Category: ព័ត៌មានជាតិ
-

អ៊ីស្រាអែលផ្តើមវាយលុកចូលដីលីបង់
បរទេស៖ ខុសពីរាល់ដង ដែលតែងតែវាយប្រហារតាមផ្លូវអាកាស អ៊ីស្រាអែលបានអះអាង កាលពីថ្ងៃសៅរ៍ថា ទាហានរបស់ខ្លួនបានវាយលុកចូលដីប្រទេសលីបង់ ហើយបូកសរុបទាំងការវាយលុកចូលដីនៅហ្គាហ្សា មានប្រហែ២៨០លើក នៅចុងសប្តាហ៍នេះ។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារគោលដៅភេរវករ អំឡុងប្រតិបត្តិការប្រយុទ្ធ នៅក្នុងប្រទេសលីបង់ និងហ្គាហ្សា។ ប្រភពបន្តថា «ក្នុងចំណោមគោលដៅទាំងនេះ មានទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី, កន្លែងផ្ទុកអាវុធ, មជ្ឈមណ្ឌលបញ្ជាការយោធា, កោសិកាភេរវករ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករបន្ថែម»។ អស់ជាច្រើនសប្តាហ៍មកហើយ ដែលអ៊ីស្រាអែលបាននិងកំពុងបង្កើនការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡា នៅតាមបណ្តោយព្រំដែន ភាគខាងជើង ខណៈដែលកំពុងវាយលុកទីតាំងរឹងមាំរបស់ក្រុមហេសបូឡា ជាមួយនឹងការវាយប្រហារតាមអាកាស នៅជាយក្រុង ភាគខាងត្បូង នៃទីក្រុងបេរូត។ ក្នុងពេលជាមួយគ្នានោះ កងកម្លាំងរបស់ខ្លួននៅតែបន្តធ្វើប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប។ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា បានសម្លាប់មនុស្សជាង ១,២០០នាក់ហើយ នៅក្នុងប្រទេសលីបង់ នេះបើយោងតាមតួលេខក្រសួងសុខាភិបាលលីបង់ ហើយបានបង្ខំមនុស្សជាងមួយលាននាក់ ឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ រីឯនៅហ្គាហ្សាវិញ ស្លាប់មនុស្ស ជាង៤ម៉ឺន២ពាន់នាក់ហើយ ក្នុងពេលជាង១ឆ្នាំមកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

-

សម្ដេចធិបតីរំលឹកក្រសួងស្ថាប័នយកចិត្តទុកដាក់ដោះស្រាយឱ្យបានទាន់ពេលវេលាករណីកើតមានគ្រោះមហន្តរាយ
ភ្នំពេញ ៖ ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងសម្រាប់រយៈពេលវែង ក៏ដូចជាក្នុងរដូវកាលចុងឆ្នាំ២០២៤នេះ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់នឹងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា នៅក្នុងករណីកើតមានគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» សម្ដេចធិបតី បានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំឱ្យមាន ដំណើរការជាប្រក្រតី និងជាអចិន្ត្រៃយ៍ នៅក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ពង្រឹង និងពង្រីកកងប្រតិបត្តិការរុករក និងសង្គ្រោះ និងរៀបចំកញ្ចប់ថវិកាប្រើប្រាស់នៅក្នុងខ្ទង់ថវិកាក្នុងក្រសួង ស្ថាប័ន ដើម្បីធានាឱ្យមានធនធានមនុស្សសម្រាប់បំពេញការងារ មានមធ្យោបាយ…
-

មន្ទីរពេទ្យព្រះអង្គឌួង ប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣
ភ្នំពេញ ៖ មន្ទីរពេទ្យព្រះអង្គឌួងប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ ក្រោមប្រធានបទ” ការចូលរួមប្រកបដោយនវានុវត្តន៍ ដើម្បីគុណភាពសុខាភិបាល” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បាន ស្វាគមន៍យ៉ាងពិសេសចំពោះវាគ្មិនកិត្តិយស និងអ្នកជំនាញថែទាំសុខភាពមកពីក្នុង និងក្រៅប្រទេសដែលបានចូលរួមជាមួយយើង ដើម្បីចែករំលែកនូវចំណេះដឹង គំនិតច្នៃប្រឌិត ការស្រាវជ្រាវ និងបទពិសោធន៍ មកសិក្ខាកាមទាំងអស់។ លោកជឿជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះអ្នកចូលរួមទាំងអស់គ្នានឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀន នៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់យើង ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និង ការថែទាំសុខភាពជូនអ្នកជំងឺ។ ឆ្លៀតក្នុងឱកាសនោះលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ទិវានេះ ជាឱកាសដ៏សំខាន់មួយសម្រាប់យើងទាំងអស់គ្នាបានជួបជុំគ្នាក្នុងនាមជាមន្ត្រីសុខាភិបាល ក៏ដូចជាអ្នកជំនាញ ថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកការច្នៃប្រឌិតដែលនឹងលើកកម្ពស់គុណភាពនៃការថែទាំ ដែលយើងផ្តល់ដល់អ្នកជំងឺរបស់យើង។ ក្នុងនាមជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក យើងស្ថិតនៅជួរមុខនៃការផ្តល់សេវាថែទាំសុខភាព។ ការងាររបស់យើងបង្ហាញពីបទពិសោធន៍ និងលទ្ធផលរបស់អ្នកជំងឺដែលពឹងផ្អែកលើយើង…
-

កាកបាទក្រហមចិនមានគម្រោងបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងជាមួយ កាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មជ្ឈមណ្ឌលទិន្នន័យអ្នកបរិច្ចាគខួរឆ្អឹងប្រទេសចិន (China Marrow Donor Program «CMDP») ដែលជាអង្គការសុខុមាលភាពសាធារណៈឋិតនៅក្រោមការដឹកនាំរបស់ កាកបាទក្រហមចិន បានអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារ ទាក់ទងនិងគម្រោងបង្កើតមជ្ឈមណ្ឌលបរិច្ចាគខួរឆ្អឹងជាមួយ ជាមួយកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្ដទៅ នៅទីស្នាក់កាកបាទក្រហមកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចរបស់ភាគីចិនខាងលើនេះ មានរយៈពេល៣ ពីថ្ងៃទី ១១-១៣ ខែតុលា ឆ្នាំ២០២៤ ដោយនៅថ្ងៃដំបូងគឺប្រតិភូ បាកបាទក្រហមចិន បានមកទស្សនកិច្ចនៅ កាកបាទក្រហមកម្ពុជា និងបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងដោយ កាកបាទក្រហមកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលដឹកនាំដោយលោកវេជ្ជ. HUANG Xianggang អនុប្រធានកម្មវិធី CMDP ដោយបានអញ្ជើញជួបពិភ្សាការងារជាមួយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ ក្នុងជំនួបនោះផងដែរលោកជំទាវ បានជម្រាបជូននូវទិសដៅ និងយុទ្ធសាស្ដ្រការងារមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយលោកជំទាវបានគូសបញ្ជាក់ពីសកម្មភាព ក្នុងការចូលរួមបរិច្ចាគឈាមរបស់…
-

រោងចក្រសហគ្រាសចំនួន៨ទីតាំង នៅរាជធានីភ្នំពេញនិងនៅតាមខេត្តមួយចំនួន បានចូលរួមគោរពច្បាប់កម្ពុជា និងធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ
ភ្នំពេញ ÷ ក្រសួងបរិស្ថាន សូមកោតសរសើរចំពោះ រោងចក្រសហគ្រាសចំនួន៨ទីតាំង រួចមកហើយ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ ក្រុមហ៊ុនទាំងនោះ មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល បាត់ដំបង និងស្វាយរៀង។ លើសពីនេះ ក្រុមហ៊ុនមួយចំនួនទៀត បានបង្ហាញនូវភាពស្មោះត្រង់ ក្នុងការបញញចេញសំណល់រាវ ដោយគោរពច្បាប់ដែលមានចែងជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា និងបាននិងកំពុងស្នើសុំធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន ជាបន្តបន្ទាប់។ សូមបញ្ជាក់ថា ម្ចាស់រោងចក្រ សហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដោយគោរពទៅតាម “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ត្រង់មាត្រា ១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល និងមាត្រ២៣ នៃអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលទឹក (១៩៩៩)៕
-

-

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការងារព័ត៌មាននិងសាធារណមតិ ជាសសរស្តម្ភដ៏មានសារៈសំខាន់មួយរួមចំណែកលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍ
ក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាលើពិភពលោក ការអភិវឌ្ឍលើគ្រប់វិស័យត្រូវផ្សារភ្ជាប់នឹងតម្រូវការ និងការវិវត្តក្នុងសង្គមទាំងមូល ហើយការយកចិត្តទុកដាក់លើទិដ្ឋភាពទាំងនេះក្នុងសហគមន៍មូលដ្ឋានរឹតតែមានសារៈសំខាន់ថែមទៀត ជាពិសេសលក្ខខណ្ឌនៃសង្គមឌីជីថលបានតម្រូវឱ្យយើងសម្របខ្លួនលើគ្រប់វិស័យឱ្យទាន់សម័យកាល ក្នុងនោះវិស័យព័ត៌មាននិងសាធារណមតិក៏ត្រូវធ្វើទំនើបកម្មឱ្យស្របនឹងការរីកចម្រើនក្នុងសង្គមជាចាំបាច់។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិជាមួយថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ។ កម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ, លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ, កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, កញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលរាជធានី/ខេត្ត, មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់។ ក្រោយពីបានស្តាប់របាយការណ៍របស់លោកស្រីប្រធានមន្ទីរព័ត៌មានអំពីវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មាន និងរបស់ក្រុមការងារព័ត៌មាននិងសាធារណមតិ ឯកឧត្តម ទេព អស្នារិទ្ធ បានសម្តែងក្តីរីករាយក្រៃលែងចំពោះការផ្តល់ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ក្នុងខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំទូទាំងខេត្ត ដែលបានបន្តផ្តល់ការគាំទ្រដល់ការងារព័ត៌មាននិងសាធារណមតិ ដើម្បីរួមចំណែកធានាស្ថិរភាពនិងការអភិវឌ្ឍក្នុងខេត្ត។ បន្ទាប់ពីបានមានប្រសាសន៍អំពីការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម នេត្រ ភក្ត្រា…
-

នាយករដ្ឋមន្រ្តីប៉ូឡូញថា នឹងផ្អាកការផ្តល់សិទ្ធិជ្រកកោណបណ្តោះអាសន្ន ចំពោះមុខភាពតានតឹងព្រំដែន ជាមួយបេឡារុស
(វ៉ាសូវី)៖ ប្រទេសប៉ូឡូញ គ្រោងផ្អាកជាបណ្តោះអាសន្ននូវការផ្តល់សិទ្ធិជ្រកកោន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រកំណត់ការធ្វើចំណាកស្រុកខុសច្បាប់ ចំពោះមុខភាពតានតឹងជាមួយប្រទេសបេឡារុស ដែលខ្លួនចោទថាមានចេតនាបទបញ្ជូនជនចំណាកស្រុកឆ្លងកាត់ព្រំដែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ ២០២៤។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ធាតុផ្សំមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការធ្វើចំណាកស្រុក នោះគឺការព្យួរសិទ្ធិជ្រកកោណបណ្តោះអាសន្ន។ លោកបានប្រាប់សមាជរៀបចំដោយសម្ព័ន្ធ Civic Coalition (KO) ដែលក្រុមនៃរដ្ឋាភិបាលចម្រុះរបស់ប្រទេសប៉ូឡូញថា លោកនឹងទាមទារឱ្យមានការទទួលស្គាល់ នៅអឺរ៉ុប ចំពោះការសម្រេចចិត្តនេះ។ តាមលោក Tusk សិទ្ធិជ្រកកោនកំពុងត្រូវបានប្រើប្រាស់ដោយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងអ្នករត់ពន្ធមនុស្ស តាមរបៀបដែលផ្ទុយនឹងខ្លឹមសារនៃសិទ្ធិជ្រកកោណ។ ប៉ុន្តែ រុស្ស៉ីបានបដិសេធ។ គួរបញ្ជាក់ថា បញ្ហាចំណាកស្រុកក្នុងកម្រិតខ្ពស់ មាននៅក្នុងរបៀបវារៈរបស់ប៉ូឡូញចាប់តាំងពីឆ្នាំ ២០២១មកម្ល៉េះ នៅពេលដែលមនុស្សមួយភាគច្រើន មកពីតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ព្យាយាមឆ្លងកាត់តាមព្រំដែនបេឡារុសដោយខុសច្បាប់ ខណៈប៉ូឡូញ ក៏ដូចជាសហភាពអឺរ៉ុប ចាត់ទុកថាវាជាវិបត្តិរៀបចំឡេីងដោយទីក្រុងមីនស្ក៍ និងទីក្រុងមូស្គូ៕
-

សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥
សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រ ចំនួន ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥ (https://www.facebook.com/www.mptc.gov.kh/posts/pfbid0ZVeG7p2LQmSXopEqsPeVxne1Jr8gyrRH33a127KJ1rRGXcEXCe4AfrdSRzmoz8AEl) — ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១ មក។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បន្តផ្តល់អាហារូបករណ៍ ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦។ សូមចុចអាន (https://www.facebook.com/www.mptc.gov.kh/posts/pfbid0ZVeG7p2LQmSXopEqsPeVxne1Jr8gyrRH33a127KJ1rRGXcEXCe4AfrdSRzmoz8AEl) អត្ថប្រយោជន៍នៃអាហារូបករណ៍ និស្សិតជ័យលាភី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ – កុំព្យូទ័រយួរដៃ ១គ្រឿង – ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ – ២៤,៧០០ ដុល្លារអាម៉េរិក – ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យា…