Category: ព័ត៌មានជាតិ
-

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ មានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បន្ថែមពីការលើកឡើងពី ការអនុវត្តភាពស្អាត បៃតង និងចិរភាព។ តាមរយៈញ្ញតិ្តគាំទ្រ ក្រសួងបរិស្ថាន បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារប្រយោជន៏ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV -DTA និងបានថ្កោលទោសដាច់អហង្ការចំពោះ ការឃោសនាបង្កចលាចលសំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបរិស្ថាន ធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្ត តាកែវ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងមន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ដែលបានចូលរួមអនុវត្តយុទ្ធនាការធ្វើឲ្យកម្ពុជា ស្អាត បៃតង និងចិរភាព ស្របទៅនឹងអ្វីដែលបានចែងនៅក្នុងយុទ្ធសាស្ត្រ ចក្រារបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន បានបន្តលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ បន្តធ្វើយ៉ាងណា ធ្វើការផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋពីភាពស្អាត ពិសេសខិតខំប្រែក្លាយពីការផ្សព្វផ្សាយឲ្យទៅជាយុទ្ធនាការ ពីយុទ្ធនាការឲ្យទៅជាចលនា នឹងប្រែក្លាយ ពីចលនាឲ្យទៅជាទម្លាប់នៃភាពស្អាត៕
-

អ្នកស្ម័គ្រចិត្ត ទប់ទល់នឹងរលកកម្ដៅក្នុងទីក្រុង Milan ដោយការចែកទឹក និងដុំការ៉េម
អ្នកស្ម័គ្រចិត្ត បានចែកទឹកដប ដុំការ៉េម និងចំណិតផ្លែឪឡឹកស្រស់ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ដល់អ្នកគ្មានលំនៅឋាន និងជនងាយរងគ្រោះដោយសារកម្តៅ កាលពីថ្ងៃអង្គារ ទី១៣ ខែសីហា ខណៈដែលទីក្រុងនេះ បានទប់ទល់ទៅនឹងសីតុណ្ហភាពរដូវក្តៅ ក្តៅខ្លាំង។ ក្រុមអ្នកស្ម័គ្រចិត្ដមកពីគម្រោង Arca ជាអង្គការមួយដែលគេស្គាល់តាមរយៈការចែកចាយអាហារពេញមួយឆ្នាំ នៅតាមដងផ្លូវ និងផ្ទះបាយចល័ត បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយអ្នកដែលកំពុងស្វែងរកភាពត្រជាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសអ៊ីតាលី កំពុងប្រឈមនឹងការកើនឡើងជំងឺទាក់ទងទៅនឹងកម្តៅ ខណៈប្រទេសនេះស៊ូទ្រាំនឹងរលកកម្តៅខ្លាំង ដោយសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ ក្នុងតំបន់មួយចំនួននៅភាគកណ្តាល និងភាគខាងត្បូង ។ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក រលកកម្តៅដែលមានជាប់ៗគ្នា បានវាយបក់នៅពាសពេញប្រទេសអ៊ីតាលី នាំឱ្យក្រសួងសុខាភិបាលដាក់ទីក្រុងចំនួន២២ក្រុង ក្នុងការព្រមានព័ណ៌ក្រហមក្នុងសប្តាហ៍នេះ។
-

អ្នកទេសចរសម្រុកលុបចោលដំណើរកម្សាន្តនៅជប៉ុន បន្ទាប់ពីការជូនដំណឹងពីគ្រោះរញ្ជួយដី
បណ្ដាញគ្រប់គ្រងសណ្ឋាគារជាច្រើននៅជប៉ុនបាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា ការណែនាំអំពីគ្រោះរញ្ជួយដីដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសជប៉ុន បានជំរុញឱ្យមានការលុបចោលការកក់សណ្ឋាគាររាប់ពាន់បន្ទប់នៅក្នុងតំបន់ដែលត្រូវបានគេប្រកាសថាមានហានិភ័យខ្ពស់ ដែលធ្វើឱ្យអាជីវកម្មមានផលប៉ះពាល់ខ្លាំងនៅក្នុងរដូវកាលដ៏មមាញឹកបំផុតមួយ។ ទីភ្នាក់ងារអាកាសធាតុបាននិយាយកាលពីសប្តាហ៍មុនថា ការរញ្ជួយដីដ៏ធំមួយទំនងជាកើតឡើងបន្ទាប់ពីមានការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រនៅភាគខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥នាក់រងរបួស។ អាជ្ញាធរនិយាយថា ការណែនាំដែលជាលើកទីមួយនេះ មិនមែនមានន័យថារញ្ជួយដីជិតមកដល់ទេ ប៉ុន្តែថាហានិភ័យនៃព្រឹត្តិការណ៍បែបនេះបានកើនឡើងខ្ពស់។ ទីតាំងនៃការព្រមានគឺតំបន់ដែលគេហៅថា ណានកៃ តូរ៉ាហ្វុ (Nankai Trough) ដែលមានចម្ងាយ ៨០០គីឡូម៉ែត្រពីខេត្ត ស៊ីហ្ស៊ូកា (Shizuoka) ភាគខាងលិចទីក្រុងតូក្យូ ដល់ចុងភាគខាងត្បូងនៃកោះ ឃ្យូស៊ុ (Kyushu)។ តំណាងសហជីព ស៊ូស៊ូមូ នីស៊ីថានិ (Susumu Nishitani) បានប្រាប់សារព័ត៌មាន AFP ថា ការលុបចោលដែលគ្របដណ្តប់រយៈពេលចាប់ពីថ្ងៃទី០៩ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ធ្វើឱ្យខាតបង់ប្រាក់ចំណូលប្រហែល ១៤០លានយ៉េន (៩៤៨.០០០ ដុល្លារអាមេរិក)។ ទូរទស្សន៍ NHK បាននិយាយថា ការលុបចោលរាប់ពាន់ករណីបន្ថែមទៀតត្រូវបានរំពឹងទុកនៅក្នុងតំបន់ ឌូហ្គោ អនសិន (Dogo Onsen) នៃទីក្រុង…
-

-

ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ព្រឹកថ្ងៃពុធ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
-

លោក Biden ហៅការវាយលុកចូលរបស់អ៊ុយក្រែនថា ជាទ្វេគ្រោះពិតប្រាកដសម្រាប់លោក Putin
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអង្គារទី ១៣ ខែសីហាថា ការលុកលុយយោធារបស់អ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ី បានបង្កើតជាទ្វេគ្រោះពិតប្រាកដសម្រាប់លោកប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយបន្ថែមថាក្រុមមន្ត្រីអាមេរិកកំពុងតាមដានស្ថានការយ៉ាងដិតដល់ចំពោះសកម្មភាពរបស់អ៊ុយក្រែន។ មួយសប្តាហ៍បន្ទាប់ពីទាហានអ៊ុយក្រែនប្រហែល ១.០០០នាក់ បានឆ្លងព្រំដែនរុស្ស៊ីកាលពីព្រឹកព្រលឹមថ្ងៃទី ៦ខែសីហា អមដោយរថក្រោះ និងរថពាសដែក ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ពួកគេនៅតែស្វែងរកដើម្បីសិក្សាពីអ្វីដែលអ៊ុយក្រែនចង់សម្រេចបានជាមួយនឹងការលុកលុយរបស់ខ្លួន។ ខណៈកំពុងឆ្លើយសំណួររបស់អ្នកសារព័ត៌មានពេលមកដល់ទីក្រុង New Orleans លោក Biden បាននិយាយថា លោកត្រូវបានគេផ្ដល់សេចក្ដីរាយការណ៍រៀងរាល់ ៤ ទៅ ៥ ម៉ោង ម្ដងសម្រាប់រយៈពេល ៦ ទៅ៨ ថ្ងៃចុងក្រោយអំពីសកម្មភាពរបស់អ៊ុយក្រែន។ លោកបាននិយាយនៅក្នុងការអត្ថាធិប្បាយសំខាន់ៗដំបូងរបស់លោកអំពីប្រតិបត្តិការនេះថា ស្ថានការណ៍នេះ កំពុងបង្កើតភាពទ្វេគ្រោះ ឬការលំបាកខ្លាំងយ៉ាងពិតប្រាកដសម្រាប់លោក Putin ។ សហរដ្ឋអាមេរិកបានផ្តល់សព្វាវុធតម្លៃរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ភាគច្រើនសម្រាប់គោលបំណងការពារ ខណៈអ៊ុយក្រែនព្យាយាមវាយបកការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២ ៕
-

ទាហានអ៊ុយក្រែនដែលបើកការលុកលុយចូលក្នុងដីរុស្ស៊ីនិយាយថាពួកគេបានចូលយ៉ាងស្រួល
ខណៈអក្សរ “Z” អាចជានិមិត្តសញ្ញារបស់រុស្ស៊ីនៃការលុកលុយរបស់ខ្លួន សញ្ញាត្រីកោណមួយ តំណាងឱ្យការប៉ុនប៉ងដ៏ក្លាហានបំផុតរបស់អ៊ុយក្រែនក្នុងការវាយបក។ សញ្ញាតំណាងទាំងនោះត្រូវបានបិទភ្ជាប់ ឬលាបពណ៌នៅសងខាងគ្រប់រថយន្តផ្គត់ផ្គង់ រថក្រោះ ឬក្រុមហ៊ុនដឹកជញ្ជូនបុគ្គលិក ដែលធ្វើដំណើរឆ្ពោះទៅព្រំដែនរុស្ស៊ីក្នុងតំបន់ Sumy។ នេះជាការវាយលុកមួយដែលបានដណ្តើមយកទឹកដីរុស្ស៊ីរាប់រយគីឡូម៉ែត្រក្រឡា និងបានស្តារសន្ទុះ និងស្មារតីឡើងវិញចំពោះកិច្ចប្រឹងប្រែងសង្គ្រាមរបស់អ៊ុយក្រែន។ មន្ត្រីរុស្ស៊ីទទួលបន្ទុកតំបន់ព្រំដែនឃើស(Kursk) បាននិយាយថា ពេលនេះភូមិចំនួន២៨ស្ថិត ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយប្រជាជនរុស្ស៊ីជិត២០០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ តាមរយៈ Telegram កងទ័ពម្នាក់ដែលកំពុងស្ថិតក្នុងទឹកដីរុស្ស៊ីនៅឡើយ បាននិយាយថាយើងមានការភ្ញាក់ផ្អើលណាស់ នៅពេលយើងបានរុលចូលក្នុងដែនដីរុស្ស៊ីយ៉ាងងាយស្រួល។ យោធាអ៊ុយក្រែនបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម កាលពីថ្ងៃអង្គារ បង្ហាញពីទាហានអ៊ុយក្រែនឈរក្រោមស្លាកសញ្ញាបង្ហាញផ្លូវនៅក្នុងតំបន់ឃើស របស់រុស្ស៊ី ស្របពេលការលុកលុយនៅតែបន្ត៕
-

លោក Biden និយាយថាបទឈប់បាញ់ហ្កាហ្សា អាចបញ្ឈប់អ៊ីរ៉ង់ មិនឱ្យវាយប្រហារអ៊ីស្រាអែល
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា អាចរារាំងអ៊ីរ៉ង់ ពីការវាយប្រហារលើអ៊ីស្រាអែល ក្នុងការសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស ដែលបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កើនឡើងខ្លាំង។ ការលើកឡើងរបស់លោកបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ បានច្រានចោលការអំពាវនាវរបស់លោកខាងលិច ឱ្យ«បន្ធូរបន្ថយ» ការគំរាមកំហែងនៃការសងសឹករបស់ខ្លួន។ សាធារណរដ្ឋអ៊ីស្លាមមួយនេះ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់ លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) កាលពីថ្ងៃទី៣១ ខែកក្កដា នៅទីក្រុងតេអេរ៉ង់ ខណៈអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើរឿងនោះទេ។ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកយ៉ាងចាស់ដៃចំពោះការស្លាប់នេះ។ នៅពេលត្រូវសាកសួរថា តើបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចទប់ទល់នឹងការវាយលុករបស់អ៊ីរ៉ង់ដែរឬទេ លោក Biden បានឆ្លើយថា «នោះជាការរំពឹងទុករបស់ខ្ញុំ»។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ញូវស៍ អលីនស៍ (New Orleans) ថា៖ ទោះជាការចរចាកំពុងស្ថិតក្នុង «ស្ថានភាពពិបាក» ក៏លោក «នៅតែមិនបោះបង់ឡើយ»។ អ្នកការទូតលោកខាងលិចបានព្យាយាមទប់ស្កាត់ជម្លោះដ៏ធំមួយនៅមជ្ឈិមបូព៌ា ដែលភាពតានតឹងបានកើនឡើងខ្ពស់រួចទៅហើយ ដោយសារតែសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា។ សេតវិមានបានព្រមានថា «ការវាយប្រហារដ៏ធំជាច្រើន»…
-

មនុស្សជាង ១.០០០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកុបកម្មនៅចក្រភពអង់គ្លេស
ស្ថាប័ននគរបាលជាតិបាននិយាយកាលពីថ្ងៃអង្គារ (១៣ សីហា) ថា អាជ្ញាធរចក្រភពអង់គ្លេស បានចាប់ខ្លួនមនុស្សជាង ១.០០០នាក់ បន្ទាប់ពីកុបកម្មជាច្រើនថ្ងៃដែលពាក់ព័ន្ធនឹងអំពើហិង្សា ការដុតដោយចេតនា និងចោរកម្មក្នុងហាងទំនិញ ក៏ដូចជាការវាយប្រហាររើសអើងជាតិសាសន៍ទៅលើជនជាតិមូស្លីម និងជនអន្តោប្រវេសន៍។ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងនានាទូទាំងដែនដីអង់គ្លេស និងក្នុងអៀរឡង់ខាងជើងផងដែរ ប៉ុន្តែមានករណីនៃភាពចលាចលតិចជាងមុនចាប់តាំងពីសប្តាហ៍មុនមក បន្ទាប់ពីនគរបាលបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធក្នុងកុបកម្ម។ ក្រុមប្រឹក្សាស្នងការនគរបាលជាតិ បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា មនុស្ស ១.០២៤នាក់ត្រូវបានចាប់ខ្លួន និង ៥៧៥នាក់ត្រូវបានចោទប្រកាន់នៅទូទាំងចក្រភពអង់គ្លេស។ មនុស្សជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារ ហើយអ្នកខ្លះត្រូវបានកាត់ឱ្យជាប់ទោសរយៈពេលយូរ។ កុបកម្ម ដែលបានធ្វើឡើងបន្ទាប់ពីការសម្លាប់ក្មេងស្រីបីនាក់នៅក្នុងទីក្រុង សៅផត (Southport) ភាគខាងជើងអង់គ្លេស បានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី២៩ ខែកក្កដានេះ ដោយត្រូវបានស្តីបន្ទោសដោយច្រឡំលើជនអន្តោប្រវេសន៍អ៊ីស្លាម ផ្អែកលើព័ត៌មានមិនពិតតាមអ៊ីនធឺណិត។ លើកចុងក្រោយដែលចក្រភពអង់គ្លេស បានមើលឃើញកុបកម្មដ៏រីករាលដាលគឺនៅក្នុងឆ្នាំ២០១១ នៅពេលដែលនគរបាលបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ បានបង្កឱ្យមានអំពើហិង្សានៅតាមដងផ្លូវជាច្រើនថ្ងៃ៕
-
