Category: ព័ត៌មានជាតិ
-

មនុស្សរាប់សិបនាក់ស្លាប់ ខណៈរថក្រោះអ៊ីស្រាអែល បង្កើនការវាយរុញលើភាគខាងជើងហ្កាហ្សា
អ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានពង្រីកការវាយឆ្មក់របស់ពួកគេទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ហើយរថក្រោះបានវាយរុញទៅដល់ចុងភាគខាងជើងនៃទីក្រុងហ្កាហ្សា ដោយវាយលុកទីតាំងលំនៅមួយចំនួននៃតំបន់ សេក រ៉ាដវ៉ាន (Sheikh Radwan) បង្ខំឱ្យក្រុមគ្រួសារជាច្រើនចាកចេញពីផ្ទះសម្បែង និងសម្លាប់មនុស្សរាប់សិបនាក់។ ក្រុមគ្រូពេទ្យបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃចន្ទ (១៤ តុលា) នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣នាក់ និងរបួស ៤០នាក់ផ្សេងទៀត នៅជំរំតង់បណ្ដោះអាសន្នរបស់ជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងមន្ទីរពេទ្យ អាល់-អាកសា (Al-Aqsa) ក្នុងទីក្រុង ដឺ អាល់បាឡា (Deir Al-Balah) ភាគកណ្តាលតំបន់ហ្កាហស្សាស្រ្ទីប ជាទីដែលមនុស្សរាប់លាននាក់កំពុងស្នាក់នៅ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយនៅល្ងាចថ្ងៃអាទិត្យថា អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥២នាក់ នៅតំបន់ហ្កាហ្សា រួមទាំងមនុស្សយ៉ាងតិច ២២នាក់ ត្រូវបានសម្លាប់នៅសាលារៀនមួយកន្លែងដែលជាជម្រកសម្រាប់ជនភៀសខ្លួននៅក្នុងជំរំ នូសៃរ៉ាត់ (Nuseirat) ភាគកណ្តាល ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីឆ្នាំមុនឡើងដល់ជាង ៤២.២០០នាក់។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការពីមជ្ឈមណ្ឌលបញ្ជាមួយនៅខាងក្នុងបរិវេណជំរំភៀសខ្លួននោះ ដោយចោទក្រុមហាម៉ាស ថាប្រើប្រាស់កន្លែងស៊ីវិល ដូចជាមន្ទីរពេទ្យ សម្រាប់គោលបំណងយោធា ខណៈក្រុមហាម៉ាស ចោទអ៊ីស្រាអែលវិញថាការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើលំនៅឋានជនស៊ីវិល…
-

ប្រទេសចិន ធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ក្រោយការប្រើប្រាស់វោហារសាស្ត្រពីមេដឹកនាំកោះនេះ
ក្រសួងការពារជាតិរបស់ទីក្រុងប៉េកាំងបាននិយាយថា ប្រទេសចិននៅថ្ងៃចន្ទ ១៤ ខែតុលានេះបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដោយបានបញ្ជូនយន្តហោះ និងនាវាទៅឡោមព័ទ្ធកោះស្វ័យគ្រប់គ្រងមួយនេះ។ ទីក្រុងប៉េកាំងរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ហើយសមយុទ្ធនៅថ្ងៃចន្ទនេះតំណាងឱ្យហ្គេមសង្គ្រាមទ្រង់ទ្រាយធំជុំទីបួនរបស់ខ្លួនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ ក្រុងប៉េកាំងបាននិយាយថា សមយុទ្ធដែលមានឈ្មោះថា Joint Sword-2024B សាកល្បងសមត្ថភាពប្រតិបត្តិការរួមគ្នារបស់កងទ័ព។ លោក Li Xi អ្នកនាំពាក្យនៃទីបញ្ជាការភាគខាងកើតរបស់យោធាចិនបាននិយាយថា សមយុទ្ធនានាកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ ។ លោក Li បាននិយាយថា សមយុទ្ធនេះគឺផ្តោតទៅលើការល្បាតត្រៀមប្រយុទ្ធតាមដែនអាកាស និងសមុទ្រ ការបិទច្រកលើកំពង់ផែ និងតំបន់សំខាន់ៗ។ ពួកគេក៏បានអនុវត្ត ការវាយលុកលើគោលដៅដែនសមុទ្រ និងដីគោក និងការរឹបអូសរួមគ្នាដ៏ធំ។ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ១០ តុលា បានថ្កោលទោសវោហារសាស្ត្រមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីង-ទ័រ (Lai Ching-te)ចំពោះភាពរឹងរូសរបស់ខ្លួនលើឯករាជ្យភាពរបស់កោះនេះ ក្រោយលោកបានប្តេជ្ញាទប់ទល់នឹងការបញ្ចូលឧបសម្ព័ន្ធនៅក្នុងសុន្ទរកថានាឱកាសប្រារព្ធទិវាជាតិរបស់កោះស្វ័យគ្រប់គ្រងមួយនេះ៕
-

-

អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦២ រៀល សម្រាប់ថ្ងៃទី១៤ ខែតុលានេះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗជាមួយប្រាក់រៀល ប្រចាំថ្ងៃទី១៤ ខែតុលានេះ អត្រាផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦២រៀល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា អត្រាប្តូរប្រាក់អាមេរិកធៀបជាមួយប្រាក់រៀលខ្មែរ មិនមានការប្រែប្រួលច្រើននោះទេ មួយរយៈពេលកន្លងមកនេះ៕ដោយ៖ ធូ កុសល
-

ប្រធានាធិបតីចិន អំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សហគមន៍ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នា
លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីចិន បានជួបជាមួយ លោក លួង ខួង (Luong Cuong) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (CPV) និងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិម CPV នៅទីក្រុងប៉េកាំង។ លោក ស៊ី បានចង្អុលបង្ហាញថា ការប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនិស្ត និងប្រព័ន្ធសង្គមនិយម គឺជាលក្ខណៈពិសេសដ៏សំខាន់បំផុតរបស់ប្រទេសចិន និងវៀតណាម ហើយជាមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំបំផុតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ដោយកត់សម្គាល់ថា ប្រទេសចិនបានយកប្រទេសវៀតណាមជាអាទិភាពក្នុងទំនាក់ទំនងការទូតរបស់ខ្លួន លោក ស៊ី បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសវៀតណាម ដើម្បីឈានមុខគេក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងកម្រិតកំពូល ការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ និងការលើកកម្ពស់បុព្វហេតុនៃវឌ្ឍនភាព ហើយរួមគ្នាលើកកម្ពស់សហគមន៍ចិន-វៀតណាម ជាមួយនឹងអនាគតរួមគ្នាដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម ដើម្បីជាដៃគូដ៏ល្អលើមាគ៌ានៃកំណែទម្រង់ និងទំនើបកម្មដោយលោកជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការ CPV ដឹកនាំដោយអគ្គលេខាធិការ លោក តូ ឡឹម (To Lam) ប្រទេសវៀតណាមនឹងបញ្ចប់ដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ដោយសមាជជាតិលើកទី១៣…
-

-

-

-

សម្ដេចធិបតី៖រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយដោយបន្តរក្សា និងបង្កើនភាពធន់នឹងគ្រោះមហន្តរាយ
ភ្នំពេញ៖ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និងបង្កើនភាពធន់នឹងគ្រោះមហន្តរាយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និង បង្កើនភាពធន់នឹងគ្រោះមហន្តរាយ តាមរយៈការវិនិយោគជារួមទៅលើកំណើនសេដ្ឋកិច្ច សង្គមជាពហុវិស័យ ប្រកបដោយបរិយាប័ន្ន ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិ ក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ ជាមួយនឹងការវិនិយោគដោយឡែកផ្ទាល់ទៅលើវិស័យជួរមុខក្នុងការកសាងសមត្ថភាពឆ្លើយតបនៅគ្រប់កម្រិតទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានយ៉ាងឆាប់រហ័សក្រោយគ្រោះមហន្តរាយ រួមមាន៖កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ នគរូបនីយកម្ម បរិស្ថាន អប់រំ និងសេវាសង្គ្រោះ បន្ទាន់ សុខាភិបាល។ល។ សម្ដេចធិបតីបន្តថា ក្នុងនោះគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ត្រូវធ្វើសកម្មភាពដោយមានការ សម្របសម្រួលរវាងក្រសួង ស្ថាប័នរដ្ឋ ផ្នែកសាធារណៈ ឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ និងពលរដ្ឋគ្រប់រូប តាមរយៈការរួមបញ្ចូលទៅក្នុងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន ការប្រកបវិជ្ជាជីវៈ និង ធុរកិច្ចនៅក្នុងវិស័យ…
-

ថៃលើកទឹកចិត្តពលករទៅធ្វើការក្រៅប្រទេស
បរទេស៖ ក្រសួងការងារបានរាយការណ៍ថា ប្រទេសថៃបានបញ្ជូនពលករជាង៥៥,០០០នាក់ ទៅធ្វើការនៅក្រៅប្រទេស ក្នុងកំឡុងឆ្នាំសារពើពន្ធ២០២៤ ដែលបង្កើតបានប្រាក់ចំណូល ចំនួន២៧០ពាន់លានបាត ឬជាង៨ពាន់ដុល្លារអាមេរិក ផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat បាននិយាយបែបនេះ កាលពីថ្ងៃសុក្រ អំឡុងការសាកសួរសុខទុក្ខ និងផ្តល់ពាក្យលើកទឹកចិត្ត ដល់ពលករ ជាង៣៦០នាក់ ដែលកំពុងចូលរួមវគ្គបណ្តុះបណ្តាល មុនចេញដំណើរ ទៅធ្វើការនៅតៃវ៉ាន់ អ៊ីស្រាអែល និងជប៉ុន។ ពួកគេបំពេញមុខតំណែង ក្នុងផ្នែកផលិតគ្រឿងអេឡិចត្រូនិក, ជាងដែក, ជាងសំណង់, ជាងឈើ និងក្រឡាក្បឿង ព្រមទាំង តួនាទីថែទាំ នៅប្រទេសទាំងនោះ។ ពលករត្រូវបញ្ជូនទៅក្រៅប្រទេស តាមរយៈទីភ្នាក់ងារការងារ។ លោក Phiphat បានលើកទឹកចិត្តដល់កម្មករ កម្មការិនី ឱ្យបំពេញភារកិច្ច ដោយការទទួលខុសត្រូវ អនុវត្តតាមច្បាប់ និងទំនៀមទម្លាប់ របស់ប្រទេសទាំងនោះ ព្រមទាំង រៀបចំផែនការសន្សំប្រាក់ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ។ បើតាមរដ្ឋមន្ត្រីរូបនេះ ថៃគ្រោងបញ្ជូនពលករទៅក្រៅប្រទេសឲ្យកើនដល់១០ម៉ឺននាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៥៕ ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត