Category: ព័ត៌មានជាតិ
-

ពលរដ្ឋលីបង់សង្ស័យថាការបោះឆ្នោតសហរដ្ឋអាមេរិកប៉ះពាល់ដល់កិច្ចចរចាស្វែងរកសន្តិភាព
ប្រជាពលរដ្ឋលីបង់ បានបង្ហាញមន្ទិលសង្ស័យរបស់ពួកគេចំពផលប៉ះពាល់ដ៏មានសក្តានុពលនៃការបោះឆ្នោតសហរដ្ឋអាមេរិក លើជម្លោះកំពុងកើតឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ។ កិច្ចខិតខំរបស់អាមេរិកក្នុងការបញ្ឈប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានបរាជ័យ ក្រោយសហរដ្ឋអាមេរិកបានធ្វើសំណើរច្បាប់បទឈប់បាញ់មិនប្រាកដនិយម ហើយនិងការតវ៉ារបស់អ៊ីស្រាអែលថា ពួកគេមិនអាចអនុវត្តបទឈប់បាញ់ដោយផ្ទាល់បានឡើយ ដោយសារតែមនុស្សនិយាយតែពីរឿងការទូត ។ យោងតាមប្រភពនយោបាយលីបង់ជិតស្និតនឹងក្រុមហេសបូឡា មន្រ្តីការទូត ២រូប និងមនុស្សពាក់ព័ន្ធនឹងកិច្ចពិភាក្សា បានឲ្យដឹងថា ដោយគ្មានសំណើរអាចធ្វើការបាននៅលើតុ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍ក្រោយ សង្រ្គាមអាចនឹងបន្តរយៈពេលច្រើនខែទៀត ។ ខណៈពេលនោះដែរ ពលរដ្ឋលីបង់នៅទីក្រុងបេរូត បានចាត់ទុកការវាយប្រហារតាមច្រកអាកាសកាលពីពេលថ្មីៗរបស់អ៊ីស្រាអែល គឺជាមធ្យោបាយមួយដាក់សំពាធលើកិច្ចចរចាបទឈប់បាញ់ ដោយពួកគេព្រួយបារម្ភថា វាអាចនឹងប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការស្វែងរកបទឈប់បាញ់ ។ កាលពីព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានវាយប្រហារតាមច្រកអាកាសលើតំបន់ជាយក្រុងនៅភាគខាងត្បូងទីក្រុងបេរូត ក្រោយចេញការព្រមានឲ្យពលរដ្ឋជម្លៀសខ្លួន ។ យោធាអ៊ីស្រាអែល និយាយថា ពួកគេមានគោលដៅលើទីតាំងរបស់ក្រុមហេសបូឡា និងអចលនទ្រព្យរបស់ពួកគេ ។ ការវាយប្រហារទាំងអស់នេះ បានកើតមានឡើង បន្ទាប់ពីកិច្ចខិតខំផ្នែកការទូតសារជាថ្មី ប៉ុន្តែនៅមិនទាន់លេចចេញជាផ្លែផ្កាដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ ដើម្បីបញ្ឈប់ការបង្ហូរឈាមគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយនិងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ ៕
-

យុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង បានចាប់ផ្តើមឡើងវិញនៅតំបន់ហ្កាហ្សា
ដំណាក់កាលទី ៣នៃយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដែលបានពន្យាពេលនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមឡើងវិញហើយកាលពីថ្ងៃសៅរ៍ ក្រោយរងការទម្លាក់គ្រាប់បែកពីអ៊ីស្រាអែល ការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងកង្វះខាតការចូលដល់ជំនួយមនុស្សធម៌ ។ គ្រួសារដែលមានកូនតូចៗ បានតម្រង់ជួរសម្រាប់ការទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាពមួយកន្លែងក្នុងទីក្រុងហ្សាហ្សា ។ យុទ្ធនាការផ្តល់វ៉ាក់សាំងនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែកញ្ញា ក្រោយអង្គការសុខភាពពិភពលោក(WHO)បញ្ជាក់ថា ទារកម្នាក់មានពិការភាពអវៈយវៈខ្លះដោយសារវីរុសប្រភេទ ២ របស់ជំងឺស្វិតដៃជើង កាលពីខែសីហា ។ វាគឺជាករណីឆ្លងលើកដំបូងគេនៅដែនដីមួយនេះ ក្នុងរយៈពេល ២៥ឆ្នាំ ។ អង្គការ WHO និងមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) និយាយថា បច្ចុប្បន្នយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង គ្របដណ្តប់តែទីក្រុងហ្កាហ្សាមួយប៉ុណ្ណោះ ។ ដំណាក់កាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការផ្តល់វ៉ាក់សំាងបង្ការជំងឺស្វិតដៃជើង មានគោលដៅសម្រេចបានកុមារចំនួន ១១៩.០០០នាក់ មានអាយុក្រោម ១០ឆ្នាំ នៅតំបន់ភាគខាងជើងហ្កាហ្សា ជាមួយនឹងដូសទី ២នៃវ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងមួយនេះ ៕
-

-
កូរ៉េខាងជើង រិះគន់ប្រធានាធិបតីកូរ៉េខាងត្បូង ថាបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចេញផ្សាយឯកសារស មួយនៅថ្ងៃអាទិត្យ (០៣ វិច្ឆិកា) នេះដោយចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) ពីការដាក់ប្រទេសរបស់លោកឱ្យប្រឈមនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈគោលនយោបាយប្រកាន់ជំហរតឹងរបស់ខ្លួនចំពោះកូរ៉េខាងជើង។ ឯកសារសនោះ ត្រូវបានចងក្រងដោយវិទ្យាស្ថានសិក្សារដ្ឋនៃសត្រូវរបស់កូរ៉េខាងជើង និងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ដោយរិះគន់ “ការលើកឡើងដែលមិនប្រុងប្រយ័ត្ន” របស់លោក Yoon អំពីសង្គ្រាម ការបោះបង់ចោលធាតុផ្សំនៃកិច្ចព្រមព្រៀងអន្តរកូរ៉េ ការចូលរួមក្នុងការធ្វើផែនការសង្គ្រាមនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក និងស្វះស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយជប៉ុន និងសម្ព័ន្ធយោធាណាតូ។ ឯកសារនោះបាននិយាយថា “សកម្មភាពយោធាដែលកាន់តែយ៉ាប់យ៉ឺនមិនធ្លាប់មានរបស់ទីក្រុងសេអ៊ូល បណ្ដាលឱ្យមានការជំរុញបន្ថែមទៀតសម្រាប់កូរ៉េខាងជើង ក្នុងការស្តុកទុកនូវអាវុធនុយក្លេអ៊ែររបស់ខ្លួនក្នុងអត្រាខ្ពស់បំផុត និងអភិវឌ្ឍសមត្ថភាពវាយប្រហារនុយក្លេអ៊ែរបន្ថែមទៀត”។ លោក Yoon ដែលជាអ្នកអភិរក្សនិយម បានប្រកាន់ជំហរតឹងលើកូរ៉េខាងជើង ដែលបានសម្រុកអភិវឌ្ឍឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ក្នុងការផ្គើននឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានស្តីបន្ទោសកូរ៉េខាងជើង ចំពោះការបង្កើនភាពតានតឹងជាមួយនឹងការសាកល្បងអាវុធ និងការផ្តល់ជំនួយយោធា និងកងទ័ពដើម្បីជួយដល់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន៕
-

បក្សប្រជាធិបតេយ្យ ត្រៀមផែនការទប់ទល់ក្នុងករណីលោក Trump ប្រកាសឈ្នះឆ្នោតមុនកំណត់
យុទ្ធនាការរបស់លោកស្រី Kamala Harris និងក្រុមមន្ត្រីបក្សបានប្រាប់សារព័ត៌មានរ៉យទ័រថា សមាជិកបក្សប្រជាធិបតេយ្យ កំពុងត្រៀមខ្លួនរួចជាស្រេចនូវការឆ្លើយតបយ៉ាងឆាប់រហ័សលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមរលកធាតុអាកាស ជាមួយនឹងការអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ជុំវិញការរាប់សន្លឹកឆ្នោត ប្រសិនបើលោក Donald Trump ព្យាយាមអះអាងជ័យជម្នះក្នុងការបោះឆ្នោតមុនពេលកំណត់ដូចដែលលោកបានធ្វើក្នុងឆ្នាំ២០២០។ បេក្ខភាពមកពីបក្សសាធារណរដ្ឋ លោក Trump បានប្រាប់អ្នកសារព័ត៌មានក្នុងសប្តាហ៍នេះថា លោកសង្ឃឹមថានឹងអាចប្រកាសជ័យជម្នះនៅថ្ងៃបោះឆ្នោត ទោះបីជាក្រុមអ្នកជំនាញខាងការបោះឆ្នោតបានព្រមានថា ត្រូវចំណាយពេលច្រើនថ្ងៃដើម្បីដឹងលទ្ធផលចុងក្រោយ ជាពិសេសប្រសិនបើមានការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងតំបន់សំខាន់មួយចំនួន។ សូមបញ្ជាក់ថា លោក Trump បានជាប់គាំងក្នុងការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិតជាមួយគូប្រជែងប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី Harris។ អ្នកឈ្នះការបោះឆ្នោតអាមេរិក ជាធម្មតាត្រូវបានប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយធំៗដែលវិភាគចំនួនសន្លឹកឆ្នោតផ្តល់ដោយមន្ត្រីបោះឆ្នោត។ ខណៈដែលពេលខ្លះបេក្ខជនប្រកាសពីជ័យជម្នះមុនពេលការប្រកាសទាំងនោះក៏ដោយ ការធ្វើដូច្នេះជារឿងមិនធម្មតាទេព្រោះការអះអាងទាំងនោះភាគច្រើនមិនផ្លូវការ។ លោកស្រី Harris មិនបានផ្តល់ព័ត៌មានលម្អិតពីផែនការត្រៀមទប់ទល់ទាំងនោះឡើយ ប៉ុន្តែមន្ត្រីយុទ្ធនាការ និងសមាជិកបក្សប្រជាធិបតេយ្យ ៦នាក់និយាយថា ការទប់ទល់នឹងការអះអាងជ័យជម្នះមុនពេលកំណត់របស់លោក Trump នឹងធ្វើឡើងនៅក្នុងតុលាការមតិសាធារណៈ។ ពួកគេក៏គ្រោងនឹងចាត់វិធានការតាមព័ន្ធផ្សព្វផ្សាយសង្គម និងកញ្ចក់ទូរទស្សន៍ដោយទាមទារឱ្យមានការរាប់សន្លឹកឆ្នោតទាំងអស់ជាមុនសិន មុនពេលប្រកាសជ័យជម្នះ៕
-
យោធាអ៊ីស្រាអែល អះអាងសម្លាប់មេបញ្ជាការក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ (០២ វិច្ឆិកា) ថា ខ្លួនបានសម្លាប់លោក ចាអាហ្វា ខាដឺ ហ្វាអ៊ួ (Jaafar Khader Faour) មេបញ្ជាការនៃអង្គភាពរ៉ូកែត ណាសើ (Nasser) របស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ហើយបាននិយាយថា បុរសរូបនោះជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើនលើកលើអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ ក្រុមហេសបូឡា មិនបានធ្វើអត្ថាធិប្បាយ ឬបញ្ជាក់ពីការស្លាប់របស់លោក Faour ភ្លាមៗនេះទេ។ ជាមួយគ្នានេះ សេវាសង្គ្រោះបន្ទាន់អ៊ីស្រាអែល និយាយថា គ្រាប់រ៉ូកែតជាច្រើនដែលបានបាញ់ចេញពីលីបង់ បានធ្វើឱ្យមនុស្ស ១១នាក់ រងរបួសនៅភាគកណ្តាលអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ បន្ទាប់ពីរ៉ូកែតមួយគ្រាប់បានធ្លាក់លើលំនៅឋានមួយខ្នង ខណៈភាពតានតឹងមិនបានអន់ថយ។ ការប្រយុទ្ធគ្នាបានបន្តកើនឡើងកាន់តែខ្លាំងក្លារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា នៅក្នុងប្រទេសលីបង់ ចាប់តាំងពីខែកញ្ញាមក ហើយក្ដីសង្ឃឹមក្នុងការជំរុញរបស់សហរដ្ឋអាមេរិកឱ្យមានបទឈប់បាញ់ កាន់តែស្រពេចស្រពិល៕
-

អ៊ីរ៉ង់គំរាមកម្ទេចអ៊ីស្រាអែល ស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំងនៅមជ្ឈិមបូព៌ា
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា អ៊ីស្រាអែល ក៏ដូចជាសហរដ្ឋអាមេរិក នឹងទទួលបានការឆ្លើយតបកម្ទេច សម្រាប់អ្វីដែលពួកគេធ្វើប្រឆាំងប្រទេសរបស់លោក ។ លោកបានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមនិស្សិតមុនខួបរឹបអូសស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងតេអេរ៉ង់កាលពីឆ្នាំ ១៩៧៩ ដោយក្រុមនិស្សិតរឹងរូស ក្រោយបដិវត្តន៍អ៊ីស្លាមទម្លាក់ក្រុមអ៊ីស្លាម Shah គាំទ្រដោយសហរដ្ឋអាមេរិក ។ កាលពីថ្ងៃសុក្រ ទីប្រឹក្សាលោក Khamenei និយាយថា ទីក្រុងតេអេរ៉ង់ ទំនងជាបង្កើនរយៈចម្ងាយមីស៊ីលបាលីស្ទិក និងលទ្ធភាពនៃការពិនិត្យមើលកម្មវិធីនុយក្លេអ៊ែរ ស្របពេលភាពតានតឹងកើនឡើងជាមួយសត្រូវអ៊ីស្រាអែល និងការសងសឹកគ្នាទៅវិញទៅមកដោយប្រើប្រាស់ការវាយប្រហារដោយមីស៊ីល និងការវាយប្រហារតាមច្រកអាកាស ។ ទីប្រឹក្សារូបនោះ បានកត់សម្គាល់ឃើញថា បើទោះបីជាអ៊ីរ៉ង់មានសមត្ថភាពបច្ចេកទេសផលិតអាវុធនុយក្លេអ៊ែរក៏ដោយ បច្ចុប្បន្នពួកគេពុំបានធ្វើនោះឡើយ ដោយសារក្រឹត្យសាសនា ដែលបានចេញកាលពីដើមទសវត្សរ៍ឆ្នាំ ២.០០០ ៕
-

ក្រុមយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ទៅដល់តំបន់មជ្ឈិមបូព៌ា
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា យោធាអាមេរិកបាននិយាយថា ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-52 បានទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ពោលគឺមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានប្រកាសពីការបញ្ជូនពួកវា ដើម្បីជាសារព្រមានចំពោះអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងនាវាពិឃាដបន្ថែម ទៅកាន់មជ្ឈិមបូព៌ា។ ក្នុងសេចក្តីប្រកាសនោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានគូសបញ្ជាក់ថា «ប្រសិនបើអ៉ីរ៉ង់ ដៃគូ ឬក្រុម proxies របស់ពួកគេ ឆ្លៀតឱកាសវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងប្រើប្រាស់ គ្រប់វិធានការចំាបាច់ទាំងអស់ ដើម្បីការពារមនុស្សរបស់យើង»។ គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ បានបើកការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានយោធានៅលើទឹកដីអ៉ីរ៉ង់ ជាការសងសឹកទៅនឹងអ៉ីរ៉ង់ សម្រាប់ការបាញ់ស្រោចមីស៊ីលបាលិស្ទីគលើអ៉ីស្រាអែល កាលពីថ្ងៃទី១ ខែតុលា។ កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូលអ៉ីរ៉ង់ ក៏បានចេញមុខប្តេជ្ញាផងដែរថា នឹងមានការសងសឹកវិញ ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ហើយវានឹងធ្វើឡើងទាំងទៅលើអ៉ីស្រាអែលផ្ទាល់…
-

អ្នកនាំពាក្យ៖សារព័ត៌មានប្រកបដោយក្រមសីលធម៌ ធានាសិទ្ធិទទួលបានព័ត៌មានពិត និងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា មកទល់ពេលនេះមានកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួនប្រមាណ១៣.០០០ក្បាលហើយត្រូវបានផ្តល់ជូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន តបតាមការស្នើសុំរបស់ពួកគេមកក្រសួងដើម្បីយកទៅប្រើប្រាស់ ដាក់តាមខ្លួនក្នុងការអនុវត្តប្រចាំថ្ងៃរបស់ពួកគេ។ ឯកឧត្តមអ្នកនាំពាក្យបានមានប្រសាសន៍យ៉ាងដូច្នេះខណៈឯកឧត្តមបានដឹកនាំកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបូកសរុបការទទួលសំណើសុំនិងផ្តល់កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តមបានឱ្យដឹងទៀតអំពីវឌ្ឍនភាពនៃការងារទទួលសំណើសុំកូនសៀវភៅធម្មនុញ្ញនេះថា ចាប់តាំងពីថ្ងៃដែលក្រសួងបានចេញសេចក្តីជូនដំណឹងឱ្យចុះឈ្មោះដើម្បីស្នើសុំកាលពីចុងខែសីហា ឆ្នាំ២០២៤ មក អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាពKoL លើបណ្តាញសង្គម និងអ្នកផ្សាយព័ត៌មានផ្សេងទៀត បានស្នើសុំជាបន្តបន្ទាប់រហូតដើម្បីទទួលបានកូនសៀវភៅនេះយកទៅអាន និងប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ។ អ្នកនាំពាក្យដដែលបានគូសបញ្ជាក់ថាការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធលើការអនុវត្តការងារដោយគោរពក្រមសីលធម៌បាននាំឱ្យការស្នើសុំកូនសៀវភៅធម្មនុញ្ញនេះត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយបានក្លាយជាកត្តាមួយរួមចំណែកដល់ការពង្រឹងគុណភាពនិងក្រមសីលធម៌ក្នុងការងារព័ត៌មាននិងផ្សព្វផ្សាយ ក៏ដូចជាចូលរួមកាត់បន្ថយការចែកចាយព័ត៌មានដែលមិនបានឆ្លងកាត់ការផ្ទៀងផ្ទាត់ ឬពិនិត្យបែបវិជ្ជាជីវៈត្រឹមត្រូវ។ ថ្លែងអំពីប្រធានបទក្រមសីលធម៌វិជ្ជាជីវៈនេះដែរទៅកាន់អ្នកសារព័ត៌មាន និពន្ធនាយក អ្នកផលិតមាតិកាលើបណ្តាញសង្គម តំណាងស្ថាប័នសារព័ត៌មាន សមាគមសារព័ត៌មាន យុវជន តំណាងមកពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ១៥០នាក់ ក្នុងសន្និសីទជាតិមួយកាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាពនិងលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលក្រសួងសម្រេចបានក្នុងការលើកកម្ពស់ប្រសិទ្ធភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យសារព័ត៌មានកម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់ប្រាប់ដល់អង្គសន្និសីទដែរថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់និងអត្ថប្រយោជន៍ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តតួនាទីនិងភារកិច្ចមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើយ។…
-

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ សន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅប្រទេសកូឡុំប៊ី បានជំរុញឱ្យការរស់នៅប្រកបដោយសន្តិភាវូបនីយកម្មរបស់មនុស្ស និងធម្មជាតិ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីរាត្រីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានអញ្ជើញចូលរួមសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ។ នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាកិច្ចប្រជុំកំពូលអង្គការសហប្រជាតិស្តីពីជីវៈចម្រុះលើកនេះ បានបន្តការពិនិត្យពិភាក្សាលើគោលនយោបាយនិងផែនការសកម្មភាព ដែលផ្តោតលើការធ្វើឱ្យមានសន្តិភាវូបនីយកម្ម របស់មនុស្សជាមួយនឹងធម្មជាតិ ក៏ដូចជាជួយជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត រវាងមនុស្ស និងធម្មជាតិ កាន់តែប្រសើរឡើង។ ឯកឧត្តមបណ្ឌិត បានបន្តថា ដើម្បីទទួលបាននូវសន្តិភាវូបនីយកម្មរវាងប្រជាជន និងធម្មជាតិ ដាច់ខាតប្រទេសភាគីនីមួយៗ ត្រូវការពារ ថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ សំរាប់ប្រទេសនីមួយៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា គោលដៅសំខាន់មួយទៀត នៃកិច្ចប្រជុំនេះ គឺបានគៀរគរថវិកា ដើម្បីយកមកថែរក្សាអភិរក្ស និងពង្រីកផ្ទៃដីនៃការគ្រប់គ្រងជីវរៈចម្រុះ នៅតាមប្រទេសនីមួយៗ…