Category: ព័ត៌មានជាតិ
-

អភិបាលខេត្តកណ្តាល ណែនាំដល់មន្ត្រីក្រោមឱវាទ ប្រមូលផ្ដុំកម្លាំងនៅក្នុងមូលដ្ឋាន ដើម្បីការការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់រដ្ឋបាលស្រុកលើកដែក ត្រូវយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ទោះបីជារដ្ឋាបាលស្រុក មានអង្គភាពច្រកចេញចូលតែមួយហើយក្ដី តែយើងត្រូវតែខិតខំដោះស្រាយតាមសំណូមពរ និងបំពេញតម្រូវការ ក្នុងការផ្ដល់សេវារបស់បងប្អូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវារដ្ឋបាល។ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកលើកដែក ខេត្តកណ្ដាល នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានណែនាំដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវប្រមូលផ្ដុំកម្លាំងនៅក្នុងមូលដ្ឋាន ដើម្បីបែងចែកការងារក្នុងការការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈជាប្រចាំថ្ងៃជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារកុំឱ្យមានបទល្មើស ចោរលួច ចោលឆក់ ចោរប្លន់ បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យមានការអភិវឌ្ឍ និងមានកំណើនទេសចរណ៍នៅក្នុងមូលដ្ឋានរបស់យើង។ ជាងនេះទៀតគណៈបញ្ជាការឯកភាពស្រុក ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តល្បាតនៅតាមតំបន់ព្រំដែន ព្រមទាំងយកចិត្តទុកដាក់ ស្វែងយល់ និងការគ្រប់គ្រងភាពជាម្ចាស់នៅលើទឹកដីរបស់យើង ដោយត្រូវមានស្មារតីរួមគ្នា ឯកភាពគ្នា ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង។ ជាមួយគ្នានេះដែរត្រូវអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការហាមមិនឱ្យមានការលក់ ឬជួលដី…
-

-

-

-

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ
នាព្រឹកថ្ងៃទី ១៥សីហា នេះ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រមតាំងមានការចូលរួមីសិល្បករសិល្បការិនីជាច្រើនទម្រង់ ព្រមទាំងអ្នកបង្កើតមាតិកាល្បីៗនៅលើបណ្ដាញសង្គម និងប្រជាពលរដ្ឋ អាជីវករ ប្រមាណជាង ៥០០ នាក់ ។ ពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» រៀបចំធ្វើនៅបរិវេណអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ ដែលស្ថិតនៅខាងមុខ ឆៀងខាងត្បូង នៃប្រាសាទអង្គរតូច។ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ផ្ដួតផ្ដើមគំនិតរៀបចំដោយសមាគមសិល្បករខ្មែរ ដែលធ្វើឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
-

តើមានអ្វីកើតឡើងក្នុងនយោបាយថៃ ក្រោយពីលោកស្រ្តេតថា ថាវីស៊ីន របូតរលូតទៅហើយនោះ?
ថៃឡង់ដ៍៖ តើមានអ្វីអាចនឹងកើតមានឡើងបន្តទៀត បន្ទាប់ពីលោក ស្រ្តេតថា ថាវីស៊ីន ត្រូវបានគេបណ្តេញចេញពីតំណែងនាយករដ្ឋមន្រ្តីដោយតុលាការធម្មនុញ្ញ ពីបទរំលោភនូវសីលសមាចារ នៅក្នុងការតែងតំាងអតីតមេធាវីដែលមានកំហុសធ្លាប់ជាប់គុក១៦ឆ្នំាកន្លងទៅ ឱ្យមកនៅក្នុងជួរគណៈរដ្ឋមន្រ្តីរបស់ខ្លួននោះ។ នរណាជាអ្នកដឹកនំាបន្ទាប់? បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរថា គណៈរដ្ឋមន្រ្តីថៃ នឹងកាន់ជាតួនាទីចំាផ្ទះសិន លើតំណែងរដ្ឋមន្រ្តីពាណិជ្ជកម្ម ខណៈឧបនាយករដ្ឋមន្រ្តី ភូមិថាម វិចាយ៉ាឆៃ( Phumtham Wechayachai)នឹងក្លាយជានាយករដ្ឋមន្ត្រីស្តីទី។ គណបក្សចម្រុះទាំងឡាយ ត្រូវតែសម្រេចថាតើ ពួកគេនឹងជ្រើសរើសយកនរណាជាបេក្ខភាព ដើម្បីបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តីបន្ទាប់ ដោយផ្អែកទៅតាមបញ្ជីឈ្មោះបេក្ខភាព ដែលបានដាក់ស្នើសុំនៅមុនពេលធ្វើការបោះឆ្នោតកាលពីឆ្នំា២០២៣កន្លងទៅ។ ដើម្បីក្លាយទៅជានាយករដ្ឋមន្រ្តីទៅបាន បេក្ខជនត្រូវការសម្លេងគំាទ្រច្រើនជាងពាក់កណ្តាលនៃសម្លេងសមាជិកសភាជាន់ទាបបច្ចុប្បន្នសរុប៤៩៣ អាសនៈ ឬក៍២៤៧សម្លេង។ រដ្ឋាភិបាលចម្រុះនេះ មានគណបក្សចំនួន១១ ដែលមានអាសនៈចំនួន៣១៤ អាសនៈនៅក្នុងសភាជាន់ទាប ខណៈនាយករដ្ឋមន្រ្តីថ្មីត្រូវតែងតំាងគណៈរដ្ឋមន្រ្តី ដែលបន្ទាប់មកត្រូវបង្ហាញគោលនយោបាយរបស់ខ្លួនទៅកាន់សភាព មុនពេលខ្លួនចាប់ផ្តើមធ្វើការគ្រប់គ្រងរដ្ឋនោះ។ តើ នាង ប៉ាថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra,) អាយុ៣៧ឆ្នាំជាកូនស្រីរបស់លោកសេដ្ឋីថាក់ស៊ីនរបស់បក្សភឿថៃអាចនឹងជំនួសលោកស្រ្តេតថា ដែលបានរបូតរលូតដំណែងទៅហើយនោះបានដែរឬទេ? រឿងនេះវាអាស្រ័យទៅលើសភា ខណៈអាចមានបេក្ខភាពមួយរូបទៀតទំនងដែរ គឺរដ្ឋមន្រ្តីមហាផ្ទៃនិងជាឧបនាយករដ្ឋមន្រ្តីឈ្មោះ អានុទីន ចាមវីរៈកុល(Anutin Charnvirakul) មកពីគណបក្សភូមិចៃថៃ ជាបក្សធំលំដាប់ទី២នៅក្នុងជួររដ្ឋាភិបាលចម្រុះ។ នៅមានឥស្សរជនសំខាន់ៗដទៃទៀតជាច្រើនរូបអាចនឹងប្រជែងលើតំណែងនេះដែរ ដូចជាលោកប្រាវីដ វង្សសុវណ្ណ…
-

-

រយៈពេល១១ខែនៃរាជរដ្ឋាភិបាលថ្មី មានគម្រោងវិនិយោគចំនួន២៣៧ ស្មើនឹងទុនជាង៦ពាន់លានដុល្លារ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា ក្នុងរយៈពេល១១ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានគម្រោងវិនិយោគដែលបានអនុម័តរួចរាល់ ចំនួន២៣៧គម្រោង ដែលស្មើនឹងទុនជាង ៦ពាន់លានដុល្លារអាមេរិក ជាមួយនឹងការបង្កើតបាននូវការងារជាច្រើនម៉ឺនកន្លែងជូនពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី សក្ដានុពល នៃព្រែកជីកហ្វូណនតេជោ សម្រាប់ការអភិវឌ្ឍកម្ពុជា ដល់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់ការវិនិយោគទាំងអស់នេះ មានមកពីកូរ៉េ ជប៉ុន បារាំង ស្វីស អាល្លឺម៉ង់ អូស្ត្រាលី អេស្បាញ និងចិនជាដើម ដែលការវិនិយោគទាំងអស់នេះ គឺបានបង្ហាញពីការទុកចិត្តរបស់ពួកគេ មកលើរាជរដ្ឋាភិបាលថ្មី របស់កម្ពុជា។ ឯកឧត្តម បានបន្តថា ចំពោះទុនវិនិយោគនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃរាជរដ្ឋាភិបាលអាណត្តិមុន គឺមានការកើនឡើងប្រមាណជាង ២០០ភាគរយ ដែលកាលនោះមានទុនត្រឹមជាង ២ពាន់លានដុល្លារអាមេរិក ។…
-

-

គណៈប្រតិភូវិនិយោគសិង្ហបុរី ទទួលបានព័ត៌មាននិង ស្វែងយល់អំពីសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា
ភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគសិង្ហបុរី ដឹកនាំដោយ ឯកឧត្តម យីង សារ៉ាត់ ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកវិនិយោគបរទេស និងទំនាក់ទំនងអន្តរជាតិ នៅទីស្ដីការក្រសួងទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់គណៈប្រតិភូវិនិយោគសិង្ហបុរី ទទួលបាននូវព័ត៌មាននិង ស្វែងយល់អំពីសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាស្វែងរកនូវឱកាសក្នុងការវិនិយោគ និងជំរុញវិស័យទេសចរណ៍ ឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងសសរស្ដម្ភយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។