Category: ព័ត៌មានជាតិ​

  • ដំណឹងល្អ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥  នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦។
  • ដំណឹងបឋម! ទឹកស្ទឹងព្រែកត្នោត បានបង្កឱ្យជន់លិចនៅផ្សារត្រាំខ្នារ និងរោងចក្រមួយចំនួន ព្រមទាំងភូមិជាច្រើនទៀត នៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕
  • ៦០%នៃអ្នកប្រើប្រាស់ថៃបារម្ភអំពីកំណើនចំណាយ  អានបន្ត

    ៦០%នៃអ្នកប្រើប្រាស់ថៃបារម្ភអំពីកំណើនចំណាយ អានបន្ត

    បរទេស ៖ ប្រហែល៦០% នៃអ្នកប្រើប្រាស់ ឬ Consumer នៅក្នុងប្រទេសថៃ បាននិយាយថា ការចំណាយក្នុងគ្រួសារកាន់តែខ្ពស់ គឺជាកង្វល់មួយ នេះបើយោងតាមការស្ទង់មតិ ថ្មីៗនេះ។ អតិផរណា នៅតែជាកង្វល់ឈានមុខគេ ក្នុងចំណោមប្រជាជនថៃ នេះបើយោងតាមការសិក្សាចុងក្រោយបង្អស់របស់ ASEAN Consumer Sentiment ហៅកាត់ ACSS ចងក្រង ដោយធនាគារ United Overseas Bank ហៅកាត់ UOB។ ប្រភពបានបង្ហាញថា ទោះបីជាបរិយាកាសសេដ្ឋកិច្ចមានការប្រកួតប្រជែងក៏ដោយ អ្នកប្រើប្រាស់ ឬ អ្នកចំណាយ ជាជនជាតិថៃ ច្រើនជាង២នាក់ក្នុងចំណោម៥នាក់ ឬ ៤២% កំពុងបង្កើនការចំណាយរបស់ពួកគេ លើសម្ភារៈសំខាន់ៗ ខណៈដែលប្រជាជនថៃវ័យក្មេង កំពុងផ្លាស់ប្តូរ ទៅរកការចំណាយ ទទួលបានបទពិសោធន៍ ថ្មីៗ។ ប្រភពបានបន្តថា ជាង៤០%នៃអ្នកឆ្លើយតបសំណួរ បានរាយការណ៍ពីការកើនឡើង នៃការចំណាយ លើបទពិសោធន៍ថ្មីៗ ដូចជា ការធ្វើដំណើរ ការទទួលទានអាហារឆ្ងាញ់, ការប្រគំតន្ត្រី និងពិធីបុណ្យនានា កាលពីឆ្នាំមុន។…

  • មេUNព្រួយបារម្ភយ៉ាងខ្លាំងលើរបាយការណ៍ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី

    មេUNព្រួយបារម្ភយ៉ាងខ្លាំងលើរបាយការណ៍ទ័ពកូរ៉េខាងជើងនៅរុស្ស៊ី

    បរទេស៖ ប្រមុខអង្គការសហប្រជាជាតិ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង លើរបាយការណ៍អំពីវត្តមានកងទ័ពកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី។ កាលពីថ្ងៃអាទិត្យ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ហៅកាត់ UN បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្ដីរាយការណ៍ ពីវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរុស្ស៉ី ត្រៀមសម្រាប់ការដាក់ពង្រាយ ទៅប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន នេះបើតាមអ្នកនាំពាក្យរបស់លោក Guterres។ អ្នកនាំពាក្យ បានគូសបញ្ជាក់ថា «លោកអគ្គលេខាធិការពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពី សេចក្ដីរាយការណ៍ថាកងទ័ពកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់រុស្ស៉ី»។ ចារកម្មអាមេរិកបាននិយាយថា កងកម្លាំងកូរ៉េខាងជើងមួយចំនួនបានទៅដល់តំបន់ Kursk របស់រុស្ស៉ីហើយ ខណៈទីក្រុងវ៉ាស៊ីនតោន ចោទថា អាចមានដល់ជាង១ម៉ឺននាក់។ អាមេរិក និងកូរ៉េខាងត្បូង បានអំពាវនាវដល់កូរ៉េខាងជើង ដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ី ជាបន្ទាន់។ យ៉ាងណាមិញ ទាំងរុស្ស៊ី និងកូរ៉េខាងជើង មិនទាន់បញ្ជាក់ជាផ្លូវការថា ជារឿងពិត នៅឡើយទេ មកទល់ពេលនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា
  • សិស្សទើបជាប់បាក់ឌុប រាប់រយនាក់នាំគ្នាដាក់ពាក្យប្រឡងចូលសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
  • លោក Trump ប្រើវោហាសាស្រ្តប្រឆាំងអ្នកសារព័ត៌មាន ក្នុងយុទ្ធនាការបោះឆ្នោតថ្ងៃចុងក្រោយ

    លោក Trump ប្រើវោហាសាស្រ្តប្រឆាំងអ្នកសារព័ត៌មាន ក្នុងយុទ្ធនាការបោះឆ្នោតថ្ងៃចុងក្រោយ

    បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump បានបន្តវោហាសាស្រ្តដ៏ហិង្សារបស់ខ្លួនប្រឆាំងអ្នកកាសែតក្នុងការប្រមូលផ្តុំយុទ្ធនាការថ្ងៃចុងក្រោយក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ (០៣ វិច្ឆិកា) ដោយលើកឡើងថា លោកនឹងមិនប្រកាន់ទេ ប្រសិនបើនរណាម្នាក់បាញ់លើអ្នកកាសែតនៅឯព្រឹត្តិការណ៍យុទ្ធនាការនោះ ហើយថាខ្លួន “មិនគួរចាកចេញ” ពីសេតវិមាន បន្ទាប់ពីការចាញ់ឆ្នាំ២០២០ ទល់នឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ឡើយ។ នៅក្នុងសុន្ទរកថា ៩០នាទី ប៉ុន្មានថ្ងៃមុនការបោះឆ្នោតនៅថ្ងៃអង្គារស្អែកនេះ លោក Trump បានវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដោយនិយាយថា “ទូរទស្សន៍ ABC ជាព័ត៌មានក្លែងក្លាយ ហើយ CBS និង NBC សុទ្ធតែជាពួកពុករលួយធ្ងន់ធ្ងរ»។ ថ្លែងនៅពីក្រោយកញ្ចក់ការពារគ្រាប់ព័ទ្ធជុំវិញដោយអ្នកសារព័ត៌មាន អតីតប្រធានាធិបតីអាមេរិករូបនេះនិយាយថា “អ្នកដែលចង់តាមប្រមាញ់លោកគឺត្រូវបាញ់តាមរយៈអ្នកកាសែតដែលបង្ហោះព័ត៌មានក្លែងក្លាយទាំងនោះសិន ហើយថាលោកមិនប្រកាន់អ្វីទេបើមានអ្នកធ្វើបែបនោះមែន”។ គួររម្លឹកថា លោក Trump បានរួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរលើកក្នុងឆ្នាំនេះ ដោយរងរបួសត្រូវចំត្រចៀកអំឡុងពេលការជួបជុំយុទ្ធនាការខែកក្កដានៅទីក្រុង Butler រដ្ឋ Pennsylvania ហើយតាំងតែពីពេលនោះមក លោកតែងថ្លែងនៅពីក្រោយកញ្ចក់ការពារគ្រាប់នៅក្នុងព្រឹត្តិការណ៍នានា។ បន្ទាប់ពីការអត្ថាធិប្បាយនោះ អ្នកនាំពាក្យយុទ្ធនាការលោក Trump បានចេញសេចក្តីថ្លែងការណ៍មួយបកស្រាយថា លោក…

  • ពលរដ្ឋអាមេរិកជាង៧៥លាននាក់បានបោះឆ្នោតមុនកំណត់ ខណៈលោកស្រី Harris និងលោកTrump សម្រុកយុទ្ធនាការចុងក្រោយក្នុងរដ្ឋប្រទាញប្រទង់គ្នាសំខាន់ៗ

    ពលរដ្ឋអាមេរិកជាង៧៥លាននាក់បានបោះឆ្នោតមុនកំណត់ ខណៈលោកស្រី Harris និងលោកTrump សម្រុកយុទ្ធនាការចុងក្រោយក្នុងរដ្ឋប្រទាញប្រទង់គ្នាសំខាន់ៗ

    យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ ពលរដ្ឋអាមេរិក ជាង៧៥លាននាក់បានបោះឆ្នោតមុនកំណត់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ តួលេខពីកម្មវិធីតាមដាន Election Lab របស់សាកលវិទ្យាល័យ Florida បង្ហាញថាមនុស្សចំនួន៧៥.០៩៣.៨៧២នាក់ បានបោះឆ្នោតតាមសំបុត្រ ឬដោយផ្ទាល់នៅការិយាល័យបោះឆ្នោត។ អ្នកបោះឆ្នោតកាន់តែច្រើនជ្រើសរើសបោះឆ្នោតដោយផ្ទាល់ជាជាងតាមសំបុត្រសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤នេះ។ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅសហរដ្ឋអាមេរិកមានប្រហែល ១៦៨ លាននាក់ មិនដូចនៅឆ្នាំ ២០២០ ទេ នៅពេលសហរដ្ឋអាមេរិកកំពុងស្ថិតនៅចំចំណុចកណ្តាលនៃការរាតត្បាតវីរុសកូរ៉ូណា។ បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋ អតីតប្រធានាធិបតីលោក Donald Trump បានសម្រុករៀបចំការជួបជុំក្រុមអ្នកគាំទ្ររបស់ខ្លួននៅតាមរដ្ឋមានការប្រទាញប្រទង់គ្នាខ្លាំងភាគខាងត្បូងក្នុងរយៈពេលមិនដល់ជាងពីរថ្ងៃ មុនថ្ងៃបោះឆ្នោត។ លោកស្រី Harris បានប្រមូលផ្តុំអ្នកគាំទ្រនៅទីក្រុង Atlanta រដ្ឋចចា(Georgia) ហើយបានចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុង Charlotte រដ្ឋ North Carolina ខណៈលោក Trump ធ្វើយុទ្ធនាការនៅទីក្រុង Gastonia រដ្ឋ North Carolina បន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុងឆ្នេរ Salem រដ្ឋ Virginia មុនពេលត្រឡប់ទៅទីក្រុង Greensboro រដ្ឋ North Carolina ។…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាណាព្យាបាល គឺជាតួអង្គសំខាន់បំផុត បានលះបង់ និងជំរុញកូនៗ ឱ្យបានសិក្សារៀនសូត្រ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អាណាព្យាបាល គឺជាតួអង្គសំខាន់បំផុត បានលះបង់ និងជំរុញកូនៗ ឱ្យបានសិក្សារៀនសូត្រ

    ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រឡងជ្រើសរើសយុវជនឆ្នើម ផ្នែកចម្រៀង រដូវកាលទី៤ និងផ្នែកសម្រស់ រដូវកាលទី២ វគ្គផ្តាច់ព្រ័ត្រ រៀបចំឡើងដោយ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង បានប្រព្រឹត្តទៅនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសួន សម្តេចក្រឡាហោម ស ខេង ខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអបអរសាទរចំពោះសិស្សានុសិស្ស ដែលប្រឡងជាប់បាននិទ្ទេស A ទាំង ១១៧រូប ក្នុងខេត្តព្រៃវែង។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា «ពិតណាស់ទន្ទឹមនឹងការខិតខំសិក្សារៀនសូត្ររបស់ប្អូនៗផ្ទាល់ខ្លួន គឺមានឪពុកម្ដាយដែលជាអាណាព្យាបាល ជាតួអង្គដ៏សំខាន់បំផុតនៅពីក្រោយរបស់ប្អូនៗ ដែលគាត់បានលះបង់គ្រប់បែបយ៉ាង រាប់ទាំងធនធានថវិកានិងការជំរុញដល់កូនៗ បានសិក្សារៀនសូត្រ ជាពិសេសរៀនពូកែ បានប្រឡងជាប់និទ្ទេសAដូចនៅពេលនេះ»។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្ដថា និយាយដោយឡែក និងនិយាយដោយរួម ទឹកចិត្តនិងការលះបង់របស់ ឪពុក ម្ដាយ ដែលជាអាណាព្យាបាល មានសម្រាប់កូនៗដូចៗគ្នា មិនមែនតែសម្រាប់ខេត្តណានោះឡើយ។ ទន្ទឹមនឹងនេះ ទោះប្រឡងជាប់បាននិទ្ទេសA ឬប្រឡងជាប់មិនបាននិទ្ទេស A ក៏ដោយ…

  • សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

    នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា (ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)។ ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋា​ភិ​បាល​ជាច្រើនរូបទៀត។…