Category: ព័ត៌មានជាតិ
-

-

-
![[BREAKING NEWS] លោកស្រី Paetongtarn Shinawatra បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ ក្រោយព្រះមហាក្សត្រទ្រង់រាជានុម័តកាលពីថ្ងៃអាទិត្យ](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-19_09-40-40.jpg)
-

-

ឈ្វេងយល់ពីសមិទ្ធផលគម្រោងផ្លូវជាតិលេខ៧ ខណៈការសាងសង់សម្រេចបាន ៩៧%ហើយ
សមិទ្ធផលផ្លូវជាតិលេខ៧ ដែលបានស្ដារឡើងវិញ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។ គម្រោងស្ដារឡើងវិញផ្លូវជាតិលេខ៧នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូAC មានប្រវែង ១៩៨,១០ គីឡូម៉ែត្រ ចាប់ពីចំណុចព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ) និងបញ្ចប់ត្រង់ចំណុចព្រំ ប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់)។ គម្រោងនេះបានចាប់ផ្ដើមស្ដារឡើងវិញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤នេះ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៧%ហើយ ។ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
-

គម្រោងស្ថាបនាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B)
គម្រោងស្ថាបនាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) – ចាប់ផ្ដើមពី PK76+120 ព្រំប្រទល់ខេត្តកំពង់ធំ ដល់ PK117+790 រង្វង់មូលខ្លាស្ទុះ (ផជ៧.គ.ម៣៣១+២៥០) – ប្រវែង៖ ៤១,៦៧គ.ម កម្រាលកៅស៊ូAC – ចាប់ផ្ដើមស្ដារឡើងវិញ៖ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ – បញ្ចប់ការសាងសង់៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ – ភាគរយសម្រេចបាន៖ ៤៤,៣១% គម្រោងសាងសង់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕
-

ក្រុមហាម៉ាសទាត់ចោលសុទិដ្ឋិនិយមរបស់អាមេរិកដែលថា ការចរចាបទឈប់បាញ់នៅហ្កាហ្សាជិត សម្រេច
ក្រុមហាម៉ាសបានទាត់ចោលការពិភាក្សាប្រកបដោយសុទិដ្ឋិនិយមរបស់លោកប្រធានាធិបតីអាមេរិកលោក Joe Biden ដែលថាបទឈប់បាញ់នៅតំបន់ហ្កាហ្សាជិតបានសម្រេចបន្ទាប់ពីការចរចានៅប្រទេសកាតា។ សមាជិកការិយាល័យនាំពាក្យនយោបាយ លោក សាមីអាប៊ូ ហ្ស៊ូរី (Sami Abu Zuhri) បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Biden ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រថា យើងខិតជិតជាងអ្វីដែលយើងធ្លាប់ធ្វើ ចំពោះបទឈប់បាញ់។ អ្នកនាំពាក្យជាន់ខ្ពស់ក្រុមហាម៉ាសរូបនេះ បានប្រាប់សារព័ត៌មាន AFP ថា ការដែលនិយាយថាយើងជិតឈានដល់កិច្ចព្រមព្រៀងនោះគឺជាការបំភាន់។យើងមិនប្រឈមកិច្ចព្រមព្រៀងឬការចរចាពិតប្រាកដទេ ប៉ុន្តែជាការបំប៉ោងរបស់អាមេរិកទៅវិញទេ។ លោក Biden បាននិយាយបន្ទាប់ពីកិច្ចចរចារយៈពេលពីរថ្ងៃក្នុងប្រទេសកាតា ជាទីដែលទីក្រុងវ៉ាស៊ីនតោនបានព្យាយាមផ្សះផ្សារភាពខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលមានជម្លោះអស់រយៈពេលជាង១០ខែនៅដែនដីហ្កាហ្សាស្ទ្រីបដ៏អភ័ព្វ ។ ក្រុមនេះបន្តថា សុទិដ្ឋិនិយមនាពេលកន្លងទៅក្នុងអំឡុងពេលជាច្រើនខែនៃកិច្ចចរចាបទឈប់បាញ់បានបង្ហាញថាគ្មានមូលដ្ឋាន។ ភាពតានតឹងក្នុងសង្រ្គាមកាន់តែខ្លាំងនិងអូសបន្លាយ ក្រោយការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh និង មេបញ្ជាការជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ លោកហ្វូអាដ សុកឺ (Fuad Shukr)៕
-

រុស្ស៊ី ច្រានចោលរបាយការណ៍អំពីការចរចាដោយប្រយោលជាមួយអ៊ុយក្រែន
ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានបដិសេធរបាយការណ៍ដែលថាការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់ ឃើស (Kursk) បានធ្វើឱ្យកិច្ចពិភាក្សាដោយប្រយោលជាមួយទីក្រុង Kyiv ស្តីពីការបញ្ឈប់ការវាយប្រហារលើគោលដៅថាមពល និងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថាមិនមានការពិភាក្សាជាមួយទីក្រុង Kyiv ស្ដីពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ។ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងបញ្ជូនគណៈប្រតិភូទៅប្រទេសកាតាក្នុងខែនេះ ដើម្បីចរចាកិច្ចព្រមព្រៀងសំខាន់មួយ ដែលបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលលើភាគីសង្រ្គាមទាំង២។ សារព័ត៌មានខាងលើបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងមានវិសាលភាពដល់បទឈប់បាញ់មួយផ្នែក ប៉ុន្តែការចរចាត្រូវបានផ្អាកដោយសារការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីអធិបតេយ្យភាពរបស់រុស្ស៊ី។ លោកស្រីម៉ារៀ ហ្សាការ៉ូវ៉ា ( Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងរុស្ស៊ី និងរបបក្រុងគីវ ស្តីពីសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជនស៊ីវិលនោះទេ។ រដ្ឋាភិបាលអ៊ុយក្រែនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ទេ។ សារព័ត៌មាន Washington Post បានរាយការណ៍ថាការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាជំនួបកំពូលនៅទីក្រុងដូហា ត្រូវបានពន្យារពេលដោយសារតែស្ថានភាពនៅមជ្ឈិមបូព៌ា ហើយនឹងប្រព្រឹត្តទៅជាទម្រង់សន្និសីទតាមវីដេអូនៅថ្ងៃទី ២២ ខែសីហា៕
-

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រថៃ
មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីចុងសប្តាហ៍មុនថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃ ដោយកាត់បន្ថយការដោះលែងទោសលោកត្រឹមរយៈពេលពីរសប្តាហ៍។ លោក ថាក់ស៊ីន ស្ថិតក្នុងចំណោមទណ្ឌិតដែលបានទទួលការលើកលែងទោសពីព្រះមហាក្សត្រថៃក្នុងឱកាសពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកាលពីក្នុងខែកក្កដា។ ព័ត៌មាននេះត្រូវបានចេញផ្សាយត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ពែថុងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃដោយសភាតំណាងរាស្រ្ត។ បន្ទាប់ពីការវិលត្រលប់មកវិញកាលពីក្នុងខែសីហា ឆ្នាំ២០២៣ ពីការនិរទេសខ្លួន ដើម្បីគេចពីការដាក់ពន្ធនាគារបន្ទាប់ពីការផ្តួលរំលំនៅក្នុងការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦ លោក ថាក់ស៊ីន បានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែនៅក្នុងមន្ទីរពេទ្យ ដោយសារតែហេតុផលសុខភាព មុនពេលត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ក្នុងអំឡុងពេលកាន់តំណែងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ទោសរបស់លោកត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមកនៅត្រឹមរយៈពេលមួយឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០២៣៕ ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)
-

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥០គ្រួសារ នៅស្រុករមាសហែក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នៅឃុំអំពិល ៨ ខ្នង ឃុំអង្គប្រស្រែ ១ខ្នង និងឃុំកំពង់ត្រាច ៤១ខ្នង សរុបចំនួន ៥០ខ្នង (ធ្ងន់ ៩ខ្នង មធ្យម ២៩ ខ្នង តិចតួច ១២ខ្នង) -អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះធ្ងន់ និងមធ្យម ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០គក្រ កន្ទេលជ័របត់១ មី ១កេស ទឹកស៊ីអ៊ីវ ៦ដប ត្រីខ ១០កំប៉ុង ឃីត ១កញ្ចប់មាន មុង១…