Category: ព័ត៌មានជាតិ
-

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងប្រតិភូ, នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអបអរសាទរ លោកជំទាវក្នុងឱកាសដែលលោកជំទាវ ទទួលបានទំនុកទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា ឆ្នាំ២០២៤ កន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមន្សរីករាយក្នុងការចូលរួមមហាសន្និបាតសុខភាពប្រចាំឆ្នាំ ដែលគ្រោងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ នៅសាធារណៈរដ្ឋគុយបា តបតាមការអញ្ជើញរបស់ក្រសួងសុខភាពសាធារណៈ នៃសាធារណៈរដ្ឋគុយបា។ ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ…
-

ប្រមុខ UN ប្រកាសអាសន្ន ខណៈប្រជុំកោះប៉ាស៊ីហ្វិក រងគ្រោះខ្លាំងដោយការឡើងកម្ដៅសមុទ្រ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយនៅថ្ងៃអង្គារ (២៧ សីហា) នេះថា សីតុណ្ហភាពក្នុងមហាសមុទ្រកំពុងកើនឡើងខ្លាំងនៅប្រជុំកោះប៉ាស៊ីហ្វិក ក្នុងអត្រាបីដងនៅទូទាំងពិភពលោក ដែលធ្វើឱ្យប្រជាជនរបស់ប្រជុំកោះទាំងនោះ ត្រូវបាន «ប៉ះពាល់ជាពិសេស» ចំពោះឥទ្ធិពលនៃកំណើនកម្រិតទឹកសមុទ្រ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសតុងហ្គា ជាទីដែលវេទិកាប្រជុំកោះប៉ាស៊ីហ្វិកកំពុងប្រព្រឹត្តទៅ លោក Guterres បានគូសបញ្ជាក់ពីការរកឃើញនៃរបាយការណ៍ដែលបង្ហាញថា ប៉ាស៊ីហ្វិកភាគនិរតីរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយការកើនឡើងកម្រិតទឹកសមុទ្រនៅកន្លែងមួយចំនួន ច្រើនជាងទ្វេដងនៃមធ្យមភាគពិភពលោកក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដោយកម្ដៅដ៏ខ្លាំងក្លានៃមហាសមុទ្របានរួមចំណែកបង្កើនកម្ពស់ទឹក។ ប្រមុខ UN រូបនេះនិយាយថា «យើងសូមប្រកាសអាសន្នជាសកល លើការកើនឡើងដ៏លឿននៃកម្រិតទឹកសមុទ្រ»។ លោកបន្ថែមថា «កំណើនទឹកសមុទ្រកំពុងពង្រីកភាពញឹកពាប់ និងធ្ងន់ធ្ងរនៃព្យុះ និងការជន់លិចតាមឆ្នេរសមុទ្រ ដែលប៉ះពាល់ការនេសាទ បំផ្លាញដំណាំ និងបំពុលទឹកសាប។ ទាំងអស់នេះធ្វើឱ្យប្រទេសកោះប៉ាស៊ីហ្វិកស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ»។ បម្រែបម្រួលអាកាសធាតុ និងសន្តិសុខកំពុងគ្របដណ្ដប់លើការពិភាក្សានៅឯកិច្ចប្រជុំមេដឹកនាំប្រចាំឆ្នាំរយៈពេលមួយសប្តាហ៍ ដែលសមាជិកទាំង ១៨ប្រទេសនៃវេទិកាប្រជុំកោះប៉ាស៊ីហ្វិក រងការគំរាមកំហែងដោយការកើនឡើងកម្រិតទឹកសមុទ្រ ដូចជាម្ចាស់ផ្ទះនៃវេទិកានេះគឺតុងហ្គា និងអ្នកនាំចេញធ្យូងថ្មដ៏ធំបំផុតមួយរបស់ពិភពលោកគឺអូស្ត្រាលីជាដើម៕
-

កោះតៃវ៉ាន់ ប៉ាន់ប្រមាណថា ចិនចំណាយប្រាក់ជាង១៥,៣ពាន់លានដុល្លារ លើសមយុទ្ធប៉ាស៊ីហ្វិកឆ្នាំ២០២៣
តាមការប៉ាន់ប្រមាណរបស់កោះតៃវ៉ាន់ ដែលពុំធ្លាប់បានផ្សព្វផ្សាយ ប្រទេសចិនបានចំណាយកញ្ចប់ថវិកាប្រហែលជាង ១៥ ពាន់លានដុល្លារអាមេរិក ឬ ៧ ភាគរយនៃថវិកាការពារជាតិរបស់ខ្លួនលើសមយុទ្ធនៅតំបន់ប៉ាស៊ីហ្វិកខាងលិចក្នុងឆ្នាំ ២០២៣ ដោយបង្ហាញពីការវិនិយោគរបស់ទីក្រុងប៉េកាំងក្នុងសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ និងប្រទេសជិតខាង។ ការស្រាវជ្រាវផ្ទៃក្នុងដោយកងកម្លាំងប្រដាប់អាវុធរបស់កោះតៃវ៉ាន់ ដែលត្រូវបានពិនិត្យឡើងវិញដោយសារព័ត៌មាន Reuters បង្ហាញពីទិដ្ឋភាពដ៏កម្រមួយក្នុងការចំណាយលើវិស័យការពារជាតិរបស់ប្រទេសចិន ស្របពេលទីក្រុងប៉េកាំង បានបង្កើនវត្តមានយោធារបស់ខ្លួននៅពេលមានភាពតានតឹងនៅក្នុងតំបន់។ ប្រទេសចិន បានអះអាងសិទ្ធិថាកោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយពុំដែលបោះបង់ចោលការប្រើកម្លាំងក្រសោបយកកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ទោះបីកោះតៃវ៉ាន់ជំទាស់យ៉ាងខ្លាំងក៏ដោយ។ចិនក៏ត្រូវបានជាប់គាំងនៅក្នុងជម្លោះជាមួយប្រទេសមួយចំនួនជុំវិញអធិបតេយ្យភាពនៃផ្នែកធំៗ ក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ផងដែរ។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់តៃវ៉ាន់ បាននិយាយសង្ខេបអំពីការស្រាវជ្រាវថា នេះបង្ហាញពីមូលហេតុនៃការបែងចែកធនធានរបស់ពួកគេ។ពួកគេកំពុងចំណាយធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីព្យាយាមគ្រប់គ្រងភាគខាងលិចនៃ ប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Reuters អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានបដិសេធមិនផ្ដល់ការអតា្ថធិប្បាយលើបញ្ហានេះ៕
-

-

អាមេរិក៖ ហានិភ័យនៃសង្គ្រាមរីកធំបានធូរស្រាលបន្តិច បន្ទាប់ពីការបាញ់តបតរវាងអ៊ីស្រាអែល-ហេសបូឡា
ឧត្តមសេនីយជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (២៦ សីហា) ថាកំណើនហានិភ័យនៃសង្រ្គាមកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ាបានធូរស្បើយបន្តិច បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ បានបាញ់ប្រហារតបតគ្នារយៈពេលខ្លីដោយគ្មានការកើនឡើងបន្ថែមទៀត ប៉ុន្តែអ៊ីរ៉ង់នៅតែបង្កជាគ្រោះថ្នាក់ដ៏ធំ ខណៈខ្លួនកំពុងថ្លឹងថ្លែងការវាយប្រហារលើអ៊ីស្រាអែល។ ឧត្តមសេនីយទ័ពអាកាស លោក ស៊ីឃ្យូ ប្រោន (C.Q. Brown) ប្រធានអគ្គសេនាធិការចម្រុះ បានលើកឡើងបែបនេះប្រាប់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់មជ្ឈិមបូព៌ា ដែលមើលឃើញលោកធ្វើដំណើរទៅកាន់អ៊ីស្រាអែល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុមហេសបូឡា បាញ់យានដ្រូន និងរ៉ូកែតរាប់រយលើអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែល បានវាយប្រហារលើគោលដៅនៅលីបង់ ដើម្បីរារាំងការវាយប្រហារដ៏ធំ។ នេះគឺជាការប៉ះទង្គិចដ៏ធំបំផុតមួយក្នុងពេលជាង ១០ខែនៃសង្គ្រាមព្រំដែន ប៉ុន្តែក៏បានធូរស្បើយទៅវិញដោយការខូចខាតមានកម្រិតនៅក្នុងអ៊ីស្រាអែល និងដោយគ្មានការគំរាមកំហែងភ្លាមៗនៃការសងសឹកពីភាគីណាមួយឡើយ។ លោក Brown បានសង្កត់ធ្ងន់ថា ការវាយប្រហាររបស់ហេសបូឡា គ្រាន់តែជាមួយក្នុងចំណោមការគំរាមវាយប្រហារធំៗចំនួនពីរប្រឆាំងនឹងអ៊ីស្រាអែល ដែលបានលេចឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ៊ីរ៉ង់ ក៏កំពុងគំរាមវាយប្រហារជុំវិញការសម្លាប់មេដឹកនាំក្រុមហាម៉ាស នៅក្រុងតេអេរ៉ង់កាលពីខែមុន។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិងកំពុងស្វះស្វែងទប់ស្កាត់មិនឱ្យសង្គ្រាមរាលដាលពីតំបន់ហ្កាហ្សា រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ជម្លោះនេះបានបំផ្លិចបំផ្លាញហ្កាហ្សា ដែលបង្កឱ្យមានការប៉ះទង្គិចនៅតាមព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា របស់លីបង់ ហើយក៏បានអូសទាញក្រុមហ៊ូទី របស់យេម៉ែន ផងដែរ៕
-

កោះតៃវ៉ាន់ ធ្វើសមយុទ្ធមីស៊ីលប្រឆាំងជលថលិកយានដើម្បីរារាំងការវាយក្រសោបរបស់ចិន
កោះតៃវ៉ាន់ បានធ្វើសមយុទ្ធកាលពីថ្ងៃចន្ទ (២៦ សីហា) ជាមួយនឹងមីស៊ីលបាញ់ចេញពីដីប្រឆាំងជលថលិកយាន (យានបើកបានទាំងលើដី និងក្នុងទឹក) ជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីរក្សាការចល័ត និងពង្រឹងសមត្ថភាពរារាំងការប្រើកម្លាំងក្រសោបពីប្រទេសចិន ដែលអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន។ កងទ័ពបានបាញ់មីស៊ីលមានបំពាក់ឩបករណ៍តាមដានអុបទិក និងប្រព័ទ្ធទូរបញ្ជាដោយប្រើខ្សែ ដែលគេស្គាល់ថាជាមីស៊ីល ធីអូដាប់ប៊ែលយូ ២អេ (TOW 2A) បំពាក់លើយាន អ៊ឹម១១៦៧ ហាំវី (M1167 Humvee) នៅឯគោលដៅអណ្តែតទឹកពីឆ្នេរមួយក្នុងតំបន់ ភីងទុង (Pingtung) ក្នុងអំឡុងពេលសមយុទ្ធរយៈពេលពីរថ្ងៃនោះ។ តំបន់នេះស្ថិតនៅចុងខាងត្បូងរបស់កោះតៃវ៉ាន់ បែរមុខទៅច្រកសមុទ្រតៃវ៉ាន់ និងចិន និងឆ្ពោះទៅមហាសមុទ្រប៉ាស៊ីហ្វិក។ មីស៊ីលទាំងនេះស្ថិតក្នុងចំណោមអាវុធប្រឆាំងរថក្រោះដែលមានប្រសិទ្ធភាព និងពេញនិយមបំផុតនៅក្នុងពិភពលោក ហើយជាធាតុផ្សំដ៏សំខាន់នៅក្នុងអ្វីដែលអ្នកជំនាញមួយចំនួននិយាយថា គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតរបស់កោះតៃវ៉ាន់ក្នុងការទប់ទល់នឹងការវាយក្រសោបរបស់ចិន។ ប្រទេសចិន បានបង្កើនការគំរាមកំហែងផ្នែកយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយប្រើយន្តហោះចម្បាំង នាវា និងមីស៊ីល។ ក្រុមតស៊ូមតិសព្វាវុធអះអាងថា ប្រព័ន្ធមីស៊ីលចល័តកាន់តែច្រើនដែលតៃវ៉ាន់បានប្រើទាំងនេះគឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតក្នុងការប្រយុទ្ធតទល់នឹងកងកម្លាំងដ៏សម្បើមរបស់ចិន។ ចិន មានយោធាឈរជើងដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែភាគច្រើននៃកោះតៃវ៉ាន់ មានតំបន់ភ្នំចោត ល្បប់ដីភក់ និងតំបន់ទីក្រុងដែលសាងសង់ឡើងជាច្រើន មិនស័ក្តិសមនឹងកងកម្លាំងធម្មតាបែបនេះរបស់ចិនទេ៕
-

មនុស្ស ៣០នាក់បានស្លាប់ និងច្រើននាក់ទៀតបាត់ខ្លួន បន្ទាប់ពីបាក់ទំនប់ទឹកនៅស៊ូដង់
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៦ សីហា) ថា កម្ពស់ទឹកបានហក់ឡើងយ៉ាងខ្លាំងបណ្ដាលឱ្យបាក់ទំនប់ ហើយបំផ្លាញភូមិយ៉ាងហោចណាស់២០ និងបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣០ នាក់ស្លាប់ និងច្រើននាក់បាត់ខ្លួននៅភាគខាងកើតប្រទេសស៊ូដង់ ប៉ុន្តែតួលេខអុ្នកសា្លប់ប្រហែលជាខ្ពស់ជាងនេះទៀត ដោយបង្កការបំផ្លិចបំផ្លាញដល់តំបន់ដែលរងគ្រោះដោយសង្រ្គាមជាច្រើនខែរួចមកហើយ។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ជោរជន់លើទំនប់ អាបាត (Arbaat) កាលពីថ្ងៃអាទិត្យ ដែលមានចម្ងាយត្រឹមតែ ៤០គីឡូម៉ែត្រនៅភាគខាងជើងនៃទីក្រុង ផតស៊ូដង់ (Port Sudan) ដែលជារដ្ឋធានីតាមជាក់ស្ដែង និងមូលដ្ឋានសម្រាប់រដ្ឋាភិបាល អ្នកការទូត ទីភ្នាក់ងារផ្តល់ជំនួយ និងជនភៀសខ្លួនរាប់សែននាក់។ អង្គការសហប្រជាជាតិ និយាយថា លំនៅឋានរបស់ប្រជាជនប្រហែល ៥០.០០០គ្រួសារ ត្រូវរងផលប៉ះពាល់ដោយទឹកជំនន់ ដោយចំនួននេះគិតតែលើតំបន់ខាងលិចទំនប់ប៉ុណ្ណោះ ខណៈតំបន់ភាគខាងកើតមិនអាចចូលទៅដល់បាន។ ទំនប់អាបាត គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ក្រុង ផតស៊ូដង់ ដែលជាកន្លែងសម្រាប់កំពង់ផែសមុទ្រក្រហម និងអាកាសយានដ្ឋានដំណើរការរបស់ប្រទេស ហើយជាទីដែលជំនួយភាគច្រើនត្រូវបានស្តុកទុក និងដឹកជញ្ជូន។ កាលពីថ្ងៃចន្ទ ក្រុមការងាររដូវវស្សារបស់រដ្ឋាភិបាល និយាយថា មនុស្សចំនួន ១៣២នាក់បានស្លាប់ក្នុងទឹកជំនន់នៅទូទាំងប្រទេស ដោយកើនឡើងពីតួលេខ ៦៨នាក់កាលពីពីរសប្តាហ៍មុន។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១១៨.០០០នាក់ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ក្នុងឆ្នាំនេះ៕
-

នាយករដ្ឋមន្ត្រីកាណាដា នឹងដំឡើងពន្ធ១០០% លើរថយន្តអគ្គិសនី របស់ចិន
ប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ថា ខ្លួនកំពុងចាប់ផ្តើមការដំឡើងពន្ធ ១០០% លើការនាំចូលរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន ត្រូវគ្នានឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលបានដាក់លើអ្វីដែលរដ្ឋាភិបាលលោកខាងលិច និយាយថាជាការឧបត្ថម្ភធនរបស់ប្រទេសចិន ដែលផ្តល់ឱ្យឧស្សាហកម្មរបស់ខ្លួននូវអត្ថប្រយោជន៍អយុត្តិធម៌។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការជំរុញដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកJake Sullivan ក្នុងអំឡុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) និងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ។លោក Sullivan កំពុងធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Trudeau បាននិយាយថា ប្រទេសកាណាដា ក៏នឹងដំឡើងពន្ធ ២៥% លើដែកថែប និងអាលុយមីញ៉ូមរបស់ចិនផងដែរ។ លោកបានបន្តថា ប្រទេសចិនបានជ្រើសរើសផ្តល់អត្ថប្រយោជន៍មិនយុត្តិធម៌ក្នុងទីផ្សារពិភពលោក។ មួយក្នុងចំណោមរថយន្តអគ្គិសនីឬ EV ផលិតដោយប្រទេសចិន ដែលត្រូវបាននាំចូលទៅកាន់ប្រទេសកាណាដា គឺជារបស់ក្រុមហ៊ុន Tesla ផលិតនៅរោងចក្រក្រុងសៀងហៃ របស់ក្រុមហ៊ុននេះ ទោះបីជាក្រុមហ៊ុនអាមេរិកអាចបញ្ចៀសបានពីការដំឡើងពន្ធ ដោយបង្វែរការផ្គត់ផ្គង់ទៅកាន់កាណាដាពីរោងចក្រនៅសហរដ្ឋអាមេរិក ឬអាល្លឺម៉ង់ក៏ដោយ ដែលមានន័យថា បើនាំចេញពីក្រុមហ៊ុននៅអាមេរិក និងអាល្លឺម៉ង់ទៅកាន់កាណាដា គឺមិនជាប់ពន្ធទេ៕
-

ឧត្តមសេនីយ៍អ៊ីរ៉ង់៖ ការសងសឹកគឺមានប្រាកដណាស់ ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស
ឧត្តមេសនីយ៍នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ សីហា ថា ការសងសឹករបស់អ៊ីរ៉ង់ ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh គឺមាន «ប្រាកដណាស់» ។ នៅក្នុងពិធីមួយរបស់កងកម្លាំងប្រដាប់អាវុធនៅក្រសួងការពារជាតិក្នុងទីក្រុង តេអេរ៉ង់ លោក Mohammad Bagheri បាននិយាយថា អ៊ីរ៉ង់នឹងសម្រេចចិត្តពី «របៀប និងពេលណា» ដែលខ្លួននឹងឆ្លើយតបចំពោះការធ្វើឃាតមេបញ្ជាការយោធារបស់ខ្លួន ដោយការវាយប្រហាររបស់អ៊ីស្រាអែល។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយកាលពីដើមខែនេះថា លោក Haniyeh ត្រូវបានសម្លាប់នៅទីក្រុង តេអេរ៉ង់ ដោយគ្រាប់មីស៊ីលរយៈចម្ងាយជិត ជាមួយក្បាលគ្រាប់ទម្ងន់ប្រហែល៧គីឡូក្រាម ហើយបានប្តេជ្ញាសងសឹកយ៉ាងខ្លាំងក្លាបំផុត។ អ៊ីរ៉ង់ និងក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើការវាយប្រហារសម្លាប់លោក Haniyeh កាលពីថ្ងៃទី៣១ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីលោក បានចូលរួមក្នុងពិធីឡើងកាន់តំណែងប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) ។
-

ឯកឧត្តម វ៉ាត់ ចំរើន ៖ យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធីបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ មិនផ្តោតលើលាភសក្ការៈជាធំទេ
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា ៖«ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធីបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ ដោយមិនសំដៅទៅលើការប្រកួតដើម្បីលាភសក្ការៈទេ ប៉ុន្តែនៅក្នុងការប្រកួតនេះ ក៏មានការរៀបចំប្រាក់រង្វាន់លើកទឹកចិត្តសមរម្យដែរ»។ នៅក្នុងបទសម្ភាសន៍មួយ ថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអនុប្រធានគណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី បានគូសបញ្ជាក់ថា ៖«គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍យុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី គឺដើម្បីបង្រួបបង្រួម និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែជ្រួតជ្រាបអំពីយុទ្ធគុនចម្រុះបុរាណដ៏សម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនឹងរៀបចំប្រាក់រង្វាន់ឱ្យសមរម្យ ស្របតាមកាលៈទេសៈនាពេលបច្ចុប្បន្ន ដោយមិនខ្ពស់ពេក មិនទាបពេក ក្នុងកម្រិតមួយ ដែលអាចផ្តល់ការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីរបស់យើងដែរ។ សូមអំពាវនាវដល់កីឡាករ កីឡាការិនីទាំងអស់រៀបចំខ្លួន ត្រៀមចូលរួមប្រកួតឱ្យបានទាំងអស់គ្នា»។ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍បានសង្កត់ធ្ងន់ថា ៖«ដោយសារតែព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ដែលជាថ្នាក់ដឹកនាំកំពូលរបស់យើង ដូច្នេះយើងមិនបង្ហាញចេញនូវការប្រកួត ដើម្បីតែផលប្រយោជន៍ជាលុយនោះទេ ដែលការប្រកួត ដើម្បីផលប្រយោជន៍លុយ គឺជាការប្រកួតអាជីពរបស់ក្រុមហ៊ុមផ្សេងៗ នោះគឺជារឿងផ្សេងពីគ្នា។ ដូច្នេះសូមឱ្យគ្រូបង្វឹក កីឡាករ កីឡារិនីឈ្វេងយល់អំពីស្មារតីនៃការរៀបចំការប្រកួតនេះឱ្យបានច្បាស់លាស់»។ គណៈកម្មការរៀបចំនឹងរៀបចំការបណ្តុះបណ្តាល និងផ្សព្វផ្សាយដល់គ្រប់ក្លឹប និងអ្នកហាត់ក្បាច់គុនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខឆាប់ៗនេះនូវអត្ថប្រយោជន៍…