Category: ព័ត៌មានជាតិ​

  • មនុស្ស៤នាក់ បាត់ខ្លួននៅប្រទេសជប៉ុន ដោយសារបំណាក់ដី ខណៈព្យុះទីហ្វុងខិតជិតមកដល់

    មនុស្ស៤នាក់ បាត់ខ្លួននៅប្រទេសជប៉ុន ដោយសារបំណាក់ដី ខណៈព្យុះទីហ្វុងខិតជិតមកដល់

    មនុស្ស៤នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីបំណាក់ដី បានវាយប្រហារលំនៅឋានមួយកន្លែង ក្នុងខេត្ត Aichi ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃអង្គារដោយសារតែភ្លៀងធ្លាក់ខ្លាំង ខណៈព្យុះទីហ្វុង Shanshan ខិតជិតដល់ប្រទេសនេះ។ ឧបទ្ទវហេតុ បានកើតឡើងកាលពីវេលាម៉ោង១០:១០នាទីយប់ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Gamagori នៅពេលដែលអង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានទទួលទូរស័ព្ទពីស្ត្រីម្នាក់ដែលរាយការណ៍ថាសមាជិក៥នាក់នៃគ្រួសារមួយ ត្រូវបានកប់នៅក្រោមដីល្បប់និងកម្ទេចកម្ទី។ អាជ្ញាធរតំបន់ និយាយថា អ្នកទូរស័ព្ទគឺជាស្ត្រីម្នាក់មានអាយុ៤០ឆ្នាំ ត្រូវបានជួយសង្គ្រោះ និងដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ទោះជាយ៉ាងណា សមាជិកគ្រួសារបួននាក់ទៀតដែលនៅសល់ រួមមានប្តីប្រពន្ធក្នុងវ័យ៧០ឆ្នាំ ស្ត្រីម្នាក់ទៀតអាយុ៤០ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ នៅពុំទាន់ដឹងព័ត៌មាននៅឡើយ។ បំណាក់ដី បានវាយប្រហារលើលំនៅឋានសង់ពីឈើមានកម្ពស់ពីរជាន់។ ខណៈព្យុះដ៏មានឥទ្ធិពល Shanshan ដែលជាព្យុះទីហ្វុងទី១០ នៅឆ្នាំនេះ ខិតជិតប្រទេសជប៉ុន ទីក្រុង Gamagori បានទទួលទឹកភ្លៀងកម្រិត ១៣៨,៥ មីល្លីម៉ែត្រនៅចន្លោះល្ងាចថ្ងៃចន្ទ និងយប់ថ្ងៃអង្គារ ដែលច្រើនជាងទឹកភ្លៀងជាមធ្យមសម្រាប់ពេញមួយខែ នៅខែសីហានេះ។ ដោយមានប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត បទបញ្ជាជម្លៀស ត្រូវបានចេញដល់អ្នកស្រុកក្នុងតំបន់នៅជុំវិញនោះ ដោយសារហានិភ័យកើនឡើងនៃបំណាក់ដីបន្ថែមទៀត។ មន្ត្រីឧតុនិយម បានព្រមានថា ស្ថានភាពអាកាសធាតុមិនស្ថិតស្ថេរ ដែលបណ្តាលមកពីព្យុះទីហ្វុង ខិតជិតមកដល់អាចបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីនៅក្នុងតំបន់។

  • លោក Trump ប្រឈមមុខការចោទប្រកាន់ថ្មីនៅក្នុងសំណុំរឿងធ្វើវិទ្ធង្សនាការបោះឆ្នោត

    លោក Trump ប្រឈមមុខការចោទប្រកាន់ថ្មីនៅក្នុងសំណុំរឿងធ្វើវិទ្ធង្សនាការបោះឆ្នោត

    អតីតប្រធានាធិបតី លោក Donald Trump បានរងការចោទប្រកាន់ថ្មីមាន៣៦ទំព័រ កាលពីថ្ងៃអង្គារទាក់ទងទៅនឹងការប្រឹងប្រែងរបស់លោកដើម្បីលុបចោលការបោះឆ្នោតកាលពីឆ្នាំ២០២០។ បទចោទប្រកាន់ថ្មីនេះ ត្រូវបានទទួលដោយក្រុមរបស់លោក Jack Smith ជារដ្ឋអាជ្ញាពិសេសរបស់សហរដ្ឋអាមេរិក បន្ទាប់ពីសល់ឱកាសតិចតួចក្នុងវិធីសាស្រ្តរបស់ពួកគេចំពោះករណីធ្វើវិទ្ធង្សនាការបោះឆ្នោត ក្រោយពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក ចេញសេចក្តីសម្រេចថា អតីតប្រធានាធិបតី មានអភ័យឯកសិទ្ធិទូលំទូលាយរួចផុតពីការប្រឹងផ្តល់បទព្រហ្មទណ្ឌ។ បទចោទប្រកាន់ដែលបានពិនិត្យឡើងវិញ ដាក់ចេញនូវបទចោទប្រកាន់ចំនួនបួនដូចគ្នា ដែលបានធ្វើឡើងប្រឆាំងលោក Trump កាលពីឆ្នាំមុន ប៉ុន្តែវាផ្តោតលើតួនាទីរបស់លោកជាបេក្ខជននយោបាយដែលកំពុងស្វែងរកការបោះឆ្នោតជាថ្មី ជាជាងធ្វើជាប្រធានាធិបតី។ បទចោទប្រកាន់ថ្មីដែលបានដំណើរការឡើងវិញ ពុំរាប់បញ្ចូលបទចោទប្រកាន់ថា លោក Trump ព្យាយាមដាក់សម្ពាធដល់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក្នុងបំណងរបស់លោកដើម្បីលុបចោលការបោះឆ្នោត។

  • កម្ពុជា និងអាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាពិសេស​លើវិស័យបរិស្ថាន

    កម្ពុជា និងអាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាពិសេស​លើវិស័យបរិស្ថាន

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ​២០២៤ បានទទួលជួប ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយប្រទេសវៀតណាម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Shovgi Mehdizada បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះមានកិច្ចសហប្រតិបត្តិការ មួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការអនុញ្ញាតពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី…

  • មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក នៅអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

    មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក នៅអាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox)

    ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បាន​អញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox), កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គោលបំណងនៃការចុះត្រួតពិនិត្យ៖ – ដើម្បីពិនិត្យរួមគ្នា ក្នុងការទប់ស្កាត់ការនាំចូលជំងឺអឹមផក ( Mpox clade1.B) ចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារ ក៏ដូចជាផ្ញើសារក្រើនរំលឹកដល់អ្នកដំណើរទាំងអស់។ – ពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញ-ចូលទាំងអស់។ – ក្នុងករណីមានការសង្ស័យ មន្ត្រីចត្តាទ្បីស័ក របស់ក្រសួងសុខាភិបាល នឹងចាត់​ចែង​អនុវត្ត​តាម​គោលការណ៍​ណែនាំក្នុងការទប់ស្កាត់ នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។ – ក្រុមការងារបានឯកភាពបន្ថែម ម៉ាស៊ីនស្កែនកំដៅ នឹងរៀបចំ តំទ្បើងរូបភាព សារជាវីដេអូ​សំខាន់​ៗ ជាសារអប់រំ និងវិធានការនានា ដល់គ្រប់អ្នកដំណើរ ស្តីពីជំងឺអឹមផក (Mpox)។ នាឱកាសចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័ក ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) មានការអញ្ជើញចូលរួមពីឯកឧត្តមតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម​តំណាងអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍…

  • ដំណើរទស្សនកិច្ចកិច្ចគុនខ្មែរ មកកាន់ប្រាសាទបាយ័ន ដឹកនាំដោយលោក ធិន វិចិត្រ មន្ត្រីជាន់ខ្ពស់ អគ្គនាយដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមធ្វើបទបង្ហាញពីលោក ភឹង តារា បុរាណតារាវិទូ នៃអាជ្ញាធរជាតិអប្សរា ។
  • អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងពីការដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័សនៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ
  • សកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Next Make របស់ជប៉ុន ចុះកិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី Japanese IT Academic Pathway

    សកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Next Make របស់ជប៉ុន ចុះកិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី Japanese IT Academic Pathway

    នាព្រឹកថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២៤នេះ សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី Japanese IT Academic Pathway ក្រោមវត្តមាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា, ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជប៉ុន-កម្ពុជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា សាស្ត្រាចារ្យ និងនិស្សិតនៅ AUPP។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ AUPP ឱ្យរៀនបន្ថែមភាសាជប៉ុន និងការអនុវត្តជំនាញឌីជីថលជាក់ស្តែងនៅជប៉ុន ហើយនៅពេល​បញ្ចប់​ការសិក្សា គឺនិស្សិតអាចទៅធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានប្រាក់បៀវត្សខ្ពស់ និងបទ​ពិសោធល្អ ស្របពេលដែលជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៧០ ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត…

  • អ៊ីស្រាអែល ទទួលបានគ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវជាង ៥០.០០០តោន អំឡុងជម្លោះហ្កាហ្សា

    អ៊ីស្រាអែល ទទួលបានគ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវជាង ៥០.០០០តោន អំឡុងជម្លោះហ្កាហ្សា

    ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ប្រទេសនេះ បានទទួលគ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវជាង ៥0.000 តោន។ ក្រសួង បាននិយាយថា៖«គ្រឿងយុទ្ធោបករណ៍ដែលទទួលបាននិងដឹកជញ្ជូន រួមមានរថពាសដែក គ្រាប់រំសេវ ឧបករណ៍ការពារផ្ទាល់ខ្លួន និងបរិក្ខាពេទ្យ»។ ក្រសួងបានបន្ថែមថា ការដឹកជញ្ជូនសម្ភារៈយោធាទាំងនេះ មានសារសំខាន់សម្រាប់ទ្រទ្រង់សមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារអ៊ីស្រាអែលក្នុងអំឡុងពេលសង្រ្គាម ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា និងប្រឆាំងនឹងក្រុមហេសបូឡាតាមព្រំដែនអ៊ីស្រាអែល-លីបង់។ ក្រសួងមិនបានបញ្ជាក់ថាតើអាវុធទាំងត្រូវបានទិញមកពីប្រទេសណាខ្លះទេ ទោះបីជាមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល ធ្លាប់បាននិយាយថា អាវុធ និងគ្រាប់រំសេវភាគច្រើន ត្រូវបានទិញពីសហរដ្ឋអាមេរិក និងអឺរ៉ុបក៏ដោយ។ អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេល ដែលមនុស្សប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។

  • អេហ្ស៊ីប បដិសេធវត្តមានយោធារបស់អ៊ីស្រាអែល នៅច្រកឆ្លងកាត់រ៉ាហ្វា និងច្រករបៀងហ្វីឡាដែលហ្វៀ

    អេហ្ស៊ីប បដិសេធវត្តមានយោធារបស់អ៊ីស្រាអែល នៅច្រកឆ្លងកាត់រ៉ាហ្វា និងច្រករបៀងហ្វីឡាដែលហ្វៀ

    ទូរទស្សន៍អាល់កាហ៊ីរ៉ា (Al-Qahera News) របស់ប្រទេសអេហ្ស៊ីប បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អេហ្ស៊ីបថា កាលពីថ្ងៃទី ២៦ ខែសីហា ប្រទេសអេហ្ស៊ីប បានអះអាងជាថ្មីថា ការបដិសេធរបស់ខ្លួនចំពោះវត្តមានរបស់អ៊ីស្រាអែល នៅឯច្រកឆ្លងកាត់រ៉ាហ្វា ( Rafah) ឬច្រករបៀងហ្វីឡាដែលហ្វៀ ( Philadelphia) រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សាស្ទ្រីប។ មន្ត្រីអេហ្ស៊ីបដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រទេសអេហ្ស៊ីប កំពុងគ្រប់គ្រងការសម្របសម្រួលរវាងភាគីទាំងពីរនៃជម្លោះនៅតំបន់ហ្កាហ្សា ស្របតាមសន្តិសុខជាតិ និងសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ មន្ត្រីរូបនេះ បាននិយាយថា គណៈប្រតិភូសន្តិសុខអេហ្ស៊ីប កំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវ«កម្រិតនៃការព្រមព្រៀង» រវាងភាគីទាំងពីរ។ ប្រទេសអេហ្ស៊ីប រួមជាមួយនឹងកាតា និងសហរដ្ឋអាមេរិក កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដើម្បីឈានដល់បទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស-ចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនឹងគោលដៅនៃការសម្រេចបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្កាហ្សា។ គណៈប្រតិភូមកពីក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាកចេញពីទីក្រុងគែរកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកិច្ចប្រជុំជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា ក្នុងកិច្ចចរចាបទឈប់បាញ់ចុងក្រោយនៅតំបន់ហ្កាហ្សា។

  • ឯកឧត្តម ឌិត ទីណា ទទួលជួបអង្គការ UPOV ដើម្បីពិភាក្សាការងារការអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំនៅកម្ពុជា

    ឯកឧត្តម ឌិត ទីណា ទទួលជួបអង្គការ UPOV ដើម្បីពិភាក្សាការងារការអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី យូឡានដា ហឺតា កាសាដូ (Yolanda Huerta Casado) អគ្គលេខាធិការរង នៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យពូជនៃដំណាំ។ ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះតាមរយៈការពន្យល់របស់ លោកស្រី កាសាដូ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការចាប់អារម្មណ៍ និងពិនិត្យឱកាសក្នុងការចូលរួមជាសមាជិក នៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី ដែលមានសិទ្ធិក្នុងការចុះបញ្ជីការពារនូវប្រភេទពូជដំណាំថ្មីៗ ខណៈកម្ពុជាបានបន្តបង្កើតពូជថ្មីៗជាច្រើនផងដែរដែលមានគុណភាពល្អ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចូលជាសមាជិកនៃសហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី ផ្ដល់ផលប្រយោជន៍ជាច្រើន ជាពិសេសក្នុងការបង្កើនភាពជឿជាក់សម្រាប់អ្នកវិនិយោគ ការស្រាវជ្រាវប្រភេទពូជ និងបច្ចេកទេសពូជ ព្រមទាំងលើកទឹកចិត្តដល់អ្នកស្រាវជ្រាវប្រភេទពូជដំណាំនៅទូទាំងពិភពលោក អាចផ្លាស់ប្តូរបទពិសោធ រវាងគ្នាទៅវិញទៅមក។ សូមជម្រាបជូនថា សហភាពអន្តរជាតិសម្រាប់ការការពារពូជរុក្ខជាតិថ្មី (UPOV) គឺជាអង្គការអន្តររដ្ឋាភិបាលដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានគោលបំណងគាំទ្រ និងជំរុញការស្រាវជ្រាវនិងអភិវឌ្ឍប្រភេទពូជថ្មីនៃដំណាំសម្រាប់បម្រើផលប្រយោជន៍សង្គម៕