Category: ព័ត៌មានជាតិ
-

តំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី១៤ ខែសីហា នេះ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី ៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១០%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងនិរតី ថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣៣°C។ ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕
-

លោក Wang Yi អំពាវនាវឱ្យការអភិវឌ្ឍបែបសម្របសម្រួលរវាងចិន និងអាស៊ាន
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃចន្ទ (១២ សីហា) បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីពន្លឿនការអភិវឌ្ឍន៍បែបសម្របសម្រួល និងជំរុញកម្លាំងផលិតភាពប្រកបដោយគុណភាពថ្មីនៅទូទាំងតំបន់។ លោក Wang ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការលើកឡើងនេះនៅក្នុងលិខិតអបអរសាទរទៅកាន់ពិធីសប្តាហ៍នៃអាស៊ាន-ចិនឆ្នាំ២០២៤។ ពិធីបើកព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងកាលពីថ្ងៃចន្ទ នៅទីក្រុង ឆាងជឺ (Changzhi) ខេត្ត សានស៊ី (Shanxi) ភាគខាងជើងប្រទេសចិន។ លោក Wang បាននិយាយថា ចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ានមក វឌ្ឍនភាពដ៏រឹងមាំត្រូវបានបង្កើតឡើងក្នុងការកសាងសហគមន៍ចិន-អាស៊ានជាមួយនឹងអនាគតរួមគ្នា។ ដោយសង្កត់ធ្ងន់លើសក្តានុពលគ្មានដែនកំណត់នៃទំនាក់ទំនងចិន-អាស៊ាន លោក Wang បានអំពាវនាវឱ្យភាគីទាំងពីរស្វះស្វែងរកការពង្រីកជាបន្តបន្ទាប់នៃផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ និងចាប់យកឱកាសនៃជុំថ្មីនៃបដិវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្មដើម្បីភាពរីកចម្រើនរួមគ្នា៕
-

កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ ព្រមានពីការសងសឹក «គ្មានដែនកំណត់» ប្រសិនបើអាមេរិក វាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់
ក្រុមកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទអំពីការសងសឹក «គ្មានដែនកំណត់” ប្រសិនបើប្រទេសនេះ វាយប្រហារអ៊ីរ៉ាក់ ឬអ៊ីរ៉ង់នោះ។ គណៈកម្មាធិការសម្របសម្រួលការតស៊ូរបស់អ៊ីរ៉ាក់ (IRCC) តំណាងឲ្យក្រុមអ្នកតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បាននិយាយថា ខ្លួននឹងមិនត្រូវបានរារាំងដោយការដាក់កម្រិតណាមួយឡើយ ប្រសិនបើកងកម្លាំងសហរដ្ឋអាមេរិក តម្រង់គោលដៅលើបុគ្គលិកអ៊ីរ៉ាក់ ឬប្រើប្រាស់ដែនអាកាសអ៊ីរ៉ាក់ ដើម្បីវាយប្រហារអ៊ីរ៉ង់។ ការគម្រាមកំហែងនេះ កើតឡើង ស្របពេលមានភាពតានតឹងក្នុងតំបន់ កើនឡើង ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានសន្យាសងសឹកចំពោះការសម្លាប់នាពេលថ្មីៗនេះរបស់ប្រធានការិយាល័យនយោបាយហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅទីក្រុងតេអេរ៉ង់ និងមេបញ្ជាការហេសបូឡា លោក Fouad Shokor ក្នុងទីក្រុងបេរូតដែលទាំងពីរ បានកើតឡើង នៅចុងខែកក្កដា។ ជាការឆ្លើយតបទៅនឹងការគំរាមកំហែង ដែលកំពុងកើនឡើងនេះ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនប្តេជ្ញាការពារអ៊ីស្រាអែល ប្រសិនបើជម្លោះដ៏ធំមួយ កើតឡើង ហើយកំពុងបញ្ជូន «កងទ័ពបន្ថែមទៀត និងគ្រឿងយុទ្ធោបករណ៍បន្ថែមទៅកាន់មជ្ឈិមបូព៌ា»។
-

កម្ពុជា និងទីក្រុងសានថូវ បង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគីផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងគណៈប្រតិភូមកពីរដ្ឋបាលទីក្រុងសានថូវ ប្រទេសចិន បានសហការគ្នារៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ក្នុងគោលបំណងដើម្បីរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៏ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និងឧស្សាហកម្មមួយចំនួនទៀត។ សន្និសីទនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅអគារ City Hall កោះពេជ្រ ក្រោមវត្តមានរបស់ ឯកឧត្តម សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បានជំរាបជូនអង្គប្រជុំឲ្យបានជ្រាបថា កម្ពុជា ជាប្រទេសសមាជិកអាស៊ាន ដែលមានគោលនយោបាយសេដ្ឋកិច្ចបើកចំហរកម្រិតខ្ពស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគុណសម្បត្តិចម្បងៗដូចជា មានទីតាំងភូមិសាស្រ្តដ៏ល្អប្រសើរ គ្មានខ្យល់ព្យុះ មិនមានគ្រោះរញ្ជួយដី…
-

សហរដ្ឋអាមេរិក ស្នើឱ្យទួរគី បញ្ចុះបញ្ជូលអ៊ីរ៉ង់ ឱ្យបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទួរគី បាននិយាយថា សហរដ្ឋអាមេរិក កំពុងស្នើឱ្យទួរគី និងសម្ព័ន្ធមិត្តផ្សេងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឱ្យបញ្ចុះបញ្ចូលរដ្ឋអ៊ិស្លាមមួយនេះដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ ឯកអគ្គរដ្ឋទូត លោក ជេហ្វ ហ្វ្លេក (Jeff Flake) បានធ្វើការលើកឡើងបែបនេះ ខណៈតំបន់កំពុងត្រៀមទប់ទល់ការវាយប្រហារដែលអាចកើតមានដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងហេសបូឡា។ លោក Ismail Haniyeh មេដឹកនាំនយោបាយនៃក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៣១ កក្កដា ដែលបង្កឱ្យមានការគំរាមកំហែងនៃការសងសឹកដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមអ៊ីស្លាមប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់នេះ ខណៈអ៊ីស្រាអែលមិនបានអះអាងទទួលខុសត្រូវឡើយ។ លោក Flake បាននិយាយជាមួយអ្នកសារព័ត៌មានក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា «យើងស្នើឱ្យសម្ព័ន្ធមិត្តរបស់យើងទាំងអស់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បញ្ជុះបញ្ជូលពួកគេឱ្យបន្ធូរបន្ថយកំណើនភាពតានតឹង ហើយរួមទាំងប្រទេសទួរគីផងដែរ»។ ទំនាក់ទំនងរវាងអាមេរិក និងទួរគី មានភាពតានតឹងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារសម្ព័ន្ធភាពអាមេរិក ជាមួយជនជាតិឃឺដនៅស៊ីរី ដែលទួរគីចាត់ទុកជាភេរវករ និងជុំវិញការទិញប្រព័ន្ធការពារ S-400 របស់ទួរគី ដែលជំរុញឱ្យអាមេរិកដាក់ទណ្ឌកម្ម និងការដកខ្លួនចេញពីកម្មវិធីយន្តហោះ F-35។ ទោះជាយ៉ាងណាក្ដី លោក Flake បាននិយាយថា លោកគិតថា ទំនាក់ទំនងរវាងអាមេរិក និងទួរគី នៅពេលនេះ…
-

និស្សិតសកលវិទ្យាល័យការពារជាតិប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ចេតនាបំផ្លាញ សុខសន្តិភាពកម្ពុជា
បណ្តានិស្សិត និងសិក្ខាកាមយោធា នៃសកលវិទ្យាល័យការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ដល់សុខសន្តិភាពកម្ពុជា និងត្រៀមខ្លួនរួចរាល់ បំពេញតួនាទី ភារកិច្ចខ្លួនថែរក្សាការពារសន្តិសុខសន្តិភាព សណ្តាប់ធា្នប់សង្គម ការពារបូរណៈភាពទឹកដី ចំពោះចលនាក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បំផុសការញុះញង់បំភ្លៃការពិតពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា។ បណ្តានិស្សិត និងសិក្ខាកាមយោធាមកពីខេត្តរតនៈគិរីជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែសីហានេះថា ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានពន្យល់បង្ហាញអស់ហើយ អំពីក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV DTA ហើយមហាជនទូទាំងគឺបានច្បាស់ទាំងអស់ហើយ។ ដូច្នេះកងកម្លាំងទាំងអស់គ្នាជានិស្សិតកំពុងសិក្សា ប្រកាសប្រឆាំងដាច់ខាត និងសូមថ្កោលទោស ចំពោះជនណានៅតែបន្តប្រឌិតបំភ្លៃការពិតការងារ CLV-DTA ក្នុងគោលបំណងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ សូមជម្រាបថា ក្រសួងការពារជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជាឱឡារិក ប្តេជ្ញារក្សាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈទោះស្ថិតក្នុងតម្លៃណាក៏ដោយ។…
-

ព្យុះត្រូពិច Maria បានប្រែក្លាយទៅជាវិសម្ពាធត្រូពិច ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន និយាយថា ព្យុះត្រូពិក Maria បានប្រែក្លាយទៅជាព្យុះវិសម្ពាធត្រូពិច ប៉ុន្តែគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់Tohoku និងកោះ Hokkaido។ ព្យុះ Maria បានបោកបក់ដល់ដីគោកនៅខេត្តអ៊ីវ៉ាតេ(Iwate) ភាគឦសាន ហើយបានធ្វើដំណើរឆ្លងកាត់ តំបន់ Tohoku កាលពីថ្ងៃចន្ទ ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង លើខេត្តអ៊ីវ៉ាតេ(Iwate)។ កាលពីថ្ងៃចន្ទ តំបន់ឆ្នេរមួយចំនួននៃខេត្ត Iwate បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន ដែលបានកត់ត្រានៅទីនោះ។ ផ្នែកមួយនៃទីក្រុង Kuji មានភ្លៀងច្រើនជាង៤៨០ មីលីម៉ែត្រ ក្នុងអំឡុងពេល ៤៨ម៉ោង។ វាមានកម្រិតច្រើនជាង ២,៦ ដងនៃបរិមាណទឹកភ្លៀងជាមធ្យមដែលតំបន់នេះទទួលបាន នៅក្នុងខែសីហា។ ទឹកជំនន់ និងបំណាក់ដី ត្រូវបានរាយការណ៍នៅក្នុងខេត្តនេះផងដែរ។ ព្យុះ Maria បានប្រែក្លាយទៅជាព្យុះវិសម្ពាធត្រូពិចនៅម៉ោង ៣ព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក។ ប៉ុន្តែនៅពេល វាកំពុងធ្វើដំណើរបន្តិចម្តងៗ ទឹកភ្លៀង ត្រូវបានគេរំពឹងថានឹងបន្តធ្លាក់នៅភាគខាងជើងប្រទេសជប៉ុនរហូតដល់ថ្ងៃពុធ។ ភ្លៀងធ្លាក់រយៈពេល២៤ ម៉ោង រហូតដល់ល្ងាចថ្ងៃអង្គារ ឡើងដល់កម្រិត១៥០ មីលីម៉ែត្រ នៅកោះហុកកៃដូ ១២០មីលីម៉ែត្រនៅខាងសមុទ្រជប៉ុននៃកោះតូហូគុ និង១០០មីលីម៉ែត្រនៅ ទីក្រុងតូហូគុ សមុទ្រប៉ាស៊ីហ្វិក។…
-

មន្ត្រីជំនាញ៖ រាល់សន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូបឋមត្រូវធ្វើការកែចំនួន ២លើក
ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកចុងក្រោយ បានបិទបញ្ចប់។ ការធ្វើកំណែបានចាប់ផ្ដើមភ្លាមៗក្រោយការប្រឡងនៅថ្ងៃទី១៣ ខែសីហានេះ ខណៈដែលការធ្វើកំណែនេះអនុវត្តទៅតាមនីតិវិធីច្បាស់លាស់ ទាំងការកែទាំងការបូកស្រង់ពិន្ទុ ជាក់ស្ដែងរាល់សន្លឹកិច្ចការ ត្រូវកែចំនួន ២លើក និងមានការត្រួតពិនិត្យបន្ថែមទៀតពីអ្នកពាក់ព័ន្ធផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ។ ឯឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ លើកឡើងឱ្យដឹងថា ការធ្វើកំណែគឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការកែនេះ គឺយោងតាមអាត្រាកំណែដែលទទួលបានពីអ្នកតាក់តែងវិញ្ញាសា រីឯអ្នកកែ ជាបុគ្គលដទៃ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមលើកឡើងថា អ្នកទទួលខុសត្រូវលើការកែសន្លឹកកិច្ចការមានចំនួន ៦០រូប។ អ្នកកែ ភាសាខ្មែរចំនួន ៣០នាក់ អ្នកកែគណិតវិទ្យាមានចំនួន ៣០នាក់។ តាមការគ្រោង ក្រុមការងារជំនាញចង់បញ្ចប់ឱ្យរួចរាល់នៅត្រឹមសប្ដាហ៍នេះ។ ឯកឧត្តមធានាជូនបេក្ខជនគ្រប់រូបដែរថា ការកែ ការបូកស្រង់ពិន្ទុ គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ ជាទីបំផុត។ រាល់សន្លឹកកិច្ចនីមួយៗ ត្រូវកែចំនួនពីរលើក បូករួមទាំងការពិនិត្យបន្ថែម។ រីឯការបូកស្រង់ពិន្ទុ ក៏មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ក្រោមការត្រួតពិនិត្យពីអ្នកសង្កេតការណ៍ និងមន្ត្រីប្រឆាំងអំពើពុករលួយជាច្រើនរូប។ សូមជម្រាបថា…
-

កងទ័ពប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងចំពោះក្រុមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
នាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងដាច់ខាតចំពោះក្រុមប៉ុនប៉ងបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ស្របពេលប៉ុន្មានថ្ងៃនេះ មានក្រសួង-ស្ថាប័ន និងបណ្តាអង្គភាពកងទ័ពនានាបានចេញញត្តិថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។ ក្នុងនោះមាននាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ដើម្បីប្រឆាំងចំពោះអំពើខុសច្បាប់របស់ក្រុមប្រឆាំង សំដៅការពារសុខសន្តិភាព និងស្ថិរភាពជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដើម្បីសុវត្ថិភាព និងជីវភាពជូនប្រជាជន។ សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសចលនាញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ៕ អត្ថបទ សេក ឧត្តម ថត
-

អ្នកកាន់សាសនាស៊ីកមួយចំនួន បារម្ភថា រដ្ឋាភិបាលលោក Modi គំរាមកំហែងពួកគេនៅអាមេរិក និងកាណាដា
ខណៈជាគ្រូពេទ្យឯកទេសផ្នែកសារធាតុញៀន វេជ្ជបណ្ឌិត លោកស្រី Jasmeet Bains ពលរដ្ឋអាមេរិក សាសនាស៊ីកដំបូងគេ ដែលត្រូវបានជាប់ឆ្នោតក្នុងសភារដ្ឋកាលីហ្វ័រនីញ៉ា បានស៊ាំទៅនឹងស្ថានភាពដ៏មានហានិភ័យ។ ទោះជាយ៉ាងណា លោកស្រី Bains បាននិយាយថា លោកស្រីមានការភ្ញាក់ផ្អើល នៅពេលដែលបុរសបួននាក់ បានមកការិយាល័យរបស់លោកស្រី កាលពីខែសីហាឆ្នាំមុន ភ្លាមៗបន្ទាប់ពីរដ្ឋកាលីហ្វ័រនីញ៉ា បានអនុម័តសេចក្តីសម្រេចរបស់លោកស្រី ដែលប្រកាសពីការសម្លាប់អ្នកកាន់សាសនាស៊ីករាប់ពាន់នាក់ នៅក្នុងប្រទេសឥណ្ឌា ថាជាអំពើប្រល័យពូជសាសន៍។ បុរសទាំងនេះ ទំនងជាមានដើមកំណើតឥណ្ឌា បានព្រមានថាពួកគេនឹង «ធ្វើអ្វីក៏ដោយ ដើម្បីតាមដានអ្នក»។ ចាប់តាំងពីរដូវក្តៅមុន លោកស្រី Bains បាននិយាយថា លោកស្រី បានទទួលសារគំរាមកំហែងច្រើនជាង១០០សារ ។ លោកស្រី បានប្រទះឃើញមនុស្សម្នាក់ថតរូបលំនៅឋាននៅទីក្រុង Bakersfield របស់លោកស្រី ពីរថយន្តមួយគ្រឿង ហើយសោរប្រអប់សំបុត្ររបស់លោកស្រី ត្រូវបានធ្វើឲ្យខូចម្តងហើយម្តងទៀត។ លោកស្រី Bains បានរាយការណ៍ពីឧប្បត្តិហេតុនៅការិយាល័យរបស់លោកស្រី ទៅនគរបាលតំបន់ ហើយបានបង្ហាញពីរូបភាពតាមកាំមេរ៉ាឃ្លាំមើលផ្ទះរបស់លោកស្រី ។ កាលពីចុងខែកញ្ញា បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា រដ្ឋបាលរបស់លោក មានភស្តុតាងគួរឱ្យទុកចិត្ត…