Category: ព័ត៌មានជាតិ​

  • អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការក្តៅដល់មន្ត្រីជំនាញ និងកម្លាំងចម្រុះ ត្រូវចាត់ការបទល្មើសនេសាទឱ្យអស់ ក្នុងរយៈពេល ៧ថ្ងៃ

    អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញវិធានការក្តៅដល់មន្ត្រីជំនាញ និងកម្លាំងចម្រុះ ត្រូវចាត់ការបទល្មើសនេសាទឱ្យអស់ ក្នុងរយៈពេល ៧ថ្ងៃ

    ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដាក់ចេញវិធានការក្តៅ ដល់មន្ត្រីជំនាញរដ្ឋបាលជលផល និងកម្លាំងចម្រុះ ដែលប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសនេសាទឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់ ហើយលោកនឹងចុះមកពិនិត្យម្តងទៀត នៅថ្ងៃបន្ទាប់។ ឯកឧត្តម អភិបាលខេត្ត ខូយ រីដា បានដាក់ចេញវិធានការបែបនេះ ក្នុងឱកាសចុះពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចការងារបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ (រដូវត្រីពងកូន) នៅលើផ្ទៃទឹកបឹងទន្លេសាប ខាងលិចភូមិបណ្តែតឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ក្រោយពីការពិនិត្យជាក់ស្តែង យើងឃើញថា បទល្មើសដែលកំពុងតែកើតមាននេះ គឺប្រើប្រាស់ក្រឡា១ហ៊ុន ខុសពីច្បាប់អនុញ្ញាត ដូចនេះត្រីដែលត្រូវទៅពងញ៉ាស់កូន នៅក្នុងព្រៃលិចទឹក គឺត្រូវបទល្មើសត្រងយកទាំងអស់។ ត្រង់ចំណុចនេះ យើងមិនត្រឹមតែកម្ទេចចោលឧបករណ៍ល្មើសច្បាប់ និងចាក់លែងកូនត្រីប៉ុណ្ណោះទេ យើងក៏ត្រូវវែកមុខជនល្មើស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ។ ឯកឧត្តម បានគូសបញ្ជាក់ថា ច្រើនឆ្នាំហើយដែលយើងបាត់ដំណឹងកូនត្រីប្រា ចំពោះកូនត្រីដែលយើងបង្ក្រាបបាន…

  • រដ្ឋមន្ត្រីសុខាភិបាល៖តម្លៃនៃគុណធម៌ជាផ្នែកមួយមិនអាចខ្វះបានក្នុងការផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព ភ្នំពេញ៖ក្នុងពិពីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងបុគ្គលិ កសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៥សីហា ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានលើកឡើងថាតម្លៃនៃគុណធម៌ ដែលជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត សណ្តោសប្រណី តាមរយៈអាកប្បកិរិយាល្អ ដែលជាផ្នែកមិនអាចខ្វះបាននៃក្រមសីលធម៌វិជ្ជាជីវៈនៃគ្រប់គ្រូពេទ្យនិងគ្រប់មន្ត្រីសុខាភិបាលទាំងអស់។  ឯ.ឧ រដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីត្រូវខិតខំស្គាល់ទាំងភាពខ្លាំង និងភាពខ្សោយ ពិសេសចំណុចកង្វះខាត នៃបុគ្គលិកខ្លួនដោយជួយគាំទ្រគាត់តាមរយៈការបណ្តុះបណ្តាល ការនាំធ្វើជាគម្រូ និងពិនិត្យលទ្ធផលទាំងអស់គ្នា។ កិច្ចការនេះធ្វើបាន ផ្តើមពីសមត្ថភាពស្គាល់ខ្លួនឯងអោយបានច្បាស់ជាមុនព្រោះថាមូលធនមនុស្សជាកត្តាជោគជ័យមិនអាចខ្វះបាន ដែលត្រូវតែផ្តោតការយកចិត្តទុកដាក់ ថែទាំរក្សា និងអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ៕

    រដ្ឋមន្ត្រីសុខាភិបាល៖តម្លៃនៃគុណធម៌ជាផ្នែកមួយមិនអាចខ្វះបានក្នុងការផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព ភ្នំពេញ៖ក្នុងពិពីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងបុគ្គលិ កសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៥សីហា ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានលើកឡើងថាតម្លៃនៃគុណធម៌ ដែលជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត សណ្តោសប្រណី តាមរយៈអាកប្បកិរិយាល្អ ដែលជាផ្នែកមិនអាចខ្វះបាននៃក្រមសីលធម៌វិជ្ជាជីវៈនៃគ្រប់គ្រូពេទ្យនិងគ្រប់មន្ត្រីសុខាភិបាលទាំងអស់។ ឯ.ឧ រដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីត្រូវខិតខំស្គាល់ទាំងភាពខ្លាំង និងភាពខ្សោយ ពិសេសចំណុចកង្វះខាត នៃបុគ្គលិកខ្លួនដោយជួយគាំទ្រគាត់តាមរយៈការបណ្តុះបណ្តាល ការនាំធ្វើជាគម្រូ និងពិនិត្យលទ្ធផលទាំងអស់គ្នា។ កិច្ចការនេះធ្វើបាន ផ្តើមពីសមត្ថភាពស្គាល់ខ្លួនឯងអោយបានច្បាស់ជាមុនព្រោះថាមូលធនមនុស្សជាកត្តាជោគជ័យមិនអាចខ្វះបាន ដែលត្រូវតែផ្តោតការយកចិត្តទុកដាក់ ថែទាំរក្សា និងអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ៕

  • ការចរចាបទឈប់បាញ់នៅហ្កាហ្សាបានអូសបន្លាយទៀត ខណៈចំនួនអ្នកស្លាប់មានជាង៤០.០០០នាក់

    ការចរចាបទឈប់បាញ់នៅហ្កាហ្សាបានអូសបន្លាយទៀត ខណៈចំនួនអ្នកស្លាប់មានជាង៤០.០០០នាក់

    ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤០.០០០នាក់ត្រូវបានសម្លាប់ដោយសារសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលាឆ្នាំមុន ដោយក្រុមហាម៉ាសលើអ៊ីស្រាអែល។ ចំនួនអ្នកស្លាប់សរុបឡើងដល់៤០.០០៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្មើនឹងប្រហែល ១,៧% នៃចំនួនប្រជាជន២,៣លាននាក់របស់ដែនដីដ៏អភ័ព្វមួយនេះ ដែលជាការបង្ហាញពីការបំផ្លិចបំផ្លាញជីវិតមនុស្សថ្មីទៀត ក្នុងសង្រ្គាម ក្រោយការចរចាជុំថ្មីនៅសប្ដាហ៍នេះ ដោយគ្មានវត្តមានក្រុមហាម៉ាសចូលរួម។ ទន្ទឹមនឹងការបាត់បង់ជីវិតរាប់ម៉ឺននាក់ ការវិភាគរូបភាពពីផ្កាយរណបបង្ហាញថា អគារជិត ៦០% នៅក្នុងដែនដីហ្កាហ្សាត្រូវបានខូចខាត ឬបំផ្លាញចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុង Rafah ភាគខាងត្បូង ហ្កាហ្សា បានទទួលរងការខូចខាតច្រើនបំផុត។ ក្រុមមន្ត្រីកាតា និងសហរដ្ឋអាមេរិក បាននិយាយថា ការចរចាជុំនេះ បានបើកកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយកិច្ចចរចា នឹងបន្តនៅថ្ងៃសុក្រនេះសម្រាប់ថ្ងៃទីពីរ៕

  • កោះតៃវ៉ាន់ រងការរញ្ជួយដីដ៏ធំមួយទៀត ខណៈពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតនៅឡើយទេ

    កោះតៃវ៉ាន់ រងការរញ្ជួយដីដ៏ធំមួយទៀត ខណៈពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតនៅឡើយទេ

    ដ្ឋបាលអាកាសធាតុកោះតៃវ៉ាន់ បាននិយាយថា ការរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារក្នុងចម្ងាយ ៣៤គីឡូម៉ែត្រពីទីក្រុង ហ័រលៀន (Hualien) ភាគខាងកើតរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រ (១៦ សីហា) នេះដោយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាតឡើយ ខណៈនេះជាការរញ្ជួយដីខ្លាំងលើកទីពីរដែលបានវាយប្រហារកោះក្នុងរយៈពេលតិចជាងមួយថ្ងៃ។ ការរញ្ជួយដីក៏បានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិផងដែរ ខណៈអាជ្ញាធរបាននិយាយថា សេវារថភ្លើងក្រោមដីនៅក្នុងទីក្រុងបានបន្តក្នុងល្បឿនយឺតៗ។ រដ្ឋបាលអាកាសធាតុបាននិយាយថា ការរញ្ជួយដីមានជម្រៅ ៩,៧គីឡូម៉ែត្រ ហើយបានកើតឡើងបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់កោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ក្រុមមន្ត្រីឧតុនិយមបានព្រមានពីហានិភ័យនៃបំណាក់ដីនៅតំបន់ភ្នំ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនថ្ងៃ។ កោះតៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វនៃរង្វង់រង្វិលរញ្ជួយដី (បន្ទះតិចតូនិក) ចំនួនពីរ ហើយងាយនឹងមានគ្រោះរញ្ជួយដី។ កាលពីខែមេសា ទីក្រុង Hualien ត្រូវបានវាយប្រហារដោយរញ្ជួយដីដ៏ធំបំផុតដែលប៉ះដល់កោះតៃវ៉ាន់ក្នុងរយៈពេលយ៉ាងហោចណាស់ ២៥ឆ្នាំ ដោយបានធ្វើឱ្យមនុស្ស ៩ស្លាប់ និងជាង ៩០០នាក់របួស៕

  • WHO បញ្ជាក់ពីករណីដំបូងនៃជំងឺអុតស្វាថ្មីនៅខាងក្រៅទ្វីបអាហ្រ្វិក ខណៈមេរោគរីករាលដាល

    WHO បញ្ជាក់ពីករណីដំបូងនៃជំងឺអុតស្វាថ្មីនៅខាងក្រៅទ្វីបអាហ្រ្វិក ខណៈមេរោគរីករាលដាល

    ក្រុមមន្ត្រីសុខាភិបាលនៃអង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃព្រហស្បតិ៍ (១៥ សីហា) បានបញ្ជាក់ពីការឆ្លងនៃវីរុសជំងឺអុតស្វាប្រភេទថ្មីនៅក្នុងប្រទេសស៊ុយអែត ហើយបានភ្ជាប់ករណីនោះទៅនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអាហ្រ្វិក ដែលជាសញ្ញាដំបូងនៃការរីករាលដាលនៅខាងក្រៅទ្វីប មួយថ្ងៃបន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសថាជំងឺនេះបញ្ហាសុខភាពសាធារណៈបន្ទាន់របស់ពិភពលោក។ មន្ត្រីសុខាភិបាលស៊ុយអែត បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលនោះបានឆ្លងមេរោគអុតស្វា ខណៈពេលដែលនៅក្នុងទ្វីបអាហ្រ្វិកជាមួយនឹងពពួកវីរុស អាយប៊ី (Ib) ថ្មីនៃជំងឺអុតស្វា ដែលពាក់ព័ន្ធនឹងការផ្ទុះឡើងនាពេលថ្មីៗនេះ ហើយអ្នកជំងឺរូបនោះកំពុងតែទទួលការព្យាបាល។ លោក ឡរិន ហ្គូស្ទីន (Lawrence Gostin) អ្នកជំនាញផ្នែកសុខភាពសាធារណៈ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ចចថោន ឡ (Georgetown Law) ក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា «ការលេចចេញនូវករណីថ្មីមួយនៅទ្វីបអ៊ឺរ៉ុប អាចជំរុញឱ្យមានការរីករាលដាលជាអន្តរជាតិយ៉ាងឆាប់រហ័សនៃជំងឺអុតស្វា។ ករណីទីមួយនៅស៊ុយអែតនេះទំនងជាមានន័យថាមានការឆ្លងរាប់សិបករណីទៀតដែលមិនទាន់អាចរកឃើញនៅអឺរ៉ុប»។ អង្គការ WHO កាលពីថ្ងៃពុធ បានប្រកាសការផ្ទុះឡើងនៅទ្វីបអាហ្រ្វិកជាភាពអាសន្នផ្នែកសុខភាពសាធារណៈដែលជាការព្រួយបារម្ភជាអន្តរជាតិ ឬកម្រិត PHEIC ដែលជាប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO បន្ទាប់ពីករណីឆ្លងនៅប្រទេសកុងហ្គោ បានរីករាលដាលដល់ប្រទេសជិតខាង។ មានអ្នកឆ្លងជំងឺនេះចំនួន ២៧.០០០ករណី និងមានអ្នកស្លាប់ច្រើនជាង ១.១០០នាក់ ភាគច្រើនក្នុងចំណោមកុមារ នៅកុងហ្គោ ចាប់តាំងពីការផ្ទុះឡើងនាពេលបច្ចុប្បន្នបានចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០២៣ មក៕

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តនឹងបុគ្គល ហៃ វណ្ណា ដែលមិនខ្លាចបំបែកឆ្នាំងបាយប្រជាពលរដ្ឋខ្មែរ ដើម្បីតែសម្រេចមហិច្ឆតានយោបាយរបស់ខ្លួន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ហួសចិត្តនឹងបុគ្គល ហៃ វណ្ណា ដែលមិនខ្លាចបំបែកឆ្នាំងបាយប្រជាពលរដ្ឋខ្មែរ ដើម្បីតែសម្រេចមហិច្ឆតានយោបាយរបស់ខ្លួន

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែសីហានេះ បានសម្តែងនូវការហួសចិត្ត ក្រោយស្តាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ដែលមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេស វ៉ៃបំបែកចោល ដើម្បីតែសម្រេចបាន នូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម ដែលមានភ្ជាប់មកជាមួយនឹងវីដេអូសារសំលេងរបស់មេដឹកនាំបាតុកម្មក្រៅប្រទេសខាងលើ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឡើងថា « ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថាបើសេដ្ឋកិច្ចស្រុកខ្មែរដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹងអំពាវនាវឱ្យក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណាដុតឱ្យសេដ្ឋកិច្ចខ្មែរដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ។ ហៃ វណ្ណា និយាយនេះប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារគាត់ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដជាមិនប៉ះពាល់គាត់នឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែររាប់លាននាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាឬទេ? សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់សារនេះហើយពិចារណាចុះ ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង»។ ដោយ កន ចំណាន សូមស្តាប់សារសំលេង បុគ្គលឈ្មោះ ហៃ វណ្ណា ដូចខាងក្រោម៖

  • មេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី ប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅក្នុងទិវារំដោះកូរ៉េ

    មេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី ប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅក្នុងទិវារំដោះកូរ៉េ

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រ (១៦ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី នៅក្នុងសារមួយទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ខណៈទីក្រុងព្យុងយ៉ាង ប្រារព្ធខួបឯករាជ្យពីការគ្រប់គ្រងអាណានិគមរបស់ប្រទេសជប៉ុន។ សារព័ត៌មាន KCNA បាននិយាយថា នេះគឺជាការឆ្លើយតបទៅនឹងសារអបអរសាទរពីលោក ពូទីន ក្នុងថ្ងៃគម្រប់ខួបទិវារំដោះ ១៥ សីហា ដែលមេដឹកនាំរុស្ស៊ីបាននិយាយថា ចំណងមិត្តភាពត្រូវបានចងភ្ជាប់នៅពេលដែលទាហានសូវៀតបានប្រយុទ្ធជាមួយជប៉ុន ហើយនៅតែបន្តធ្វើជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ភាគីទាំងពីរ។ លោក Kim បាននិយាយថា «អារម្មណ៍មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរបានបង្កើតឡើង និងស៊ីជម្រៅក្នុងការតស៊ូបង្ហូរឈាមប្រឆាំងនឹងសត្រូវរួមគ្នា បម្រើជាកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសមមិត្តដែលមិនអាចកាត់ថ្លៃបាន»។ លោក គីម និងលោក ពូទីន បានបើកកិច្ចប្រជុំកំពូលលើកទី២ ក្នុងរយៈពេលតិចជាងមួយឆ្នាំក្នុងខែមិថុនា នៅទីក្រុងព្យុងយ៉ាង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលរួមមានកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក។ កិច្ចព្រមព្រៀងនោះបានកើតឡើងស្របពេលមានការចោទប្រកាន់ពីកូរ៉េខាងត្បូង អ៊ុយក្រែន និងអាមេរិកថា លោក គីម…

  • ទាំងអ៊ុយក្រែន ទាំងរុស្សី សុទ្ធតែបានអះអាងពីការរុលទៅមុខក្នុងតំបន់ ឃើស

    ទាំងអ៊ុយក្រែន ទាំងរុស្សី សុទ្ធតែបានអះអាងពីការរុលទៅមុខក្នុងតំបន់ ឃើស

    កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះអ៊ុយក្រែន បានអះអាងពីការវាយរុលទៅមុខថ្មីក្នុងការវាយលុករបស់ខ្លួនចូលក្នុងប្រទេសរុស្ស៊ីដោយនិយាយថាខ្លួនបានដណ្តើមយកផ្ទៃដីជាង ១.១០០ គីឡូម៉ែត្រក្រឡាក្នុងការវាយប្រហារដ៏ធំបំផុតដោយកងទ័ពបរទេសនៅលើទឹកដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ រុស្ស៊ី បាននិយាយថា ខ្លួនបានដណ្តើមយកមកវិញនូវភូមិដំបូងពីកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ព្រំដែន ឃើស (Kursk) ហើយបានប្រកាសថាខ្លួនកំពុងបញ្ជូនកងកម្លាំងបន្ថែម ទៅកាន់តំបន់ បេលកូរុដ (Belgorod) ដែលនៅជិតខាងនោះ។ ចំណែកអ៊ុយក្រែន បាននិយាយថាឥឡូវនេះកងទ័ពរបស់ខ្លួនបានគ្រប់គ្រងភូមិរាប់សិបកន្លែង និង ទីប្រជុំជន ស៊ូដហ្សា ( Sudzha) ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីព្រំដែន។ មេបញ្ជាការយោធាជាន់ខ្ពស់ អ៊ុយក្រែន លោក អូឡេកសាន់ឌើ ស៊ីស្គី (Oleksandr Syrsky) បាននិយាយថា យើងបានគ្រប់គ្រងលើទឹកដី ទំហំ ១.១៥០ គីឡូម៉ែត្រក្រឡា និងភូមិចំនួន៨២ក្នុងដែនដីរបស់រុស្ស៊ី។ កងទ័ពអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកកាលពីថ្ងៃទី ៦ ខែសីហា ដោយបំបែកការបរាជ័យជាច្រើនខែ សម្រាប់កងទ័ពដែលបានទប់ទល់ការវាយលុករបស់រុស្ស៊ីអស់រយៈពេលជាង ២ ឆ្នាំមកនេះ៕

  • សម្តេចធិបតី សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ កំពុងនៅជប៉ុនបន់ឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ក្បាលចុះ

    សម្តេចធិបតី សម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ កំពុងនៅជប៉ុនបន់ឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ក្បាលចុះ

    សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលមានឈ្មោះថា ហៃ វណ្ណា ដែលជាជន​អុជអាល​ និងបះបោរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសធ្វើបាតុកម្ម ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយជននេះមានចេតនាធំបំផុតគឺចង់ឃើញសេដ្ឋកិច្ចធ្លាក់ក្បាលចុះ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ខណៈខ្លួននិងក្រុមគ្រួសារកំពុងរស់ស្រណុកសុខស្រួលនៅប្រទេសជប៉ុននោះ។ តាមរយៈហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះសម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះ មិនខ្លាចយកឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋខ្មែរ​រាប់លាននាក់​នៅក្នុង​ប្រទេស​វាយបំបែកចោល ដើម្បីសម្រេចបាននូវ​មហិច្ឆតា​នយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល»។ សម្តេចធិបតី បានបញ្ជាក់បន្ថែមទៀតថា«ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច ថា​បើ​សេដ្ឋកិច្ច​ស្រុកខ្មែរ​ដាំក្បាលចុះ នឹងមិនប៉ះពាល់ប្រជាពលរដ្ឋខ្មែរទេ។ មិនតែប៉ុណ្ណោះបុគ្គលនេះខំប្រឹង​អំពាវនាវ​អោយក្រុមគេនៅក្នុងប្រទេស រិះរកវិធីសាស្ត្រធ្វើយ៉ាងណា​ដុតអោយសេដ្ឋកិច្ចខ្មែរ​ដាំក្បាលចុះ ដុតកាន់តែយូរកាន់តែល្អ»។ ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ហៃ វណ្ណា និយាយនេះ​ប្រហែលជាសំដៅទៅលើគ្រួសាររបស់ខ្លួននោះឯង ព្រោះថាទាំងគាត់ទាំងក្រុមគ្រួសារបុគ្គលនេះ បានកំពុងរស់នៅប្រទេសជប៉ុន ហេតុដូច្នេះបើសេដ្ឋកិច្ចខ្មែរដាំក្បាលចុះមែននោះ ប្រាកដ​ជា​មិនប៉ះពាល់បុគ្គលនេះនឹងក្រុមគ្រួសារទេ។ ប៉ុន្តែសួរថា​ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ​រាប់លាននាក់​ដែលកំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជាឬទេ? សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ស្ដាប់សារនេះហើយពិចារណាចុះ ជាពិសេស​អ្នក​ដែល​កំពុងរស់នៅក្នុងប្រទេសកម្ពុជាយើង៕អត្ថបទបាន ចក់

  • សហភាពប្រៃសណីយ៍សកល (UPU) នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

    សហភាពប្រៃសណីយ៍សកល (UPU) នឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា

    ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួបនេះ លោក Masahiko Metoki អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) បានកោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ដែលមានការចូលរួមពី UPU និងប្រទេសជប៉ុន។ លោកអគ្គនាយកបានគូសបញ្ជាក់ថា ជោគជ័យនៃគម្រោងនេះ គឺដោយសារកម្ពុជាមានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យនេះ និងបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ។ លោកអគ្គនាយក ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ “កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២-១៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ការណ៍នេះគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់លើសារៈសំខាន់នៃការកសាងបណ្តាញប្រៃសណីយ៍។ សម្តេចធិបតី បានអរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UPU ក្នុងការធ្វើទំនើបកម្មក្នុងវិស័យប្រៃសណីយ៍ នៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេស និងបានលើកទឹកចិត្តឱ្យសហភាព UPU បន្តកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះធ្វើ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងសមត្ថភាពក្នងវិស័យប្រៃសណីយ៍ ជាមួយកម្ពុជា បន្តទៀត។ លោកអគ្គនាយកបានសន្យានឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍នៅកម្ពុជា៕