែលចាត់ទុកក្រុមប្រយុទ្ធតំណាងទាំងនោះថា ជា “អ័ក្សនៃភេរវកម្ម” ។ ការដាក់លក្ខខណ្ឌទាំងនេះកើតមានឡើង បន្ទាប់ពីនាវាខ្នាតយក្សរបស់សហរដ្ឋអាមេរិក អមដោយក្បួនយន្តហោះចម្បាំង បានរំកិលខ្លួនចូលកាន់តែកៀកឆ្នេរសមុទ្រអូម៉ង់ និងស្តិតនៅចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសអ៊ីរ៉ង់ ។ ជាមួយគ្នានេះ ការចល័តកម្លាំងទ័ពរបស់សហរដ្ឋអាមេរិកក៏ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បន្តដាក់សម្ពាធលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងការបង្រ្កាបដ៏សាហាវទៅលើបាតុករ ។ យ៉ាងណា ក្រុមមន្ត្រីអាមេរិកនឹងចូលរួមកិច្ចពិភាក្សាការទូតដ៏ផុយស្រួយជាមួយអ៊ីរ៉ង់នៅប្រទេសស្វីសនៅថ្ងៃអង្គារនេះ ក្នុងគោលបំណងបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា ៕ ប្រភព ៖ Newsweek និង AFP
-

នាវាចម្បាំងខ្នាតយក្សអាមេរិក ចូលកាន់តែកៀកទឹកដីអ៊ីរ៉ង់
បរទេស ៖ នាវាខ្នាតយក្សរបស់សហរដ្ឋអាមេរិក អមដោយក្បួនយន្តហោះចម្បាំង បានរំកិលខ្លួនចូលកាន់តែកៀក ខិតជិតទឹកដី ប្រទេសអ៊ីរ៉ង់។ នេះបើតាមរូបភាពផ្កាយរណប ដែលបានបង្ហាញឲ្យឃើញច្បាស់ កាលពីថ្ងៃអង្គារ។ បើតាម BBC, ក្បួនយោធាទាំងនេះ ត្រូវបានឃើញ ឈរជើងនៅទីតាំង ក្បែរឆ្នេរសមុទ្រអូម៉ង់ និង មានចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ តែប៉ុណ្ណោះ ពីសាធារណរដ្ឋឥស្លាម មួយនេះ។ ការចល័តកម្លាំងនេះ កើតឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន បន្តដាក់សម្ពាធលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ និង ការបង្រ្កាបដ៏សាហាវ ទៅលើបាតុករ។ នេះគឺជាលើកដំបូងហើយ ដែលមានការបង្ហាញច្បាស់ៗ អំពីនាវាខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាត ចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk ចាប់តាំងពី វាបានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន។ នៅលើនាវាពិឃាត ទាំង៣គ្រឿង មានយន្តហោះ ចំនួន ៩០ គ្រឿង រួមទាំង យន្តហោះចម្បាំង F35 និង…
-

អ៊ីរ៉ង់ ថា អឺរ៉ុបសំងំសុខ មិនខ្វល់ការប្រឹងប្រែងចរចាបញ្ហានុយក្លេអ៊ែររបស់ខ្លួនជាមួយ អាមេរិក
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសរិះគន់ចំៗទៅលើអឺរ៉ុបថា កំពុងសំងំសុខមិនខ្វាយខ្វល់ពីការប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងអាមេរិក ដែលកំពុងចរចាស្វែងរកដំណោះស្រាយជុំវិញបញ្ហានុយក្លេអ៊ែរ ។ តាមរយៈសំណេរ នៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រៀបរាប់ថា ប្លុកអឺរ៉ុបកំពុងខ្វិន និងមិនឈឺឆ្អាលក្នុងការស្តារកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោក Araghchi ក៏បានឆ្លៀតចំអកដល់សន្និសីទសន្តិសុខទីក្រុង Munich ថាជាការសម្តែងសៀក ខណៈដែលមន្ត្រីអ៊ីរ៉ង់មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំនៅប្រទេស អាល្លឺម៉ង់ មួយនេះនោះឡើយ ។ ការរិះគន់ធ្ងន់ៗនេះធ្វើឡើង ចំពេលដែលលោក Araghchi បានដឹកនាំគណប្រតិភូអឺរ៉ង់ទៅប្រទេសស្វីស ដើម្បីបើកការចរចាជុំទី ២ ជាមួយអាមេរិក បន្ទាប់ពីមានលទ្ធផលល្អក្នុងការចរចាជុំទី ១ លើទឹកដីប្រទេសអូម៉ង់កាលពីសប្ដាហ៍មុន ។ បើតាមសារព័ត៌មាន Al jazeera, មហាអំណាចអឺរ៉ុប ៣ ប្រទេសដែលរួមមាន បារាំង, ចក្រភពអង់គ្លេស និងអាល្លឺមង់ គឺជាតួអង្គសំខាន់នៅក្នុងកិច្ចចរចានុយក្លេអ៊ែរជុំដំបូងរវាងអាមេរិក និងអ៊ីរ៉ង់ ។ ប៉ុន្តែដំណើរការនោះ បានដើរដល់ផ្លូវទាល់ ដោយសារតែលក្ខខណ្ឌកំណត់វិសាលភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ។…
-

បារាំង រំពឹងលក់យន្តហោះចម្បាំងឲ្យឥណ្ឌា ជាង១០០គ្រឿង អំឡុងទស្សនកិច្ច របស់លោក Macron
ញូវ ដែល្លី ៖ បារាំង រំពឹងថា នឹងលក់យន្តហោះចម្បាំង Dassault Rafale ឲ្យឥណ្ឌា បានជាង១០០គ្រឿង អំឡុងទស្សនកិច្ច របស់លោកប្រធានាធិបតី Emmanuel Macron នៅទីក្រុង ញូវ ដែល្លី ដែលចាប់ផ្តើម នៅថ្ងៃអង្គារនេះ។ ការសម្លឹងឃើញដូច្នេះ កើតមានឡើង ស្របពេលដែល ទីក្រុង ញូវ ដែលី បានបញ្ជាក់ថា ខ្លួនមានបំណង បញ្ជាទិញយន្តហោះប្រភេទនេះ ក្នុងចំនួនដ៏ច្រើន ស្របពេលដែល ឥណ្ឌា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំជាប្រវត្ថិសាស្ត្រ ជាមួយអឺរ៉ុប ក្នុងខែមករា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ កាលពីសប្តាហ៍មុនថា ពិតជាត្រូវទិញយន្តហោះចម្បាំង ទាំងនេះមែន ប៉ុន្តែ មិនបានបញ្ជាក់ចំនួនពិតប្រាកដ។ យ៉ាងណា ប្រភពព័ត៌មាននានា បានឲ្យដឹងថា ទំនងជាមាន ចំនួន ១១៤គ្រឿង ក្នុងតម្លៃ ៣៥ពាន់លានដុល្លារអាមេរិក។ បើតាម Barrons, ទស្សនកិច្ច របស់លោក Emmanuel Macron…
-

អ៊ីស្រាអែល ដាក់ឱសានវាទ ២ ខែ ឲ្យ ក្រុមហាម៉ាស រំសាយអាវុធ
ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែលនឹងដាក់ឱសានវាទរយៈពេល ៦០ថ្ងៃ បង្ខំឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស រំសាយអាវុធទាំងស្រុង បើមិនដូច្នោះទេ យោធាអ៊ីស្រាអែលនឹងវិលត្រឡប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាវិញ ។ លោក Yossi Fuchs ជាប្រធានទទួលបន្ទុកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ មួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា ក្រុមភេរវករត្រូវតែបោះបង់ចោលអាវុធតូចៗ រួមទាំងកាំភ្លើង AK-47 ជាផ្នែកមួយនៃដំណើរការរំសាយអាវុធ ។ ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យអ៊ីស្រាអែលទុកពេល ៦០ថ្ងៃ ដើម្បីឱ្យក្រុមហាម៉ាស់រំសាយអាវុធ ហើយអ៊ីស្រាអែលយល់អនុវត្តតាម ។ លោកថា ក្នុងអំឡុងពេលនោះ ក្រុមហាម៉ាស នឹងត្រូវបោះបង់ចោលអាវុធទាំងអស់របស់ខ្លួន រួមទាំងកាំភ្លើងវែងផងដែរ ដោយអះអាងថា អ៊ីស្រាអែល នឹងរឹបអូសយកកាំភ្លើង AK-47 របស់ក្រុមភេរវករនេះទាំងស្រុង ។ ឱសានវាទរបស់អ៊ីស្រាអែល ធ្វើឡើងមុនពេលក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយលោកប្រធានាធិបតី ត្រាំ នឹងបើកកិច្ចប្រជុំជាលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ។ លោក ត្រាំ ថា សមាជិកសន្យាផ្តល់ជំនួយ…