Category: ព័ត៌មានជាតិ
-

-

កូរ៉េខាងត្បូង នឹងពង្រីកការគាំទ្រដល់គម្រោងផ្សាយវិទ្យុរបស់ក្រុមស៊ីវិលសម្រាប់ប្រជាជនកូរ៉េខាងជើង
ក្រសួងបង្រួបបង្រួម បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់ការផ្សាយតាមវិទ្យុរបស់ក្រុមស៊ីវិលដែលផ្តោតលើប្រជាជនកូរ៉េខាងជើង ក្នុងគោលបំណងជួយពួកគេឲ្យទទួលបានព័ត៌មានពីខាងក្រៅ។ រដ្ឋាភិបាល គ្រោងនឹងបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ការផលិតមាតិកា និងការបណ្តុះបណ្តាលបុគ្គលិកសម្រាប់ការផ្សាយតាមវិទ្យុក្នុងវិស័យឯកជន ដែលជាផ្នែកមួយនៃផែនការបង្រួបបង្រួមថ្មីមួយ។ គំនិតផ្តួចផ្តើមនេះ គឺជាវិធានការសំខាន់មួយ ក្នុងចំណាមវិធានការសំខាន់ៗចំនួន ៧ ដែលលើកឡើងដោយលោកប្រធានាធិបតី យូន សុក យ៉ូល (Yoon Suk Yeol) ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅពេលប្រារព្ធទិវាសេរីភាព កាលពីថ្ងៃទី ១៥ ខែសីហា ដើម្បីលើកកម្ពស់លំហូរចូលកាន់តែច្រើននៃព័ត៌មាន និង វប្បធម៌ខាងក្រៅ ទៅកាន់ប្រជាជនកូរ៉េខាងជើង។ ជាលទ្ធផល ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់អង្គការឯកជនដែលធ្វើការផ្សព្វផ្សាយតាមវិទ្យុ ផ្តោតទៅលើប្រជាជនកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ក្រោយ។ ទោះបីយ៉ាងណាក៏ដោយ ក្រសួងមិនបានបញ្ជាក់ពីចំនួនថវិកានោះទេ។
-

កម្ពុជា-កូរ៉េ បើកការទូទាត់ឆ្លងដែន ដើម្បីលើកកម្ពស់ភ្ញៀវទេសចរ និងសកម្មភាពពាណិជ្ជកម្ម
ភ្នំពេញ ÷ កម្ពុជា-កូរ៉េ ដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន សម្រាប់ភ្ញៀវទេសចរមកពីកូរ៉េ អាចទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចឃូអរកូត គណនីប្រាក់រៀល និងក៏ជាការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។ ធនាគារជាតិនៃកម្ពុជា និងធនាគារភ្នំពេញពាណិជ្ជ ម.ក នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ នេះ បានរៀបចំពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធបាគង (ខេអេចហ្សូអរកួត) ក្នុងនោះសម្រាប់ដំណាក់កាលទី១ ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាច ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចឃូអរកូត គណនីប្រាក់រៀល ។ ជាក់ស្តែងការរៀបចំកម្មវិធីនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័ន JB Financial Group បានចុះ អនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកួត”កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ…
-

សម្តេចធិបតីបន្តផ្ញើលិខិតថ្លែងអំណរគុណដល់សប្បុរសជន ខណៈមហាជនបន្តចូលរួមមូលនិធិយ៉ាងគគ្រឹកគគ្រេង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណរជូនសប្បុរសជននានា ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ខណៈចលនាមហាសាមគ្គី ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនេះបានកំពុងបន្តកើតឡើងយ៉ាងគគ្រឹកគគ្រេង។ យោងតាមលិខិតថ្លែងអំណរគុណគោរពជូនថ្នាក់ដឹកនាំ និងបងប្អូនសប្បុរជននានាមកពីគ្រប់ទី កន្លែងនោះ បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តរបស់ ស្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក នាងកញ្ញា ដែលបានចូលរួមនូវថវិកា ដោយស្ម័គ្រចិត្តក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ តាមរយៈសារលិខិតថ្លែងអំណរគុណនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា«ខ្ញុំសូម កោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម សបញ្ជាក់អំពីធ្លុងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយចីរភាពផងដែរ»។ សូមបញ្ជាក់ថាភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបង ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់យ៉ាងផុលផុសបំផុត ខណៈចលនានៃការចូលរួម…
-

សហភាពអឺរ៉ុប៖ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅដែនដី West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីហ្កាហ្សាឡើយ
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធាដ៏សំខាន់របស់អ៊ីស្រាអែលនៅតំបន់ West Bank ត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលនោះ មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្គ្រាមពីតំបន់ហ្កាហ្សា រួមទាំងការបំផ្លិចបំផ្លាញទាំងស្រុងនោះឡើយ។ លោក Borrell បាននិយាយនៅលើបណ្ដាញសង្គម Xថា ប្រតិបត្តិការយោធាដ៏ធំរបស់អ៊ីស្រាអែលនៅតំបន់ West Bank មិនត្រូវបង្កើតជាទីតាំងនៃការបន្តសង្រ្គាមពីដែនដីហ្កាហ្សា នោះទេ។ លោកបានបន្ថែមថា ការពង្រីកប្រតិបត្តិការ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ជាពិសេសលើការជម្លៀសប្រជាជនប៉ាឡេស្ទីន គំរាមកំហែងជំរុញឱ្យមានអស្ថិរភាពបន្ថែមទៀត។ មុននេះ កងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាដ៏ធំមួយនៅភាគខាងជើងតំបន់ West Bank ដែលជាចំនួនដ៏ធំបំផុតក្នុងរយៈពេលពីរទសវត្សរ៍។ មានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១០នាក់ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ នេះបើយោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលតំបន់នេះ។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ប្រតិបត្តិការរបស់កងទ័ពរួមមាន ការជម្លៀសប្រជាជនប៉ាឡេស្ទីនជាបណ្តោះអាសន្ន ពីតំបន់នានានៅភាគខាងជើង West Bank ។ ភាពតានតឹងបាននឹងកំពុងកើនឡើងខ្លាំងនៅទូទាំងតំបន់ West Bank ខណៈមានការវាយលុកដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង៤០.៥០០នាក់ ភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក៕
-

អ៊ីស្រាអែល បើកការវាយប្រហារនៅទូទាំងតំបន់ហ្កាហ្សា សម្លាប់មនុស្សរាប់សិបនាក់
កងកម្លាំងអ៊ីស្រាអែល បានបញ្ជូនរថក្រោះចូលជ្រៅទៅក្នុងទីក្រុង ខាន់យូនីស (Khan Younis) នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ហើយបានបើកការវាយប្រហារនៅទូទាំងតំបន់ជុំវិញនោះ ខណៈដែលពួកគេបានបន្តប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដែលដឹកនាំដោយក្រុមហាម៉ាស ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤នាក់ កាលពីថ្ងៃពុធ (២៨ សីហា)។ អ្នកស្រុកនៅក្រុង Khan Younis បាននិយាយថា រថក្រោះអ៊ីស្រាអែល បានធ្វើការវាយរុលដ៏ភ្ញាក់ផ្អើលមួយចូលទៅក្នុងកណ្តាលទីក្រុង ហើយយោធាបានបញ្ជាឱ្យមានការជម្លៀសនៅភាគខាងកើត ដោយបង្ខំឱ្យក្រុមគ្រួសារជាច្រើនរត់ភៀសខ្លួនដើម្បីសុវត្ថិភាព ខណៈអ្នកផ្សេងទៀតត្រូវបានជាប់ខ្លួននៅក្នុងផ្ទះសម្បែងក្រោមការបាញ់ប្រហារដ៏ខ្លាំងក្លា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែលបានចេញបញ្ជាជម្លៀសជាច្រើននៅទូទាំងតំបន់ហ្កាហ្សា ដែលជាចំនួនច្រើនបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរយៈពេលជិត ១១ខែមក ដែលបណ្តាលឱ្យមានការតវ៉ាត្អូញត្អែរពីប្រជាជនប៉ាឡេស្ទីន អង្គការសហប្រជាជាតិ និងក្រុមមន្ត្រីផ្តល់ជំនួយសង្គ្រោះ ជុំវិញការបង្រួមតំបន់មនុស្សធម៌ និងអវត្តមានតំបន់សុវត្ថិភាព។ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានបញ្ជាឱ្យមានការជម្លៀសនៅក្នុងតំបន់ដែលក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធផ្សេងទៀតបានធ្វើការវាយប្រហារ រួមទាំងបាញ់គ្រាប់រ៉ូកែតចូលទៅក្នុងអ៊ីស្រាអែល។ ស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមនិយាយថា អ្នកប្រយុទ្ធបានចូលរួមក្នុងការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅតាមតំបន់ផ្សេងៗគ្នានៅទូទាំងទឹកដីហ៊ុមព័ទ្ធនេះ ដោយបានបាញ់រ៉ូកែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ប្រឆាំងកងកម្លាំងអ៊ីស្រាអែលវិញ៕
-

-

លោកModi សន្ទនាតាមទូរស័ព្ទជាមួយលោក Putin អំពាវនាវឱ្យមានការចរចាសន្តិភាពនៅអ៊ុយក្រែន
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាព ស្តីពីសង្គ្រាមនៅអ៊ុយក្រែន អំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រដ្ឋាភិបាលឥណ្ឌានិយាយថា លោក Modi បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនា និងផ្នែកការទូត ដើម្បីទទួលបានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោក Modi ក៏បានអំពាវនាវឱ្យមានការចូលរួមដោយស្មោះស្ម័ក្រ និងជាក់ស្តែងពី «ភាគីពាក់ព័ន្ធទាំងអស់» រួមមានរុស្ស៊ី និងអ៊ុយក្រែន។ លោក បានសន្យាពីការគាំទ្ររបស់ប្រទេសឥណ្ឌាចំពោះរឿងនេះ។ លោក Modi បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី។ លោក បានជួបប្រធានាធិបតី លោក Volodymyr Zelenskyy និងបានជំរុញឱ្យលោកស្វែងរកការចរចាសន្តិភាព។ ទន្ទឹមនឹងនេះ វិមានក្រឹមឡាំងនិយាយថា លោកPutin បានពន្យល់ទៅលោក Modi អំពីវិធីសាស្រ្តសំខាន់ៗរបស់រុស្ស៊ីក្នុងការដោះស្រាយជម្លោះ។ រដ្ឋបាលលោក Putin បាននិយាយដដែលៗថា រុស្ស៊ីពុំមានបំណងចរចាសន្តិភាពជាមួយទីក្រុងគីវ នោះទេ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនរបស់អ៊ុយក្រែន ទៅលើតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។ វាមិនទំនងជាមានការរំពឹងទុកណាមួយសម្រាប់ការមើលឃើញសញ្ញានៃការបញ្ចប់ការប្រយុទ្ធគ្នាឡើយ។
-

ចិន បើកកិច្ចពិភាក្សាថ្ងៃទីពីរស្តីពីកោះតៃវ៉ាន់ និងសារធាតុហ្វង់តានីល ជាមួយភាគីអាមេរិក
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) គឺលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានចាប់ផ្តើមកិច្ចប្រជុំថ្ងៃទីពីររបស់ខ្លួនជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់របស់ចិន នៅទីក្រុងប៉េកាំង នៅថ្ងៃពុធ (២៨ សីហា) នេះក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរនៅមុនការបោះឆ្នោតសហរដ្ឋអាមេរិកថ្ងៃទី០៥ ខែវិច្ឆិកា។ លោក Sullivan ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) និងអ្នកផ្សេងទៀតកំពុងជួបពិភាក្សាគ្នាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ (២៩ សីហា) ខណៈប្រទេសទាំងពីរខ្វែងគំនិតគ្នាជុំវិញបញ្ហាមជ្ឈិមបូព៌ា និងអ៊ុយក្រែន ការអះអាងសិទ្ធិរបស់ចិន លើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង រួមទាំងជម្លោះពាណិជ្ជកម្ម។ ដោយទទួលស្គាល់ទំនាក់ទំនងដ៏រកាំរកួសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Wang និយាយថា លោកសង្ឃឹមថានឹងមានកិច្ចសន្ទនាជុំថ្មីរវាងចិន និងអាមេរិក ដែលអាចលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជំនះការរំខាន និងលុបបំបាត់ឧបសគ្គ ហើយអនុញ្ញាតឱ្យទំនាក់ទំនងអភិវឌ្ឍក្នុងលក្ខណៈ «ស្ថិរភាព ស្ថានភាពល្អ និងនិរន្តរភាព»។ លោក Sullivan បាននិយាយថា «យើងនឹងស្វែងយល់ពីបញ្ហាជាច្រើន រួមទាំងបញ្ហាយល់ស្រប និងបញ្ហាខ្វែងគំនិតគ្នាដើម្បីគ្រប់គ្រងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង»។…
-

លោកស្រី Harris និងបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួន នឹងធ្វើបទសម្ភាសន៍រួមគ្នាជាលើកដំបូង
អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងអភិបាលរដ្ឋ មីនេសូថា (Minnesota) លោក ធីម វ៉លស៍ (Tim Walz) ដែលជាដៃគូខាងគណបក្សប្រជាធិបតេយ្យសម្រាប់ការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ព្រមធ្វើបទសម្ភាសន៍រួមគ្នាលើកដំបូងរបស់ពួកគេ ជាមួយទូរទស្សន៍ CNN ក្នុងរដ្ឋ ចចា (Georgia) ដែលចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍ (២៩ សីហា) ម៉ោង ៩:០០យប់ (ម៉ោងក្នុងស្រុក)។ នោះនឹងក្លាយជាការសន្ទនាស៊ីជម្រៅលើកដំបូងរបស់ដៃគូក្នុងការប្រជែងយកតំណែងសេតវិមានទាំងពីររូបនេះជាមួយអ្នកយកព័ត៌មាន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដកខ្លួនពីបេក្ខភាព ហើយបានគាំទ្រលោកស្រី Harris ជាអ្នកជំនួសលោកកាលពីជាង ៥សប្តាហ៍មុន។ ចាប់តាំងពីអនុប្រធានាធិបតីរូបនេះបានចូលរួមក្នុងការប្រជែងតំណែងកំពូលនេះមក គណបក្សសាធារណរដ្ឋបានរិះគន់លោកស្រីចំពោះការគេចមុខពីអ្នកសារព័ត៌មាន ហើយបានចោទលោកស្រីថាមិនប្រាប់អ្នកបោះឆ្នោតពីផែនការប្រធានាធិបតីរបស់ខ្លួន។ បទសម្ភាសន៍នេះនឹងក្លាយជាការសាកល្បងដ៏ធំលើកដំបូងរបស់លោកស្រី Harris និងលោក Walz ក្នុងនាមជាមិត្តរួមការងារ និងផ្តល់ឱកាសសម្រាប់អ្នកទាំងពីរក្នុងការលុបបំបាត់ការរិះគន់ទាំងនោះ ហើយក៏បំពេញតាមការសន្យាដែលលោកស្រី Harris បានលើកឡើងថាខ្លួននឹងធ្វើការសម្ភាសន៍មុនដំណាច់ខែ។ បទសម្ភាសន៍រួមគ្នានេះនឹងកើតឡើងបន្ទាប់ពីសុន្ទរកថារបស់បេក្ខភាពបក្សប្រជាធិបតេយ្យទាំងពីរនៅឯសន្និបាតជាតិបក្សនៅទីក្រុងឈីកាហ្គោ (Chicago) ដែលជាការប្រារព្ធទៅយ៉ាងរលូន ហើយលោកស្រី Harris…