Category: ព័ត៌មានជាតិ
-
![[BREAKING NEWS] គណបក្សភឿថៃ សម្រេចជ្រើសរើសលោកស្រី Paetongtarnដែលជាកូនស្រីមហាសេដ្ឋីរបស់លោក Thaksin ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ](http://165.232.167.198/wp-content/uploads/2024/08/photo_2024-08-15_19-16-21.jpg)
[BREAKING NEWS] គណបក្សភឿថៃ សម្រេចជ្រើសរើសលោកស្រី Paetongtarnដែលជាកូនស្រីមហាសេដ្ឋីរបស់លោក Thaksin ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ
គណបក្សភឿថៃ បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេសម្រេចជ្រើសរើលលោកស្រី Paetongtarn Shinawatra វ័យ ៣៧ឆ្នាំ ដែលជាកូនស្រីមហាសេដ្ឋីរបស់លោកអតីតនាយករដ្ឋមន្រ្តី Thaksin Shinawatra ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយតុលាការធម្មនុញ្ញ បានបណ្តេញនាយករដ្ឋមន្រ្តីកំពុងកាន់អំណាចលោក Srettha Thavisin ចេញពីតំណែង ពាក់ព័ន្ធករណីបំពានរដ្ឋធម្មនុញ្ញ ។ លោក Sorawong Thienthong គឺជាអគ្គលេខាធិការបក្ស និយាយប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងបាងកកថា ពួកយើងសម្រេចតែងទាំងលោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្រ្តីថៃ ។ ថ្ងៃសុក្រស្អែកនេះ ក្រុមតំណាងរាស្រ្ត នឹងបោះឆ្នោតនៅសភាថាតើពួកគេនឹងយល់ព្រមដែរឬទេ ឲ្យលោកស្រី Paetongtarn ធ្វើជានាយករដ្ឋមន្រ្តី ជាទីដែលគណបក្សភឿថៃ ដឹកនាំរដ្ឋាភិបាលចម្រុះ ។ ការបោះឆ្នោតនេះ កើតមានឡើង ក្រោយកាលពីថ្ងៃពុធ តុលាការធម្មនុញ្ញថៃ បណ្តេញលោក Thavisin ចេញពីតំណែងនាយករដ្ឋមន្រ្តី បន្ទាប់ពីសម្រេចថារូបលោកបានបំពានច្បាប់ តាមរយៈការតែងតាំងរដ្ឋមន្ត្រីខុទ្ទកាល័យដែលមានទោសព្រហ្មទណ្ឌ ។ សូមបញ្ជាក់ថា លោក Srettha គឺជានាយករដ្ឋមន្រ្តីទី ៣មកពីគណបក្សភឿថៃ ដែលត្រូវបានបណ្តេញចេញពីតំណែងដោយតុលាការធម្មនុញ្ញ…
-

បេសកជន៖ អ៊ីរ៉ង់ចង់ឲ្យ UN ទទួលស្គាល់អ៊ីស្រាអែលថា ជារបបភេរវកម្ម
តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ លោក Ali Bahraini បានថ្លែងថា អង្គការសហប្រជាជាតិ គួរតែប្រកាសអ៊ីស្រាអែលជារបបភេរវកម្ម ដោយសារការស្លាប់ជនស៊ីវិលយ៉ាងច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប។ លោកបានសរសេរនៅក្នុងលិខិតមួយទៅកាន់ឧត្តមស្នងការUទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk និងអ្នករាយការណ៍ពិសេសពីរនាក់របស់អង្គការនេះថា៖«អនុលោមតាមមាត្រា ២.១នៃអនុសញ្ញាអន្តរជាតិសម្រាប់ការបង្ក្រាបការផ្តល់ហិរញ្ញប្បទានភេរវកម្ម ស្ថាប័ននានានៃរបបអ៊ីស្រាអែល គួរតែត្រូវបានទទួលស្គាល់ថា ជាអង្គការភេរវកម្ម។ ដូច្នេះហើយ សកម្មភាពដែលរបបអ៊ីស្រាអែល បានធ្វើឡើងប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន គឺជាអំពើភេរវនិយមយ៉ាងច្បាស់»។ ខ្លឹមសារនៃលិខិតរបស់លោក ត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim។ លោក Bahraini បាននិយាយថា៖«តាមរយៈការសម្លាប់មេដឹកនាំប៉ាឡេស្ទីនអស់ជាច្រើននាក់ អ៊ីស្រាអែល ស្វែងរកការបំផ្លាញអត្តសញ្ញាណនយោបាយប៉ាឡេស្ទីន និងដកហូតសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនមិនឲ្យទទួលបានរដ្ឋឯករាជ្យ»។ លោកបានទាមទារឲ្យអង្គការសហប្រជាជាតិ ថ្កោលទោសការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ នៅក្នុងទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ីរ៉ង់។
-

លោក Trump រិះគន់លោកស្រី Harris ខណៈសម្ព័ន្ធមិត្តជំរុញឱ្យផ្លាស់ប្តូរវិធីសាស្រ្តវាយប្រហារ
បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការរិះគន់ជាបន្តបន្ទាប់ ទាំងការវាយប្រហារផ្ទាល់ខ្លួន និងផ្អែកលើគោលនយោបាយទៅលើគូប្រជែងប្រជាធិបតេយ្យរបស់ខ្លួនគឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ (១៤ សីហា) ដោយសង្ឃឹមថានឹងអាចងើបឡើងវិញក្រោយប្រជាប្រិយភាពក្នុងការស្ទង់មតិរបស់លោកបានធ្លាក់ចុះ។ សម្ព័ន្ធមិត្ត ម្ចាស់ជំនួយ និងទីប្រឹក្សាមួយចំនួនបានសម្តែងការព្រួយបារម្ភចំពោះការវាយប្រហាររបស់លោក Trump ទៅលើប្រាជ្ញាស្មារតីរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ហើយបានស្នើឱ្យលោកផ្លាស់ប្ដូរវិធីសាស្រ្តដោយផ្តោតទៅលើគោលនយោបាយបរាជ័យដែលលោកស្រី Harris បានផ្សព្វផ្សាយក្នុងពេលកាន់តំណែងជំនួសវិញ។ ថ្លែងទៅកាន់អ្នកគាំទ្រនៅក្រុង អាសស្វីល (Asheville) រដ្ឋ ណសខារ៉ូឡាញណា (North Carolina) លោក Trump បានរិះគន់អត្តសញ្ញាណជាតិសាសន៍របស់លោកស្រី Harris ហើយបានវាយប្រហារលើគោលនយោបាយយ៉ាងលម្អិតជាងពេលមុនៗ។ ប៉ុន្តែភាគច្រើនលោកផ្ដោតលើការវាយប្រហារផ្ទាល់ខ្លួន ដោយបានហៅលោកស្រី Harris ថាជា «មនុស្សល្ងង់» និងរិះគន់សំណើចរបស់លោកស្រីថា «នោះជាការសើចរបស់មនុស្សដែលមានបញ្ហាក្នុងខ្លួន»។ ចាប់តាំងពីទទួលបានតំណែងជាបេក្ខភាពប្រធានាធិបតីរបស់បក្សមក លោកស្រី Harris បានផ្លាស់ប្តូរការប្រកួតប្រជែងយ៉ាងខ្លាំង ដោយការស្ទង់មតិខ្លះបានបង្ហាញពីការនាំមុខយ៉ាងប្រកៀកប្រកិតនឹងលោក Trump ហើយឥឡូវនេះការស្ទង់មតិមួយចំនួនបង្ហាញថា លោកស្រីនាំមុខជាច្រើនពិន្ទុក្នុងការប្រជែងតំណែងសេតវិមាននៃការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា៕
-

-

រុស្ស៊ី នឹងជម្លៀសមនុស្សរាប់ពាន់នាក់ទៀតចេញពីតំបន់ Kursk ខណៈស្ថានភាពកាន់តែតានតឹង
អភិបាលស្តីទីនៅតំបន់ ឃើស្ក៍ (Kursk) លោក អាឡិចស៊ី ស្មឺនូវ (Alexei Smirnov) បាននិយាយកាលពីល្ងាចថ្ងៃពុធ (១៤ សីហា) ថា អាជ្ញាធរនៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី បានសម្រេចចិត្តជម្លៀសប្រជាជននៃស្រុក គ្លូសខូវ (Glushkov) របស់ខ្លួន ខណៈស្ថានភាពកាន់តែតានតឹងខ្លាំងឡើងស្របពេលមានការបន្តវាយរុលដោយកងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់ព្រំដែនមួយនេះ។ ស្រុកនេះមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែនដោយផ្ទាល់ និងមានប្រជាជនប្រហែល ២០.០០០នាក់ ហើយលោក Smirnov បាននិយាយនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា នគរបាល និងស្ថាប័នរដ្ឋផ្សេងទៀតនឹងសម្របសម្រួលដំណើរការជម្លៀសចេញនេះ។ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធថា ការវាយលុកឆ្លងព្រំដែនរបស់ខ្លួនបានវាយឆ្ពោះទៅមុខពីមួយទៅពីរគីឡូម៉ែត្រចូលទៅក្នុងតំបន់ Kursk ចាប់តាំងព្រឹកថ្ងៃដដែលនេះមក ហើយកងទ័ពរបស់ខ្លួនបានបញ្ចប់ការបោសសំអាតកងកម្លាំងរបស់ទីក្រុងមូស្គូ ក្នុងទីក្រុងព្រំដែនរុស្ស៊ី ស៊ូដហ្សា (Sudzha)។ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថា មនុស្សជិត ២០០.០០០នាក់ត្រូវបានជម្លៀសចេញរួចមកហើយពីតំបន់នានានៅជុំវិញនោះបន្ទាប់ពីការវាយប្រហារនេះ៕
-

ប្រមុខរបបសឹកមីយ៉ាន់ម៉ា ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន ពីសន្តិសុខព្រំដែន
ប្រព័ន្ធផ្សព្វផ្សាយរបស់របបសឹកបាននិយាយថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃពុធ (១៣ សីហា) បានជួបពិភាក្សាអំពីសន្តិសុខនៅតាមព្រំដែនរួមគ្នារបស់ពួកគេ ដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចបានដណ្តើមយកពីយោធាមីយ៉ាន់ម៉ា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដល់របបសឹក ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធនឹងយោធានៅក្នុងរដ្ឋសាន (Shan) ភាគខាងជើងសហភាពមីយ៉ាន់ម៉ាផងដែរ។ ជំនួបនៅរដ្ឋធានីណៃពិដោ (Naypyidaw) គឺជាជំនួបលើកដំបូងរវាងលោក វ៉ាង យី (Wang Yi) និងលោក មីន អ៊ុងល៉ាំង (Min Aung Hlaing) ប្រមុខរបបសឹក ដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១ ក្នុងរដ្ឋប្រហារ។ ភាគីទាំងពីរបានពិភាក្សាអំពី «ស្ថិរភាពនៃតំបន់ព្រំដែន» នេះបើយោងតាមការលើកឡើងរបស់របបសឹកចំពោះកិច្ចប្រជុំ។ លោក Min Aung Hlaing និងលោក Wang ក៏បាន «ពិភាក្សា និងផ្លាស់ប្តូរទស្សនៈដោយបើកចំហទាក់ទងនឹងការបោះឆ្នោតសកលពហុបក្សដោយសេរី និងយុត្តិធម៌ផងដែរ»។ របបសឹកបានសន្យារៀបចំការបោះឆ្នោតថ្មី ប៉ុន្តែអ្នករិះគន់និយាយថា ការបោះឆ្នោតណាមួយនឹងត្រឹមតែជារឿងបោកប្រាស់ប៉ុណ្ណោះ។ របបសឹកបានរុញច្រានពេលវេលាសម្រាប់ការបោះឆ្នោតជាច្រើនដង ហើយកាលពីឆ្នាំមុនបានហាមឃាត់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលមានប្រជាប្រិយភាពយ៉ាងទូលំទូលាយរបស់លោកស្រី អ៊ុងសាន ស៊ូជី៕
-

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ និងដុតប្រទេស
ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ ឬត្រៀមធ្វើបាតុកម្មដុតប្រទេស ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេសជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយក្ដាប់តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូតាមបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជរដ្ឋាភិបាលមិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ដើម្បីរក្សាស្ថិរភាព និងសន្ដិភាពរបស់កម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជាមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។ ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍបែបណានាពេលខាងមុខ៕…
-

កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងស្ថិតនៅក្រោមរលកកម្ដៅដ៏ខ្លាំងក្លា
យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយកាលពីថ្ងៃពុធ (១៤ សីហា) បានឱ្យដឹងថា រាត្រីត្រូពិចដ៏ក្តៅគគុក ត្រូវបានរំពឹងថានឹងបំបែកកំណត់ត្រាអាកាសធាតុក្ដៅខ្លាំងរបស់កូរ៉េខាងត្បូង ដែលមានអាយុកាលមួយសតវត្សរ៍ ខណៈឧបទ្វីបកូរ៉េ កំពុងស្ថិតក្រោមរលកកម្ដៅដ៏អូសបន្លាយ។ ជាមួយគ្នានេះ អាជ្ញាធរកូរ៉េខាងជើងក៏បានចេញការព្រមានអំពី «កម្ដៅដ៏គ្រោះថ្នាក់» ជាមួយនឹងសីតុណ្ហភាពអាចឡើងដល់ ៣៧អង្សារសេ ខណៈរូបភាពពីសារព័ត៌មាន AFP បានបង្ហាញអ្នកស្រុកទីក្រុងព្យុងយ៉ាង ប្រើប្រាស់ឆ័ត្រ និងកូនកង្ហាតូចៗដាក់តាមខ្លួនដើម្បីផ្ដល់ភាពត្រជាក់។ ផ្នែកភាគច្រើននៃពិភពលោកកំពុងស៊ូទ្រាំនឹងរដូវក្តៅដែលមានអាកាសធាតុក្ដៅខ្លាំង ដោយអង្គការសហប្រជាជាតិបានព្រមានកាលពីខែមុនថា មនុស្សជាតិកំពុងទទួលរង «ការរីករាលដាលនៃកម្ដៅខ្ពស់» និងអំពាវនាវឱ្យចាត់វិធានការដើម្បីបន្ថយផលប៉ះពាល់នៃរលកកម្ដៅដែលកាន់តែខ្លាំងឡើងដោយបម្រែបម្រួលអាកាសធាតុ។ ទីក្រុងសេអ៊ូល បានឆ្លងកាត់រាត្រីត្រូពិចលើកទី២៤ ជាប់ៗគ្នាដល់ថ្ងៃពុធ ដែលជារយៈពេលវែងបំផុតទីពីរចាប់តាំងពីការសង្កេតអាកាសធាតុសម័យទំនើបបានចាប់ផ្តើមនៅឆ្នាំ១៩០៧។ សូមបញ្ជាក់ថា បាតុភូត «រាត្រីត្រូពិច» សំដៅទៅលើនៅពេលដែលសីតុណ្ហភាពមិនធ្លាក់ចុះក្រោម ២៥អង្សាសេពេញមួយយប់ នេះបើយោងតាមឧតុនិយមរដ្ឋបាលកូរ៉េ។ ជាមួយនឹងការព្យាករថារលកកម្ដៅនឹងបន្តដល់សប្តាហ៍ក្រោយ កូរ៉េខាងត្បូងទំនងជានឹងបំបែកកំណត់ត្រាកម្ដៅ ២៦ថ្ងៃជាប់ៗគ្នានៅថ្ងៃសៅរ៍ (១៧ សីហា) ខាងមុខនេះ។ យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃទីក្រុងសេអ៊ូល បានឱ្យដឹងថា រហូតមកដល់ពេលនេះមនុស្ស ២១នាក់បានស្លាប់ដោយសង្ស័យថាបណ្តាលមកពីកម្ដៅ ហើយបសុសត្វរាប់សែនក្បាលក៏បានងាប់ផងដែរ៕
-

-

ក្រសួងឧស្សាហកម្ម និងធនាគារ ARDB ពិភាក្សាកិច្ចសហប្រតិបត្តិការ ផ្តោតលើការគាំទ្រវិស័យកែច្នៃចំណីអាហារ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារ ARDB ដឹកនាំដោយឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រីកសេវាហិរញ្ញវត្ថុ ពិសេសសម្រាប់វិស័យកែច្នៃចំណីអាហារ។ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ធនាគារ ARDB ដែលបានគាំទ្រវិស័យកសិ-ឧស្សាហកម្ម និងរួមចំណែកដល់សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមបានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួង រួមទាំងការលើកកម្ពស់វិស័យកម្មន្តសាល ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឱ្យចាប់យកស្តង់ដារ ការកំណែទម្រង់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រីកសមត្ថភាពធ្វើតេស្តគាំទ្រវិស័យឯកជន និងការបង្ខិតសេវាសាធារណៈរបស់ក្រសួងទៅជិតប្រជាពលរដ្ឋជាដើម។ ឯកឧត្ដម កៅ ថាច បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលផ្តល់ឱកាសដល់គណៈប្រតិភូបានស្វែងយល់អំពីអាទិភាពការងាររបស់ក្រសួង និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការ។ ឯកឧត្តមបានលើកឡើងថា ធនាគារ ARDB គាំទ្រដំណើរការទាំងមូល ពីការដាំដុះរហូតដល់ការកែច្នៃ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យធនាគារ ARDB សហការជាមួយសហគ្រិនខ្មែរ ដោយលើកឡើងពីសន្ទុះរីកចម្រើនក្នុងវិស័យកម្មន្តសាល និងភាពចាំបាច់នៃនវានុវត្តន៍ក្នុងការផ្តល់ហិរញ្ញប្បទាន ដូចជាការប្រើប្រាស់គ្រឿងចក្រ…