Category: ព័ត៌មានជាតិ
-

លោក ផាយ ឡេង ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ជាផ្លូវការ
ពោធិ៍សាត់ ៖ លោក ផាយ ឡេង អភិបាលស្រុកបាកាន ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលក្រុងពោធិ៍សាត់ ដោយប្រកាសចូលកាន់តួនាទីជាផ្លូវការនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការជាច្រើននាក់ ។ យោងតាម អនុក្រឹត្យ លេខ៨០៨ អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ លោក ផាយ ឡេង ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកបាកាន ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ជំនួសលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ចាស់ ដែលបានចូលនិវត្តន៍ និងទទួលភារកិច្ចជាសមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ។ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ដែលទើបប្រកាសតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត ក្រសួងមហាផ្ទៃ ក៍ដូចរាជរដ្ឋាភិបាល…
-
![[UPDATE] កងទ័ពអ៊ីស្រាអែលយកសាកសពចំណាប់ថ្នូរ ៦នាក់ ពីតំបន់ហ្កាហ្សា](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-20_17-52-02.jpg)
[UPDATE] កងទ័ពអ៊ីស្រាអែលយកសាកសពចំណាប់ថ្នូរ ៦នាក់ ពីតំបន់ហ្កាហ្សា
កងទ័ពអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២០ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានយកសាកសពចំណាប់ថ្នូរ ៦នាក់ ពីភាគខាងត្បូងនៃទីក្រុង Khan Yunis របស់តំបន់ហ្កាហ្សា ក្នុងប្រតិបត្តិការរួមគ្នាជាមួយភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet។ សពចំណាប់ថ្នូរទាំងនោះ មានឈ្មោះលោក Yagev Buchshtab លោក Alexander Dancyg លោក Yoram Metzger លោក Nadav Popplewell និងលោក Chaim Perry ដែលធ្លាប់ត្រូវបានប្រកាសថា ស្លាប់ ហើយលោក Avraham Munder ដែលសហគមន៍របស់លោក គឺសហគមន៍ Nir Oz នៅក្បែរតំបន់ហ្កាហ្សា បានប្រកាសពីការស្លាប់របស់លោក កាលពីព្រឹកថ្ងៃទី១៩ ខែសីហា។ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការ នៅទីក្រុង Khan Yunis នោះ យោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីមាននូវព័ត៌មានស៊ើបការណ៍សម្ងាត់ និងការវិភាគកោសល្យវិច្ច័យ ក្រុមគ្រួសារនៃចំណាប់ថ្នូរដែលបានបាត់បង់ជីវិត ត្រូវបានជូនដំណឹង។ ក្រុមយុទ្ធនាការឈ្មោះ…
-

បុគ្គលិកតុលាការម៉ិកស៊ិក ធ្វើកូដកម្ម មុនការបោះឆ្នោត ផ្លាស់ប្តូរប្រព័ន្ធតុលាការ
ក្រុមសហជីពតំណាងឱ្យបុគ្គលិកតុលាការរបស់ប្រទេសម៉ិកស៊ិក បានចាប់ផ្តើមធ្វើកូដកម្មនៅទូទាំងប្រទេសដោយគ្មានកំណត់ពេល កាលពីថ្ងៃចន្ទ មុនពេលការបោះឆ្នោតរបស់សមាជិកសភាលើការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស រួមទាំងការផ្លាស់ប្តូរទៅរកការបោះឆ្នោតជ្រើសរើសចៅក្រមដែលមានការគាំទ្រ។ បុគ្គលិកបានមកប្រមូលផ្តុំគ្នាដោយមានបដា និងស្រែកពាក្យស្លោក នៅខាងក្រៅតុលាការ និងបរិវេណតុលាការ។ សហជីព ដែលតំណាងឱ្យបុគ្គលិកតុលាការចំនួន ៥៥.០០០នាក់របស់ប្រទេសម៉ិកស៊ិក បាននិយាយថាពួកគេជឿថា កំណែទម្រង់នេះនឹងបញ្ចប់ផ្លូវអាជីពដោយផ្អែកលើគុណសម្បត្តិ។ កំណែទម្រង់ប្រព័ន្ធតុលាការ គឺជាអាទិភាពកំពូលរបស់ប្រធានាធិបតីដែលជិតផុតអាណត្តិ លោក Andres Manuel Lopez Obrador ហើយត្រូវបានកំណត់សម្រាប់ការបោះឆ្នោតដោយសភាទើបជាប់ឆ្នោតថ្មីនៅខែក្រោយ ក្នុងអំឡុងពេលដល់ខែចុងក្រោយរបស់មេដឹកនាំឆ្វេងនិយម ចូលមកកាន់តំណែង។ លោក Lopez Obrador បានប៉ះទង្គិចពាក្យសម្តីជាមួយចៅក្រមតុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលបានព្យាយាមបញ្ឈប់គំនិតផ្តួចផ្តើមមួយចំនួនរបស់លោក ហើយលោកបាននិយាយចំអក ជារឿយៗថា ពួកគេពុករលួយ។ នៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃចន្ទ លោក Lopez Obrador បាននិយាយថា បុគ្គលិកមានសិទ្ធិតវ៉ា ប៉ុន្តែថា «ពួកគេមិនចង់បាននីតិរដ្ឋពិតប្រាកដនោះទេ ពួកគេចង់បានរដ្ឋដែលមិនស្មោះត្រង់»។ គណបក្ស Morena របស់លោក Lopez Obrador ទំនងជាទទួលបានសំឡេងគាំទ្រដែលត្រូវការ ដើម្បីអនុម័តកំណែទម្រង់នេះ បន្ទាប់ពីការបោះឆ្នោត កាលពីខែមិថុនា កន្លងទៅ។
-

ចិនប្តេជ្ញាទប់ស្កាត់រាល់ការបំពានណាមួយ ក្រោយការប៉ះទង្គិចជាមួយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
កងឆ្មាំល្បាតឆ្នេរចិន (CCG) កាលពីថ្ងៃចន្ទបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់រាល់សកម្មភាពរំលោភបំពាន និងការញុះញង់ ព្រមទាំងការពារអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន បន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយរបស់ហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូង។ នាវាកងឆ្មាំល្បាតឆ្នេរហ្វីលីពីន 4410 បានបង្កការប៉ះទង្គិចជាមួយនាវាចិន កាលពីព្រឹកថ្ងៃចន្ទ សប្ដាហ៍នេះ នៅក្នុងដែនទឹកមានជម្លោះជិតតំបន់ ស៊ៀនប៉ិន ជីវ (Xianbin Jiao) ។ ក្រោយមក បានចូលទៅក្នុងតំបន់មានជម្លោះ រិនអាយជីវ (Ren’ai Jiao) ។ អ្នកនាំពាក្យកងឆ្មាំល្បាតឆ្នេរចិន លោក កាន យូ (Gan Yu) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ទង្វើនេះគឺពិតជាធ្ងន់ធ្ងរណាស់។ លោក បាននិយាយថា នាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន 4411 មួយគ្រឿងទៀតក៏បានចូលទៅក្នុងដែនទឹកក្បែរតំបន់ ស៊ៀនប៉ិន ជីវ (Xianbin Jiao) ផ្គើននឹងការបម្រាម និងការព្រមានរបស់ចិន ដោយបន្ថែមថា កងឆ្មាំល្បាតឆ្នេរចិន បានត្រួតពិនិត្យ និងគ្រប់គ្រងនាវាហ្វីលីពីន ស្របតាមច្បាប់ និងបទប្បញ្ញត្តិ ហើយប្រតិបត្តិការរបស់ខ្លួន មានលក្ខណៈវិជ្ជាជីវៈ ត្រឹមត្រូវ និងស្របច្បាប់។ លោក…
-

-

អ៊ុយក្រែន សាទរពីភាពជោគជ័យក្នុងតំបន់ Kursk ខណៈរុស្ស៊ី បដិសេធការចរចា
ទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ (១៩ សីហា) បានច្រានចោលការចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែន បើទោះបីជាទីក្រុងគីវ បន្តបង្កើនសម្ពាធលើវិមានក្រឹមឡាំង ដោយអះអាងពីការវាយរុលថ្មីនៅក្នុងការវាយលុកជិតពីរសប្តាហ៍របស់ខ្លួនលើទឹកដីរុស្ស៊ីក៏ដោយ។ អ៊ុយក្រែនបានបញ្ជូនទាហាន និងរថក្រោះតាមព្រំដែនកាលពីថ្ងៃទី០៦ សីហា ដោយវាយរុលរាប់គីឡូម៉ែត្រចូលទៅក្នុងតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី ជាទីដែលពួកគេកំពុងកាន់កាប់ទឹកដីមួយចំនួន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនឥឡូវនេះគ្រប់គ្រងលើផ្ទៃដីទំហំ ១.២៥០គីឡូម៉ែត្រក្រឡា និងតំបន់តាំងទីលំនៅចំនួន ៩២កន្លែង ខណៈរុស្ស៊ី បន្តជំទាស់នឹងការអះអាងទាំងនោះ។ ការវាយប្រហារដ៏ធំបំផុតលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២មកនេះ បានធ្វើឱ្យទីក្រុងមូស្គូ និងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក Zelenskyy បាននិយាយថា ការវាយលុកកំពុងសម្រេចបាននូវគោលបំណងរបស់ទីក្រុងគីវ ដែលក្រុមមន្ត្រីបាននិយាយពីមុនថារួមមានការបំបាក់កងកម្លាំងរុស្ស៊ី បង្កើត «តំបន់ទ្រនាប់» និងនាំសង្រ្គាម «កាន់តែខិតទៅជិត» ទីបញ្ចប់។ លោក Zelenskyy បានជំរុញឱ្យបណ្ដាអ្នកការទូតរៀបចំកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរនៅឆ្នាំនេះ ដោយនិយាយថា «យើងត្រូវតែបង្ខំរុស្ស៊ីឱ្យអស់ពីកម្លាំង និងរួមគ្នាជាមួយដៃគូដើម្បីធ្វើឱ្យមានសន្តិភាព»។ ប៉ុន្តែក្រុមមន្រ្តីជំនិតនៅវិមានក្រឹមឡាំង បាននិយាយថា ការវាយប្រហាររបស់ទីក្រុងគីវ មានតែរុញច្រានការរំពឹងទុកនៃកិច្ចចរចាសន្តិភាពឱ្យកាន់តែឆ្ងាយប៉ុណ្ណោះ៕
-

ជំងឺអុតស្វាបានសម្លាប់មនុស្សជាង ៥៧០នាក់ នៅក្នុងប្រទេសកុងហ្គោ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) លោក រ៉ូជើ ខាំបា (Roger Kamba) បាននិយាយកាលពីថ្ងៃចន្ទ (១៩ សីហា) ថា ការបន្តផ្ទុះឡើងនៃជំងឺអុតស្វា ត្រូវបានប្រកាសថាជា «ភាពអាសន្នក្នុងទ្វីបអាហ្រ្វិក» ដោយចាប់តាំងពីដើមឆ្នាំ២០២៤ នេះមក កុងហ្គោបានកត់ត្រាចំនួន ១៦.៧០០ករណី ដែលត្រូវបានបញ្ជាក់ ឬសង្ស័យថាមានមេរោគអុតស្វា រួមទាំងអ្នកស្លាប់ជាង ៥៧០នាក់ ដែលកើនឡើងពីករណីសង្ស័យចំនួន ១៥.៦៦៤នាក់ និងការស្លាប់ចំនួន ៥៤៨នាក់ ដែលបានរាយការណ៍កាលពីសប្តាហ៍មុន។ នៅខែធ្នូ ឆ្នាំ២០២២ កុងហ្គោបានប្រកាសពីការផ្ទុះឡើងជំងឺអុតស្វាថ្នាក់ជាតិ ដែលជំរុញឱ្យមានការបង្កើតប្រព័ន្ធគ្រប់គ្រងជំងឺចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣មក ដោយផ្អែកលើកំណើនករណីដែលបានរាយការណ៍។ លោក Kamba បាននិយាយថា ជំងឺដែលប៉ះពាល់ដល់ប្រទេសអាហ្វ្រិកចំនួន ១៧ និងប្រទេសមួយចំនួនទៀតនៅក្រៅទ្វីបនេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនវ័យក្មេង ជាពិសេសកុមារអាយុក្រោម ១៥ឆ្នាំ ដោយពណ៌នាថានេះជា «ភាពថ្មីថ្មោង» នៅក្នុងបរិបទនៃការផ្ទុះឡើង។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនថា ជំងឺអុតស្វាជាភាពអាសន្នផ្នែកសុខភាពសាធារណៈ និងជាការព្រួយបារម្ភអន្តរជាតិ ដោយបង្កើនការជូនដំណឹងពីលទ្ធភាពនៃការឆ្លងទូទាំងពិភពលោក។ យោងតាមទីភ្នាក់ងារសុខភាពរបស់សហភាពអាហ្រ្វិក ចំនួនករណីអុតស្វាថ្មីដែលបានរាយការណ៍ក្នុងឆ្នាំ២០២៤ តំណាងឱ្យការកើនឡើង ១៦០ភាគរយ…
-

មនុស្សយ៉ាងតិច ៥០នាក់ស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តហ៊ូណាន ប្រទេសចិន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបញ្ជាក់ថាបានស្លាប់កាលពីថ្ងៃចន្ទ (១៩ សីហា) បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ ក្រោយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារកណ្តាលប្រទេសចិន កាលពីចុងខែកក្កដា។ មនុស្ស ១៥នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅក្នុងទីក្រុង ស៊ីស៊ីង (Zixing) ក្នុងខេត្តហ៊ូណាន (Hunan) របស់ប្រទេសចិន នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV។ ទូរទស្សន៍ CCTV នេះនិយាយថា «ភូមិរដ្ឋបាលទាំងអស់នៅតំបន់រងគ្រោះក្នុងទីក្រុង Zixing អាចប្រើប្រាស់ផ្លូវថ្នល់ អគ្គិសនី ទំនាក់ទំនង និងទឹកបានវិញ។ អ្នកស្រុកដែលរងផលប៉ះពាល់ត្រូវបានរៀបចំតាំងទីលំនៅឱ្យថ្មីបានត្រឹមត្រូវ ហើយការកសាងឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ»។ ភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដា ត្រូវបានបង្កឡើងដោយព្យុះទីហ្វុង ហ្កែមី (Gaemi) ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់ បានបោកបក់ដល់ដីគោកក្នុងប្រទេសចិន ដោយប៉ះពាល់ខ្លាំងលើតំបន់ភ្នំខ្ពស់ៗ និងតំបន់ព្រំដែនដីគោកនៃខេត្តហ៊ូណាន។ អាជ្ញាធរបានជម្លៀសមនុស្សជិត ៣០០.០០០នាក់ និងបានផ្អាកការដឹកជញ្ជូនសាធារណៈនៅទូទាំងភាគខាងកើតប្រទេសចិនកាលពីខែមុន។ ប្រទេសចិន បានស៊ូទ្រាំនឹងរដូវក្តៅដែលមានអាកាសធាតុខ្លាំងក្លា រួមទាំងមានភ្លៀងធ្លាក់ខ្លាំងពាសពេញភាគខាងកើត និងខាងត្បូងដោយបង្កជាទឹកជំនន់ដ៏គហុក និងបំណាក់ដី ជាមួយនឹងផ្នែកនានានៃភាគខាងជើងក៏បានរងគ្រោះដោយរលកកម្ដៅជាបន្តបន្ទាប់៕
-

ប្រមុខការទូតអាមេរិក៖ អ៊ីស្រាអែលទទួលយកសំណើបទឈប់បាញ់នៅហ្កាហ្សា ខណៈជំរុញក្រុមហាមាស
ដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកសំណើបំពេញចន្លោះប្រហោង ថ្មីមួយសម្រាប់បទឈប់បាញ់នៅដែនដីហ្កាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោស ប៉ុន្តែក្រុមហាម៉ាសបាននិយាយថា សំណើនេះតាមពិតទៅបំពេញលក្ខខណ្ឌរបស់លោក Netanyahu តែប៉ុណ្ណោះ និងសមនឹងរបៀបវារៈរបស់លោក។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Tel Aviv លោក Blinken បាននិយាយថា សំណើបំពេញចន្លោះប្រហោង ដែលលោក Netanyahu បានទទួលយកឆ្លុះបញ្ចាំងពីអ្វីដែលមាននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលលោកប្រធានាធិបតី Joe Biden បានដាក់នៅចំពោះមុខពិភពលោក កាលពីថ្ងៃទី ៣១ ខែឧសភា។ លោកបានបន្ថែមថា ឥឡូវនេះ ដល់ពេលដែលក្រុមហាមាសត្រូវបំពេញតួនាដូចគ្នានេះហើយ បន្ទាប់មកភាគីនានា ដោយមានជំនួយពីក្រុមអ្នកសម្របសម្រួល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ត្រូវរួមគ្នា និងបញ្ចប់ភាពជាប់គាំងដើម្បីឈានដល់ការយល់ដឹងច្បាស់លាស់អំពីរបៀបដែលពួកគេនឹងអនុវត្តការប្តេជ្ញាចិត្ត។ លោកថា ការចរចាបទឈប់បាញ់នេះអាចជាឱកាសចុងក្រោយហើយ។ អ្នកការទូតជាន់ខ្ពស់របស់អាមេរិករូបនេះ បាននិយាយថា លោក Netanyahu ប្តេជ្ញាបញ្ជូនក្រុមអ៊ីស្រាអែលត្រឡប់ទៅទីក្រុង ដូហា ប្រទេសកាតា ឬអេហ្ស៊ីប ដើម្បីព្យាយាមបញ្ចប់ភាពជាប់គាំងនេះ៕
-

រដ្ឋបាលខេត្តកែប និងគណៈមេធាវីកម្ពុជា សហការរៀបចំវគ្គបណ្តុះបណ្តាល អំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ “គម្រោងមេធាវីដល់មូលដ្ឋាន “
រដ្ឋបាលខេត្តកែប សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាល អំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃ “គម្រោងមេធាវីដល់មូលដ្ឋាន ” នៅសាលាខេត្តកែប។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ពិធីនេះក៏មានការអញ្ជើញចូលរួម ពីសំណាក ក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងអាជ្ញាការអមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ វរ:សេនីយ៍ តំណាងកងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ ព្រមទាំងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន…